នយោបាយ និង ការអភិវឌ្ឍន៍

នយោបាយ និង ការអភិវឌ្ឍន៍

ពិធីបិទវគ្គបណ្តុះបណ្ដាលស្ដីពី ការពង្រឹងសមត្ថភាព នឹងភាពធនរបស់ស្ត្រីក្រីក្រនៅតាមជនបទ តាមរយៈការលើកកម្ពស់ជីវភាពរស់នៅ និងការទទួលបានទឹកស្អាតប្រើប្រាស់

ក្រសួងកិច្ចការនារី នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបិទបញ្ចប់វគ្គបណ្តុះបណ្ដាលស្ដីពី ការពង្រឹងសមត្ថភាពបន្សាុំនឹងភាពធនរបស់ស្ត្រីក្រីក្រនៅតាមជនបទ តាមរយៈការលើកកម្ពស់ជីវភាពរស់នៅ និងការទទួលបានទឹកស្អាតប្រើប្រាស់ ក្រោមការគាំទ្រពីក្របខ័ណ្ឌមូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ការបញ្ជ្រាបយេនឌ័រក្នុងសកម្មភាពអាកាសធាតុ។ ឯកឧត្តម ថេ ឈុនហាក់ អគ្គនាយក នៃអគ្គនាយកដ្ឋានសមភាពយេនឌ័រ និងអភិវឌ្ឍន៍សេដ្ឋកិច្ច នៃក្រសួងកិច្ចការនារី មានប្រសាសន៍ថា គម្រោងកិច្ចសហប្រតិបត្តការមេគង្គ-ឡានឆាង...

ព័ត៌មានលំអិត

រដ្ឋមន្ត្រីក្រសួងការពារជាតិនិងលោកជំទាវ ជួបសំណេះសំណាលជាមួយមន្ត្រីប្រតិបត្តិសាខា និងយុវជនកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

នារសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ចំនួន២១នាក់ និងយុវជនកាកបាទក្រហមកម្ពុជា ចំនួន១០០នាក់ នៅសាលប្រជុំសណ្ឋាគារ សោមាទេវី អង្គរ រីសត និងស្ប៉ា ក្រុងសៀមរាប។ មានប្រសាសន៍នាឱកាសនោះ...

ព័ត៌មានលំអិត

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃជម្រុញដល់គ្រប់អ្នកពាក់ព័ន្ធ ត្រូវរួមគ្នាដើម្បីធ្វើឱ្យប្រទេសកម្ពុជាយើងក្លាយជាប្រទេសឌីជីថល

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា បានលើកឡើងថា បច្ចុប្បន្នប្រទេសនៅក្នុងពិភពលោកកំពុងតែមានការអភិវឌ្ឍន៍ជឿនលឿនផ្នែកបច្ចេកវិទ្យា។ ដូចនេះប្រទេសកម្ពុជា ក៏កំពុងតែធ្វើការអភិវឌ្ឍផ្នែកបច្ចេកវិទ្យានេះដែរ ដែលនៅថ្ងៃអនាគតយើងចង់ប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេសឌីជីថល ។ ថ្លែងក្នុងពីធីប្រកាសចូលកាន់មុខតំណែង ឯកឧត្តម ប្រាក់ សោភ័ណ ជាអភិបាល នៃគណៈអភិបាលខេត្តសៀមរាបថ្មី ជំនួសឯកឧត្តម ទៀ...

ព័ត៌មានលំអិត

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលខេត្តសៀមរាប ថ្មី

នៅរសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង ឯកឧត្តម ប្រាក់ សោភ័ណ ជាអភិបាល នៃគណៈអភិបាលខេត្តសៀមរាប ថ្មី ជំនួស ឯកឧត្តម ទៀ សីហា...

ព័ត៌មានលំអិត

រដ្ឋសភាបន្តសម័យប្រជុំពេញអង្គដើម្បីបោះឆ្នោតជ្រើសតាំងសមាជិកគណៈកម្មការ ជំនាញទំាង១០នៃរដ្ឋសភានីតិកាលទី៧

រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃអង្គារទី៥ ខែកញ្ញា ឆ្នាំ២០២៣ បានបន្តសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការ ធិបតី ឃួន សុដារី ប្រធានរដ្ឋសភាដើម្បីបោះឆ្នោតជ្រើសតាំងសមាជិកគណៈកម្មការជំនាញទាំង១០នៃរដ្ឋសភា​ នីតិកាលទី៧។ បន្ទាប់ពីសម័យប្រជុំរដ្ឋសភាបានរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកគណៈកម្មការនីមួយៗចប់សព្វគ្រប់ហើយ គណៈកម្មការរដ្ឋសភាទាំង១០ បានរៀបចំបោះឆ្នោតផ្ទៃក្នុងតាមគណៈកម្មការនីមួយៗបន្តទៀត ក្នុងការជ្រើសតាំងលេខាធិការនៃគណៈកម្មការ។ សូមជម្រាបថា គណៈកម្មការជំនាញរដ្ឋសភា នីមួយៗដឹកនាំដោយប្រធានមួយរូប...

ព័ត៌មានលំអិត

អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ជំរុញដល់គណៈកម្មការសាខាខេត្តសៀមរាប ត្រូវពង្រឹង ពង្រីកសមាជិកភាព និងផ្តួចផ្តើមរៀបចំយុទ្ធនាការ កៀរគររកមូលនិធិ

អគ្គលេខាធិការកាកបាទក្រហមកម្ពុជា លោកជំទាវ ពុំ ចន្ទីនី បានជំរុញដល់គណៈកម្មការសាខាខេត្តសៀមរាប ដែលទើបទទួលបានការតែងតាំងថ្មី ត្រូវបន្តពង្រឹង ពង្រីកសមាជិកភាព ផ្តួចផ្តើមរៀបចំយុទ្ធនាការកៀរគររកមូលនិធិ និងបន្តអនុវត្តយុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា ឲ្យបានកាន់តែល្អប្រសើរឡើងបន្ថែមទៀត។ ថ្លែងក្នុងពិធីប្រកាសទទួលស្គាល់គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប អាណត្តិទី៥ នាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣នេះលោកជំទាវ ពុំ...

ព័ត៌មានលំអិត

ការរៀបចំក្រុងសៀមរាបជាទីក្រុងឆ្លាតវៃ ទាមទារនូវការកសាងសមត្ថភាពដល់មន្ត្រី

លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា ការរៀបចំក្រុងសៀមរាប ជាទីក្រុងឆ្លាតវៃ នៃបណ្តាញទីក្រុងឆ្លាតវៃអាស៊ាន(ASEAN Smart City Network) គឺទាមទារនូវការកសាងសមត្ថភាពដល់មន្ត្រីរបស់រដ្ឋបាលខេត្តសៀមរាប មន្ទីរ អង្គភាពពាក់ព័ន្ធ ក៏ដូចជារដ្ឋបាលក្រុងសៀមរាប ពីព្រោះទីក្រុងឆ្លាតវៃនេះ គឺជាបរិបទមួយថ្មីសម្រាប់ប្រទេសកម្ពុជា ក៏ដូចជាសកលលោក ប៉ុន្តែបច្ចេកវិទ្យាឌីជីថលដែលជាផ្នែកមួយនៃទីក្រុងឆ្លាតវៃ កំពុងតែទទួលបាននូវការពេញនិយមយ៉ាងខ្លាំងនៅលើសកលលោក...

ព័ត៌មានលំអិត

លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាដើម្បីកំណត់របៀបវារៈនិងកាលបរិច្ឆេទបន្តសម័យប្រជុំពេញអង្គ

លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃសុក្រ ទី១ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅវិមានរដ្ឋសភា ដើម្បីកំណត់របៀបវារៈ និងកាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៧។ ជាលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាបានកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៧ នៅព្រឹកថ្ងៃអង្គារ ទី៥ ខែកញ្ញា...

ព័ត៌មានលំអិត

រដ្ឋបាលស្រុកអង្គរជុំ រៀបចំវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុក អាណត្តិទី៣ ឆ្នាំ២០២៣

រដ្ឋបាលស្រុកអង្គរជុំ ខេត្តសៀមរាប នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣នេះ បានរៀបចំបើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាស្រុកអង្គរជុំ អាណត្តិទី៣ ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តម ទេស ច័ន្ទគីរី និងឯកឧត្តម ខូយ ឈីន សមាជិកក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីលោកប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុក សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្ត...

ព័ត៌មានលំអិត

រដ្ឋភាគីនៃអនុសញ្ញាស្ដីពីអាវុធគីមី(CWC) ក្នុងតំបន់អាស៊ី ចង់ឃើញពិភពលោកគ្មានអាវុធគីមី

នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ដែលជាថ្ងៃបញ្ចប់នៃ កិច្ចប្រជុំអាជ្ញាធរជាតិថ្នាក់តំបន់លើកទី២១ នៃរដ្ឋភាគីរបស់អនុសញ្ញាស្ដីពីអាវុធគីមី ហៅកាត់ថា CWC នៅក្នុងតំបន់អាស៊ី បានបង្ហាញពីការប្ដេជ្ញា និងចង់បាននូវពិភពលោកមួយគ្មានអាវុធគីមី។ លោកឧត្តមសេនីយ៍ទោ នឿន វិទ្យា នាយក នាយកដ្ឋានគ្រប់គ្រងសារធាតុគីមី នៃអាជ្ញាធរជាតិ ទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ...

ព័ត៌មានលំអិត
Page 88 of 304 1 87 88 89 304

Recommended

សូម Like និង Follow ពួកយើង