នយោបាយ និង ការអភិវឌ្ឍន៍

នយោបាយ និង ការអភិវឌ្ឍន៍

ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០២៣ នៅខេត្តសៀមរាប ក្រោមប្រធានបទ “បច្ចេកវិទ្យាជាមធ្យោបាយ ដើម្បីអភិវឌ្ឍន៍ជាតិ មិនមែនដើម្បីជួញដូរមនុស្ស”

គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ បានប្រារព្ភទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ខួបលើកទី១៧ ឆ្នាំ២០២៣ នៅខេត្តសៀមរាប ក្រោមប្រធានបទ “បច្ចេកវិទ្យាជាមធ្យោបាយ ដើម្បីអភិវឌ្ឍន៍ជាតិ មិនមែនដើម្បីជួញដូរមនុស្ស” ដើម្បីផ្សព្វផ្សាយអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់ កលល្បិចពិសពុលយ៉ាងសម្បូរបែបប្រកបដោយគ្រោះថ្នាក់ និងធ្វើឲ្យមនុស្សជាច្រើនធ្លាក់ចូលក្នុងអន្ទាក់នៃអំពើជួញដូរមនុស្ស និងការកេងប្រវ័ញ្ចយ៉ាងសាហាវឃោរឃៅ។ លោកជំទាវ ជូ...

ព័ត៌មានលំអិត

ពិធីប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុងភូមិចំនួន៥ នៃស្រុកពួក ខេត្តសៀមរាប

នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង និងសុរិយោដីខេត្តសៀមរាប និងរដ្ឋបាលស្រុកពួក បានប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ សម្រាប់ភូមិចំនួន៥ មាន៖ ភូមិកំពងតាយ៉ង ភូមិតាទក ភូមិគោកដូង ភូមិពួកថ្មី និងភូមិចំបក់ហែរ ស្ថិតនៅក្នុងឃុំពួក ស្រុកពួក ខេត្តសៀមរាប សរុបចំនួន...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាបប្រកាសថានៅឆ្នាំ២០២៤នេះ និងបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល នៅក្នុងទូទាំងខេត្ត

លោក អ៊ឹង គីមលាង អភិបាលរងខេត្តសៀមរាប និង ជាប្រធានក្រុមការងារបច្ចេកទេស វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទខេត្ត មានប្រសាសន៍ថា ដើម្បីចូលរួមអនុវត្តឲ្យបានជោគជ័យនូវយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ នៃរដ្ឋសភា ក្នុងផែនការទស្សនៈវិស័យនៅឆ្នាំ២០២៥ ប្រជាជនគ្រប់រូបនៅសហគមន៍ជនបទ ត្រូវមានការផ្គត់ផ្គង់ទឹកស្អាត និង អនាម័យគ្រប់គ្រាន់ព្រមទាំងរស់នៅក្នុង បរិស្ថាន ដែលមានអនាម័យប្រកបដោយនិរន្តរភាព រដ្ឋបាលខេត្តសៀមរាប...

ព័ត៌មានលំអិត

សិក្ខាសាលាស្តីពីវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការវិស័យបរិស្ថាន ដែលបានផ្ទេរជូនរដ្ឋបាលថ្នាក់ក្រោមជាតិ

នៅសាលាខេត្តសៀមរាប នារសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ក្រសួងបរិស្ថានសហការជាមួយរដ្ឋបាលខេត្តសៀមរាប បានរៀបចំសិក្ខាសាលាស្តីពីវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការវិស័យបរិស្ថាន ដែលបានផ្ទេរជូនរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាព ឯកឧត្តម ចាយ សាមិត្ត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មការដឹកនាំកំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឍការក្រសួងបរិស្ថាន លោក យុន លីនណេ អភិបាលរងខេត្ត តំណាង ឯកឧត្តម...

ព័ត៌មានលំអិត

សិក្ខាសាលាផ្សព្វផ្សាយអំពីសុវត្ថិភាពតាមប្រព័ន្ធអនឡាញ និងគោលការណ៍ណែនាំស្តីពីកិច្ចការពារកុមារលើប្រព័ន្ធអនឡាញសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា សម្រាប់មន្រ្តីថ្នាក់ក្រោមជាតិ

នៅខេត្តសៀមរាប ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រោមកិច្ចសហការគាំទ្រមូលនិធិពីអង្គការដែនដីមនុស្សហូរឡង់ដ៍ប្រចាំនៅកម្ពុជា (TDH) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពីសុវត្ថិភាពតាមប្រព័ន្ធអនឡាញ និងគោលការណ៍ណែនាំស្តីពីកិច្ចការពារកុមារលើប្រព័ន្ធអនឡាញសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា សម្រាប់មន្រ្តីថ្នាក់ក្រោមជាតិ ដែលមានសិក្ខាកាម ជាថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍មកពីខេត្តចំនួន១២ សរុបចំនួន ៦០នាក់។ សិក្ខាសាលានេះ រៀបចំឡើងមានគោលបំណង ពង្រឹងសមត្ថភាពបន្ថែម ដល់ថ្នាក់ដឹកនាំ និងមន្ត្រីក្នុងការទំនាក់ទំនង...

ព័ត៌មានលំអិត

កិច្ចប្រជុំសាមញ្ញលើកទី៥៥ អាណត្តីទី៣របស់ក្រុមប្រឹក្សាខេត្តសៀមរាប

នៅសាលប្រជុំសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី១៣ ខែ ធ្នូ ឆ្នាំ២០២៣នេះ ក្រុមប្រឹក្សាខេត្តសៀមរាប បានបើកកិច្ចប្រជុំសាមញ្ញលើកទី៥៥ អាណិត្តទី៣របស់ខ្លួន ក្រោមអធិបតីភាពឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និង លោក សុខ ថុល អភិបាលរងនៃគណៈអភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាសមាជិក...

ព័ត៌មានលំអិត

ការិយាល័យប្រជាពលរដ្ឋខេត្តសៀមរាប ចុះផ្សព្វផ្សាយពីតួនាទី ភារកិច្ច និង ការប្រើប្រាស់កម្មវិធីទូរសព្ទ័ “មតិយើង” ដល់រដ្ឋបាលស្រុកចំនួន ៤

ចាប់ពីថ្ងៃទី៧ ដល់ទី១២ ខែ ធ្នូ ឆ្នាំ២០២៣ ការិយាល័យប្រជាពលរដ្ឋខេត្តសៀមរាប បានសហការជាមួយរដ្ឋបាលស្រុក និងការិយាល័យប្រជាពលរដ្ឋ នៃស្រុកចំនួន ៤ រួមមានស្រុក សូទ្រនិគម ក្រឡាញ់ ស្រីស្នំ និងស្រុកជីក្រែង ដើម្បីធ្វើការផ្សព្វផ្សាយពីការលើកកម្ពស់អភិបាលកិច្ច ក្នុងការផ្តល់សេវា និង ការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការពង្រឹងតួនាទី...

ព័ត៌មានលំអិត

មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ច អញ្ជើញបើកសន្និសីទអាស៊ានលើកទី៤ ស្តីពីភាពជាដៃគូ ប្រចាំឆ្នាំ២០២៣ នាខេត្តសៀមរាប

នាខេត្តសៀមរាប ព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣នេះ លោក សួង ម៉េងឡុង រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារ ទទួលបន្ទុកកិច្ចការសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញបើកសន្និសីទអាស៊ានលើកទី៤ ស្តីពីភាពជាដៃគូ ប្រចាំឆ្នាំ២០២៣ ដែលមានការចូលរួម ពីតំណាងក្រសួងកិច្ចការនារី តំណាងគណៈកម្មការអាស៊ាន ស្តីពីការលើកកម្ពស់ និងការការពារសិទ្ធិស្រ្តី និងកុមារ (ACWC)...

ព័ត៌មានលំអិត

មន្ទីររៀបចំដែនដីខេត្តសៀមរាប សហការជាមួយស្រុកស្រីស្នំ និង ស្រុកអង្គរជុំ ប្រកាសផ្សព្វផ្សាយសេចក្តីសម្រេចកំណត់តំបន់វិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ

នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣នេះ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប សហការជាមួយអាជ្ញាធរស្រុក ចុះធ្វើការផ្សព្វផ្សាយជាសាធារណៈ នូវសេចក្តីសម្រេចកំណត់តំបន់វិនិច្ឆ័យលើការចុះបញ្ជីដីធ្លី ដែលមានលក្ខណៈជាប្រព័ន្ធ ជូនដល់ប្រជាពលរដ្ឋនៅក្នុងឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ដែលមានចំនួន ០៧ភូមិ និង ឃុំចារឈួក ស្រុកអង្គរជុំ មានចំនួន ២០ភូមិ។...

ព័ត៌មានលំអិត

កិច្ចប្រជុំពេញអង្គលើកទី៨ ICC-Preah Vihear សាទរចំពោះកិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបញ្ចូលតំបន់បេតិកភណ្ឌកោះកេរជាសម្បត្តិបេតិកភណ្ឌពិភពលោក

កិច្ចប្រជុំពេញអង្គលើកទី៨ របស់គណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្ស និង ការលើកតម្លៃព្រះវិហារ ហៅកាត់ថា ICC-Preah Vihear បានបញ្ចប់ហើយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ នៅខេត្តសៀមរាប ជាមួយនិងការអបអរសាទរ លើកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដាក់បញ្ចូលតំបន់បេតិកភណ្ឌកោះកេរជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីខែកញ្ញាឆ្នាំ២០២៣នេះ។ កិច្ចប្រជុំពេញអង្គលើកទី៨ ប្រារព្ធក្រោមអធិបតីលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌...

ព័ត៌មានលំអិត
Page 77 of 304 1 76 77 78 304

Recommended

សូម Like និង Follow ពួកយើង