នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែង ពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) សហការជាមួយរដ្ឋបាលខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំពិភាក្សាស្តីពីការគ្រប់គ្រងល្បែងផ្សងសំណាងនិងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅខេត្តសៀមរាប។ លោក លី សារី អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា បច្ចុប្បន្នដោយសារបច្ចេកវិទ្យាមានការរីកចម្រើន និងទំនើប នាំឱ្យមានការវិវត្តនៃការលេងល្បែងស៊ីសង ដូចជាការចាក់បាល់អនឡាញ ការចាក់ទឹកភ្លៀង និងល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឺណិតផ្សេងៗទៀត...
ព័ត៌មានលំអិតក្នុងឪកាសអញ្ជើញធ្វើបាឋកថាស្តីពីសកម្មភាពមីននៅកម្ពុជា និងដំណើរឆ្ពោះទៅការធ្វើម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ នៅសាកលវិទ្យាល័យអង្គរ ខេត្តសៀមរាប នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងថា ដោយសារតែកត្តាសន្តិភាព បាននាំឱ្យប្រជាជនកម្ពុជា បានរួចចាកផុតពីការគំរាមកំហែងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមជាច្រើនទៀត។...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤នេះ ក្បាលដីចំនួន ៣.៤២៦ក្បាលដី ឋិតនៅក្នុងភូមិចំនួន៤ គឺភូមិរកា ភូមិគោកដូង ភូមិប្រម៉ា និងភូមិខ្នារ សង្កាត់ក្របីរៀល ក្រុងសៀមរាប ត្រូវបានអាជ្ញាធរខេត្តចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬប័ណ្ណកម្មសិទ្ធិ ផ្ដល់ជូនដល់ម្ចាស់កម្មសិទ្ធយកទៅប្រើប្រាស់ជាផ្លូវការ។ លោក ប៊ូ ជុំសម្បត្តិ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំបើកកិច្ចប្រជុំស្តីពីការពិនិត្យ និងរៀបចំផែនការសកម្មភាព និងថវិការ ផ.អ.៥ សម្រាប់ឆ្នាំ២០២៤ ដឹកនាំដោយលោក លោក សុខ ថុល អភិបាលរងខេត្ត ដោយមានការចូលរួមពីសំណាក់លោកលោកស្រី ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ មន្ទីរអង្គភាពនានាក្នុងខេត្ត។ លោក សុខ...
ព័ត៌មានលំអិតនៅសហគមន៍អភិវឌ្ឍន៍សំបួរ ក្នុងសង្កាត់សំបួរ ក្រុងសៀមរាប នាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤នេះ មានរៀបចំកិច្ចប្រជុំសម្របសម្រួល និងត្រួតពិនិត្យសំណង់របស់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់នេះ ដែលបានសាងសង់សំណង់ក្នុងគម្រោងលំនៅដ្ឋានសម្បទានសង្គមកិច្ច ព្រមទាំងដោះស្រាយពីបញ្ហាប្រឈមនានាមួយចំនួនទៀត។ លោក ចឹក គឹមជុន នាយករងរដ្ឋបាលសាលាខេត្តសៀមរាប បានឲ្យដឹងថា កិច្ចប្រជុំនាពេលនេះគឺដើម្បីធ្វើការសម្របសម្រួល និងត្រួតពិនិត្យសំណង់របស់បងប្អូនប្រជាពលរដ្ឋ និងដោះស្រាយបញ្ហាប្រឈមនានា ដែលកើតមាននៅក្នុងសហគមន៍ ដោយឈរលើគោលការណ៍ត្រឹមត្រូវនៃសីលធម៌...
ព័ត៌មានលំអិតតាមការសិក្សាអំពីភាពងាយរងគ្រោះដោយអាកាសធាតុបានរកឃើញថា កម្ពុជាបានក្លាយជាប្រទេសងាយរងគ្រោះបំផុត ដោយឈរនៅលេខរៀងទី១៥១ ក្នុងចំណោមប្រទេស១៨១ ដែលការប្រែប្រួលអាកាសធាតុជាសាកលនេះ បានជំរុញឲ្យប្រទេសក្រីក្រមួយចំនួន រួមទាំងកម្ពុជាផងនោះ បានទទួលរងនូវផលប៉ះពាល់ធ្ងន់ធ្ងរ ជាពិសេសលើវិស័យកសិកម្ម។ នេះបើតាមការឲ្យដឹងពី លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម ក្នុងសិក្ខាសាលាស្ដីពីកិច្ចចាប់ផ្ដើមអនុវត្តគម្រោង “ភាពធន់នឹងអាកាសធាតុសម្រាប់ទាំងអស់គ្នា” នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤នេះ។...
ព័ត៌មានលំអិតស្ថិតក្នុងបរិបទសកលភាវូនីយកម្មនៃការរីកចម្រើនវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការប្រកួតប្រជែងសេដ្ឋកិច្ចចំណេះដឹង សេដ្ឋកិច្ចទិន្នន័យ ហើយនឹងសេដ្ឋកិច្ចមូលធនមនុស្ស វាពិតជាមានភាពចាំបាច់ណាស់ ក្នុងការត្រូវអភិវឌ្ឍធនពលរដ្ឋម្នាក់ៗ ឱ្យក្លាយជាពលរដ្ឋល្អពិតប្រាកដ មានមូលដ្ឋានគ្រឹះរឹងមាំ ដើម្បីរួមគ្នាកសាងមូលដ្ឋានគ្រឹះប្រទេសជាតិយើងឱ្យកាន់តែមានភាពរឹងមាំ និងមានការរីកចម្រើន។ នេះបើតាមការលើកឡើងរបស់ លោក លី សារី អភិបាលរងខេត្តសៀមរាប ក្នុងឱកាសបិទការបោះជំរុំអាស៊ាន កម្ពុជា ថៃ និងម៉ាឡេស៊ី...
ព័ត៌មានលំអិតផ្លូវក្រាលល្បាយក្រួសចំនួន២ខ្សែ ប្រវែង៨គីឡូម៉ែត្រ ដែលជាអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលតភ្ចាប់ពីភូមិរើល ទៅភូមិគោកចំបក់ និងពីកែងភូមិរើល ទៅភូមិព្រៃខ្យង ស្ថិតក្នុងឃុំក្រូចគរ ស្រុក្រឡាញ់ ខេត្តសៀមរាប មានទទឹង៨ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ និងមានសាងសង់លូមុខមូល ៦កន្លែង សាងសង់លូប្រអប់មុខមួយ ២កន្លែង...
ព័ត៌មានលំអិតមន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជំរុញដល់ក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន រួមនឹងស្ថាប័នពាក់ព័ន្ធ ត្រូវសហការគ្នាធ្វើការជម្រះនូវរាល់បញ្ហាសេសសល់ និងជម្រុញការអនុវត្តនូវផែនការថ្មីរបស់រាជរដ្ឋាភិបាល ក្នុងការចុះបញ្ជីបញ្ចប់ សេវាទាន់ចិត្ត និងបរិយាកាសគ្មានវិវាទ ឲ្យបានរួចរាល់នៅឆ្នាំ២០២៥ ខណៈខេត្តសៀមរាប នៅសល់ក្បាលដីមិនទាន់ចុះបញ្ជីដីធ្លីប្រមាណ ៥សែនក្បាលដី ដោយអនុវត្តនៅដីផ្នែកខាងលើ និងដីផ្នែកខាងក្រោមក្នុងតំបន់៣ តំបន់២ នៃបឹងទន្លេសាប។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម...
ព័ត៌មានលំអិតក្រុមការងារគណ:កម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤នេះ បានចុះធ្វើការពិនិត្យ វាយតម្លៃ និងដាក់ឲ្យប្រើប្រាស់ផ្លូវក្រាលដីល្បាយគ្រួសមួយខ្សែ បន្ទាប់ពីបញ្ចប់ការងារស្ដារឡើងវិញ ក្រោយពីរងការខូចខាតដោយទឹកជំនន់កាលពីពេលកន្លងទៅ ស្ថិតក្នុងស្រុកជីក្រែង ខេត្តសៀមរាប។ ឯកឧត្តម ទ្រី មេង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានឲ្យដឹងថា ផ្លូវមួយខ្សែនេះ មានប្រវែង៧គីឡូម៉ែត្រ...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.