នយោបាយ និង ការអភិវឌ្ឍន៍

នយោបាយ និង ការអភិវឌ្ឍន៍

គណៈកម្មាធិការអន្តរជាតិសម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ និងសំបូរព្រៃគុក របស់អង្គការ UNESCO បើកកិច្ចប្រជុំបច្ចេកទេសលើកទី៣៨ នៅខេត្តសៀមរាប

នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤នេះ គណៈកម្មាធិការអន្តរជាតិសម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ និងសំបូរព្រៃគុក របស់អង្គការ UNESCO បានរៀបចំកិច្ចប្រជុំបច្ចេកទេសលើកទី៣៨ នៅខេត្តសៀមរាប ដើម្បីធ្វើការពិភាក្សា និងពិនិត្យទៅលើការងារមួយចំនួន នៅតាមការដ្ឋានការងារជាតិ និងអន្តរជាតិ ដែលកំពុងតែដំណើរការក្នុងការជួសជុល និងអភិរក្សប្រាសាទបុរាណនានា និងធ្វើការតាមដាន និងផ្ដល់យោបល់បច្ចេកទេស ព្រមទាំងអនុសាសន៍ថ្មីៗបន្ថែមទៀត...

ព័ត៌មានលំអិត

ថ្នាក់ដឹកនាំខេត្តសៀមរាប ទទួលជួបពិភាក្សាការងារជាមួយអនុព័ន្ធយោធាបរទេសចំនួន ១៤ប្រទេស ប្រចាំនៅកម្ពុជា

នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤នេះ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត រួមនឹងថ្នាក់ដឹកនាំខេត្ត បានទទួលជួបពិភាក្សាការងារជាមួយអនុព័ន្ធយោធាបរទេសចំនួន ១៤ប្រទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយលោកវរៈសេនីយ៍ឯក កនវ៉ានុន ឃ្លុនព្រហ្មសុវណ្ណ អនុព័ន្ធយោធាប្រចាំស្ថានទូតនៃព្រះរាជាណាចក្រថៃ ប្រចាំកម្ពុជា។...

ព័ត៌មានលំអិត

សិក្ខាសាលាផ្សព្វផ្សាយ ស្តីពីកាតព្វកិច្ចគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ សម្រាប់សហគ្រាស និងអង្គភាពមិនស្វែងរកប្រាក់ចំណេញ នៅខេត្តសៀមរាប

និយ័តករគណនេយ្យ និងសវនកម្ម (ន.គ.ស.) នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤នេះ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីកាតព្វកិច្ចគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ សម្រាប់សហគ្រាស និងអង្គភាពមិនស្វែងរកប្រាក់ចំណេញ ដើម្បីផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងការងារទាំងនេះដល់អ្នកពាក់ព័ន្ធទាំងអស់នៅទូទាំងខេត្តសៀមរាប។ លោក អុឺង គឹមលាង អភិបាលខេត្ត មានប្រសាសន៍ថា ក្នុងបរិបទដែលកម្ពុជាកំពុងមានការរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យតាមរយៈការដាក់ចេញនូវផែនការយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្នុងនោះខេត្តសៀមរាប...

ព័ត៌មានលំអិត

កិច្ចប្រជុំត្រៀមរៀបចំអនុគណៈកម្មការខ្លឹមសារពិធីការ និងព័ត៌មាន សម្រាប់បុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ នៅខេត្តសៀមរាប

នៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤នេះ អាជ្ញាធរខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំស្ដីពីការត្រៀមរៀបចំអនុគណៈកម្មការខ្លឹមសារពិធីការ និងព័ត៌មាន សម្រាប់បុណញយទន្លេលើកទី៨ ឆ្នាំ២០២៤ នៅខេត្តសៀមរាប ដឹកនាំដោយលោក លី សារី និង លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត ដោយមានការចូលរួមពីអ្នកពាក់ពាន្ធមួយចំនួនទៀត។ នៅក្នុងកិច្ចប្រជុំនេះ លោក...

ព័ត៌មានលំអិត

ក្បាលដីជាង ៣.០០០ក្បាលដីក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប ត្រូវបានបិទផ្សាយជាសាធារណៈជូនប្រជាពលរដ្ឋធ្វើការពិនិត្យ និងកែតម្រូវ

នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះ មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង និងសុរិយោដីខេត្តសៀមរាប សហការជាមួយរដ្ឋបាលស្រុកក្រឡាញ់ បានធ្វើការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យនៅក្បាល់ដីចំនួន ៣.២១៧ក្បាលដី ស្ថិតក្នុងភូមិតាចែង ភូមិអូរក្រឡាញ់ ភូមិកោះក្របៅ និងភូមិសំពៅលូន ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប ដើម្បីឲ្យប្រជាពលរដ្ឋជាម្ចាស់កម្មសិទ្ធិធ្វើការពិនិត្យ និងកែតម្រូវ។ លោក មឿ...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តថាសមាគម អង្គការមិនមែនរដ្ឋាភិបាលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយឧបត្ថម្ភ គាំទ្រថវិកា និងជំនួយផ្សេងៗ ដល់ការអភិវឌ្ឍខេត្តសៀមរាប

ក្នុងជំនួបសម្តែងការគួរសមជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាល នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤នេះ លោក អុឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានលើកឡើងថា បច្ចុប្បន្នសមាគម និងអង្គការមិនមែនរដ្ឋាភិបាលភាគច្រើន បានកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយឧបត្ថម្ភ គាំទ្រថវិកា និងជំនួយផ្សេងៗ ដល់ការអភិវឌ្ឍលើគ្រប់វិស័យនៅខេត្តសៀមរាប។ លោក អុឹង គឹមលាង បានបញ្ជាក់ថា...

ព័ត៌មានលំអិត

អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ នៃក្រសួងព័ត៌មាន រៀបចំសិក្ខាសាលាស្តីពីថវិកាសមិទ្ធកម្ម នៅខេត្តសៀមរាប

អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងព័ត៌មាន សហការជាមួយអគ្គនាយកដ្ឋានថវិកា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាស្តីពី ថវិកាសមិទ្ធកម្ម រយៈពេល២ថ្ងៃ នៅថ្ងៃទី១១-១២ ខែមីនា ឆ្នាំ២០២៤ នៅខេត្តសៀមរាប គោលបំណងបង្កើននូវចំណេះដឹងថ្មីៗជូនដល់មន្ត្រីទទួលបន្ទុកថវិកាទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិពាក់ព័ន្ធ នឹងការរៀបចំរចនាសម័ន្ធកម្មវិធី ការកំណត់សូចនាករ ការរៀបចំអង្គភាពថវិកា និងការវិភាជថវិកា ឱ្យចំកម្មវិធី...

ព័ត៌មានលំអិត

មន្ត្រីសវនកម្មផ្ទៃក្នុងក្រសួងព័ត៌មានចុះពិនិត្យលើការគ្រប់គ្រងកិច្ចប្រតិបត្តិការរបស់មន្ទីរព័ត៌មានខេត្តសៀមរាប

នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ហោ សុភាព រដ្ឋលេខាធិការ ទទួលបន្ទុកសវនកម្មផ្ទៃក្នុងក្រសួងព័ត៌មាន និងលោក ឆុន រាសី ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងព័ត៌មាន ព្រមទាំងសហការី បានអញ្ជើញចុះពិនិត្យ ស្ថានភាព នៃការគ្រប់គ្រង យន្តការងារ ដើម្បីវិភាគវាយតម្លៃលើ ប្រសិទ្ឋិភាព ប្រសិទ្ឋផលការងារ...

ព័ត៌មានលំអិត

ក្រុមប្រឹក្សាខេត្តសៀមរាប បើកកិច្ចប្រជុំសាមញ្ញលើកទី៥៨ របស់ខ្លួន ដើម្បីបន្តលើកយកនូវបញ្ហាមួយចំនួនមកធ្វើការពិនិត្យ ពិភាក្សា និងដោះស្រាយ

នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាខេត្តសៀមរាប បានបន្តបើកកិច្ចប្រជុំសាមញ្ញលើកទី៥៨ ឆ្នាំទី៥ ជាឆ្នាំចុងក្រោយនៃអាណត្តិទី៣ ដើម្បីលើកយកបញ្ហាមួយចំនួនមកពិនិត្យ ពិភាក្សា និងដោះស្រាយ ក្រោមការដឹកនាំដោយ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក នាក់ ណេរ៉ុន អភិបាលរងខេត្ត តំណាងឯកឧត្តម...

ព័ត៌មានលំអិត

គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តសៀមរាប ប្រារព្ភទិវានារីអន្ដរជាតិ ៨មីនា ក្រោមប្រធានបទ´´ ស្ដ្រីនិងក្មេងស្រីក្នុងបរិវត្ដកម្មឌីជីថល´´

នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤នេះ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តសៀមរាប សហការជាមួយ អង្គការសង្គមស៊ីវិល ប្រារព្ភទិវាសិទ្ធនារីអន្ដរជាតិ ៨មីនា លើកទី១១៣ ក្រោមប្រធានបទ ´´ ស្ដ្រីនិងក្មេងស្រីក្នុងបរិវត្ដកម្មឌីជីថល´´ ដោយមានអ្នកចូលរួមជាច្រើននាក់ នៅសាលាគរុកោសល្យ និងវិក្រិត្យការខេត្ដ។ លោកស្រី ឃឹម ពិសី នាយិកាអង្គការមជ្ឍមណ្ឌលធនធានស្ដ្រី...

ព័ត៌មានលំអិត
Page 68 of 304 1 67 68 69 304

Recommended

សូម Like និង Follow ពួកយើង