នយោបាយ និង ការអភិវឌ្ឍន៍

នយោបាយ និង ការអភិវឌ្ឍន៍

គណៈគ្រូពេទ្យខេត្តសៀមរាប ៖ គ្រូពេទ្យមិនមានការចុះបញ្ជី ឬមិនបន្តសុពលភាព ស្មើនឹងប្រព្រឹត្តខុសច្បាប់

បញ្ហាគ្រូពេទ្យខុសច្បាប់នៅតែជាបញ្ហាប្រឈម ដែលទាមទារឲ្យមានការចូលរួមដោះស្រាយ ពីគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ដើម្បីឈានទៅលុបបំបាត់បញ្ហានេះ នេះបើតាមការលើកឡើងរបស់ លោកវេជ្ជបណ្ឌិត អ៊ុយ ចាន់ថុល ប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្ដសៀមរាប ក្នុងទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្របន្តលើកទី១៥ របស់គណៈគ្រូពេទ្យខេត្តសៀមរាប នាថ្ងៃទី១០ ខែធ្នូឆ្នាំ២០២៣។ លោកវេជ្ជបណ្ឌិត អ៊ុយ ចាន់ថុល បញ្ជាក់ថា កន្លងមក គណៈគ្រូពេទ្យខេត្តសៀមរាប តែងបានផ្សព្វផ្សាយ...

ព័ត៌មានលំអិត

វគ្គផ្សព្វផ្សាយស្តីពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋរាជធានី/ខេត្ត និងរបៀបប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ

ការិយាល័យប្រជាពលរដ្ឋ ខេត្តសៀមរាប កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣នេះ បានបើកវគ្គផ្សព្វផ្សាយស្តីពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋរាជធានី/ខេត្ត និងរបៀបប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ (មតិយើង) ជូនដល់ថ្នាក់ដឹកនាំការិយាល័យ មន្ត្រីរាជការ ក្រុមប្រឹក្សាឃុំ មេភូមិ ជំនួយការភូមិក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប ប្រមាណ២០០នាក់។ លោក នេត ផល្គុន...

ព័ត៌មានលំអិត

ក្រុមការងារអន្ដរក្រសួង ចុះពិនិត្យ និងវាយតម្លៃ គុណភាពផ្លូវគ្រួសក្រហមចំនួន ៦ខ្សែ ក្នុងខេត្ដសៀមរាប

ក្រុមការងារអន្ដរក្រសួងមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច នៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ បានចុះធ្វើការត្រួតពិនិត្យ និងវាយតម្លៃការងារថែទាំផ្លូវជាប្រចាំចំនួន ៦ខ្សែ មានប្រវែងសរុប៨៥.០០០ម ទទឹងផ្លូវទំហំ៦ម៉ែត្រ និងផ្លូវខ្លះទៀតទំហំ៥ម៉ែត្រ ជាផ្លូវក្រាលល្បាយក្រួសក្រហមដំណាក់កាលចុងក្រោយ សម្រាប់ឆ្នាំ២០២៣ ដែលជាប្រភពថវិការរាជរដ្ឋាភិបាលកម្ពុជា តាមរយៈមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តសៀមរាប ស្ថិតនៅស្រុកជីក្រែង ស្រុកសូទ្រនិគម ស្រុកស្វាយលើ និងស្រុកស្រីស្នំ។...

ព័ត៌មានលំអិត

ពិធីប្រកាសផ្សព្វផ្សាយតំបន់វិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនដល់ប្រជាពលរដ្ឋក្នុងឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប បានប្រកាសផ្សព្វផ្សាយសេចក្តីសម្រេចកំណត់តំបន់វិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនដល់ប្រជាពលរដ្ឋក្នុងស្រុកចំនួន២ រួមមាន៖ ស្រុកស្វាយលើ មានចំនួន១១ភូមិ និងស្រុកបន្ទាយស្រី ចំនួន៥ភូមិ។ លោក ប៊ូ ជុំសម្បត្តិ អនុប្រធានមន្ទីររៀបចំដែនដី ខេត្តសៀមរាប បានឲ្យដឹងថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ...

ព័ត៌មានលំអិត

ក្រសួងអប់រំបើកសិក្ខាសាលាផ្សព្វផ្សាយផែនការពង្រីកកិច្ចសហការអនុវត្តនិងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សៀវភៅណែនាំគ្រូបង្រៀនស្តីពីបំណិនសតវត្សរ៍ទី២១ នៅខេត្តសៀមរាប

នៅថ្ងៃទី០៧ខែធ្នូឆ្នាំ២០២៣ អគ្គនាយកដ្ឋានអប់រំ នៃក្រសួងអប់រំ យុវជននិងកីឡា សហការជាមួយ អង្គការរូមធូរីដ បើកសិក្ខាសាលាផ្សព្វផ្សាយផែនការពង្រីកកិច្ចសហការអនុវត្តនិងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សៀវភៅណែនាំគ្រូបង្រៀនស្តីពីបំណិនសតវត្សរ៍ទី២១ នៅសណ្ឋាគារសោមាទេវី ក្នុងក្រុងសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម អ៊ុង ជិនណា អគ្គនាយក នៃនាយកដ្ឋានអប់រំ ក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមពីមន្ត្រី...

ព័ត៌មានលំអិត

មន្ទីររៀបចំដែនដីខេត្តសៀមរាប ចុះផ្សព្វផ្សាយតំបន់វិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុងភូមិចំនួន ១៦ក្នុងស្រុកវ៉ារិន និង ភូមិចំនួន ៦ក្នុងស្រុកអង្គរធំ

នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប បានសហការជាមួយរដ្ឋបាលស្រុកវ៉ារិន និងស្រុកអង្គរធំ ធ្វើការចុះផ្សព្វផ្សាយជាសាធារណៈ នូវការកំណត់តំបន់វិនិច្ឆ័យលើការចុះបញ្ជីដីធ្លី ដែលមានលក្ខណៈជាប្រព័ន្ធជូនដល់ប្រជាពលរដ្ឋ ដើម្បីប្រជាពលរដ្ឋមានឱកាសត្រៀមឯកសារ ក៏ដូចជាពិនិត្យស្ថានភាពដីរបស់ខ្លួន ចៀសវាងខកខានដោយប្រការណាមួយអំឡុងពេលក្រុមការងារជំនាញចុះអនុវត្តន៍ការងារ។ នៅក្នុងពិធីផ្សព្វផ្សាយនោះ លោក ប៊ូ ជុំសម្បត្តិ អនុប្រធានមន្ទីររៀបចំដែនដី...

ព័ត៌មានលំអិត

កិច្ចប្រជុំស្តីពីការពិនិត្យ និងពិភាក្សាវឌ្ឍនភាពកំណែទម្រង់រដ្ឋបាលសាធារណៈ នៅខេត្តសៀមរាប

នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣នេះ លោក សុខ ថុល អភិបាលរងខេត្តសៀមរាប បានដឹកនាំបើកកិច្ចប្រជុំស្តីពីការពិនិត្យ និងពិភាក្សាវឌ្ឍនភាពកំណែទម្រង់រដ្ឋបាលសាធារណៈ ដោយមានការចូលរួមពីសំណាក់អស់លោកលោកស្រីនាយករងរដ្ឋបាល នាយក-នាយករងទីចាត់ការ ថ្នាក់ដឹកនាំមន្ទីរអង្គភាព អាជ្ញាធរក្រុង/ស្រុកជាច្រើនរូប។ លោក សុខ ថុល មានប្រសាសន៍ថា កំណែទម្រង់រដ្ឋបាលសាធារណៈ មានតួនាទីស្នូលក្នុងការកសាងពង្រឹងនីតិរដ្ឋនៅកម្ពុជា កសាងអភិវឌ្ឍសមត្ថភាពស្ថាប័នរដ្ឋ...

ព័ត៌មានលំអិត

អាជ្ញាធរមីនកម្ពុជា ប្រកាសទទួលស្គាល់ស្រុកពួក ជាស្រុកអស់មីន បន្ទាប់ពីក្រុងសៀមរាប និងស្រុកក្រឡាញ់

នារសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ ទេសរដ្ឋមន្រ្តី លី ធុច អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា បានអញ្ជើញប្រកាសទទួលស្គាល់ស្រុកពួក ខេត្តសៀមរាប ជាស្រុកអស់មីន បន្ទាប់ពីផ្ទៃដីចុងក្រោយរបស់ស្រុកត្រូវបានក្រុមប្រតិបត្តិធ្វើការបោសសម្អាតរួចរាល់ បន្ទាប់ពីក្រុងសៀមរាប និងស្រុកក្រឡាញ់។ ក្នុងឱកាសនោះ ឯកឧត្តម បណ្ឌិត លី ធុច បានបញ្ជាក់ថា...

ព័ត៌មានលំអិត

ក្បាលដីជាង ៩រយក្បាលដី ក្នុងស្រុកសូទ្រនិគម ត្រូវបានប្រកាសបិទផ្សាយជាសាធារណៈជូនប្រជាពលរដ្ឋដើម្បីធ្វើការពិនិត្យ និងតវ៉ា

នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង និងសុរិយោដីខេត្តសៀមរាប សហការនឹងអាជ្ញាធរស្រុកសូទ្រនិគម បានប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុងចំណោមភូមិចំនួន១៩ សរុប ៩.៧៣៤ក្បាលដី ជូនប្រជាពលរដ្ឋដើម្បីធ្វើការពិនិត្យ និងតវ៉ា ស្ថិតនៅក្នុងឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប។ លោក ហ៊ី សាយ ប្រធានមន្ទីររៀបចំដែនដី...

ព័ត៌មានលំអិត

មន្ទីររៀបចំដែនដីខេត្តសៀមរាប សហការនឹងរដ្ឋបាលស្រុកជីក្រែង បិទផ្សាយឯកសារវិនិច្ឆ័យការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ដើម្បីធ្វើការផ្ទៀងផ្ទាត់ និងតវ៉ា

ក្បាលដីរបស់ប្រជាពលរដ្ឋចំនួន ២.៨០៦ក្បាលដី ក្នុងភូមិរំលោង ភូមិកំពង់ក្តី១ ភូមិកំពង់ក្តី២ ភូមិពន្លឺព្រះផុស ភូមិសង្កែមានជ័យ ភូមិតាពៀម និងភូមិត្រពាំងជ្រៃ ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប តរូវបានបិទប្រកាសផ្សព្វផ្សាយជាសាធារណៈ ដើម្បីឲ្យបងប្អូនជាម្ចាស់ដីធ្វើការពិនិត្យព័ត៌មានលម្អិតពីដីរបស់ខ្លួន និងធ្វើការតវ៉ា ប្រសិនបើមានកំហុសឆ្គង គិតចាប់ពីថ្ងៃទី៥-១៩ ខែធ្នូ ឆ្នាំ២០២២៣ ក្នុងបរិវេណវត្តបុព្វទិសារាម...

ព័ត៌មានលំអិត
Page 78 of 304 1 77 78 79 304

Recommended

សូម Like និង Follow ពួកយើង