អាជ្ញាធរខេត្តសៀមរាប នឹងធ្វើការពិន័យអន្តរការណ៍ ចំពោះប្រតិបត្តិករផ្តល់សេវាកម្មបូម ដឹកជញ្ជូន និងបោះចោលសំណល់ភក់បង្គន់ពីអាងស៊ិបទិច ដែលពុំមានលិខិតអនុញ្ញាតពីរដ្ឋបាលក្រុង-ស្រុក ឬដឹកជញ្ជូនយកទៅបញ្ចេញចោលខុសទីតាំង ឬតាមទីសាធារណៈដែលកំណត់ដោយស្ថាប័នជំនាញចំនួន ៤០០.០០០រៀល ចំពោះអាជីវកម្មជាលក្ខណៈគ្រួសារ និង ១.០០០.០០០រៀល ចំពោះអាជីវកម្មជាលក្ខណៈក្រុមហ៊ុន ហើយក្នុងករណីមិនរាងចាលត្រូវទទួលការពិន័យអន្តរការណ៍ជាប្រាក់ទ្វេរដងនៃប្រាក់ពិន័យអន្តរការណ៍លើកមុន។ ថ្លែងក្នុងកិច្ចប្រជុំការគ្រប់គ្រង និងការប្រើប្រាស់ចំណូលពីការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសនឹងអនុក្រឹត្យស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន នៅរសៀលថ្ងៃទី៥ ខែមីនា...
ព័ត៌មានលំអិតនាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤នេះ គណៈកម្មាធិការទីក្រុងឆ្លាតវៃ (SCC) និងគណៈកម្មាធិការសម្របសម្រួលរួម (JCC) បានបើកកិច្ចប្រជុំលើកទី៥ នៃគម្រោងអនុវត្តវិធីសាស្ត្រទីក្រុងឆ្លាតវ៉ៃ ដើម្បីដោះស្រាយបញ្ហាទីក្រុងក្នុងខេត្តសៀមរាប និងចុះហត្ថលេខាលើកំណត់ត្រានៃកិច្ចប្រជុំ MR រវាងរដ្ឋបាលខេត្តសៀមរាប និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ដើម្បីត្រួតពិនិត្យវឌ្ឍនភាពនៃគម្រោងសកម្មភាពនាពេលអនាគតនៃគម្រោង ដឹកនាំដោយលោក យុន លីនណេ អភិបាលរងខេត្តសៀមរាប...
ព័ត៌មានលំអិតក្រសួងបរិស្ថានកម្ពុជា-ថៃ បានសហការរៀបចំកិច្ចប្រជុំលើកទី១ នៃគណៈកម្មការតម្រង់ទិស នៃកិច្ចសហប្រតិបត្តិការអាស៊ាន-ន័រវែស ស្តីពីការកសាងសមត្ថភាពមូលដ្ឋានក្នុងការកាត់បន្ថយការបំពុលប្លាស្ទីក ក្នុងតំបន់អាស៊ាន-ASEANO ដំណាក់កាលទី២ នៅក្រុងសៀមរាប ដែលកិច្ចប្រជុំនេះមានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៤-៥ ខែមីនា ឆ្នាំ២០២៤ ដោយមានការចូលរួមពីអស់លោកលោកស្រីជាតំណាងប្រទេសជាសមាជិកអាស៊ាន ព្រមទាំងគណៈប្រតិភូ អ្នកជំនាញពាក់ព័ន្ធ តំណាងមកពីដៃគូពាក់ព័ន្ធ។ លោក យន់ លីនណេ...
ព័ត៌មានលំអិតការដាក់ដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេមួយខ្សែ ក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤នេះ ខណៈអាជ្ញាធរណែនាំដល់ក្រុមហ៊ុនម៉ៅការត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមក្បួនច្បាប់ និងស្តង់ដានៃការសាងសង់។ លោក សាម ឡន ប្រធានគណៈកម្មការលទ្ធកម្មសង្កាត់សាលាកំរើក ក្រុងសៀមរាប បានឲ្យដឹងថា សម្រាប់គម្រោងមូនិធិសង្កាត់ឆ្នាំ២០២៤ សង្កាត់សាលាកំរើក បានដាក់ដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេមួយខ្សែ មានប្រវែង ២២៥ម៉ែត្រ...
ព័ត៌មានលំអិតថ្ងៃទីទី១ ខែមីនា ឆ្នាំ២០២៤ នៅខេត្តសៀមរាប មានរៀបចំកិច្ចសន្ទនាថ្នាក់ឧត្តមមន្ត្រីការពារជាតិ កម្ពុជា ជប៉ុន លើកទី១ ដោយប្រតិភូក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំ ដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការ ក្រសួងការពារជាតិ តំណាងឯកឧត្តម នាយឧត្តមសេនីយ៍...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ មន្ទីរព័ត៌មានខេត្តសៀមរាប បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ ឆ្នាំ២០២៤ និងទិសដៅការងារអនុវត្តបន្តសម្រាប់ខែមីនា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា ច័ន្ទបរិបូណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកមន្ទីរព័ត៌មានខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវ ជាទីប្រឹក្សាក្រសួងព័ត៌មាន និង ប្រធានមន្ទីរព័ត៌មានខេត្ត លោក លោក...
ព័ត៌មានលំអិតការអប់រំឱ្យមនុស្សចេះស្រឡាញ់បរិស្ថាន និងការពារបរិស្ថាន គឺចាំបាច់ត្រូវទទួលបានចាប់ពីកុមារភាព ដូច្នេះស្ត្រី បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអប់រំណែនាំដល់កូនៗរបស់ពួកគេតាំងពីតូច រហូតដល់ធំដឹងក្ដី នេះខ្លឹមសារមួយផ្នែក ដែលលោកជំទាវ ងិន លីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន លើកឡើង សិក្ខាសាលាបណ្តុះបណ្តាលស្ដីពីការបញ្ជ្រាបយេឌ័រ ដល់សហគមន៍ព្រៃឈើ និងមន្ដ្រីរដ្ឋបាលព្រៃឈើ នៅខេត្តសៀមរាប នាថ្ងៃទី២៨ ខែកុម្ភៈនេះ។ សិក្ខាសាលានេះ...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ មន្ទីរផែនការខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីការប្រើប្រាស់ឯកសារព័ត៌មានស្ថានភាព សេដ្ឋកិច្ច សង្គមកិច្ច ឯកសារព័ត៌មានពិន្ទុវិស័យ និងអត្រាភាពក្រីក្រខេត្ត ក្រុងស្រុក ឆ្នាំ២០២៤ សម្រាប់ដំណើរការកសាងផែនការនៅថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាពឯកឧត្តម កុយ សង សមាជិកក្រុមប្រឹក្សាខេត្ត និងលោក សុខ ថុល អភិបាលរងខេត្ត...
ព័ត៌មានលំអិតការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ឋសភា នីតិកាលទី៥ ក្នុងខេត្តសៀមរាប បានបិទបញ្ចប់នៅម៉ោង១១និង៣០នាទី មុនកាលកំណត់ ដោយអង្គបោះឆ្នោតបានចូលរួមបោះគ្រប់ចំនួន នេះលោក នឹម វ៉ាន់សំ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។ លោក នឹម វ៉ាន់សំ បញ្ជាក់ថា៖ ការបោះឆ្នោតអសកលនេះ មានអង្គបោះឆ្នោត ជាសមាជិកសមាជិកា...
ព័ត៌មានលំអិតមានប្រសាសន៍បិទអង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត ដែលបានរៀបចំឡើងនៅខេត្តសៀមរាប លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានវាយតម្លៃខ្ពស់ដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេសចំពោះអាជ្ញាធរដែនដី ប្រធានក្រុមការងារពិសេសថ្នាក់ខេត្តលុបបំបាត់ជំងឺគ្រុនចាញ់ ព្រមទាំងមន្ទីរ អង្គភាពពាក់ព័ន្ធនានា ក៏ដូចជាកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន អ្នកស្ម័គ្រចិត្តព្យាបាលជំងឺគ្រុនចាញ់ ដៃគូអភិវឌ្ឍ...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.