ចំណេះដឹង និង ការអប់រំ

ចំណេះដឹង និង ការអប់រំ

យុវជនក្នុងខេត្តសៀមរាប បង្ហាញក្ដីរីករាយនិងអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលប្រកាសផ្ដល់ជំនាញវិជ្ជាជីវៈដល់ពលរដ្ឋក្រីក្រី

រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ បានដាក់ចេញនូវគោលនយោបាយបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យនៅទូទាំងប្រទេស នៅតាមបណ្តាគ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈនានារបស់រដ្ឋ ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត១ ដោយមិនគិតថ្លៃ។ យុវនារី យិន ចន្ធា ជាសិស្សនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ខេត្ដសៀមរាប បានបង្ហាញក្ដីរីករាយដែលរារដ្ឋាភិបាលកម្ពុជា បានគិតគូរពីប្រជាពលរដ្ឋក្រីក្រ តាមរយៈការផ្ដល់ជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ ដោយសារសិស្សនិស្សិតមួយចំនួនមានជីវភាពខ្វះខាត ហើយពួកគាត់គ្មានលទ្ធភាពបន្ដការសិក្សាថ្នាក់ខ្ពស់។...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប បង្ហាញការគាំទ្រឲ្យមានការលក់នំខ្មែរនៅគ្រប់គ្រឹះស្ថានសិក្សា និងបញ្ឈប់ការលក់នំកញ្ចប់

លោក ម៉ៃ សាមឿន រស់នៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប នៅថ្ងៃទី១៣ ខែកញ្ញានេះ បានលើកឡើងថា ការលក់នំកញ្ចប់ ក៏ដូចជាភេសជ្ជៈកំប៉ុងនានា បានធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់កុមារ។ ក្នុងនាមជាអាណាព្យាបាលរបស់កូនៗ ចៅៗ លោកចង់ឲ្យគ្រប់សាលារៀនលក់នំចំណីរបស់ខ្មែរ ដោយម្យ៉ាងបានជួយដល់សុខភាពកុមារ ក៏ដូចជាការជួយឲ្យកសិផលរបស់ពលរដ្ឋកម្ពុជាមានទីផ្សារ។ ចំណែកបុរសពីរនាក់ទៀត ដែលជាអ្នកប្រកបរបររត់ម៉ូតូកង់បី បានបង្ហាញការគាំទ្រឲ្យមានការលក់នំចំណីខ្មែរ...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរារៀបចំសិក្ខាសាលាស្តីពី តួនាទីអ្នកគ្រប់គ្រងប្រាសាទជូនដល់មន្ត្រី បុគ្គលិកនៃនាយកដ្ឋានជំនាញ ដើម្បីពង្រឹងសមត្ថភាពគ្រប់គ្រងប្រាសាទ ប្រកបដោយប្រសិទ្ធភាព

អាជ្ញាធរជាតិអប្សរា បានរៀបចំសិក្ខាសាលាស្តីពី «តួនាទីអ្នកគ្រប់គ្រងប្រាសាទ» ជូនដល់ប្រធាន និងអនុប្រធាន ភ្នាក់ងារទេសចរណ៍ ភ្នាក់ងារសណ្តាប់ធ្នាប់ និងភ្នាក់ងារទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ។ ក្នុងគោលបំណង ពង្រឹងសមត្ថភាពការងារ ប្រធាន អនុប្រធាន ភ្នាក់ងារទេសចរណ៍ ភ្នាក់ងារសណ្តាប់ធ្នាប់ និងភ្នាក់ងារទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ ឲ្យក្លាយជាអ្នកគ្រប់គ្រងប្រាសាទ...

ព័ត៌មានលំអិត

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ខេត្ដសៀមរាប បានត្រៀមខ្លួនជានិច្ចសម្រាប់ការបណ្ដុះបណ្ដាលជំនាញដល់យុវជនមកពីគ្រួសាររងហានីភ័យ

នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ខេត្តសៀមរាប លោក ម៉ប់ ស៊ីនួន បានបង្ហាញថា សម្រាប់លោកគ្រូអ្នកគ្រូ សាស្ត្រាចារ្យទាំងក្នុងវិទ្យាស្ថាន បានត្រៀមខ្លួនជាស្រេចសម្រាប់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានីភ័យ ទៅតាមគោលនយោបាយរាជរដ្ឋាភិបាលអាណត្ដិទី៧ ចាប់ពីកំរិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកំរិតមួយដោយមិនគិតថ្លៃ។ ថ្លែងនៅថ្ងៃទី១១ ខែកញ្ញានេះ លោក ម៉ប់ ស៊ីនួន បានឲ្យដឹងថា...

ព័ត៌មានលំអិត

កីឡាករ កីឡាការិនីសិស្សខេត្តសៀមរាប នាំយកមេដាយជិត៣០គ្រឿងត្រឡប់មកខេត្តវិញ ក្រោមការទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅ

កាលពីរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣នេះ លោក លី ប៊ុណ្ណា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប រួមជាមួយនឹងមន្ត្រីអ្នកមុខអ្នកការសំខាន់ៗជាច្រើនរូប បានទទួលស្វាគមន៍ចំពោះវត្តមានកីឡាករ កីឡាការិនីសិស្សខេត្តសៀមរាប ដែលបានត្រឡប់មកដល់ខេត្ត បន្ទាប់ពីបានចូលរួមការប្រកួតកីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៣ នៅ រាជធានីភ្នំពេញ ដោយនាំមកជាមួយនូវមេដាយសរុបចំនួន ២៨គ្រឿង ក្នុងនោះមាសចំនួន៩គ្រឿង...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប ជំរុញលើកទឹកចិត្តដល់លោកគ្រូអ្នកគ្រូទើបបញ្ចប់វគ្គបណ្តុះបណ្តាល យកចំណេះដឹងទៅប្រើប្រាស់ឱ្យស្របតាមនិយាមគរុកោសល្យ និងស្តង់ដារវិជ្ជាជីវៈគ្រូបង្រៀន

លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត មានប្រសាសន៍ថា លោកគ្រូអ្នកគ្រូ ត្រូវយកចិត្តទុកដាក់អភិវឌ្ឍលើវិជ្ជាជីវៈគ្រូបង្រៀនទាំង៤ គឺចំណេះដឹង វិជ្ជាជីវៈ ការប្រតិបត្តិវិជ្ជាជីវៈ ការសិក្សាវិជ្ជាជីវៈ និង សីលធម៌វិជ្ជាជីវៈ ដើម្បីឱ្យមានគុណវុឌ្ឍិ ប្រដុំត្រសងទៅនឹងបុគ្គលិកអប់រំ នៃប្រទេសក្នុងតំបន់ និង ដើម្បីផលប្រយោជន៍របស់កុមារ ដែលពួកគេនឹងក្លាយទៅជាពលរដ្ឋល្អ ដែលមានចំណេះដឹងទូទៅ...

ព័ត៌មានលំអិត

សាលាបឋមសិក្សាវត្តបូព៌ក្រុងសៀមរាប ចាប់ផ្តើមអនុវត្តន៍ការមិនឱ្យមានលក់នំកញ្ចប់គ្រប់ប្រភេទ នៅក្នុងបរិវេណសាលារៀន

នាយកសាលាបឋមសិក្សាវត្តបូព៌ ក្រុងសៀមរាប លោក អន គុណរ័ត្ន បានឲ្យដឹងថា ចាប់ពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣នេះតទៅ គណៈគ្រប់គ្រងសាលាបឋមសិក្សាវត្តបូព៌ នឹងចាប់ផ្តើមអនុវត្តន៍មិនឱ្យមានលក់នំកញ្ចប់គ្រប់ប្រភេទ នៅក្នុងបរិវេណសាលារៀនទៀតឡើយ ដោយសាលាបានអនុវត្តន៍នូវចក្ខុវិស័យ ៣សំខាន់គឺ៖ ទី១.គុណភាព ទី២.សុខភាព និងបរិស្ថាន និងទី៣.ឥរិយាបថ ខណៈដែលចក្ខុវិស័យទាំង៣ គុណភាព...

ព័ត៌មានលំអិត

ពិធីបិទវគ្គបណ្តុះបណ្ដាលស្ដីពី ការពង្រឹងសមត្ថភាព នឹងភាពធនរបស់ស្ត្រីក្រីក្រនៅតាមជនបទ តាមរយៈការលើកកម្ពស់ជីវភាពរស់នៅ និងការទទួលបានទឹកស្អាតប្រើប្រាស់

ក្រសួងកិច្ចការនារី នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបិទបញ្ចប់វគ្គបណ្តុះបណ្ដាលស្ដីពី ការពង្រឹងសមត្ថភាពបន្សាុំនឹងភាពធនរបស់ស្ត្រីក្រីក្រនៅតាមជនបទ តាមរយៈការលើកកម្ពស់ជីវភាពរស់នៅ និងការទទួលបានទឹកស្អាតប្រើប្រាស់ ក្រោមការគាំទ្រពីក្របខ័ណ្ឌមូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ការបញ្ជ្រាបយេនឌ័រក្នុងសកម្មភាពអាកាសធាតុ។ ឯកឧត្តម ថេ ឈុនហាក់ អគ្គនាយក នៃអគ្គនាយកដ្ឋានសមភាពយេនឌ័រ និងអភិវឌ្ឍន៍សេដ្ឋកិច្ច នៃក្រសួងកិច្ចការនារី មានប្រសាសន៍ថា គម្រោងកិច្ចសហប្រតិបត្តការមេគង្គ-ឡានឆាង...

ព័ត៌មានលំអិត

សិស្សានុសិស្សមានជីវភាពខ្វះខាតនៅសាលារៀនមេជ្រៃ ស្រុកពួក ទទួលបានអំណោយជាសម្ភារៈសិក្សាពីសប្បុរសជន

សិស្សានុសិស្សមានជីវភាពខ្វះខាត នៅសាលាបឋមសិក្សាមេជ្រៃ នៃតំបន់ទេសចរណ៍បឹងទន្លេសាប ស្ថិតក្នុងឃុំកែវពណ៌ ស្រុកពួក ខេត្ដសៀមរាប បានទទួលអំណោយសម្ភារៈសិក្សា និងថវិកា ដើម្បីជួយសម្រួលដល់ជីវភាព និងកាត់បន្ថយការចំណាយក្នុងគ្រួសារ ពីសប្បុរសជនមកពីខេត្តស្ទឹងត្រែង។ នាយិកាសាលាបឋមសិក្សាមេជ្រៃ លោកស្រី ឈួន សុវណ្ណា បានឱ្យដឹងថា បច្ចុប្បន្នសិស្សានុសិស្សនៃសាលាបឋមសិក្សាមេជ្រៃ មានជីវភាពខ្វះខាតប្រមាណ៩០% ក្នុងចំណោមសិស្សសរុប ២៤៨នាក់...

ព័ត៌មានលំអិត

ក្រុមនិស្សិតអាហារូបករណ៍របស់សម្ដេចតេជោ នៃវិទ្យាស្ថានខ្មែរជំនាន់ថ្មី ចុះសិក្សាឈ្វែងយល់ពីប្រវត្ដិសាស្ដ្រវប្បធម៌នៅក្នុងតំបន់អង្គរ

ក្រុមនិស្សិតអាហារូបករណ៍របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន នៃវិទ្យាស្ថានខ្មែរជំនាន់ថ្មី ចំនួន១១៨នាក់ បានធ្វើកម្មសិក្សានៅតាមប្រាសាទបុរាណមួយចំនួនក្នុងតំបន់អង្គរ ដើម្បីឈ្វែងយល់ពីប្រវត្ដិសាស្ដ្រស្ថាបត្យកម្មរបស់ខ្មែរ បន្ទាប់ពីពួកគាត់ធ្លាប់បានសិក្សាតាមទ្រឹស្ដីមេរៀនកន្លងមក ដែលកម្មសិក្សានេះមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១-៣ ខែកញ្ញា ឆ្នាំ២០២៣។ លោកបណ្ឌិត កុល សារូ...

ព័ត៌មានលំអិត
Page 10 of 62 1 9 10 11 62

Recommended

សូម Like និង Follow ពួកយើង