រដ្ឋបាលខេត្តសៀមរាបកំពុងមមាញឹកក្នុងរៀបចំ តុបតែង និងកែលម្អសោភ័ណភាពក្រុងសៀមរាបសម្រាប់ការឆ្លងឆ្នាំសកល
មន្ត្រីសាលាខេត្តសៀមរាប បានឲ្យដឹងថា ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល២០២០នេះ រដ្ឋបាលខេត្តសៀមរាប បាននឹងកំពុងមមាញឹកក្នុងរៀបចំ តុបតែង និងកែលម្អសោភ័ណភាពសួនសាធារណៈក្នុងក្រុងសៀមរាប សម្រាប់ការឆ្លងឆ្នាំសកលនេះ និង សម្រេចឲ្យរួចរាល់តាមគម្រោងផែនការនាល្ងាចថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩នេះ ព្រមទាំងមានការបើកភ្លើងទាំងអស់ ចាប់ពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩នេះ រហូតដល់ចប់ពិធីឆ្លងឆ្នាំសកល ។ មន្ត្រីសាលាខេត្តសៀមរាប ...











