កាលពីរាត្រីម្សិលមិញនេះ ក្រុមអ្នកធុរកិច្ចក្នុងខេត្តសៀមរាបប្រមាណជាង៣០រូប បានរៀបចំពិធីជួបជុំមួយ ដើម្បីបង្ហាញពីទំនាក់ទំនងអាជីវកម្ម ក៏ដូចជាធ្វើការផ្សព្វផ្សាយពីឱកាសសហការគ្នាទៅវិញទៅមក ក្នុងបង្កើនផលិតភាព ឱកាសការងារ ការអភិវឌ្ឍសេដ្ឋកិច្ច និងការកសាងសមត្ថភាពអ្នកធុរកិច្ចជំនាន់ក្រោយ។ លោក សុខ សារ៉ាត់ ប្រធានវេទិកាអង្គរក្លឹបខេត្តសៀមរាប លើកឡើងថា អត្ថប្រយោជន៍នៃការជួបជុំគ្នានាពេលនេះ គឺយើងបានស្គាល់មនុស្សជាច្រើន និងមិត្តភក្តិថ្មីៗ ទាំងជនជាតិខ្មែរ និងបរទេស ក្នុងការផ្សព្វផ្សាយពីអាជីវកម្មរបស់ខ្លួន...
ព័ត៌មានលំអិតនាសណ្ឋាគារ អង្គរប៉ារ៉ាឌីស ខេត្តសៀមរាប ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២២ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយនឹងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានរៀបចំសិក្ខាសាលាស្តីពី “ឥទ្ធិពលនៃការអភិវឌ្ឍទីផ្សារមូលធននិរន្តរភាពក្នុងតំបន់អាស៊ាន សម្រាប់ការអភិវឌ្ឍទីផ្សារសញ្ញាបណ្ណនិរន្តរភាពនៅកម្ពុជា” ដែលមានអ្នកចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូចំនួន ១៨៥រូប មកពីវិស័យរដ្ឋ និងឯកជនដែលពាក់ព័ន្ធលើវិស័យមូលបត្រ...
ព័ត៌មានលំអិតនាយកដ្ឋានអភិវឌ្ឍទីផ្សារនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២នេះ បានសហការជាមួយមន្ទីរពាណិជ្ជកម្ម និងរដ្ឋបាលខេត្តសៀមរាប រៀបចំសិក្ខាសាលាស្តីពី «ការលើកកម្ពស់ផលិតផលខ្មែរ» ក្នុងគោលបំណងលើកកម្ពស់ និងផ្សព្វផ្សាយជូនសាធារណជនបានស្គាល់ និងដើម្បីជំរុញផលិតផលទាំងនេះចូលទីផ្សារក្នុងប្រទេសកម្ពុជាឱ្យបានកាន់តែទូលំទូលាយ និងសំដៅជំរុញការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ ពិធិនេះប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តម កៅ កោសល អគ្គនាយក នៃអគ្គនាយកដ្ឋាន ជំរុញពាណិជ្ជកម្ម...
ព័ត៌មានលំអិតពិព័រណ៍ផលិតផលខ្មែរ បន្លែ និងផ្លែឈើ លើកទី១៥ និងយុទ្ធនាការទិញផលិតផលខ្មែរ ដែលមានរយៈពេល៤ថ្ងៃចាប់ពី រសៀលថ្ងៃទី១៦ដល់ថ្ងៃទី១៩ខែមិថុនាឆ្នាំ២០២២ បានចាប់បើកដំណើរការជាផ្លូវការហើយនៅក្បែរសួនព្រះរាជដំណាក់ក្រុងសៀមរាប ដែលរៀបចំដោយក្រសួងពាណិជ្ជកម្ម ក្នុងគោលបំណងជំរុញសកម្មភាពពាណិជ្ជកម្មក្នុងស្រុកឱ្យមានភាពរស់រវើក ការទទួលស្គាល់ និងគាំទ្រផលិតផលខ្មែរឱ្យកាន់តែប្រសើរឡើង ស្របតាមយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញលើកកម្ពស់វិស័យពាណិជ្ជកម្ម និងការអភិវឌ្ឍន៍វិស័យឯកជន។ ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងថា...
ព័ត៌មានលំអិតព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ហៅកាត់ថា”ក.ប.ប.” នៃក្រសួងពាណិជ្ជកម្ម មានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី”កិច្ចការហាឡាលកម្ពុជា” ក្នុងឱកាសថ្លែងបើកសិក្ខាសាលានោះ លោក ស៊ិន ស៊ីដេត អគ្គនាយករង ក.ប.ប.លើកឡើងថា អ្នកប្រើប្រាស់មួយចំនួនយល់ច្រឡំថា ផលិតផលហាឡាល គឺសម្រាប់តែជនម៉ូស្លីម ប៉ុន្តែជាក់ស្តែងវាជាផលិតសម្រាប់អ្នកប្រើប្រាស់ទូទៅ ដោយមិនគិតពី...
ព័ត៌មានលំអិតបន្ទាប់ពីសេចក្ដីណែនាំស្ដីពីការជំរុញផលិតកម្មដំណាំស្រូវរដូវវស្សាឆ្នាំ២០២២ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២នេះ មន្ត្រីជាន់ខ្ពស់ និងក្រុមការងារក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យការបង្កបង្កើនផលដំណាំស្រូវ និងដំណាំរួមផ្សំនៅស្រុកចំនួន ៤ក្នុងខេត្តសៀមរាប រួមមាន ស្រុកពួក ស្រុកអង្គរជុំ ស្រុកស្រីស្នំ និងស្រុកក្រឡាញ់ ។...
ព័ត៌មានលំអិតគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក កំពុងប្រមូលផលម្នាស់ទឹកឃ្មុំ ដែលបានដាំបង្ហាញលើផ្ទៃដីជាង ២ហិកតា ដែរការដាំដុះគឺប្រើប្រាស់ជីធម្មជាតិសុទ្ធសាធ និងទទួលបានការកោតសរសើរថា មានឱជារសផ្អែមឆ្ងាញ់ ដែលដាំដោយអ្នកភូមិធម្មជាតិរុនតាឯក កំពុងដាក់លក់នៅក្នុងសួនរុក្ខជាតិអង្គរ។ លោក ស៊ុន កែវពិសី អនុប្រធានគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក បានឲ្យដឹងថា ម្នាស់ទឹកឃ្មុំ ដែលពួកគាំត់ដាំ ហើយបានយកមកលក់នេះ គឺប្រើជីអាចម៍មាន់ និងប្រភេទជីកំប៉ុស្ត ហើយការប្រើជីធម្មជាតិដូច្នេះ...
ព័ត៌មានលំអិតលោក សាត មាស ជាអ្នកបំរើសេវាកម្មវិស័យទេសចរណ៍ នៅខាងមុខប្រាសាទអង្គរ បានលើកឡើងថា ចាប់ពីរាជរដ្ឋាភិបាលបានបើកដំណើរការ ឱ្យប្រជាពលរដ្ឋដើរកំសាន្ដនៅទូទាំងប្រទេសកន្លងមក ជាពិសេសនៅថ្ងៃបុណ្យជាតិ ថ្ងៃបុណ្យផ្សេងៗ និងថ្ងៃចុងសប្ដាហ៍ផងនោះ ទើបមានអ្នកទេសចរដើរកំសាន្ដនៅប្រាសាទអង្គរវត្ដជាច្រើនគួរឱ្យកត់សំគាល់។ លោកថា ការបើកឡើងវិញនូវវិស័យវិស័យទេសចរ បានជួយសម្រួលដល់ការធ្វើអាជីវកម្ម សេវាកម្មទេសចរ នៅខាងមុសប្រាសាទអង្គរ។ លោកបន្ដថា ក្រុមអ្នកបំរើសេវាកម្មទេសចរពួកគាត់សប្បាយចិត្ដ ដោយសារអាជីករលក់ដូរនៅទីនោះ...
ព័ត៌មានលំអិតប្រជាពលរដ្ឋរស់នៅក្នុងខេត្ដសៀមរាប បានលើកឡើងថា សមិទ្ធិផលផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាប ដែលជាចំណងដៃរបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ពិតជាបានជួយសម្រួលយ៉ាងខ្លាំងដល់ជីវភាពរបស់ប្រជាជននៅមូលដ្ឋាន ជាពិសេសលើវិស័យទេសចរណ៍ បើទោះបីក្នុងអំឡុងពេលជំងឺកូវីដ-១៩ មិនទាន់ផុតរលត់ក៍ដោយបន្ទាប់ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលកន្លងមក។ ពួកគាត់បានលើកឡើងថា បន្ទាប់ពីផ្លូវ ៣៨ខ្សែនេះ បានស្ថាបនារួចរាល់ និងសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីដើមខែមេសាកន្លងមកនេះ ពួកគាត់បានបង្កើតនូវអាជីវកម្មផ្សេងៗ សម្រាប់បំរើឱ្យវិស័យទេសចរណ៍។ ជាក់ស្ដែងក្រុមប្រតិបត្ដិទេសចរណ៍ដែលអ្នកបំរើអាជីវកម្ម លើវិស័យទេសចរណ៍ ពួកគាត់បានបើកដំណើរការឡើងវិញស្ទើរគ្រប់កន្លែង...
ព័ត៌មានលំអិតប្រជាពលរដ្ឋរស់នៅឃុំស្រិត ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ពួកគាត់បានសម្ដែងមោទនភាព និងសប្បាយរីករាយពីការរីកចំរើនលើវិស័យ នៅក្នុងមូលដ្ឋានរបស់ខ្លួនពួកគាត់ ទាំងហេដ្ឋារចនាសម្ព័ន្ធ វិស័យអប់រំ សេវាសាធារណៈ មន្ទីរពេទ្យ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជាដើម ជាពិសេសវិស័យកសិកម្មមានទីផ្សារល្អ។ ពួកគាត់បន្ដថា នាពេលបច្ចុបប្បន្ននេះក្នុងមូលដ្ឋានរបស់ពួកគាត់មានប្រជាពលរដ្ឋប្រមាណ ៥០ភាគរយ ធ្វើកសិកម្ម ជាពិសេសការដាំបន្លែ បន្ទាប់ពីបញ្ចប់រដូវកាលច្រូតកាត់ស្រូវវស្សា។ ជាមួយគ្នានោះ ការបោះបង់ការសិក្សារបស់សិស្ស...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.