Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ព័ត៌មានជាតិទូទៅ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញចុះពិនិត្យដំណើរការប្រឡងជ្រើស រើសក្របខណ្ឌថ្មី នៃក្រសួងព័ត៌មាន ឆ្នាំ២០២១

ដោយ Pothe Thun
17/10/2021
នៅក្នុង ព័ត៌មានជាតិទូទៅ
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញចុះពិនិត្យដំណើរការប្រឡងជ្រើស រើសក្របខណ្ឌថ្មី នៃក្រសួងព័ត៌មាន ឆ្នាំ២០២១
34
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងមានខាងតំណាងក្រសួងមុខងារសាធារណ: បានអញ្ជើញពិនិត្យមើលដំណើរការរៀបចំការប្រឡងជ្រើសរើសក្របខណ្ឌថ្មី នៃក្រសួងព័ត៌មាន សម្រាប់ឆ្នាំ២០២១ ដែលបានធ្វើឡើងនៅវិទ្យាល័យហ៊ុន សែន ប៊ុនរ៉ានី វត្តភ្នំ ជាប់គល់ស្ពានជ្រោយចង្វារខាងលិច។

ឯកឧត្តម ប៉ែត ពិសី ទីប្រឹក្សា និងជាប្រធាននាយកដ្ឋានបុគ្គលិក នៃក្រសួងព័ត៌មាន បានបញ្ជាក់ជូនថា ដើម្បីធ្វើអោយការប្រឡងនេះ ប្រព្រឹត្តទៅដោយរលូន និងមានសុក្រឹត្យភាព គឺក្រសួងបានការបង្កើត គណៈកម្មការរៀបចំការប្រឡង ជ្រើសរើសក្របខ័ណ្ឌថ្មី នៃក្រសួងព័ត៌មាន ដែលមានឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ជាប្រធាន ឯកឧត្តម ថាច់ ផែន រដ្ឋលេខាធិការ ក្រសួងព័ត៌មាន និង ឯកឧត្តម ថោ សេដ្ឋាណា រដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ ជាអនុប្រធាន។ គណៈកម្មការនេះ មានភារកិច្ចដឹកនាំរៀបចំដំណើរការប្រឡងជ្រើសរើសក្របខ័ណ្ឌថ្មី ទៅតាមនិតិវិធីឲ្យមានប្រសិទ្ធិភាព។ ទន្ទឹមជាមួយនេះ ក៏មានការបង្កើត អនុគណៈកម្មការរៀបចំការប្រឡងជ្រើសរើសក្របខ័ណ្ឌថ្មី ក្រសួងព័ត៌មានឆ្នាំ២០២១ ផងដែរ។

ឯកឧត្តម លី វ៉ាន់ហុង ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ និងជាប្រធានអនុណៈកម្មការរៀបចំការប្រឡងជ្រើសរើសក្របខ័ណ្ឌថ្មី នៃក្រសួងព័ត៌មាន ឆ្នាំ២០២១ បានជម្រាបជូនថា សម្រាប់ឆ្នាំ២០២១នេះ ក្រសួងព័ត៌មានត្រូវបានក្រសួងមុខងារសាធារណៈ ផ្តល់អោយធ្វើការប្រឡងក្របខណ័្ឌថ្មីចំនួន ២៤រូប ដែលបានអោយតាំងពីឆ្នាំ២០២០ មកម្ល៉េះ តែមិនបានប្រឡងដោយសារវិប្បត្តិជំងឺកូវីដ-១៩ ឆ្លងរីករាលដាលខ្លាំង។ សម្រាប់ការប្រឡងឆ្នាំនេះ នាយកដ្ឋានបុគ្គលិក ក្រសួងព័ត៌មាន ទទួលបានអ្នកដាក់ពាក្យប្រឡងចំនួន ១១១ច្បាប់ ក្នុងនោះជំនាញមានផ្នែក ព័ត៌មានវិទ្យា មានបេក្ខជនបេក្ខនារីដាក់ពាក្យ ប្រឡង ២០រូប។ ជំនាញសារព័ត៌មាន ចំនួន ៩១រូប ដែលបានដាក់ពាក្យប្រឡង ដោយត្រូវធ្វើឡើងនៅវិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី វត្តភ្នំ ជាប់គល់ស្ពានជ្រោយចង្វារខាងលិច។ សម្រាប់វិញ្ញាសារប្រឡងជំនាញ ព័ត៌មានវិទ្យា ធ្វើនៅសាលប្រជុំព្រះវិហារ ទីស្តីការក្រសួងព័ត៌មាន។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលក្រុងរុនតាឯកតេជោសែន ដឹកនាំកម្លាំងចម្រុះ និងសិស្សានុសិស្ស ធ្វើយុទ្ធនាការសម្អាតបរិស្ថានតាមដងផ្លូវជាតិលេខ៦៧ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង

អភិបាលក្រុងរុនតាឯកតេជោសែន ដឹកនាំកម្លាំងចម្រុះ និងសិស្សានុសិស្ស ធ្វើយុទ្ធនាការសម្អាតបរិស្ថានតាមដងផ្លូវជាតិលេខ៦៧ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង

13/02/2026

រដ្ឋបាលខេត្តសៀមរាប ណែនាំដល់នាយកនិងគណៈគ្រប់គ្រងសាលាគ្រប់កម្រិតត្រូវរឹតបន្តឹងវិន័យ និងបទបញ្ជាសាលាដល់សិស្សដើម្បីធានាឱ្យមានប្រសិទ្ធភាពក្នុងការសិក្សា

27/01/2026

គួររំលឹកដែរថា កិច្ចប្រជុំគណៈកម្មការរៀបចំការប្រឡងជ្រើសរើសក្រប ខណ្ឌថ្មីនៃក្រសួងព័ត៌មាន សម្រាប់ឆ្នាំ២០២១ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ថោ សេដ្ឋាណា រដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ មានប្រសាសន៏ថា ដំណើរការរៀបចំនានារបស់ក្រសួងព័ត៌មាន ក្នុងការត្រៀមធ្វើការប្រឡងជ្រើសរើសក្របខណ្ឌថ្មី នៃក្រសួងព័ត៌មាន សម្រាប់ឆ្នាំ២០២១ គឺមានលក្ខណះពេញលេញល្អ រលូនស្របទៅតាមបែបបទ ដែលមានជាសេចក្តីសម្រេចនានា និងសេចក្តីជូនដំណឹងសម្រាប់ការប្រឡង ឈរលើគោលការណ៏ នៃការប្រឡងយ៉ាងត្រឹមត្រូវ។ ជាមួយគ្នានេះដែរ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ក៏បានមានប្រសាសន៏ បញ្ជាក់ថា ការរៀបចំប្រឡងជ្រើសរើសមន្រ្តីរាជការ ចូលបំរើការងារ ក្នុងក្របខ័ណ្ឌក្រសួងព័ត៌មាន សម្រាប់ឆ្នាំ២០២១នេះ មិនមែនជាការអោយថ្មីនោះទេ គឺជាក្របខណ្ឌដែល ក្រសួងមុខងារសាធារណ: បានអោយតាំងពីឆ្នាំ២០២០ មកម្ល៉េះ ប៉ុន្តែត្រូវបានពន្យាពេលរហូតមកដល់ពេលនេះ ដោយសារបញ្ហាការ ឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ មិនអាចរៀបចំការប្រឡងបាន។ ដូច្នេះសម្រាប់ ការសម្រេចរៀបចំ អោយមានការប្រឡងឡើងនេះ ឡើងវិញដោយសារបាន ពិនិត្យឃើញពីស្ថានភាពនៃដំណើរការចាក់វ៉ាកសាំងបង្ការជំងឺកូវីដ-១៩ បានគ្រប់ដូសជូនដល់ប្រជាពលរដ្ឋទូទៅរួចហើយ ប៉ុន្តែដំណើរការប្រឡងសម្រាប់បន្ទប់នីមួយៗ រៀបចំអោយមានគម្លាតពីគ្នាសម្រាប់បេក្ខជនបេក្ខនារីដែលបានចូលប្រឡង ហើយត្រូវបន្តអនុវត្តន៏ តាមវិធានការរបស់ក្រសួងសុខាភិបាល និងប្រមុខរាជរដ្ឋាភិបាល គឺ ៣កុំ ៣ការពារ ។

ក្នុងឱកាសអញ្ជើញចុះពិនិត្យមើលដោយផ្ទាល់ នៃដំណើរការប្រឡងនេះ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានណែនាំដល់គណៈកម្មការរៀបចំការប្រឡងធ្វើយ៉ាង អោយទទួលលទ្ធផលល្អ និងអាចអោយ បេក្ខជនបេក្ខនារី ដែលចូលរួមប្រឡងមានជឿជាក់លើសមត្ថភាពខ្លួនឯង ដើម្បីប្រឹងប្រែងសរសេរ ចម្លើយសម្រាប់វិញ្ញាសារដែលក្រសួងព័ត៌មាន បានដាក់ចេញ បានត្រឹមត្រូវទទួលបានពិន្ទុកខ្ពស់។ ឯកឧត្តម រដ្ឋមន្រ្តី ក៏បានរលឹកដល់គណៈកម្មការប្រឡង ត្រូវពិនិត្យចំពោះ បេក្ខជន បេក្ខនារី មុននឹងចូលប្រឡង ត្រូវបង្ហាញកាតចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បើមិនមានទេ មិនអនុញ្ញាតអោយចូលបន្ទប់ ប្រឡងនោះទេ៕

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
លំនៅដ្ឋានមួយខ្នង និងទ្រព្យសម្បត្តិជាច្រើនទៀតត្រូវបានអគ្គីភ័យឆេះអស់គ្មានសល់ នៅក្នុងស្រុកក្រឡាញ់

លំនៅដ្ឋានមួយខ្នង និងទ្រព្យសម្បត្តិជាច្រើនទៀតត្រូវបានអគ្គីភ័យឆេះអស់គ្មានសល់ នៅក្នុងស្រុកក្រឡាញ់

គ្រឹះស្ថានសិក្សារដ្ឋកម្រិតមធ្យម ចំនួនជាង៤០សាលានៅខេត្តសៀមរាប បានបើកដំណើរការសាកល្បងហើយនៅថ្ងៃទី១៨ ខែតុលានេះ

គ្រឹះស្ថានសិក្សារដ្ឋកម្រិតមធ្យម ចំនួនជាង៤០សាលានៅខេត្តសៀមរាប បានបើកដំណើរការសាកល្បងហើយនៅថ្ងៃទី១៨ ខែតុលានេះ

រដ្ឋបាលខេត្តសៀមរាប ទទួលអំណោយពីការិយាល័យកុងស៊ុលចិនប្រចាំខេត្តសៀមរាប សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩

រដ្ឋបាលខេត្តសៀមរាប ទទួលអំណោយពីការិយាល័យកុងស៊ុលចិនប្រចាំខេត្តសៀមរាប សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.