ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសម្ដែងនូវការចាប់អារម្មណ៍ និងវាយតម្លៃខ្ពស់ ចំពោះមន្ទីរព៍ត៌មានខេត្តសៀមរាប លើសកម្មភាពការងារកន្លងមក ថាអាចយកជាគំរូដល់បណ្តាមន្ទីរព៍ត៌មានរាជធានីខេត្ត ក្នុងការដឹកនាំគ្រប់គ្រង និងការអនុវត្តការងារភារកិច្ចប្រកបដោយភាពច្នៃប្រឌិត សាមគ្គី សហការល្អ ជាពិសេសលើការងាររៀបចំ និងគ្រប់គ្រងការងារបច្ចេកទេស ដែលមានលក្ខណៈស្តង់ដារសម្រាប់ធ្វើជាគំរូដល់បណ្តាមន្ទីរដទៃទៀត ហើយតារយៈសមិទ្ឋផលការងារដែលសម្រេចបាននេះ មិនអាចកាត់ផ្តាច់បានពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការនិងមន្ត្រីកិច្ចសន្យារបស់មន្ទីរព័ត៌មានខេត្តសៀមរាបនោះទេ។ សូមជម្រាបថា...
ព័ត៌មានលំអិតរយៈពេលជាង ២ខែនៃការធ្វើកំណែទម្រង់របស់ក្រសួងព័ត៌មាន ក្នុងអាណត្តិទី៧ ប្រព័ន្ធផ្សព្វផ្សាយរបស់រាជរដ្ឋាភិបាល មានសន្ទុះគួរឱ្យកត់សម្គាល់ ពោលគឺស្មើនឹងប្រព័ន្ធផ្សព្វផ្សាយឯកជន និងចាប់ផ្ដើមលោតទៅមុខ។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រី នៃមន្ទីរព័ត៌មានខេត្តសៀមរាប នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣។ ឯកឧត្តម នេត្រ ភក្រ្តា...
ព័ត៌មានលំអិតបណ្តាភាគីពាក់ព័ន្ធសំខាន់ៗ និងអ្នកជំនាញមកពីជុំវិញតំបន់អាស៊ីអាគ្នេយ៍ បានមកជួបជុំគ្នានៅក្នុងខេត្តសៀមរាប ដើម្បីពិភាក្សាស្តីពីបញ្ហាបម្រែបម្រួលអាកាសធាតុក្នុងកម្រឹតដ៏ខ្ពស់បំផុត ក្នុងកិច្ចប្រជុំកំពូលស្តីពីបម្រែបម្រួលអាកាសធាតុកម្ពុជា ឆ្នាំ២០២៣ ដែលកិច្ចប្រជុំនេះមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២-៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយផ្តោតលើប្រធានបទសំខាន់ៗដូចជា ហិរញ្ញប្បទានអាកាសធាតុ តួនាទីរបស់ថាមពលកកើតឡើងវិញ សហគ្រិនភាពក្នុងវិស័យថាមពល ដំណោះស្រាយផ្អែកលើធម្មជាតិ សន្តិសុខទឹក នវានុវត្តន៍ក្នុងវិស័យកសិកម្ម ទេសចរណ៍ប្រកបដោយនិរន្តរភាព និងការអនុលោមតាមបទប្បញ្ញត្តិនានា។ ឯកឧត្តម...
ព័ត៌មានលំអិតនារសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម Justin Whyatt ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា និងលោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានអញ្ជើញសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវ...
ព័ត៌មានលំអិតគម្រោងជួសជុលផ្លូវដីស ក្រាលក្រួសក្រហមចំនួន ៦ខ្សែ ដែលជាគម្រោងមូលនិធិឃុំពង្រលើ និងឃុំពង្រក្រោម ស្រុកជីក្រែង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ដោយមានការចូលរួមពីមន្រ្តីបច្ចេកទេសសាលាខេត្ត អាជ្ញាធរស្រុក គណៈកម្មការលទ្ធកម្មឃុំទាំងពីរ រួមទាំងតំណាងក្រុមហ៊ុនដែលបានចូលរួមដេញថ្លៃ។ បើតាមលោក ខៀវ ប៊ុនឈឿន ប្រធានគណៈកម្មការលទ្ធកម្មឃុំពង្រលើ បានឲ្យដឹងថា...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ រដ្ឋបាលខេត្តសៀមរាប បានបន្តរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត លើកទី៥ អាណត្តិទី៣ ដែលជាគោលដៅទី៤ សម្រាប់ស្រុកសូទ្រនិគម និងស្រុកប្រាសាទបាគង នៅបរិវេណវត្តប្រាសាទបន្ទាយស្រី ក្នុងស្រុកស្រុកសូទ្រនិគម ដើម្បីផ្ដល់ព័ត៌មានជូនប្រជាពលរដ្ឋអំពីសមិទ្ធផលដែលក្រុមប្រឹក្សាសម្រេចបានកន្លងមក និងទទួលសំណួរ-សំណូមពររបស់ប្រជាពលរដ្ ដើម្បីធ្វើការឆ្លើយតប និងដោះស្រាយ។ អង្គវេទិកាបានប្រព្រឹត្តិទៅក្រោមអធិបតីភាពឯកឧត្តម អ៊ាន ឃុន...
ព័ត៌មានលំអិតថ្លែងក្នុងពិធីចែកវិញ្ញាបនបត្រដល់សិក្ខាកាមមកពីគ្រួសារខ្វះខាតចំនួន ៣០០នាក់ នៅខេត្ដសៀមរាប ដែលបានបញ្ចប់ការបណ្ដុះបណ្ដាលរយៈពេល ៦ខែ លើផ្នែកបដិសណ្ឋារកិច្ចក្នុងវិស័យទេសចរណ៍ នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានលើកឡើងថា ការបង្កើតឱកាសការងារដល់យុជនដែលអាចស្វែងរកម្រៃបានសមរម្យ និងមានវិថីអភិវឌ្ឍន៍ជំនាញច្បាស់លាស់ គឺជាតួនាទីរបស់គ្រប់ភាគីពាក់ព័ន្ធដែលត្រូវអនុវត្ត។ ឯកឧត្តម ប៉ាក់ សុខុម...
ព័ត៌មានលំអិតការដាក់ដេញថ្លៃគម្រោងសាងសង់ និងជុសជុលផ្លូវដីសក្រាលក្រួសក្រហមចំនួន ៥ខ្សែ ដែលជាគម្រោងមូលនិធិឃុំជ្រោយនាងងួន និងឃុំមោង ស្រុកស្រីស្នំ ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣នេះ មានការចូលរួមពី មន្រ្តីបច្ចេកទេសសាលាខេត្ត អាជ្ញាធរស្រុក គណៈកម្មការលទ្ធកម្មឃុំទាំងពីរ និងអ្នកសារព័ត៌មាន រួមទាំងតំណាងក្រុមហ៊ុនដែលបានចូលរួមដេញថ្លៃ។ បើតាមលោក កែវ កី...
ព័ត៌មានលំអិតវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៦.៤៣១ប័ណ្ណ នៃចំនួនក្បាលដីសរុប ៧.៩៨៧ក្បាលដី ឋិតក្នុងភូមិចំនួន៧ នៃឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប ត្រូវបានប្រគល់ជូនបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ដី ដើម្បីយកទៅប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣នេះ។ មានប្រសាសន៍ក្នុងឱកាសនោះ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានបញ្ជាក់ថា ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនបងប្អូនប្រជាពលរដ្ឋនាពេលនេះ...
ព័ត៌មានលំអិតជាគ្រូពេទ្យកំពុងប្រកបវិជ្ជាជីវៈ ត្រូវមានជំនាញមាំទាំ និងទាន់សម័យកាល នៃការវិវត្តវិទ្យាសាស្រ្តវិជ្ជាសាស្រ្ត បច្ចេកទេសសម្ភារៈ ជាពិសេសភាពប្រែប្រួលនៃជំងឺ និងវិធីសាស្រ្តនៃការព្យាបាលថ្មីៗ ពេលគ្រូពេទ្យមានជំនាញគ្រប់គ្រាន់ត្រូវបំពេញការងារប្រកបដោយសីលធម៏បវិជ្ជាជីវៈដើម្បីព្យាបាលអ្នកជំងឺឲ្យកាន់តែមានប្រសិទ្ធិភាព ។ ជាមួយគ្នានោះគ្រូពេទ្យមិនមែនបង្កើតឡើងសម្រាប់ឲ្យអ្នកប្រកបរបរនេះធ្វើជាអ្នកមាននោះទេ ពោលវិជ្ជាជីវៈជាគ្រូពេទ្យនេះ ជាវិជ្ជាជីវៈបែបករណីកិច្ច។ ឯកឧត្ដម ធា គ្រុយ រដ្ឋលេខាធិការនៃក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិកម្ពុជា បានថ្លែងបែបនេះនៅក្នុងសន្នីសិទប្រចាំឆ្នាំលើកទី៧ របស់មន្ទីរពេទ្យកុមារអង្គរខេត្ដសៀមរាប ក្រោមប្រធានបទ...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.