នយោបាយ និង ការអភិវឌ្ឍន៍

នយោបាយ និង ការអភិវឌ្ឍន៍

ថ្នាក់ដឹកនាំខេត្តសៀមរាប ទទួលជួបពិភាក្សាការងារជាមួយប្រតិភូរដ្ឋបាលប្រជាជនស្រុក Shaoyang នៃសាធារណរដ្ឋប្រជាមានិតចិន

នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ លោក សំកុល សុចិត្រា អភិបាលរងខេត្តសៀមរាប តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត រួមនឹងថ្នាក់ដឹកនាំខេត្តមួយចំនួនទៀត បានទទួលជួបសម្តែងការគួសម និងពិភាក្សាការងារជាមួយប្រតិភូស្រុកសាវយ៉ាង (Shaoyang) នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក កុង ហុងកូវ (Gong...

ព័ត៌មានលំអិត

កម្ពុជាបើកកិច្ចប្រជុំអនុគណៈកម្មាធិការព័ត៌មានលើកទី២៥ នៃតំបន់អាស៊ាន

នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤នេះ ប្រទេសកម្ពុជា ក្នុងនាមជាប្រធានប្ដូរវេន និង ប្រទេសឥណ្ឌូនេស៊ី ជាអនុប្រធាន បានបើកកិច្ចប្រជុំអនុគណៈកម្មាធិការព័ត៌មានលើកទី២៥ នៃគណៈកម្មាធិការវប្បធម៌ និងព័ត៌មានអាស៊ាន (ASEAN-COCI-SCI) នៅខេត្តសៀមរាប គណ:ប្រតិភូ នៃបណ្ដាប្រទេស តំបន់អាស៊ានទាំង ១០ រួមនិងលេខាធិការដ្ឋានអាស៊ាន សរុបចំនួន ៤៩...

ព័ត៌មានលំអិត

គម្រោងជួសជុលផ្លូវ៤ខ្សែក្នុងឃុំចន្លាស់ដៃ ស្រុកក្រឡាញ់ និងឃុំពាក់ស្នែង ស្រុកអង្គរធំ ត្រូវបានបញ្ចប់ការដេញថ្លៃដោយជោគជ័យ

គម្រោងជួសជុលផ្លូវដីសក្រាលក្រួសធម្មជាតិចំនួន ៤ខ្សែ នៅខេត្តសៀមរាប រួមមានក្នុងឃុំចន្លាស់ដៃ ស្រុកក្រឡាញ់ ៣ខ្សែ និងក្នុងឃុំពាក់ស្នែង ស្រុកអង្គរធំ ១ខ្សែ ត្រូវបានប្រកាសបិទបញ្ចប់ការដេញថ្លៃដោយជោគជ័យ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤នេះ ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសខេត្ត គណៈកម្មការលទ្ធកម្មឃុំ ក្រុមហ៊ុនម៉ៅការ នឹងអ្នកពាក់ព័ន្ធមួយចំនួនទៀត។ លោក ប៊ូន ឈឿត...

ព័ត៌មានលំអិត

ស្នងការនគរបាលខេត្ដសៀមរាប ប្ដេជ្ញាអនុវត្ដន៍យ៉ាងម៉ឺងម៉ាត់ ចំពោះសកម្មភាពក្មេងទំនើងដែលធ្វើឱ្យប៉ះពាល់ដល់សន្ដិសុខសង្គម

ស្នងការនគរបាលខេត្ដសៀមរាប លោកឧត្ដមសេនីយ៍ទោ ហួត សុធី បានបង្ហាញការប្ដេជ្ញាចិត្ដអនុវត្ដន៍យ៉ាងម៉ឺងម៉ាត់ ចំពោះក្រុមក្មេងទំនើងដែលធ្វើសកម្មភាពណាមួយប៉ះពាល់ដល់សន្ដិសុខសង្គមជាតិ និងសុខសុវត្ថិភាពដល់ភ្ញៀវទេសចរនៅក្នុងខេត្តទេសចរណ៍មួយនេះ តាមយុទ្ធសាស្ដ្របារចកចេញពីទឹកឱ្យអស់ និងពន្លត់រងើកភ្លើងឱ្យអស់មិនបាច់អង្គុយបក់ផ្សែង។ លោកឧត្ដមសេនីយ៍ទោ ហួត សុធី បានបញ្ជាក់ថា បច្ចុប្បន្ននេះនៅតាមបណ្ដាស្រុកមួយចំនួនក្នុងខេត្ដសៀមរាប មានក្មេងទំនើងបង្កបញ្ហាដល់តំបន់ទេសចរណ៍ ក៏ដូចជាធ្វើសកម្មដេញកាប់ចាក់គ្នាយ៉ាងអនាធិបតេយ្យ។ ចាប់ពីពេលនេះតទៅ ស្នងការនគរបាលខេត្ដសៀមរាប នឹងអនុវត្ដតាមបញ្ជារាជរដ្ឋាភិបាល នឹងមិនឱ្យមានក្មេងទំនើងធ្វើសកម្មភាពបានទៀតឡើយ...

ព័ត៌មានលំអិត

អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ជំរុញដល់គ្រប់ភាគីពាក់ព័ន្ធពន្លឿនការដោះស្រាយដីសង្គមកិច្ចជូនដល់អតីតយុទ្ធជន

ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអតីតយុទ្ធជន ជនពិការ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានធ្វើការក្រើនរំឭក និងជំរុញដល់អាជ្ញាធរឃុំសង្កាត់ត្រូវបន្ថែមការយកចិត្តទុកដាក់លើប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសការពន្លឿនដោះស្រាយដីសង្គមកិច្ច និងការសាងសង់ផ្ទះជូនអតីតយុទ្ធជន។ ឯកឧត្តមទេសរដ្ឋមន្ត្រី ថ្លែងបែបនេះក្នុងឱកាសអញ្ជើញជាធអិបតីក្នុងពិធីប្រកាសសមាសភាពប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាប នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ដោយមានការចូលរួមពីលោក នាក់ ណេរ៉ុន...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋក្រីក្រ ៣០០គ្រួសារក្នុងក្រុងសៀមរាប បានទទួលអំណោយពីព្រះចៅអធិការវត្តប្រាសាទគោកចក និងសប្បុរសជនប្រទេសសឹង្ហបុរី

នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤នេះ ប្រជាពលរដ្ឋចំនួន៣០០គ្រួសារ រស់នៅក្នុងចំនួន១២ នៃក្រុងសៀមរាប បានទទួលអំណោយជាគ្រឿងឧបភោគបរិភោគពីព្រះចៅអធិការវត្តប្រាសាទគោកចក ក្រុងសៀមរាប និងសប្បុរសជននៃសមាគមសង្រ្គោះជីវិត ប្រទេសសឹង្ហបុរី ដែលអំណោយរួមមាន៖ អង្ករ មី ទឹកស៊ីអ៊ីវ បេងឆា និងថវិកាមួយចំនួនទៀត។ លោក Goh Tung Hong...

ព័ត៌មានលំអិត

សិក្ខាសាលាផ្សព្វផ្សាយការដាក់ឲ្យអនុវត្តភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការយូនីសេហ្វ ក្នុងការលើកកម្ពស់អភិបាលកិច្ចរដ្ឋបាលថ្នាក់ក្រោមជាតិ

នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤នេះ ក្រសួងមហាផ្ទៃសហការជាមួយរដ្ឋបាលខេត្តសៀមរាប បើកសិក្ខាសាលាផ្សព្វផ្សាយការដាក់ឲ្យអនុវត្តភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការយូនីសេហ្វ ក្នុងគោលដៅលើកកម្ពស់អភិបាលកិច្ចរដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្លើយតបនឹងគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ក្នុងការជំរុញការលើកកម្ពស់ជីវភាព សុខភាព សុខុមាលភាពរបស់ប្រជាជនកម្ពុជា ជាពិសេសស្ត្រី កុមារ យុវជន ជនក្រីក្រ ចាស់ជរា ជនមានពិការភាព និងជនងាយរងគ្រោះផ្សេងៗទៀត។ ឯកឧត្តម ជា...

ព័ត៌មានលំអិត

មន្ត្រីសុរិយោដីនិងអាជ្ញាធរស្រុកស្វាយលើ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ដី ត្រៀមឯកសារ និងកំណត់ព្រំដីអោយបានច្បាស់លាស់

ថ្លែងនៅក្នុងពិធីផ្សព្វផ្សាយប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធក្នុងភូមិចំនួន៧ នៃឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលជាម្ចាស់ដី ឬអ្នកកាន់កាប់ដី សូមចូលរួមសហការជាមួយក្រុមការងារជំនាញចុះវាស់វែងដីធ្លី ដោយចូលរួមបោះបង្គោលព្រំដីដោយបានឯកភាពព្រំរវាងអ្នកជាប់ព្រំ និងត្រៀមរៀបចំឯកសារមួយចំនួនដែលពាក់ព័ន្ធទុកឲ្យរួចរាល់។ លោក ស៊ុន សុជាតិ បានបញ្ជាក់ថា...

ព័ត៌មានលំអិត

គម្រោងសាងសង់ផ្លូវ៧ខ្សែក្នុងឃុំជ្រោយនាងងួន ស្រុកស្រីស្នំ និងឃុំគោល ស្រុកអង្គរជុំ ត្រូវបានបញ្ចប់ការដេញថ្លៃប្រកបដោយជោគជ័យ

គម្រោងសាងសង់ផ្លូវបេតុងអាមេចំនួន ៧ខ្សែក្នុងខេត្តសៀមរាប រួមមាន៖ក្នុងឃុំជ្រោយនាងងួន ស្រុកស្រីស្នំចំនួន៦ខ្សែ និងក្នុងឃុំគោល ស្រុកអង្គរជុំ ១ខ្សែ ត្រូវបានប្រកាសបិទបញ្ចប់ការដេញថ្លៃដោយជោគជ័យ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤នេះ ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសខេត្ត អាជ្ញាធរស្រុក គណៈកម្មការលទ្ធកម្មឃុំ ក្រុមហ៊ុនម៉ៅការ នឹងអ្នកពាក់ព័ន្ធមួយចំនួនទៀត។ លោក កែវ កី ប្រធានគណៈកម្មការលទ្ធឃុំជ្រោយនាងងួន...

ព័ត៌មានលំអិត

ក្រុមប្រឹក្សាខេត្តសៀមរាប បើកកិច្ចប្រជុំវិសាមញ្ញលើកចុងក្រោយរបស់ខ្លួន សម្រាប់អាណត្តិទី៣ ដើម្បីលើករបៀបវារៈចំនួន២ មកពិនិត្យ ពិភាក្សា និងអនុម័ត

នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាខេត្តសៀមរាប បានបើកកិច្ចប្រជុំវិសាមញ្ញដែលជាកិច្ចប្រជុំចុងក្រោយសម្រាប់អាណត្តិទី៣ ដោយបានលើកយករបៀបវារៈចំនួន២ មកពិនិត្យពិភាក្សា និងអនុម័ត ក្រោមការដឹកនាំរបស់ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និង លោក យុន លីនណេ អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់...

ព័ត៌មានលំអិត
Page 60 of 304 1 59 60 61 304

Recommended

សូម Like និង Follow ពួកយើង