វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ AstraZeneca ចំនួន១ម៉ឺនដូស ដែលជាដូសទី៣ ត្រូវបានចាក់ជូនយោធានៃយោធភូមិភាគទី៤ ក្នុងទិសជួរមុខ

លោក សុក រីនណា នាយសេនាធិការយោធភូមិភាគទី៤ បានឱ្យដឹងថា កាលពីរសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ម្សិលមិញនេះ អង្គភាពយោធភូមិភាគទី៤ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទ Astra Zeneca ចំនួន១ម៉ឺនដូស ដែលជាដូសទី៣ ជាអំណោយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ចាក់ជូនជាដូសទី៣ ដល់នាយទាហាន នាយទាហានរង និងពលទាហាន...

ព័ត៌មានលំអិត

អភិបាលខេត្ដសៀមរាប បញ្ជាក់ថា អាជ្ញាធរខេត្ត នឹងធ្វើការផាកពិន័យចំពោះអាជីវករ និង ពលរដ្ឋណា នៅផ្សារលើធំថ្មីដែលមិនពាក់ម៉ាស់ និង នៅជួបជុំគ្នាច្រើន

ក្នុងឱកាសដឹកនាំមន្រ្តីជំនាញ និងអ្នកពាក់ព័ន្ធចុះពិនិត្យ និងសិក្សានៅផ្សារលើធំថ្មី ក្នុងក្រុងសៀមរាប នាព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ម្សិលមិញនេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា អាជ្ញាធរខេត្ត នឹងធ្វើការរផាកពិន័យធ្ងន់ធ្ងរជាងមុនទៅលើអាជីវករណាដែលមិនពាក់ម៉ាស់ និង ពាក់ម៉ាស់មិនត្រឹមត្រូវ ព្រមទាំងប្រជាពលរដ្ឋណាដែលធ្វើការជួបជុំគ្នាច្រើន ខុសពីការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចក្រសួងសុខាភិបាល ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩...

ព័ត៌មានលំអិត

ខេត្តសៀមរាប ប្រកាសពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីទៀត ចំនួន ៩៩នាក់, ព្យាបាលជាសះស្បើយអ្នកមានជំងឺកូវីដ-១៩ ចំនួន ១៣៩នាក់ និងស្លាប់ចំនួន ១នាក់ កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ម្សិលមុិញ 

រដ្ឋបាលខេត្តសៀមរាប បានប្រកាសឱ្យដឹងថា៖ ក្នុងព្រឹត្តិការណ៍ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ រដ្ឋបាលខេត្ត រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីទៀត ចំនួន ៩៩នាក់, ព្យាបាលជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១៣៩នាក់ និងស្លាប់ចំនួន ១នាក់ កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ ដែលមានរាយនាមខាងក្រោម៖ ក្នុងនោះ ករណីទី១...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប គ្រោងនឹងអនុញ្ញាតឲ្យបើកផ្សារលើធំថ្មីក្នុងក្រុងសៀមរាបឡើងវិញក្នុងរយៈពេលខ្លីខាងមុខដោយបើកមួយចំហៀងផ្សារម្ដង

អាជ្ញាធរខេត្តសៀមរាបនឹងសាកល្បងបើកផ្សារលើធំថ្មី ក្នុងក្រុងសៀមរាបឡើងវិញ ដោយការបើកឱ្យលក់ដូរនោះ គឺត្រូវប្ដូរវេនគ្នារយៈពេល៧ថ្ងៃម្ដង សម្រាប់អាជីវករនៅចំហៀងផ្សារ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ក្នុងឱកាសឯកឧត្តមដឹកនាំមន្រ្តីជំនាញ និងអ្នកពាក់ព័ន្ធចុះពិនិត្យមើលទីតាំងផ្សារលើធំថ្មី ក្រុងសៀមរាប នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ។ ឯកឧត្តម ទៀ សីហា បានបញ្ជាក់បន្ថែមថា អាជ្ញាធរខេត្តសៀមរាប...

ព័ត៌មានលំអិត

អភិបាលខេត្តសៀមរាបអំពាវនាវឲ្យពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ឲ្យបានខ្ពស់បន្ថែមទៀត ខណៈជំងឺកូវីដ-១៩ ប្រភេទ ឌែលតា ក្នុងខេត្តបន្តកើនឡើង

យោងតាមការបង្ហោះនៅលើបណ្ដាញសង្គមហ្វេសបុកផ្លូវការ របស់ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ ឯកឧត្តមបានបញ្ជាក់ថា ជំងឺកូវីដ-១៩ ប្រភេទ ឌែលតា (Delta) ក្នុងខេត្តសៀមរាបបច្ចុប្បន្នកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ដូច្នេះ វិធានការនៃការទប់ស្កាត់នៅពេលនេះ គឺមានតែស្នើសុំការសហការពីសំណាក់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តសៀមរាប បើមិនចាំបាច់សូមកុំចេញពីផ្ទះ បើចេញ គឺក្នុងករណីចាំបាច់បំផុត...

ព័ត៌មានលំអិត

ការចាក់វ៉ាក់សំាងការពារជំងឺកូវីដ-១៩ ដូសទី២ ជូនអង្គភាពអាជ្ញាធរជាតិអប្សរា បានបញ្ចប់ហើយ កាលពីថ្ងៃម្សិលមុិញ 

អាជ្ញាធរជាតិអប្សរា សហការជាមួយទីចាត់ការបំភ័ន្តអក្ខរ: នៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ បានបញ្ចប់ដោយជោគជ័យលើការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី២ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋទូទៅ ហើយ កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ម្សិលមុិញនេះ។ ដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ទាំងពីរលើកនេះ បានប្រព្រឹត្តទៅនៅបរិវេណនាយកដ្ឋានសណ្ដាប់ធ្នាប់ និងសហប្រតិបត្តិការ នៃអាជ្ញាធរជាតិអប្សរា។ ឯកឧត្តម ឧត្តមសេនីយ៍ឯក មុន្នី...

ព័ត៌មានលំអិត

អភិបាលខេត្តសៀមរាប ចុះពិនិត្យស្ថានភាពលក់ដូរនិងសួរសុខទុក្ខក្រុមអាជីវករមកពីផ្សារលើធំថ្មី ដែលលក់ដូរនៅផ្លូវ៦០ម៉ែត្រ 

ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប ដឹកមន្ត្រីពាក់ព័ន្ធក្រោមឪវាទ បានអញ្ជើញចុះពិនិត្យការរៀបចំផ្សារបណ្តោះអាសន្ន និង ជួបសាកសួរសុខទុក្ខបងប្អូនអាជីវករ ដែលមកពីផ្សារលើធំថ្មី ហើយកំពុងលក់ដូរនៅផ្សារបណ្តោះអាសន្ន ស្ថិតនៅតាមបណ្តោយផ្លូវ ៦០ម៉ែត្រ ខាងមុខផ្សារផាមកុងទីន័រ សង្កាត់ស្លក្រាម ក្រុង និងខេត្តសៀមរាប នារសៀលថ្ងៃទី០៦ ខែសីហា ២០២១នេះ...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាបបន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីបន្ថែមចំនួន៩៨នាក់ ព្យាបាលជាសះស្បើយ១០០នាក់ និងស្លាប់២នាក់ នៅថ្ងៃទី០៥ ខែសីហានេះ

រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីបន្ថែមចំនួន៩៨នាក់ ព្យាបាលជាសះស្បើយចំនួន១០០នាក់ និងស្លាប់ចំនួន២នាក់ ក្នុងព្រឹត្តិការណ៍ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ២០កុម្ភ: នេះ។ យោងតាមសេចក្តីប្រកាសនៅថ្ងៃដដែលនេះ បានបញ្ជាក់ថា ក្នុងចំណោមករណីរកឃើញថ្មីទាំង៩៨នាក់ ករណីទី១ ដល់ទី១៤ ជាករណីមានប្រភពចម្លងចេញពីផ្សារលើធំថ្មី ,ករណីទី១៥ ដល់ទី១៩...

ព័ត៌មានលំអិត

សមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តសៀមរាប នាំយកទៀនវស្សា ទេយ្យវត្ថុ និងបច្ច័យប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តភ្នំព្រះទេវះ ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប

នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ លោក សឹង្ហ សំរឹទ្ធិ អនុប្រធានសមាគមចលនាយុវជនកម្ពុជា តំណាងលោក ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តសៀមរាប រួមនឹងសមាជិកសមាជិកា បាននាំយកនូវទានព្រះវស្សា និងទេយ្យទានមួយចំនួន យកទៅប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា ក្នុងវត្តភ្នំព្រះទេវះ ស្ថិតនៅភូមិវៀងតាទុំ ឃុំរំចេក...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាបបន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីបន្ថែមចំនួន៩៥នាក់ ព្យាបាលជាសះស្បើយ១៤១នាក់ និងស្លាប់២នាក់ នៅថ្ងៃទី០៤ ខែសីហានេះ

រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីបន្ថែមចំនួន ៩៥នាក់ ព្យាបាលជាសះស្បើយចំនួន ១៤១នាក់ និងស្លាប់ចំនួន២នាក់ ក្នុងព្រឹត្តិការណ៍ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ២០កុម្ភ: នេះ។ យោងតាមសេចក្តីប្រកាសនៅថ្ងៃដដែលនេះ បានបញ្ជាក់ថា ក្នុងចំណោមករណីរកឃើញថ្មីទាំង៩៥នាក់ ករណីទី១ ដល់ទី១៦ ជាករណីមានប្រភពចម្លងចេញពីផ្សារលើធំថ្មី...

ព័ត៌មានលំអិត
Page 10 of 27 1 9 10 11 27

Recommended

សូម Like និង Follow ពួកយើង