សន្តិសុខ និង សង្គម

សន្តិសុខ និង សង្គម

រយៈពេល៣ខែចុងក្រោយ សំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរមានប្រមាណជិត៤០០ទីតាំង ជាសញ្ញាអវិជ្ជមាន និងប្រឈមទទួលលិខិតព្រមានជាថ្មីពីមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក

សំណង់ខុសច្បាប់ប្រមាណជិត៤០០សំណង់ ត្រូវបានគេលួចសាងសង់ នៅក្នុងរមណីយដ្ឋានអង្គរ ក្នុងរយៈពេលបីខែចុងក្រោយ នេះបើយោងតាមរបាយការណណ៍របស់អាជ្ញាធរជាតិអប្សរា ក្នុងពិធីបើកយុទ្ធនាការចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។ លើកឡើងក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា...

ព័ត៌មានលំអិត

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន៖ បរិមាណសំណល់វេជ្ជសាស្ត្រ បង្កើតឡើងចេញពីមូលដ្ឋានថែទាំសុខភាពសាធារណៈ និងឯកជននៅទូទាំងប្រទេស មានប្រមាណជាង៧,០០០តោន ក្នុងមួយឆ្នាំ

បរិមាណសំណល់វេជ្ជសាស្ត្រ ដែលបង្កើតឡើងចេញពីមូលដ្ឋានថែទាំសុខភាពសាធារណៈ ក្នុងមួយឆ្នាំ អាចមានប្រមាណ ២,០០០តោន ដោយឡែកបរិមាណសំណល់បង្កើតពីមូលដ្ឋានថែទាំសុខភាពឯកជននៅទូទាំងប្រទេសមានប្រមាណ ៥,៦៧៦តោន ក្នុង១ឆ្នាំ នេះបើតាមការឱ្យដឹងពីឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី ការគ្រប់គ្រងសំណល់វជ្ជសាស្ត្រនៅកម្ពុជា នៅសាលាខេត្តសៀមរាប ថ្ងៃ០៣ ខែកក្កដា ឆ្នាំ២០២២។ សិក្ខាសាលាផ្សព្វផ្សាយនេះ មានការចូលរួមពី...

ព័ត៌មានលំអិត

ប៊ីចេងក្លែងក្លាយប្រមាណេជិត ២០តោន ត្រូវបានសមត្ថកិច្ចដុតបំផ្លាញចោល ខណ:ម្ចាស់ទីតាំងខាងលើ ត្រូវបានចាប់ខ្លួន និងផ្តន្ទាទោស !

ប៊ីចេងក្លែងក្លាយប្រមាណជិត ២០តោន ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះធ្វើការដុតបំផ្លាញចោល បន្ទាប់ពីបានធ្វើការបង្រ្កាបជាទ្រុងទ្រាយធំកាលពីឆ្នាំ២០១៩។ការដុតបំផ្លាញនេះ បានធ្វើឡើងនៅទីលានចាក់សំរាម ក្នុងឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២។ លោកឧត្តមសេនីយ៍ទោ ទូច យុទ្ធា អនុប្រធានលេខាធិការដ្ឋានគណ:កម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គមហៅកាត់ ( គ.ប.ផ.ក ) និងជាអ្នកដឹកនាំការបង្រ្កាបនេះ...

ព័ត៌មានលំអិត

ឯកឧត្តមអភិបាលខេត្តសៀមរាប ព្រមានចាត់វិធានផ្លូវច្បាប់ ចំពោះមន្ដ្រី ឬអាជ្ញាធរ ចូលទៅកាន់កាប់ដីព្រៃលិចទឹកនៅបឹងទន្លេសាបក្រោយការកាត់ឆ្វៀល

ដីព្រៃលិចទឹកតំបន់បីនៅក្នុងស្រុកក្រុងចំនួន៦ គឺមិនមានត្រូវមានឈ្មោះមន្ដ្រី ឬអាជ្ញាធរណាមួយកាន់កាប់ឡើយ នេះជាការលើកឡើងរបស់ ឯកឧត្ដម ទៀ សីហា អភិបាលខេត្ដសៀមរាប នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃទិន្នន័យក្បាលដីប្រជាពលរដ្ឋ ដែលបានកាន់កាប់អាស្រ័យផលមុនឆ្នាំ២០១២ ស្ថិតនៅក្នុងតំបន់៣ នៃបឹងទន្លេសាប ភូមិសាស្ត្រខេត្តសៀមរាប រសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ នាសាលាខេត្តសៀមរាប។ ឯកឧត្ដម ទៀ...

ព័ត៌មានលំអិត

អភិបាលរងខេត្តសៀមរាប ៖ ការសរសេរព័ត៌មាន គឺដើម្បីប្រយោជន៍សាធារណៈ និងសង្គម កុំសរសេរព័ត៌មានបង្កឱ្យចលាចលសង្គម

ក្នុងបរិបទឌីជីថលនាពេលបច្ចុប្បន្ន សារព័ត៌មានបានជះឥទ្ធិពលយ៉ាងខ្លាំងទៅការអភិវឌ្ឍសង្គម និងប្រយោជន៍សាធារណៈ ក្នុងនោះការសរសេរព័ត៌មានមិនពិត និងក្លែងក្លាយ បានរីករាលដាលយ៉ាងច្រើននៅក្នុងប្រព័ន្ធបណ្ដាញសង្គមនានា នេះបើតាមការលើកឡើងរបស់ លោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលផ្នែកផលិតព័ត៌មាន “ការសសេរព័ត៌មានបឋម” ដល់មន្ត្រីមកពីតាមបណ្តាមន្ទីរ អង្គភាព និងរដ្ឋបាលក្រុង ស្រុកក្នុងខេត្ត នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២នេះ។...

ព័ត៌មានលំអិត

អាជ្ញាធរខេត្ដសៀមរាប បង្ហាញការព្រួយបារម្ភខណៈយុវជនមួយចំនួនកំពុងពេញនិយមខ្លាំងក្នុងការជក់បារី និងបារីអេឡិចត្រូនិក

ថ្លែងក្នុងកិច្ចប្រជុំអនុគណៈកម្មការត្រួតពិនិត្យផលិតផលថ្នាំជក់ នៅខេត្ដសៀមរាប នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២នេះ លោក ពិន ប្រាកដ អភិបាលរងខេត្ដសៀមរាប បានសម្ដែងការព្រួយបារម្ភពីផលប៉ះពាល់ដល់សុខភាពទៅលើយុវជន ដោយសារការលក់បារី និងជក់បារី នៅតាមទីសាធារណៈ នៅក្នុងខេត្តមួយនេះ ហាក់មិនមានការថមថយទាល់តែសោះ ដែលទាមទារឲ្យអ្នកពាក់ព័ន្ធត្រូវបង្កើនការផ្សព្វផ្សាយ និងទប់ស្កាត់នូវបញ្ហានេះបន្ថែមទៀត។ លោក ពិន ប្រាកដ...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំពិភាក្សាពាក់ព័ន្ឋនឹងកិច្ចសហការលើការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិរវាងអាជ្ញាធរ និងអង្គការក្រៅរដ្ឋាភិបាល

នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២នេះ លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំពិភាក្សាពាក់ព័ន្ឋ នឹងកិច្ចសហការលើការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលមានការចូលរួមពី អង្គការថែរក្សាការពារធនធានធម្មជាតិ និង អង្គការការពារបរិស្ថាននិងសិទ្ឋិពលរដ្ឋកម្ពុជា ដែលមានមូលដ្ឋានក្នុងក្រុងសៀមរាប ដើម្បីពិភាក្សាបង្កើតកិច្ចសហការល្អ...

ព័ត៌មានលំអិត

ក្រុមការងារចម្រុះក្រុងសៀមរាប ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ដែលកំពុងលួចឈូយឆាយដីព្រៃលិចទឹកនៅឃ្លាំងទឹកទំនប់៧៨ បញ្ជូនទៅកាន់តុលាការ

ដោយអនុវត្តតាមការណែនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ជាពិសេសឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត កាលពីព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ម្សិលមិញនេះ លោក ហាយ យង់ ប្រធានការិយាល័យសាធារណការដឹកជញ្ជូន អនាម័យបរិស្ថាន និងសន្តាប់ធ្នាប់សាធារណៈក្រុង បានដឹកនាំក្រុមការងារចម្រុះ រួមមាននឹងអាជ្ញាធរ សហការជាមួយរដ្ឋបាលជលផលខេត្ត ចុះបង្រ្កាប និងឃាត់ខ្លួនបុរសម្នាក់...

ព័ត៌មានលំអិត

ពលរដ្ឋក្នុងខេត្ដសៀមរាប សម្រុកទៅចាក់វ៉ាក់សំាងដូសជម្រុញ ខណៈកម្ពុជារកឃើញករណីវិជ្ជមានកូវីដ-១៩ ថ្មី ១០ករណី

លោក លឹម ហេង ប្រធានមណ្ឌលចាក់វ៉ាក់សាំង នៃមន្ទីរពេទ្យបង្អែកខេត្ដសៀមរាប បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២នេះ មានប្រជាពលរដ្ឋជាច្រើន បានសម្រុកទៅទទួលវ៉ាក់សាំងដូសជម្រុញច្រើនជាងថ្ងៃមុនៗ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលបានប្រកាសពីការរកឃើញ ករណីវិជ្ជមានកូវីដ-១៩ ថ្មី ចំនួន ១០ករណី។ លោក លឹម ហេង បានឲ្យដឹងទៀតថា...

ព័ត៌មានលំអិត

សត្វក្របីរបស់កសិករជាង ២០ក្បាល ក្នុងស្រុកពួក ខេត្ដសៀមរាប បានងាប់ជាបន្ដបន្ទាប់ដោយសាជំងឺសាទឹក

លោក ព្រុំ វិច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដសៀមរាប បានឲ្យដឹងនៅនៅល្ងាចថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២នេះម្សិលមិញថា ក្នុងខែមិថុនានេះ ក្រុមការងារពេទ្យសត្វ បានរកឃើញសត្វក្របីចំនួន ២៧ក្បាល បានងាប់ជាបន្ដបន្ទាប់ និងខ្លះទៀតមានជំងឺ ដោយសារកើតជំងឺសាទឹក ខណៈដែលម្ចាស់របស់វាលែងចោលតាមទម្លាប់នៅតាមវាលព្រៃរនាមក្នុងបឹងទន្លេសាប ស្ថិតនៅឃុំកែវពណ៌ ស្រុកពួក...

ព័ត៌មានលំអិត
Page 10 of 84 1 9 10 11 84

Recommended

សូម Like និង Follow ពួកយើង