ផ្លូវដើរបុរាណមួយខ្សែដែលទុកចោលជិត២០ឆ្នាំ ស្ថិតនៅភូមិពួកចាស់ ឃុំពួក ស្រុកពួក ខេត្ដសៀមរាប ត្រូវបានប្រជាពលរដ្ឋរួមគ្នាជយសជុលឡើងវិញ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤នេះ បន្ទាប់ពីមានការបរិច្ចាកថវិកាពីសប្បុរសជនជិតឆ្ងាយ ដើម្បីជួយសម្រួលការធ្វើដំណើរ និងងាយដឹកជញ្ជូនទំនិញផលិតផលកសិកម្មពលរដ្ឋក្នុងមូលដ្ឋាន។ បើតាមលោក ភូម គាំ អនុភូមិពួកចាស់ បានឱ្យដឹងថា ផ្លូវនេះគឺជាផ្លូវដើរបុរាណដែលបានទុកចោលប្រមាណជិត២០ឆ្នាំហើយ ហើយកន្លងមកពិបាកធ្វើដំណើរ ជាពិសេសមិនអាចដឹកជញ្ជូនទំនិញបានឡើយ...
ព័ត៌មានលំអិតក្នុងពិធីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធក្នុងភូមិចំនួន៨ នៃឃុំសំបួរ ស្រុកក្រឡាញ់ នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤នេះ អាជ្ញាធរស្រុកក្រឡាញ់ បានជំរុញឲ្យពលរដ្ឋជាម្ចាស់ដីទាំងអស់ សូមចូលរួមសហការឲ្យបានល្អជាមួយនឹងមន្ត្រីជំនាញសុរិយោដី ដើម្បីឲ្យការងារចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធប្រព្រឹត្តិទៅដោយរលូន និងទទួលបានជោគជ័យតាមការគ្រោងទុករបស់រាជរដ្ឋាភិបាល ក្នុងការបញ្ចប់ការងារចុះបញ្ជីដីធ្លីនេះ។ លោក សុខ ណារ៉េត អភិបាលស្រុកក្រឡាញ់ មានប្រសាសន៍ថា ដើម្បីសំរេចទៅដល់ការចេញវិញ្ញាបនប័ត្រសំគាល់ម្ចាស់អចលនវត្ថុ គឺមានការងារច្រើនដែលទាមទារនូវការខិតខំប្រឹងប្រែងរបស់មន្ត្រីជំនាញ និងការចូលរួមពីសំណាក់ប្រជាពលរដ្ឋជាម្ចាស់ដី...
ព័ត៌មានលំអិតថ្លែងក្នុងកិច្ចប្រជុំពិភាក្សាការងាររបស់គណៈកម្មការក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តសៀមរាប នារសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត និងជាប្រធានក្រុមប្រឹក្សាជនពិការខេត្តសៀមរាប បានធ្វើការជំរុញដល់គ្រប់ភាគីទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការលើកកម្ពស់សិទ្ធិរបស់ជនមានពិការភាព ដូចជាការផ្តល់ឱកាសការងារ ការសាងសង់សំណង់គ្រឹះស្ថានសាធារណៈត្រូវបង្កលក្ខណៈងាយស្រួលដល់ពួកគាត់ជាដើម។ លោក នាក់ ណេរ៉ុន បានលើកឡើងថា គ្រប់អាណត្តិរបស់រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះជនមានពិការភាព ហើយបច្ចុប្បន្នសំណង់អគារសាធារណៈមួយចំនួនក៏បានគិតគូរអំពីការបង្កលក្ខណៈងាយស្រួលដល់ពួកគាត់ផងដែរ។...
ព័ត៌មានលំអិតនាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤នេះ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប សហការជាមួយរដ្ឋបាលស្រុកសូទ្រនិគម បានបើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅក្នុងភូមិចំនួន៨ មានភូមិឈូក ភូមិបុស្ស ភូមិបុស្សធំ ភូមិដំរីឆ្លង ភូមិសំបាត ភូមិសំរោង ភូមិរំដេង និងភូមិជប់ នៃឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម...
ព័ត៌មានលំអិតគម្រោងសាងសង់ផ្លូវបេតុងអាមេ ៣ខ្សែ ក្នុងសង្កាត់ចំនួន២ រួមមានសង្កាត់សាលាកំរើក និងសង្កាត់គោកចក ក្រុងសៀមរាប បានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នេះ ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសខេត្ត គណៈកម្មការសង្កាត់ ក្រុមហ៊ុនម៉ៅការ នឹងអ្នកពាក់ព័ន្ធមួយចំនួនទៀត។ លោក សាម ឡន ប្រធានគណៈកម្មការលទ្ធកម្មសង្កាត់សាលាកំរើក ក្រុងសៀមរាប បានឲ្យដឹងថា...
ព័ត៌មានលំអិតថ្លែងក្នុងកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ជំនួបក្រុមម៉ូតូទេសចរណ៍ Siem Reap Bike Week នៅលើទឹកដីនៃខេត្តសៀមរាប នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នេះ លោក ង៉ូវ សេងកាក់ អភិបាលខេត្ត បានជំរុញដល់គ្រប់មន្ទីរអង្គភាពពាក់ព័ន្ធ បង្កើនការយកចិត្តទុកដាក់ក្នុងនាមជាម្ចាស់ផ្ទះ ត្រៀមរៀបចំព្រឹត្តិការណ៍ដ៏ធំនេះ ធ្វើយ៉ាងណាឲ្យដំណើរការទៅដោយរលូន និងទទួលបានជោគជ័យទៅតាមការរំពឹងទុក។ សូមជម្រាបថា ក្រសួងទេសចរណ៍...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តសៀមរាប បានប្រារព្ធទិវាជាតិនៃការចងចាំ ២០ ឧសភា នៅក្នុងបរិវេណវត្តពោធិវង្ស ក្រុងសៀមរាប ដើម្បីសម្តែងនូវការនឹករលឹកគោរពស្រឡាញ់ ការសោកស្តាយ ស្រណោះអាឡោះអាល័យ និង ឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធជនរួមជាតិ ដែលបានបាត់បង់ជីវិត ក្រោមរបបកម្ពុជាប្រជាធិបតេយ្យប្រល័យពូជសាសន៍នៃបន ប៉ុល ពត ដែលពិធីប្រព្រឹត្តិទៅក្រោមវត្តមាន ឯកឧត្តម...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នេះ មន្ត្រីពាក់ព័ន្ធប្រមាណ ១០០នាក់ ដែលជាមន្ត្រីសាលាស្រុក សាលាឃុំទាំង៦ រួមនឹងកម្លាំងនគរបាល យុវជនស្ម័គ្រចិត្តមួយចំនួនទៀតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប បានទទួលការបណ្តុះបណ្តាលស្តីពី“ការត្រៀមខ្លួន ដើម្បីជួយសង្គ្រោះប្រជាជនក្នុងពេលមានគ្រោះទឹកជំនន់” ពីអ្នកជំនាញមកពីនាយកដ្ឋានគ្រប់គ្រងគ្រោះអាសន្ននៃតំបន់ស្វយ័តក្វាងស៊ីជនជាតិជ័ង ប្រទេសចិន និងកងកម្លាំងមកពីកងពលធំអន្តរាគមន៍លេខ២ កម្ពុជា រួមជាមួយមូលនិធិចិន PEACELAND ដើម្បីជាការបង្កើតនូវបទបន្ថែមដល់មន្ត្រីពាក់ព័ន្ធក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះទឹកជំនន់ដែលអាចកើតមានឡើងក្នុងមូលដ្ឋាន។ លោកបណ្ឌិត...
ព័ត៌មានលំអិតនាឱកាសទិវាជាតិនៃការចងចាំ ២០ឧសភា ឆ្នាំ២០២៤នេះ អាជ្ញាធរស្រុកបន្ទាយស្រី ខេត្តសៀមរាប បានអំពាវនាវដល់ប្អូនប្អូនប្រជាពលរដ្ឋគ្រប់រូប ចូលរួមថែរក្សា ការពារសន្តិភាពនៅកម្ពុជាឲ្យបានគង់វង្ស ដើម្បីកុំឱ្យរបបដ៏ខ្មៅងងឹតដែលកម្ពុជាធ្លាប់ជួបប្រទះត្រលប់មកវិញសារជាថ្មី។ ក្នុងឱកាសរៀបចំពិធីរំលឹកវិញ្ញាណក្ខន្ទ នៅវត្តព្រះដាក់ ស្រុកបន្ទាយស្រី នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នេះ លោក រិន ឡូត អភិបាលស្រុក មានប្រសាសន៍ថា...
ព័ត៌មានលំអិតប័ណ្ណកម្មសិទ្ធិសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៦.៧៣៣ប័ណ្ណ ក្នុងភូមិចំនួន៥ រួមមានភូមិកំពង់តាយ៉ង ភូមិតាទក ភូមិគោកដូង និងភូមិចំបក់ហែ នៃឃុំពួក ស្រុកពួក ខេត្តសៀមរាប ត្រូវបានមន្ត្រីជំនាញប្រគល់ជូនដល់ម្ចាស់កម្មសិទ្ធយកទៅប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ។ បើតាមលោក ស៊ីន ចាន់ថុល អភិបាលស្រុកពួក បានឲ្យដឹងថា ប័ណ្ណសម្គាល់កម្មសិទ្ធិអចលនវត្ថុដែលបានចែកជូននាពេលនេះមានចំនួន ៦.៧៣៣ប័ណ្ណប៉ុណ្ណោះ...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.