Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ព័ត៌មានជាតិទូទៅ

លំនៅដ្ឋាន២ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឺទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន ប្រគល់ជូនគ្រួសារ និងក្រុមសាច់ញាតិកុមារា គង់ សីហា 

ដោយ Pothe Thun
23/12/2021
នៅក្នុង ព័ត៌មានជាតិទូទៅ
36
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

 ជំនួសដោយអត្ថន័យដ៏ជ្រាលជ្រៅ នៃរូបភាពកុមារា ពាក់ប័ណ្ណចាក់វ៉ាកសាំងជាប់ដើមទ្រូង ដោយច្រកក្នុងថង់ផ្លាស្ទិក ទទួលបានលំនៅដ្ឋានដ៏កក់ក្តៅ ដែលជាអំណោយដ៏ថ្លៃថ្លា សម្តេចតេជោប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានកាត់ខ្សែបូរ ប្រគល់ជូនកុមារា គង់ សីហា ម្ចាស់ប័ណ្ណវ៉ាក់សាំងនោះ និងក្រុមគ្រួសារ !

រូបថតមួយសន្លឹកនៅលើទំព័របណ្តាញសង្គមហ្វេសប៊ុក ដែលបានទាញយកការចាប់អារម្មណ៍ដ៏ស៊ីជម្រៅ នៃសម្តេចតេជោនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា លើខ្លឹមសារដែលមិនអាចកាត់ថ្លៃបានចំពោះការគាំទ្រទទួលយកការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ ទៅលើប្រជាពលរដ្ឋកម្ពុជាគ្រប់មជ្ឈដ្ឋាន គ្រប់វ័យកំណត់ និងគ្រប់ទីកន្លែង តាំងពីទីក្រុងរហូតដល់ជនបទដាច់ស្រយាល គឺរូបថតពាក់ប័ណ្ណចាក់វ៉ាក់សាំងរបស់កុមារា គង់ សីហា។ នេះគឺជាប្រសាសន៍របស់ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប រំលឹកឡើងវិញ នារសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១នេះ ក្នុងឱកាស នៃពិធីប្រគល់ផ្ទះ២ខ្នង អំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឺទ្ធបណ្ឌិត ប៊ុនរ៉ានី-ហ៊ុនសែន នៅភូមិត្មាតពង ឃុំរុនតាឯក ស្រុកបន្ទាយស្រី។ ក្នុងនោះ១ខ្នង ជូនដល់កុមារា គង់ សីហា អាយុ៧ឆ្នាំ រៀនថ្នាក់ទី២ សាលាបឋមសិក្សាជ័យ និងឪពុកម្តាយផងដែរ ដែលអំណោយនេះ គឺជាការឆ្លើយតបចំពោះចេតនាដ៏មានន័យ លើរូបភាពពាក់ប័ណ្ណចាក់វ៉ាក់សាំង ស្របគ្នាដែលអាជ្ញាធរមូលដ្ឋានបានចុះស្រាវជ្រាវឃើញថា គ្រួសារកុមារា គង់ សីហា ស្ថិតក្នុងជីភាពខ្វះខាតដោយសារតែវិបត្តិកូវីដ-១៩ ផងដែរ។

ជាមួយគ្នានេះ ផ្ទះ១ខ្នងទៀត ត្រូវបានប្រគល់ជូនដល់ឪពុកម្តាយធំរបស់កុមារស គង់ សីហា ដែលកំពុងប្រឈមនឹងវិបត្តិជីវភាពខ្វះខាត ដូចគ្រួសារ គង់ សីហា ផងដែរ ដែល ២គ្រួសារនេះ រស់នៅជិតខាងគ្នា។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលក្រុងរុនតាឯកតេជោសែន ដឹកនាំកម្លាំងចម្រុះ និងសិស្សានុសិស្ស ធ្វើយុទ្ធនាការសម្អាតបរិស្ថានតាមដងផ្លូវជាតិលេខ៦៧ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង

អភិបាលក្រុងរុនតាឯកតេជោសែន ដឹកនាំកម្លាំងចម្រុះ និងសិស្សានុសិស្ស ធ្វើយុទ្ធនាការសម្អាតបរិស្ថានតាមដងផ្លូវជាតិលេខ៦៧ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង

13/02/2026

រដ្ឋបាលខេត្តសៀមរាប ណែនាំដល់នាយកនិងគណៈគ្រប់គ្រងសាលាគ្រប់កម្រិតត្រូវរឹតបន្តឹងវិន័យ និងបទបញ្ជាសាលាដល់សិស្សដើម្បីធានាឱ្យមានប្រសិទ្ធភាពក្នុងការសិក្សា

27/01/2026

គួរបញ្ជាក់ដែរថា នៅក្នុងពិធីកាត់ខ្សែបូរ ប្រគល់ផ្ទះ២ខ្នង ជូនដល់គ្រួសារ និងក្រុមញាតិរបស់កុមារា គង់ សីហា នេះ ក៏មានផ្សារភ្ជាប់ជាមួយផងដែរ ពិធីចែកអំណោយកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋក្រីក្រ ដោយសារតែវិបត្តិកូវីដ-១៩ ចំនួន៣៥០គ្រួសារ ក្នុងឃុំរុនតាឯក ដែលពិធីចែកអំណោយនេះ ក៏មានវត្តមានចូលរួមផងដែរ លោកជំទាវ ទាងអេង-ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប។

យ៉ាងណាក៏ដោយនៅក្នុងពិធីនោះ ឯកឧត្តមអភិបាលខេត្តសៀមរាប បានថ្លែងនូវការកោតសរសើរចំពោះរដ្ឋបាលស្រុកបន្ទាយស្រី ដែលបានយកចិត្តទុកដាក់ ដោះស្រាយសម្របសម្រួលការងារជាច្រើនទៅលើគ្រួសារកុមារាពាក់ប័ណ្ណវ៉ាក់សាំងនេះ ទាំងការគិតគូរ ការពារសុវត្ថិភាពប្រាក់អំណោយដែលទទួលបានកន្លងមក សម្រួលរៀបចំឯកសារកាន់កាប់ដីធ្លី និងលំនៅដ្ឋាន សម្របសម្រួលជាមួយសាលារៀន តាមដានលទ្ធផលសិក្សារបស់សីហាផងដែរ។ តែអ្វីជាសំខាន់គឺជួយជ្រោមជ្រែងបង្កើតការងារមុខរបរតាមឆន្ទ:របស់អាណាព្យាបាលកុមារា សីហា ដែលចង់បញ្ឈប់ជីវភាពចំណាកស្រុក ទៅជួលដីស្រែចំការគេធ្វើ វិលមកប្រើប្រាស់ប្រាក់អំណោយ ដែលអាចប្រកបមុខរបរចិញ្ចឹមសត្វ និងដាំដំណាំបន្លែជិតៗផ្ទះ បានថែរក្សាកូនវិញ ដោយមានអង្គការជាដៃគូ ជួយបណ្តុះបណ្តាលជំនាញផងដែរ ។
ក៏ជាការផ្តាំផ្ញើផងដែរ សូមឲ្យអាជ្ញាធរស្រុក និងមូលដ្ឋានផ្ទាល់ បន្តការសម្របសម្រួល និងតាមដានវឌ្ឍនភាពនៃជីវភាពក្រុមគ្រួសារមួយនេះ ឆ្ពោះទៅរកជោគវាសនាអនាគតល្អប្រសើរ។ ដោយឡែកអំណោយកាកបាទក្រហមកម្ពុជា សម្រាប់៣៥០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ ៣០គីឡូក្រាម, មី១កេស, ត្រីខ ១យួរ, ទឹកត្រី១យួរ, អាយឺត២ ឃីតមួយកញ្ចប់ មានភួយ មុង សារុង ក្រមា អមដោយថវិកា ៤ម៉ឺនរៀល៕

អត្ថបទ និងរូបភាព: លោកងិន គឹមឡេង និងលោកស៊ាន សុផាត កែសម្រួលដោយ លីវ សុខុន!!!

 

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ជប៉ុនសម្រេចផ្ដល់អគារព្យាបាលអ្នកជំងឺមួយខ្នង កម្ពស់៤ជាន់តម្លៃជិត២០លានដុល្លារអាម៉េរិក ជូនដល់មន្ទីរពេទ្យបង្អែកខេត្ដសៀមរាប

ជប៉ុនសម្រេចផ្ដល់អគារព្យាបាលអ្នកជំងឺមួយខ្នង កម្ពស់៤ជាន់តម្លៃជិត២០លានដុល្លារអាម៉េរិក ជូនដល់មន្ទីរពេទ្យបង្អែកខេត្ដសៀមរាប

ក្បាលដីចំនួនជាង១.៨០០ក្បាលដីស្ថិតក្នុងភូមិចំនួន២ក្នុងឃុំពួក ត្រូវបានបិទផ្សព្វផ្សាយជាសាធារណៈនូវឯកសារការវិនិច្ឆ័យក្បាលដី

ក្បាលដីចំនួនជាង១.៨០០ក្បាលដីស្ថិតក្នុងភូមិចំនួន២ក្នុងឃុំពួក ត្រូវបានបិទផ្សព្វផ្សាយជាសាធារណៈនូវឯកសារការវិនិច្ឆ័យក្បាលដី

អាជ្ញាធរជាតិអប្សរានឹងបញ្ចប់ការជួសជុលសសរចំនួន២៣ នៅថែវព្រះពាន់នៃប្រាសាទអង្គរវត្ត នាដំណាច់ឆ្នាំ២០២១

អាជ្ញាធរជាតិអប្សរានឹងបញ្ចប់ការជួសជុលសសរចំនួន២៣ នៅថែវព្រះពាន់នៃប្រាសាទអង្គរវត្ត នាដំណាច់ឆ្នាំ២០២១

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.