នយោបាយ និង ការអភិវឌ្ឍន៍

នយោបាយ និង ការអភិវឌ្ឍន៍

ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ បំពាក់មេដាយជូនអតីតយុទ្ធជន ស្រុកក្រឡាញ់ ខេត្តសៀមរាប ចំនួន៣៣១នាក់

ឯកឧត្តមអ្នកឧកញ៉ា បណ្ឌិត សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប តំណាំងឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទីមួយ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា ។ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយសការពារជាតិ ជូនដល់អតីតយុទ្ធជនកម្ពុជា...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តជំរុញដល់ភាគីពាក់ព័ន្ធនៅក្នុងព្រលានយន្តហោះអន្តរជាតិសៀមរាបជួយសម្រួលដល់អ្នកទេសចរដែលមកកម្សាន្ត កុំឲ្យមានការថ្នាំងថ្នាក់

អាជ្ញាធរខេត្តសៀមរាប បានធ្វើការជំរុញដល់ភាគីពាក់ព័ន្ធនានា នៅក្នុងព្រលានយន្តហោះអន្តរជាតិសៀមរាប ត្រូវធ្វើយ៉ាងណាកុំឲ្យមានបាតុភាពមិនល្អ នាំឲ្យមានការថ្នាំងថ្នាក់ដល់អ្នកទេសចរដែលចូលមកកម្សាន្តនៅក្នុងខេត្តបេតិកភណ្ឌមួយនេះ។ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្តីពីការតែងតាំងសមាសភាពគណៈកម្មការអន្តរក្រសួង ដើម្បីសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស (គ.អ.ច.ទ) នារសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ នៅព្រលានយន្តហោះអន្តរជាតិសៀមរាប លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប...

ព័ត៌មានលំអិត

ពលរដ្ឋនៅឃុំពាក់ស្នែង ស្រុកអង្គរធំ សប្បាយរីករាយទទួលបានផ្លូវបេតុងរបស់សម្ដេចតេជោ

ផ្លូវបេតុងថ្មីមួយខ្សែមានប្រវែងជិត២០គីឡូម៉ែត្រ ចេញពីទីរួមស្រុកអង្គរធំ និងផ្លូវមួយខ្សែទៀតប្រវែងជិត២គីឡូម៉ែត្រ ចូលតំបន់អភិវឌ្ឍន៍ពាក់ស្នែងថ្មី នៃឃុំពាក់ស្នែង បានស្ថាបនាដោយកងវិស្វកម្មសម្ដេចតេជោនាយករដ្ឋមន្ដ្រី មកដល់ពេលនេះបានកសាងជិតរួចរាល់ហើយ។ ប្រជាពលរដ្ឋ រស់នៅឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្ដសៀមរាប បានឱ្យដឹងថា ការស្ថាបនាផ្លូវបេតុងនេះ ក្រោយពេលសម្ដេចតេជោបានប្រកាសអភិវឌ្ឍន៍តំបន់ពាក់ស្នែងថ្មីឱ្យទៅជាទីប្រជុំជនដ៍ធំ សម្រាប់ប្រជាពលរដ្ឋស្ម័គ្រចិត្ដចាកចេញពីតំបន់អង្គរទៅរស់នៅទីនោះ ក៍ដូចជាប្រជាពលរដ្ឋរស់នៅទីនោះផ្ទាល់ដែរផង។ ពួកគាត់ បន្ដថា ផ្លូវនេះជាផ្លូវបេតុងថ្មីហើយធំទូលាយ នឹងជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ...

ព័ត៌មានលំអិត

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតខេត្តសៀមរាប បើកកិច្ចប្រជុំពាក់ព័ន្ធនឹងការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងអំឡុងពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧

នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតខេត្តសៀមរាប បានបើកកិច្ចប្រជុំមួយស្ដីពីការរៀបចំសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ក្នុងអំឡុងពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខនេះ ក្នុងគោលបំណងឱ្យដំណើរការនៃការបោះឆ្នោត ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ ស្ថិតក្នុងការធានាបាននូវបរិយាកាសសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ គ្មានការបំភិតបំភ័យ គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សា...

ព័ត៌មានលំអិត

សាលាធម្មសភា ផ្លូវថ្នល់និងសមិទ្ឋផលនានាជាច្រើនទៀត ក្នុងវត្តគគីរ ស្រុកប្រាសាទបាគង ត្រូវបានកាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

អគារសាលាធម្មសភា រួមនឹងផ្លូវថ្នល់ សមិទ្ឋផលនានាជាច្រើនទៀត ឋិតក្នុងវត្តសុវណ្ណព្រឹក្សា ហៅវត្តគគីរ ភូមិស្រិតខាងកើត ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានកាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាព ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប និង...

ព័ត៌មានលំអិត

គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បើកកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែមេសា ឆ្នាំ២០២៣

នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បានបើកកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែមេសា ឆ្នាំ២០២៣ និងពិភាក្សាលើបញ្ហាប្រឈម ដឹកនាំរបស់លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត ព្រមទាំងមានតំណាងមន្ទីរអង្គភាព រដ្ឋបាលក្រុងស្រុក និងអង្គការដៃគូជាតិ-អន្តរជាតិជាច្រើនរូប។ កិច្ចប្រជុំនាពេលនោះដែរ ក្រុមការងារបានធ្វើការពិនិត្យ និងពិភាក្សាលើបញ្ហាប្រឈមពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដោយបានផ្តោតសំខាន់ទៅលើការងារទប់ស្កាត់ការប្រើប្រាស់កម្លាំងពលកម្ម...

ព័ត៌មានលំអិត

ក្បាលដីជាង ៨០០ក្បាលដី របស់ពលរដ្ឋនៅឃុំកំពង់ក្តី ស្រុកជីក្រែង ទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ

នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣នេះ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប សហការជាមួយរដ្ឋបាលស្រុកជីក្រែង បានធ្វើការប្រកាសចែកវិញ្ញាបនបត្រ សម្គាល់អចលនវត្ថុរបស់កម្មវិធី អនុវិស័យរដ្ឋបាលដីធ្លី ដែលគាំទ្រថវិកាដោយរាជរដ្ឋាភិបាលកម្ពុជា ជូនដល់ប្រជាពលរដ្ឋនៅក្នុងភូមិពោធិ៍សេរី ឃុំកំពង់ក្តី ស្រុកជីក្រែង ក្រោមអធិបតីភាពលោក លី សំរិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប។ លោក...

ព័ត៌មានលំអិត

កម្ពុជា នឹងមានផ្លូវល្បឿនលឿនជាបន្តបន្ទាប់ ខណ:ផ្លូវល្បឿនលឿនទី៣ នៅសៀមរាប ភ្នំពេញ គ្រោងបញ្ចប់ការសិក្សានៅខែឧសភា ២០២៣ !

ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានឲ្យដឹងថា កម្ពុជានឹងមានផ្លូវល្បឿនជាច្រើនបន្ថែមទៀត ខណ:ផ្លូវល្បឿនលឿនសៀមរាប ភ្នំពេញ នឹងបញ្ចប់ការសិក្សាគម្រោងនៅខែឧសភា ឆ្នាំ២០២៣នេះ។ ឯកឧត្តម ស៊ុន ចាន់ថុល បានមានប្រសាសន៍បែបនេះ នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីការលើកកម្ពស់ការតភ្ជាប់ការដឹកជញ្ជូនក្នុងតំបន់សម្រាប់អាស៊ីកណ្តាល និងអាស៊ីអាគ្នេយ៍ ដែលធ្វើឡើងនៅក្រុងសៀមរាប...

ព័ត៌មានលំអិត

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអង្គរធំ បើកវេទិកាសាធារណៈ ដើម្បីទទួលសំណើរ សំណូមពរ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ

នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣នេះ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអង្គរធំ បានរៀបចំបើកវេទិកាសាធារណៈ ដើម្បីធ្វើការទទួលសំណើរ សំណូមពរ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលវេទិកានេះធ្វើឡើងនៅក្នុងបរិវេណវត្ដខ្នាចត្រាច ក្នុងឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្ដសៀមរាប។ ជាក់ស្ដែងវេទិកានាពេលនេះដែរ គឺប្រជាពលរដ្ឋ បានស្នើឱ្យអាជ្ញាធរជួយស្ថាបនាផ្លូវ សាងសង់កុដ្ឋព្រះសង្ឃស្នាក់នៅ រនាំងដាក់ធ្វើចរាចរណ៍ការពារតាមផ្លូវ បញ្ហាសណ្តាប់ធ្នាប់ ការជួយដោះស្រាយដល់ជីវភាពអតីតយុវជន និងបញ្ហាភូមិឃុំមានសុវត្ថិភាពក៍ដូចជាសេវាសាធារណៈជាដើម។...

ព័ត៌មានលំអិត

មន្ត្រីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍ ជម្រុញដល់អ្នកពាក់ព័ន្ធត្រូវខំប្រឹងពង្រឹងសមត្ថភាពបន្ថែមទៀត ដើម្បីចូលរួមចំណែកអភិវឌ្ឍវិស័យប្រៃសណីយ៍ឲ្យកាន់តែមានប្រសិទ្ធភាព

ថ្លែងក្នុងពិធីបិទសិក្ខាសាលាបណ្តុះបណ្តាលស្តីពីការពង្រឹងសមត្ថភាពអនុវត្តការងារដល់មន្ត្រីថ្នាក់ក្រោមជាតិ ជំហ៊ានទី២ នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ ឯកឧត្តម ខាយ ឃុនហេង រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ត្រូេះបន្តពង្រឹង និងពង្រីកចំណេះដឹងបន្ថែមទៀត សម្រាប់ចូលរួមចំណែកបំពេញតួនាទីភារកិច្ចប្រកបដោយក្រមសីលធម៌វីជ្ជាជីវៈ ក្នុងការអនុវត្តការងារប្រចាំថ្ងៃនៅតាមអង្គភាពរៀងៗខ្លួនឱ្យទទួលបានលទ្ធផលល្អប្រសើរបន្ថែម។ ឯកឧត្តម ខាយ ឃុនហេង មានប្រសាសន៍ថា សិក្ខាសាលារយៈពេល...

ព័ត៌មានលំអិត
Page 99 of 304 1 98 99 100 304

Recommended

សូម Like និង Follow ពួកយើង