នយោបាយ និង ការអភិវឌ្ឍន៍

នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរខេត្តសៀមរាប៖ ស្របពេលប្រព័ន្ធផ្សព្វផ្សាយឌីជីថលកាន់តែរីកចម្រើន យុវជនក៏កំពុងក្លាយជាក្រុមដែលងាយនឹងទទួលឥទ្ធិពលពីព័ត៌មានក្លែងក្លាយ

ថ្លែងបើកយុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ក្នុងក្រុងសៀមរាប នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥នេះ លោក សុខ ថុល អភិបាលរងខេត្តសៀមរាប បានបង្ហាញថា ព័ត៌មានក្លែងក្លាយ បានក្លាយជាបញ្ហាប្រឈមមួយនៅលើបណ្ដាញសង្គម ដោយជនខិលខូចធ្វើសកម្មភាពញុះញង់ លាបពណ៌លើរាជរដ្ឋាភិបាល មានចេតនាទាញយកផលប្រយោជន៍នយោបាយ សកម្មភាពទុច្ចរិត និងអាជីវកម្មជាដើម ខណៈស្របពេលប្រព័ន្ធផ្សព្វផ្សាយឌីជីថលកាន់តែរីកចម្រើន យុវជនក៏កំពុងក្លាយជាក្រុមដែលងាយនឹងទទួលឥទ្ធិពលពីព័ត៌មានក្លែងក្លាយនេះ។ លោក...

ព័ត៌មានលំអិត

កិច្ចប្រជុំបូកសរុបរបាយការណ៍លទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំត្រពាំងធំ ខេត្តសៀមរាប

នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំបូកសរុបរបាយការណ៍លទ្ធផលការងារ ប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ របស់ខ្លួន ដើម្បីធ្វើការពិនិត្យលទ្ធផលការងារអនុវត្តបានកន្លងមក និងដោះស្រាយបញ្ហាដែលនៅសេសសល់ ដឹកនាំកិច្ចប្រជុំដោយ ឯកឧត្តម អ៊ុំ សុជាតិ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំត្រពាំងធំ។ លោក ឈឿង ជូ...

ព័ត៌មានលំអិត

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន៖SARMIS-V2 នឹងជួយពន្លឿនលើការងារគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ តាមរយៈការធ្វើឌីជីថលកម្មពេញលេញ

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន បានលើកឡើងថា ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋជំនាន់ថ្មី (SARMIS-V2) នឹងជួយបង្កើនល្បឿនលើការងារគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ តាមរយៈការបញ្ចូលទិន្នន័យ ពិនិត្យនិងផ្ទៀងផ្ទាត់ទិន្នន័យ ប្រកបដោយតម្លាភាព គណនេយ្យភាព និងទំនួលខុសត្រូវខ្ពស់។ ថ្លែងបើកសិក្ខាសាលាស្ដីពីការប្រើប្រាស់ប្រព័ន្ធ SARMIS ជំនាន់ថ្មី លើកទី២ នៅខេត្តសៀមរាប នាថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ លោកជំទាវ ទេស...

ព័ត៌មានលំអិត

ត្រីមាសទី៣ឆ្នាំ២០២៥ ក្រុមការងារពាក់ព័ន្ធក្នុងខេត្តសៀមរាប បានផ្ដល់សេវាផ្នែកច្បាប់លើករណីអំពើហិង្សាទាក់ទងទៅនឹងយេនឌ័រចំនួន ២២ករណី

បើតាមគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប (គ.ខ.ប.ជ) សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៥ ក្រុមការងារពាក់ព័ន្ធ បានសហការដោះស្រាយសម្របសម្រួលផ្ដល់សេវាកម្មផ្នែកច្បាប់ និងសុខាភិបាល លើករណីអំពើហិង្សាទាក់ទងទៅនឹងយេនឌ័របានចំនួន ២២ករណី ក្នុងនោះករណីអំពើហិង្សាក្នុងគ្រួសារ ១១ករណី និងការរំលោភបំពានផ្លូវភេទចំនួន ១១ករណី។ ក្នុងកិច្ចប្រជុំរបស់លេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៥ នាថ្ងៃទី២ ខែតុលានេះ លោកស្រី...

ព័ត៌មានលំអិត

ការិយាល័យប្រជាពលរដ្ឋខេត្តសៀមរាប ផ្សព្វផ្សាយពីតួនាទី និងកម្មវិធី “មតិយើង” ដល់មន្ត្រី និងប្រជាពលរដ្ឋក្នុងស្រុកពួក

នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ការិយាល័យប្រជាពលរដ្ឋខេត្តសៀមរាប សហការជាមួយរដ្ឋបាលស្រុកពួក បានបើកវគ្គផ្សព្វផ្សាយស្តីពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋរាជធានី-ខេត្ត ព្រមទាំងរបៀបប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ "មតិយើង" ដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋនៅក្នុងស្រុកពួក ខេត្តសៀមរាប។ លោក ម៉ៅ វិសុទ្ធ ប្រធានក្រុមប្រឹក្សាស្រុកពួក បានគូសបញ្ជាក់ពីអត្ថប្រយោជន៍នៃការិយាល័យប្រជាពលរដ្ឋ ថាជាយន្តការអព្យាក្រឹតមួយសម្រាប់ទទួល និងសម្រុះសម្រួលដោះស្រាយបណ្តឹងទាំងនេះ...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

អាជ្ញាធរខេត្តសៀមរាប នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥នេះ បានចាប់ផ្ដើមប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធលូ និងប្រឡាយរំដោះទឹក នៅតាមបណ្ដោយផ្លូវជាតិលេខ៦ ចាប់ពីតំបន់ខាងលិចរង្វង់មូលផ្ការំដួលស្វាយធំ រហូតដល់អតីតទីតាំងភោជនីយដ្ឋានអាប៉ូឡូប្លាហ្សា ដើម្បីបង្កើនល្បឿន និងសមត្ថភាពរំដោះទឹក បញ្ចៀសបញ្ហាជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្ត្រប៉ែកខាងកើតក្រុងសៀមរាប និងស្រុកប្រាសាទបាគង។ ក្នុងឱកាសដឹកនាំក្រុមការងារចុះពិនិត្យទីតាំងផ្ទាល់ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥នេះ លោក ឌី រ៉ាដូ...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប ណែនាំដល់ប្រតិបត្តិករសហគមន៍ផ្គត់ផ្គង់ទឹកស្អាត ត្រូវផ្ទេរអាជីវកម្មឱ្យវិស័យឯកជន ប្រសិនបើផ្គត់ផ្គង់ទឹកមិនគ្រប់គ្រាន់

អាជ្ញាធរខេត្តសៀមរាបបានដាក់ចេញនូវការរឹតបន្តឹងទៅលើប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតតាមសហគមន៍ ដោយសម្រេចថា ប្រសិនបើសហគមន៍ណាមួយមិនអាចផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋឱ្យបានគ្រប់គ្រាន់ទេ គឺត្រូវផ្ទេរអាជីវកម្មឱ្យទៅប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតឯកជនវិញ ដែលនេះជាវិធានការមួយដើម្បីធានាថាប្រជាពលរដ្ឋទទួលបានទឹកស្អាតប្រើប្រាស់ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា (SDG 6) ត្រឹមឆ្នាំ២០៣០។ ថ្លែងក្នុងកិច្ចប្រជុំពិគ្រោះយោបល់រវាងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាមួយប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតឯកជន អង្គការ និងដៃគូពាក់ព័ន្ធក្នុងខេត្តសៀមរាប នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ លោក អ៉ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា...

ព័ត៌មានលំអិត

អាជ្ញាធរខេត្ដសៀមរាប ជំរុញអង្គការដៃគូ និងអ្នកពាក់ព័ន្ធ ចូលរួមដោះស្រាយបញ្ហាអាកាសធាតុ ដើម្បីកាត់បន្ថយការប្រែប្រួលអាកាសធាតុក្នុងតំបន់

ថ្លែងបើកវគ្គសិក្ខាសាលាថ្នាក់តំបន់ ស្ដីពីការពង្រឹងភាពជាដៃគូការងារយុវជន និងសង្គមស៊ីវិល សម្រាប់ឆ្លើយតបទៅនឹងវិបត្តិអេកូឡូស៊ី អាកាសធាតុ និងយុត្តិធម៌បរិស្ថាន នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ លោក លី សារី អភិបាលរងខេត្តសៀមរាប បានបង្ហាញថា បញ្ហាអាកាសធាតុ គឺជាបញ្ហារួមដ៏ធំមួយ ហើយភាពជោគជ័យនៃការដោះស្រាយបញ្ហានេះ គឺត្រូវមានកត្ដាចូលរួមដែលមិនអាចខ្វះបានពីយើងទាំងអស់គ្នា ទាំងអង្គការដៃគូ និងអ្នកពាក់ព័ន្ធនានា។...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប៖ ដើម្បីធានាបាននូវស្បៀងអាហារ ប្រកបដោយគុណភាព និងសុវត្ថិភាព ទាមទារឱ្យក្រុមកាងារតាមវិស័យត្រូវយល់ដឹងពីតួនាទីភារកិច្ចរបស់ខ្លួន

នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ លោក ចឹក គឹមជុន នាយករង រដ្ឋបាលសាលាខេត្តសៀមរាប បានដឹកនាំបើកកិច្ចប្រជុំក្រុមការងារកសាងផែនការយុទ្ធសាស្ត្រ ដើម្បីរំលឹកឡើងវិញពីគម្រោងផែនការអភិវឌ្ឍន៍ដោយនិរន្តរភាព និងសុវត្ថិភាពប្រព័ន្ធស្បៀងរបស់គម្រោងប្រព័ន្ធស្បៀង និងអាហាររូបត្ថម្ភប្រចាំខេត្តសៀមរាប ដើម្បីពង្រឹងលើតួនាទី និងការទទួលខុសត្រូវរបស់អ្នកពាក់ព័ន្ធជុំវិញខេត្ត។ កញ្ញា សន ស្រីលក្ខណ៍ មន្ត្រីអភិវឌ្ឍន៍ប្រព័ន្ធស្បៀងថ្នាក់ខេត្ត នៃអង្គការហ្រ្គេត បានបង្ហាញថា...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប ជំរុញដល់អាជ្ញាធរក្រុងស្រុក ត្រូវយកចិត្តទុកដាក់ចំពោះកុមារក្នុងមូលដ្ឋាន ជាពិសេសកុមារដែលជាជនភៀសសឹក

ក្នុងឱកាសដឹកនាំកិច្ចប្រជុំប្រចាំត្រីមាសទី៣ ឆ្នាំ២០២៥ ស្ដីពីវឌ្ឍនភាព នៃការអនុវត្តផែនការសកម្មភាពកិច្ចការពារកុមារខេត្តសៀមរាប នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត បានជំរុញដល់អាជ្ញាធរមូលដ្ឋាន ត្រូវបន្តយកចិត្តទុកដាក់ក្នុងការគាំពារដល់កុមារ ជាពិសេសកុមារដែលជាជនភៀសសឹក ដែលកំពុងរស់នៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យល្អប្រសើរបន្ថែមទៀត។ លោកស្រី ម៉ននី រង្សី បានលើកឡើងថា កន្លងទៅ...

ព័ត៌មានលំអិត
Page 7 of 304 1 6 7 8 304

Recommended

សូម Like និង Follow ពួកយើង