នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប បើកកិច្ចប្រជុំផ្សព្វផ្សាយការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៣ និងការបោះឆ្នោះដើម្បីជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នាពេលខាងមុខ ដោយមានការចូលរួមពីសំណាក់តំណាងគណបក្សនយោបាយ រួមនិងអ្នកពាក់ព័ន្ធជាច្រើនរូប។ លោក នឹម វ៉ាន់សំ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប បានលើកឡើងថា កិច្ចប្រជុំនាពេលនេះ គឺក្នុងគោលបំណងឱ្យការងារដំណើរការនៃការបោះឆ្នោត ដើម្បីជ្រើសតាំងសមាជិកព្រឹទ្ធសភា...
ព័ត៌មានលំអិតនៅសាលាខេត្តសៀមរាប នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំកិច្ចប្រជុំអន្ដរក្រសួង ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការតាំងទីលំនៅថ្មីរបស់ប្រជាពលរដ្ឋនៅតំបន់រុនតាឯក និងតំបន់ពាក់ស្នែង ជាពិសេសដើម្បីតាមដាន និងត្រួតពិនិត្យការងារដែលក្រុមការងារអនុវត្តក្នុងពេលកន្លងមកនៃវឌ្ឍនភាពការតាំងទីលំនៅថ្មីរបស់ប្រជាពលរដ្ឋ និងស្តាប់ការលើកឡើងនូវសំណូមពរថ្មីៗជាអន្តរវិស័យ ព្រមទាំងទិសដៅចំពោះមុខដែលត្រូវបន្តរួមគ្នាអនុវត្ត។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម...
ព័ត៌មានលំអិតលើកឡើងក្នុងពិធីដង្ហែរក្បួនព្យុហយាត្រា “ដំណើរឆ្ពោះទៅបញ្ឈប់អំពើជួញដូរមនុស្ស” នៅក្រុងសៀមរាប ថ្ងៃទី១១ ខែតុលានេះ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គូសបញ្ជាក់ថា បច្ចុប្បន្នប្រទេសកម្ពុជាកំពុងទទួលបាននូវសន្តិភាព ប៉ុន្តែអំពើជួញដូរមនុស្សនៅលើពិភពលោក នៅមិនទាន់មានសភាពស្ងប់ស្ងាត់ទៅឡើយទេ ដែលទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវរួមគ្នាទប់ស្កាត់ឲ្យខាងតែបាន។ លោកជំទាវ ជូ ប៊ុនអេង បន្ថែមថា ស្ថិតក្នុងកាលៈទេសៈដែលពិភពលោកកំពុងជួបនូវវិបត្តិដូចបច្ចុប្បន្ននេះ...
ព័ត៌មានលំអិតនៅថ្ងៃទី១១ ខែ តុលា ឆ្នាំ២០២៣ គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តសៀមរាប បានសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធជំងឺអេដស៍ រៀបចំកិច្ចប្រជុំ ជាមួយ ម្ចាស់ ឬ មេការ នៃអាជីវកម្មផ្ដល់សេវាកម្សាន្ត និងអង្គភាពពាក់ព័ន្ធ ក្រោមប្រធានបទ “កិច្ចសហការ និងការចូលរួមឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ខេត្តសៀមរាប” ។ មានប្រសាសន៍ក្នុងកិច្ចប្រជុំនោះ លោក...
ព័ត៌មានលំអិតបើតាមមន្ត្រីជាន់ខ្ពស់អាកាសចរណ៍ស៊ីវិល បានឲ្យដឹងថា អាកាសយានដ្ឋានអន្ដរជាតិសៀមរាប ដែលស្ថិតនៅក្បែរប្រាសទអង្គរវត្ដ នឹងត្រូវបញ្ចប់ការចុះចតជាស្ថាពរនៅវេលាម៉ោង ០០យប់ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះ ខណៈដែលអាកាសយានដ្ឋានអន្ដរជាតិសៀមរាប-អង្គរថ្មី ក៏នឹងត្រូវបានចាប់ផ្ដើមបើកជើងហោះជាផ្លូវការនៅថ្ងៃតែមួយតែម្ដង។ ឯកឧត្ដម ប៊ុន រដ្ឋា នាយកអាកាសយានដ្ឋានអន្ដរជាតិសៀមរាប និងជាទីប្រឹក្សារដ្ឋលេខាធិការដ្ឋានអាសចរណ៍ស៊ីវិល បានឱ្យដឹងថា ក្នុងរយៈពេលប្រមាណ ៣ឆ្នាំកន្លងមកនេះ អាកាសយានដ្ឋានអន្ដរជាតិសៀមរាប-អង្គរ...
ព័ត៌មានលំអិតក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្តសៀមរាប នារសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប គូសបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នៅតែជាបញ្ហាប្រឈមទៅដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ទោះបីមានរបាយការណ៍ពីចំនួនថយចុះករណីគ្រោះថ្នាក់ ក្នុងភូមិសាស្ត្រខេត្តសៀមរាបក្ដី។ ឯកឧត្តម ប្រាក់ សោភ័ណ បន្តថា កន្លងមកការរឹតបន្តឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ ក៏ដូចជាការផាកពិន័យ ជាការខិតខំបំពេញភារកិច្ចប្រចាំថ្ងៃទៅតាមគោលដៅរបស់សមត្ថកិច្ច ប៉ុន្តែប្រជាពលរដ្ឋ...
ព័ត៌មានលំអិតនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ឯក វណ្ណឌី រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងលោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប បានអញ្ជើញជាអធិបតីក្នុងពិធីអបអរទិវាប្រៃសណីយ៍ពិភពលោកឆ្នាំ២០២៣ ក្រោមប្រធានបទ ”រួមគ្នាដើម្បីការជឿទុកចិត្ត“ ដើម្បីបង្ហាញពីសារៈសំខាន់ និងការប្តេជ្ញាចិត្តទាំងអស់គ្នា ទាំងអ្នកតាក់តែងគោលនយោបាយបទប្បញ្ញត្តិ អ្នកផ្តល់សេវា...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣នេះ ក្រុមប្រឹក្សាខេត្តសៀមរាប បានកិច្ចប្រជុំសាមញ្ញលើកទី៥៣ អាណត្តិទី៣ របស់ខ្លួន ក្រោមការដឹកនាំរបស់ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាសមាជិក...
ព័ត៌មានលំអិតការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេចំនួន ២ខ្សែ ក្នុងឃុំអំពិល និងឃុំត្រពាំងធំ នៃស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជ័យ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣នេះ ដោយមានការចូលរួមពីអាជ្ញាធរស្រុក មន្រ្តីបច្ចេកទេសសាលាខេត្ត គណៈកម្មការលទ្ធកម្មឃុំ អ្នកសារព័ត៌មាន រួមនឹងតំណាងក្រុមហ៊ុនដេញថ្លៃផងដែរ។ ប្រធានគណៈកម្មការលទ្ធកម្មឃុំអំពិល បានឲ្យដឹងថា សម្រាប់ឃុំបានដាក់ដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ប្រវែង ៧៤ម៉ែត្រ...
ព័ត៌មានលំអិតអាជ្ញាធរខេត្តសៀមរាប បានណែនាំដល់គ្រប់មន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវពង្រឹងបន្ថែមលើការងារបង្ក្រាបបទល្មើសជលផលទូទាំងខេត្តសៀមរាប ខណៈដែរគិតត្រឹមរយៈពេល ១០ខែ ក្នុងឆ្នាំ២០២៣នេះ ហាក់កំពុងមានចំនួនច្រើនគួរឲ្យកត់សម្គាល់។ ថ្លែងក្នុងកិច្ចប្រជំុំពិភាក្សា និងពិនិត្យវឌ្ឍនភាពការងារចុះបង្ក្រាបបទល្មើសជលផលក្នុងភូមិសាស្ត្រខេត្តសៀមរាប នៅរសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣នេះ លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះដែរ គឺដើម្បីប្រមូលធាតុចូលសំខាន់ៗបន្ថែមទៀតពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសជាមួយគណៈបញ្ជាការកងឯកភាពក្រុងស្រុកទាំង៦ដែល...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.