ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

បវរកញ្ញាឯកភពផែនដីអន្តរជាតិ (Miss Planet International) ថានឹងប្រើប្រាស់បណ្តាញសង្គមផ្ទាល់ខ្លួនដើម្បីបង្ហាញពីវិស័យទេសចរណ៍កម្ពុជា

ក្រុមបវរកញ្ញាឯកភពផែនដីអន្តរជាតិ ប្រមាណជា ២០ប្រទេស បានបង្ហាញថា ពួកគេមានមោទកភាពក្នុងការធ្វើដំណើរមកកាន់កម្ពុជា ជាពិសេសមកកាន់ទឹកដីប្រាង្គប្រាសាទដ៏អច្ឆរិយៈសៀមរាបអង្គរ របស់ប្រទេសនេះ ហើយពួកគេអះអាងថា នឹងប្រើប្រាស់បណ្តាញសង្គមផ្ទាល់ខ្លួនរបស់ពួកគេ ដើម្បីផ្សព្វផ្សាយពីវិស័យទេសចរណ៍របស់កម្ពុជា ជាពិសេសខេត្តសៀមរាប។ នៅក្នុងដំណើរកម្សាន្តនៅតំបន់ផប់ស្ទ្រីត ក្រុងសៀមរាប នារាត្រីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ ក្រុមបវរកញ្ញាឯកភពផែនដី (Miss Planet International)...

ព័ត៌មានលំអិត

សមត្ថកិច្ចខេត្តសៀមរាប ប្ដេជ្ញាពន្លឿនផ្ដល់អត្តសញ្ញាណបណ្ណជូនប្រជាជនទើបគ្រប់អាយុ បាត់ និងអស់សុពលភាពឱ្យបានគ្រប់ៗគ្នា និងមិនគិតថ្លៃ

នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី នៅ អេងវណ្ណនី ស្នងការរងទទួលបន្ទុកផែនអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៃស្នងការរដ្ឋាននគបាលខេត្តសៀមរាប បានបញ្ជាក់ថា មន្ត្រីនគរបាលជំនាញ នៅតាមឃុំ សង្កាត់ កំ ពុងបំពេញការងារជារៀងរាល់ថ្ងៃ ដើម្បីពន្លឿនការផ្ដល់អត្តសញ្ញាណបណ្ណជូនប្រជាជនចាប់ពីអាយុ ១៥ឆ្នាំឡើងទៅ និងផ្ដល់អត្តសញ្ញាណបណ្ណថ្មីជូនប្រជាពលរដ្ឋ ដែលបានបាត់ និងអស់សុពលភាពដោយមិនគិតថ្លៃ។ មានវត្តមានក្នុងកិច្ចពិភាក្សាលើប្រធានបទ...

ព័ត៌មានលំអិត

សមិទ្ធិផលជាច្រើនក្នុងស្រុកអង្គរជុំ ដែលជាជំនួយរបស់សប្បុរសជនប្រទេសសឹង្ហហ្គាពួរ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

សមិទ្ធិផលជាច្រើន ដែលជាជំនួយរបស់សប្បុរសជនប្រទេសសឹង្ហហ្គាពួរ ផ្ដល់ជូនដល់ប្រជាពលរដ្ឋក្នុងភូមិពង្រ ឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប មានដូចជា៖ ផ្លូវដីសរ អណ្ដូងទឹក បណ្ណាល័យមួយ និងភ្លើងសូឡាបំភ្លឺផ្លូវ ត្រូវបានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣នេះ។ លោក អ៊ុន ញ៉ាន តំណាងសប្បុរសជនប្រទេសសឹង្ហហ្គាពួរ បានបញ្ជាក់ថា...

ព័ត៌មានលំអិត

កិច្ចប្រជុំពិនិត្យរបាយការណ៍សម្រាប់ត្រៀមបើកសិក្ខាសាលាស្តីពីវឌ្ឍនភាពការងាររបស់ក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភខេត្តសៀមរាបឆ្នាំ២០២២ និងទិសដៅបន្តឆ្នាំ២០២៣

នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំពាក់ព័ន្ធរបាយការណ៍សម្រាប់សិក្ខាសាលាស្តីពី វឌ្ឍនភាពការងាររបស់ក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភខេត្តសៀមរាប ឆ្នាំ២០២២ នឹងទិសដៅការងារអនុវត្តឆ្នាំ២០២៣ ដែលគ្រោងនឹងរៀបចំឡើងដោយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ សហការជាមួយរដ្ឋបាលសាលាខេត្តសៀមរាប អង្គការទស្សនៈពិភពលោក (WI) សម្ព័ន្ធអង្គការសង្គមស៊ីវិលដើម្បីអាហារូបត្ថម្ភកម្ពុជា(SUN CSA) និងមូលនិធិសហប្រជាជាតិដើម្បីកុមារប្រចាំប្រទេសកម្ពុជា(UNICEF) គាំទ្រថវិការដោយអង្គការទស្សនៈពិភពលោក (WVI) សម្ព័ន្ធអង្គការសង្គមស៊ីវិលដើម្បីអាហារូបត្ថម្ភកម្ពុជា...

ព័ត៌មានលំអិត

ក្រុមការងារអាជ្ញាធរជាតិអប្សរា បើកការដ្ឋានជួសជុលរានហាលប្រាសាទបន្ទាយសំរែ

អាជ្ញាធរជាតិអប្សរា សហការជាមួយអង្គការ GIZ នៃប្រទេសអាល្លឺម៉ង់ បានចាប់ផ្ដើមបើកការដ្ឋានជួសជុលរានហាលផ្នែកខាងកើត របស់ប្រាសាទបន្ទាយសំរែ កាលពីរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣នេះ។ លោក ឡុង ណារី អ្នកជំនាញអភិរក្សថ្ម នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានបញ្ជាក់ថា រានហាលផ្នែកខាងកើត នៃប្រាសាទបន្ទាយសំរែ ដែលកសាងឡើងអំពីថ្មភក់ តាំងពីអំឡុងពាក់កណ្តាលសតវត្សរ៍ទី១២...

ព័ត៌មានលំអិត

យោធភូមិភាគទី៤ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធា សន្តិសុខ ឆ្នាំ២០២២ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៣

យោធភូមិភាគទី៤ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធា សន្តិសុខ ឆ្នាំ២០២២ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ រួមនឹងឯកឧត្តម ឧត្តមសេនីយ៍ឯក ទេព សំអាន អគ្គនាយករង អគ្គនាយកដ្ឋានភស្តុភា...

ព័ត៌មានលំអិត

នៅឆ្នាំ២០២២ ករណីអំពើហិង្សាក្នុងគ្រួសារនៅស្រុកស្វាយលើ ខេត្តសៀមរាប មានកើនឡើងជាង ៣០ករណី

គិតត្រឹមឆ្នាំ២០២១ ករណីអំពើហិង្សាក្នុងគ្រួសារនៅស្រុកស្វាយលើ ខេត្តសៀមរាប មានចំនួន ៧៩ករណី បើធៀបនឹងឆ្នាំ២០២២ មានចំនួនសរុប ១១៦ករណី មានការកើនឡើង ៣៧ករណី នេះបើតាមការឱ្យដឹងពី លោកស្រី វ៉ាន ឆៃវឿន អនុប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមស្រុកស្វាយលើ ក្នុងកិច្ចពិភាក្សាលើប្រធានបទ ផែនការសកម្មភាពដើម្បីជួយដល់ស្ត្រី និងកុមារដែលរងគ្រោះពីអំពើហិង្សាក្នុងគ្រួសារ នៃកម្មវិធីយើងធ្វើបាន...

ព័ត៌មានលំអិត

គម្រោងជួសជុលជ្រុងខាងជើងប្រាសាទភ្នំបាខែងសម្រេចបាន ៥០ភាគរយហើយ

គម្រោងអភិរក្ស និងជួសជុសជ្រុងខាងជើងប្រាសាទភ្នំបាខែង ដែលអនុវត្តន៍គម្រោងដោយមូលនិធិប្រាសាទពិភពលោក (World Monuments Fund) កំពុងបន្តទៅមុខ ដែលមកដល់បច្ចុប្បន្ន គម្រោងសម្រេចបានប្រមាណ ៥០ភាគរយហើយ។ លោកស្រី Ginevra Boatto អ្នកទទួលខុសត្រូវនៃគម្រោងអភិរក្សរបស់ WMF បានឱ្យដឹងថា គម្រោងជួសជុលនៅជ្រុងខាងជើងប្រាសាទភ្នំបាខែង ជំហានទី៣ អនុវត្តន៍ពីឆ្នាំ២០១៩ ដែលមកដល់...

ព័ត៌មានលំអិត

ក្រុមការងារអាជ្ញាធរជាតិអប្សរា កំពុងសម្រុកធ្វើកម្រាលផ្លូវដើរថ្មី សម្រាប់ភ្ញៀវទេសចរចូលទស្សនាប្រាសាទអង្គរវត្ត

ចាប់តាំងពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២២មក អាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមដំណើរការរៀបចំធ្វើកម្រាលផ្លូវដើរ នៅមុខប្រាសាទអង្គរវត្ត ក្នុងគោលដៅ កាត់បន្ថយភាពសឹករិចរឹលរបស់ថ្ម នឹងគ្រប់គ្រងលំហូររបស់ភ្ញៀវទេសចរចូលមកទស្សនាក្នុងប្រាសាទ ឱ្យមានភាពល្អប្រសើរ។ លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា គោលដៅចម្បង នៃការរៀបចំកម្រាលផ្លូវដើរ នៅបរិវេណប្រាសាទអង្គរវត្តនេះ ដើម្បីកាត់បន្ថយភាពសឹករិចរឹលនៃថ្មប្រាសាទ...

ព័ត៌មានលំអិត

គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បើកកិច្ចប្រជុំពិភាក្សាកាងារប្រចាំខែមករា ឆ្នាំ២០២៣

នៅសាលប្រជុំសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប គ.ខ.ប.ជ បានរៀបចំបើកកិច្ចប្រចាំខែមករា ឆ្នាំ២០២៣ របស់ខ្លួន ក្រោមអធិបតីភាព លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ និងមានការចូលរួមពីតំណាងមន្ទីរអង្គភាព រដ្ឋបាលក្រុងស្រុក និងអង្គការដៃគូជាតិអន្តរជាតិជាច្រើនរូប។ កិច្ចប្រជុំនាពេលនេះដែរ...

ព័ត៌មានលំអិត
Page 102 of 592 1 101 102 103 592

Recommended

សូម Like និង Follow ពួកយើង