មន្ត្រីរាជការសាលាស្រុក សសយក មេឃុំ មេភូមិ ជំនួយការភូមិ ប្រមាណជាង ២០០នាក់ ក្នុងស្រុកបន្ទាយស្រី នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ បានទទួលការបណ្ដុះបណ្ដាល ស្ដីពីតួនាទីភារកិច្ច និងការប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ “មតិយើង” ពីការិយាល័យប្រជាពលរដ្ឋខេត្តសៀមរាប។ លោក ថាប់ សារ៉ន ប្រធានក្រុមប្រឹក្សាស្រុក...
ព័ត៌មានលំអិតថ្លែងបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការថែទាំដោយយល់ដឹងពីការប៉ះទង្គិចផ្លូវចិត្ត (Trauma-Informed Care)» ជូនអ្នកពាក់ព័ន្ធក្នុងខេត្តសៀមរាប នាថ្ងៃទី១០ ខែតុលានេះ លោកស្រី ម៉មនី រង្សី អភិបាលរងខេត្ត បានបង្ហាញថា បច្ចុប្បន្នអំពើហិង្សាផ្លូវចិត្ត កំពុងមានការកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងសង្គម ទោះបីជាអំពើហិង្សាផ្លូវកាយមិនមានភាគរយខ្ពស់ដូចមុនក៏ដោយ ដែលបញ្ហាទាំងនេះភាគច្រើនត្រូវបានប្រជាពលរដ្ឋមួយចំនួនមើលរំលង ដែលបញ្ហានេះវានឹងអាចជះឥទ្ធិពលអវិជ្ជមានទៅដល់កូនចៅជំនាន់ក្រោយ។ លោកស្រី ម៉ននី រង្សី...
ព័ត៌មានលំអិតថ្លែងក្នុងកិច្ចប្រជុំពិភាក្សា និងស្ដាប់បទបង្ហាញពីប្រព័ន្ធប្រកាសអាសន្ន ស្ដីពីរន្ទះបាញ់របស់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នារសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប បានជំរុញឱ្យអាជ្ញាធរមូលដ្ឋានបន្តពង្រឹងការងារផ្សព្វផ្សាយពីវិធីបង្ការ និងការពារខ្លួនពីបាតុភូតរន្ទះបាញ់ដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ខណៈគិតត្រឹមរយៈពេល ៩ខែ ឆ្នាំ២០២៥ ខេត្តសៀមរាប មានករណីរន្ទះបាញ់ ២៧ករណី បណ្ដាលឱ្យមនុស្ស ៦នាក់ស្លាប់,...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ រដ្ឋបាលស្រុកសូទ្រនិគម សហការជាមួយមន្ទីរផែនការខេត្តសៀមរាប បានរៀបចំសិក្ខាសាលាសមាហរណកម្ម ផែនការវិនិយោគបីឆ្នាំរំកិល (២០២៦-២០២៨) នៅថ្នាក់ស្រុកឆ្នាំ២០២៥ ក្នុងគោលបំណងជំរុញការអភិវឌ្ឍមូលដ្ឋានឱ្យស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ លោក សយ វណ្ណា អភិបាលរងស្រុកសូទ្រនិគម បានលើកឡើងថា សិក្ខាសាលានេះ គឺជាសមិទ្ធផលថ្មីមួយទៀតដែលរដ្ឋបាលស្រុកសម្រេចបាន ដើម្បីជំរុញដំណើរការអភិវឌ្ឍន៍ស្រុក ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធមួយចំនួន...
ព័ត៌មានលំអិតមន្ត្រីជំនាញក្នុងខេត្តសៀមរាប បានបង្ហាញថា ការដំណើរការកម្មវិធីទូរសព្ទដៃ “មតិយើង” គឺដើម្បីឱ្យប្រជាពលរដ្ឋងាយស្រួលក្នុងការផ្ដល់ព័ត៌មានត្រឡប់ ដាក់ពាក្យបណ្ដឹង និងវាយតម្លៃសេវាសាធារណៈនៅតាមមូលដ្ឋានរបស់ខ្លួនដោយសម្ងាត់ និងមានគោលដៅចូលរួមចំណែកធ្វើឱ្យសេវាសាធារណៈនៅកម្ពុជា កាន់តែមានតម្លាភាព បរិយាប័ន្ន និងគណនេយ្យភាព។ ក្នុងវគ្គផ្សព្វផ្សាយ ស្ដីពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋរាជធានី-ខេត្ត ព្រមទាំងរបៀបប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ “មតិយើង” ដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋនៅក្នុងស្រុកវ៉ារិន នាថ្ងៃទី៦...
ព័ត៌មានលំអិតថ្លែងបើកយុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ក្នុងក្រុងសៀមរាប នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥នេះ លោក សុខ ថុល អភិបាលរងខេត្តសៀមរាប បានបង្ហាញថា ព័ត៌មានក្លែងក្លាយ បានក្លាយជាបញ្ហាប្រឈមមួយនៅលើបណ្ដាញសង្គម ដោយជនខិលខូចធ្វើសកម្មភាពញុះញង់ លាបពណ៌លើរាជរដ្ឋាភិបាល មានចេតនាទាញយកផលប្រយោជន៍នយោបាយ សកម្មភាពទុច្ចរិត និងអាជីវកម្មជាដើម ខណៈស្របពេលប្រព័ន្ធផ្សព្វផ្សាយឌីជីថលកាន់តែរីកចម្រើន យុវជនក៏កំពុងក្លាយជាក្រុមដែលងាយនឹងទទួលឥទ្ធិពលពីព័ត៌មានក្លែងក្លាយនេះ។ លោក...
ព័ត៌មានលំអិតនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំបូកសរុបរបាយការណ៍លទ្ធផលការងារ ប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ របស់ខ្លួន ដើម្បីធ្វើការពិនិត្យលទ្ធផលការងារអនុវត្តបានកន្លងមក និងដោះស្រាយបញ្ហាដែលនៅសេសសល់ ដឹកនាំកិច្ចប្រជុំដោយ ឯកឧត្តម អ៊ុំ សុជាតិ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំត្រពាំងធំ។ លោក ឈឿង ជូ...
ព័ត៌មានលំអិតមន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន បានលើកឡើងថា ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋជំនាន់ថ្មី (SARMIS-V2) នឹងជួយបង្កើនល្បឿនលើការងារគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ តាមរយៈការបញ្ចូលទិន្នន័យ ពិនិត្យនិងផ្ទៀងផ្ទាត់ទិន្នន័យ ប្រកបដោយតម្លាភាព គណនេយ្យភាព និងទំនួលខុសត្រូវខ្ពស់។ ថ្លែងបើកសិក្ខាសាលាស្ដីពីការប្រើប្រាស់ប្រព័ន្ធ SARMIS ជំនាន់ថ្មី លើកទី២ នៅខេត្តសៀមរាប នាថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ លោកជំទាវ ទេស...
ព័ត៌មានលំអិតបើតាមគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប (គ.ខ.ប.ជ) សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៥ ក្រុមការងារពាក់ព័ន្ធ បានសហការដោះស្រាយសម្របសម្រួលផ្ដល់សេវាកម្មផ្នែកច្បាប់ និងសុខាភិបាល លើករណីអំពើហិង្សាទាក់ទងទៅនឹងយេនឌ័របានចំនួន ២២ករណី ក្នុងនោះករណីអំពើហិង្សាក្នុងគ្រួសារ ១១ករណី និងការរំលោភបំពានផ្លូវភេទចំនួន ១១ករណី។ ក្នុងកិច្ចប្រជុំរបស់លេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៥ នាថ្ងៃទី២ ខែតុលានេះ លោកស្រី...
ព័ត៌មានលំអិតនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ការិយាល័យប្រជាពលរដ្ឋខេត្តសៀមរាប សហការជាមួយរដ្ឋបាលស្រុកពួក បានបើកវគ្គផ្សព្វផ្សាយស្តីពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋរាជធានី-ខេត្ត ព្រមទាំងរបៀបប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ "មតិយើង" ដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋនៅក្នុងស្រុកពួក ខេត្តសៀមរាប។ លោក ម៉ៅ វិសុទ្ធ ប្រធានក្រុមប្រឹក្សាស្រុកពួក បានគូសបញ្ជាក់ពីអត្ថប្រយោជន៍នៃការិយាល័យប្រជាពលរដ្ឋ ថាជាយន្តការអព្យាក្រឹតមួយសម្រាប់ទទួល និងសម្រុះសម្រួលដោះស្រាយបណ្តឹងទាំងនេះ...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.