នយោបាយ និង ការអភិវឌ្ឍន៍

នយោបាយ និង ការអភិវឌ្ឍន៍

ខេត្តសៀមរាបក្លាយជាខ្សែត្រៀមទី២ សម្រាបទទួលប្រជាពលរដ្ឋដែលទើបត្រឡបមកពីក្រៅប្រទេស បន្ទាប់ពីខេត្តឧត្តរមានជ័យកំពុងខ្វះខាតកន្លែងដាក់

រាជរដ្ឋាភិបាលកម្ពុជាសម្រេចយកខេត្តសៀមរាប ជាខេត្តសម្រាប់ទទួលប្រជាពលរដ្ឋខ្មែរចំណាកស្រុកពីក្រៅប្រទេស បន្ទាប់ពីខេត្តឧត្តរមានជ័យខ្វះខាតកន្លែង មិនអាចទទួលដាក់ប្រជាពលរដ្ឋខ្មែរចំណាកស្រុកបន្ដទៀតបាន។ នេះបើតាមការបញ្ជាក់ពីលោកវេជ្ជបណ្ឌិត ប៉ែន ផលគុណ ប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញ។ លោកវេជ្ជបណ្ឌិត ប៉ែន ផលគុណ បានឲ្យដឹងថា បច្ចុប្បន្នដោយមានការភ័យខ្លាចចំពោះការរកឃើញវិរុសបំប្លែងខ្លួនថ្មីប្រភេទ ឌែលតា (Delta) ទៅលើប្រជាពលរដ្ឋខ្មែរ...

ព័ត៌មានលំអិត

ស្រុកស្វាយលើ និង ស្រុកជីក្រែង នឹងចាប់ផ្ដើមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋដោយឥតគិតថ្ងៃនៅថ្ងៃទី១៦ស្អែកនេះ

យោងតាមបណ្ដាញទំនាក់ទំនងសង្គម «ហ្វេសប៊ុក» ផ្លូវការរបស់រដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា បន្ទាប់ពីក្រុមការងារចម្រុះរបស់ខេត្ត ដឹកនាំដោយលោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត និងជាប្រធានក្រុមការងារទី២ នៃក្រុមការងារទទួលបន្ទុក និងសម្របសម្រួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលទទួលមុខព្រួញនៅស្រុកស្វាយលើ និងស្រុកជីក្រែង បានចុះត្រួតពិនិត្យទីតាំងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋដែលរស់នៅស្រុកស្វាយលើ និងស្រុកជីក្រែង កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១។...

ព័ត៌មានលំអិត

ក្រសួងព័ត៌មានបានបញ្ជាទិញឧបករណ៏ធ្វើតេស្តរហ័សពីក្រសួងប្រៃសណីយ៍ចំនួន ៥០០តេស្ត សម្រាប់ចែកជូនដល់បណ្តាអគ្គនាយកដ្ឋានចំនួន៣ ជាជំហានដំបូង

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន មានប្រសាសន៏លើកឡើងថា សម្រាប់ក្រសួងព័ត៌មាន បានបញ្ជាទិញឧបករណ៏ធ្វើតេស្តរហ័សនេះ ពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៏ ចំនួន ៥០០តេស្ត ចែកជូនដល់បណ្តាអគ្គនាយកដ្ឋានចំនួន ៣ រួមមាន អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា វិទ្យុជាតិកម្ពុជា ទីភ្នាក់ងារសារព័ត៌មានកម្ពុជា ទុកសម្រាប់មន្ត្រី និងអ្នកយកព័ត៌មានដែលត្រូវចុះទៅយកព័ត៌មាន ឬផលិត...

ព័ត៌មានលំអិត

នៅថ្ងៃទី១៥ស្អែកនេះស្រុកប្រាសាទបាគង នឹងចាប់ផ្ដើមចាក់វ៉ាក់សាំងការពារជំងឺកូវី-១៩ ជូនប្រជាពលរដ្ឋក្នុងស្រុកខណៈស្រុកសូទ្រនិគមនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ខែកក្កដានេះ រីឯស្រុកផ្សេងទៀតនឹងជូនដំណឹងពេលក្រោយ

តាមបណ្ដាញទំនាក់ទំនងសង្គម «ហ្វេសប៊ុក» ផ្លូវការរបស់រដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា រដ្ឋបាលខេត្តនឹងរៀបចំការចាក់វ៉ាក់សាំងការពារជំងឺកូវី-១៩ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋដែលរស់នៅស្រុកប្រាសាទបាគង ចាប់ពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះតទៅ ក្នុងនោះមានតាំងស្ថិតក្នុងបរិវេណអនុវិទ្យាល័យហ៊ុន សែន រលួស និង ចំនួន ០៨ទីតាំងទៀត ដែលអាជ្ញាធរស្រុក និង ឃុំ បានរៀបចំនៅតាមភូមិក្នុងឃុំនីមួយៗ...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋក្នុងក្រុងសៀមរាបសម្ដែងការពេញចិត្ត និងថ្លែងអំណរគុណដល់រដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់ការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ជូនពួកគាត់

គិតចាប់ពីថ្ងៃទី១០ ដល់ល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ ប្រជាពលរដ្ឋក្នុងក្រុងសៀមរាបជាង៤៤៩០០ អង្គ/នាក់ហើយ បានទទួលការចាក់វ៉ាក់សាំងដើម្បីការពារជំងឺកូវីដ-១៩ បន្ទាប់ពីរាជរដ្ឋាភិបាលបានអនុញ្ញាត្តឲ្យប្រជាពលរដ្ឋ ទទួលបានការចាក់វ៉ាក់សាំងដើម្បីការពារជំងឺកូវីដ-១៩ ដែលការទទួលបានវ៉ាក់សាំងដូសទី១នេះ បានធ្វើឲ្យពួកគាត់មានទំនុកចិត្ដ ពីវិធានការពារជំងឺដ៍កាចសាហាវមួយនេះ។ ពួកគាត់បានសម្ដែងការសប្បាយចិត្ដ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងអាជ្ញាធរខេត្តសៀមរាប ក៏ដូចជាក្រុមគ្រូពេទ្យដែលបានយកចិត្ដទុកដាក់ដល់ពួកគាត់។ បើតាមប្រជាពលរដ្ឋរស់នៅសង្កាត់សៀមរាប ពួកគាត់បានបង្ហាញអារម្មណ៍ដូចគ្នាថា ពួកគាត់បានទទួលស្ម័គ្រចិត្ដចាក់វ៉ាក់សាំងនេះ ដោយសារពួកគាត់ប្រឈមនឹងការឆ្លងជំងឺកូវីដ-១៩...

ព័ត៌មានលំអិត

រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ កម្ពុជាមានអ្នកចាក់វ៉ាក់សាំងប្រមាណជិត ៥លាននាក់មកហើយ ឈរក្នុងលំដាប់លេខ ពីរ នៅតំបន់អាស៊ាន ដែលមានប្រជាពលរដ្ឋបានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ច្រើនជាងគេ

មានប្រសាសន៍ក្នុងឱកាសកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ទី២ របស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ធ្វើឡើងជាលក្ខណៈ Hybrid ប្រជុំចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធ Zoom នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការស្វះស្វែងរកនូវវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មកធ្វើការចាក់ជូនដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាបានប្រមាណជិត...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋក្រុងសៀមរាបជាង២១ម៉ឺននាក់ នឹងទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ផ្ដល់ដោយរាជរដ្ឋាភិបាល

នៅព្រឹកថ្ងៃទី១០ ខែកក្ដដា ឆ្នាំ២០២១នេះ ជាថ្ងៃដំបូង នៃចាក់ការវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃ ផ្ដល់ដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដំណាក់កាលទីពីរ ជំហានទី១ ក្នុងក្រុងសៀមរាប ជាមួយនឹងការចុះពិនិត្យ និងសួរសុខទុក្ខដល់ប្រជាពលរដ្ឋ ប្រកបដោយការយកចិត្តទុកដាក់ពីអាជ្ញាធរ ក្នុងខេត្ត និងក្រុង គ្រប់លំដាប់ថ្នាក់។ តាមការឱ្យដឹងតាមទូរស័ព្ទពី...

ព័ត៌មានលំអិត

វិទ្យាស្ថានអប់រំសាំងហ្គាពួរខេត្តសៀមរាប នាំយកទឹកបរិសុទ្ធចំនួនជាង២០០កេស ជូនដល់ក្រុមគ្រូពេទ្យដែលបានចុះចាក់វ៉ាក់សាំង ជូនពលរដ្ធនៅក្នុងក្រុងសៀមរាប

នៅព្រឹកថ្ងៃទី១០ ខែ កក្កដា ឆ្នាំ២០២១ នេះ លោក សុខ តុញ ប្រធានក្រុមប្រឹក្សាភិបាលនិងជាស្ថាបនិកនៃវិទ្យាស្ថានអប់រំសាំងហ្គាពួរ និង សហការី បាននាំយកទឹកបរិសុទ្ធចំនួនប្រមាណជាង២០០កេស ប្រគល់ជូនដល់ក្រុមគ្រូពេទ្យដែលបានចុះចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី១ ជូនបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងក្រុងសៀមរាប ចំនួន៥ទីតាំង គឺទីតាំងវត្តកេសរារាម , មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ,...

ព័ត៌មានលំអិត

ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី១ ជូនពលរដ្ឋរស់នៅក្នុងក្រុងសៀមរាប បានដំណើរការហើយនៅព្រឹកមិញនេះ

នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១នេះ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី១ ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងក្រុងសៀមរាប បានចាប់ផ្ដើមដំណើរការហើយ តាមកម្មវិធីដែលបានគ្រោងទុក ដែលមានរយៈពេល១៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ នៅតាមទីតាំងដែលបានកំណត់ចំនួន ៣៨ ទីតាំង ដែលពេលព្រឹកចាប់ពីម៉ោង ៨ ដល់ម៉ោង ១១:៣០នាទី...

ព័ត៌មានលំអិត

មេបញ្ជាការយោធភូមិភាគទី៤ ព្រមានចាត់វិធានការ ចំពោះបុគ្គលណាយកលុយពីពលរដ្ឋជាថ្នូរនឹងទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩

ក្នុងឱកាសដឹកនាំក្រុមគ្រូពេទ្យចុះចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅក្នុងសង្កាត់ទឹកវិល ក្រុងសៀមរាប នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្ដមឧត្ដមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ បានធ្វើការព្រមានខ្លាំងៗ និង ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលណាដែលយកលុយពីប្រជាពលរដ្ឋ ជាថ្នូរនឹងទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩នេះ ព្រោះថាការចាក់វ៉ាក់សាំងនាពេលនេះ គឺមិនគិតថ្លៃ និង មិនប្រកាន់និន្នាការនយោបាយឡើយ...

ព័ត៌មានលំអិត
Page 110 of 241 1 109 110 111 241

Recommended

សូម Like និង Follow ពួកយើង