វប្បធម៌ និង ទេសចរណ៍

វប្បធម៌ និង ទេសចរណ៍

ក្រុមការងារអាជ្ញាធរជាតិជាតិអប្សរា ដាំកូនឈើចំនួនជាង ១ ៣០០ដើម អបអរសារទទិវាទេសចរណ៍ពិភពលោក ២៧កញ្ញា

កូនឈើចម្រុះសរុប ១ ៣៥០ដើម ត្រូវបាននៅលើផ្ទៃដីជាង២ហិកតា នៅក្បែរសាលាខេត្តសៀមរាប ដើម្បីចូលរួមអបអរសាទរទិវាទេសចរណ៍ពិភពលោក ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះ ដែលបានប្រព្រឹត្តិទៅក្រោមប្រធានបទ ទេសចរណ៍ និងការវិនិយោគបៃតង។ ឯកឧត្តម ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា បង្ហាញថា ការដាំកូនឈើនៅពេលនេះ ជាការអបអរនៃការបង្កើតធម្មនុញ្ញទេសចរណ៍ នៃអង្គការទេសចរណ៍ពិភពលោក...

ព័ត៌មានលំអិត

ផលិតផលខ្មែរប្រមាណ៦០ប្រភេទ ចូលរួមតាំងបង្ហាញក្នុងពិព័រណ៍ផលិតផលក្នុងស្រុក «ភូមិមួយ ផលិតមួយ» ក្រុងសៀមរាប

ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ នៅសួនច្បារព្រះរាជដំណាក់ ក្រុងសៀមរាប មានការដាក់តាំងបង្ហាញផលិតផលខ្មែរប្រមាណ ៦០ប្រភេទ ក្នុងកម្មវិធី«ភូមិមួយ ផលិតមួយ» ដើម្បីបំផុសស្មារតីអ្នកផលិត និងអ្នកប្រើប្រាស់ ចូលរួមគាំទ្រ និងបង្កើនការផ្សព្វផ្សាយពីផលិតផលខ្មែរ។ ថ្លែងក្នុងពិធីបើកកម្មវិធី«ភូមិមួយផលិតមួយ» លោក យុន លីនណេ អភិបាលរងខេត្ដសៀមរាប លើកឡើងថា...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប បើកយុទ្ធនាការសម្អាតបរិស្ថានក្នុងក្រុង ដើម្បីអបអរសាទរទិវាទេសចរណ៍ ពិភពលោក ឆ្នាំ២០២៣ ក្រោមប្រធានបទ “ទេសចរណ៍ និងការវិនិយោគបៃតង

នៅថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០២៣ រដ្ឋបាលខេត្តនិងរដ្ឋបាលក្រុងសៀមរាប សហការជាមួយ មន្ទីរ ស្ថាប័ន អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្ស នុសិស្ស សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត (សសយក) បណ្តាអង្គភាពពាក់ព័ន្ធនានា កងកម្លាំងប្រដាប់អាវុធ ក្រុមហ៊ុនទេសចរណ៍ ប្រត្តិបត្តិករទេសចរណ៍ ក្នុងខេត្តចំនួនប្រមាណជា១៥០០នាក់បានចូលរួមក្នុងសំអាតសំរាមតាមដងផ្លូវនានាក្នុង១០គោលដៅក្នុងក្រុងសៀមរាប។ តាមរយៈសកម្មភាពនេះជាសារ ផ្សព្វផ្សាយ បញ្ជ្រាបការយល់ដឹងអំពីសារៈសំខាន់នៃបរិស្ថានស្អាត...

ព័ត៌មានលំអិត

ព្រឹត្តិការណ៍ថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត ទាក់ទាញបានអ្នកទេសចរជាតិ និងអន្តរជាតិ ជាងមួយម៉ឺននាក់

គិតត្រឹមរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២១-២៣ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅនេះ មានវត្តមានភ្ញៀវទេសចរជាតិ និងអន្ដរជាតិចំនួន ១២.៦៣៥នាក់ បានទៅទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត។ លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌អង្គរ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅថ្ងៃទី២៥ ខែកញ្ញាថា ចំនួនអ្នកទេសចរណ៍ដែលមកទស្សនាព្រឹត្ដិការណ៍ថ្ងៃរៈចំកណ្ដាលកំពូលប្រាសាទអង្គរ ចំនួន ១២.៦៣៥នាក់នេះ...

ព័ត៌មានលំអិត

អ្នកជំនាញបន្តការងារជួសជុល និងពង្រឹងខឿនបាកាណប៉ែកអាគ្នេយ៍នៃប្រាសាទអង្គរវត្តឡើងវិញ ដើម្បីពង្រឹងគ្រឹះប្រាសាទឱ្យកាន់រឹងមាំ

មន្ត្រីជំនាញអភិរក្សថ្មរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា រហូតមកដល់ត្រឹមថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្រុមការងារបច្ចេកទេសជួសជុលខឿនបាកាណរបស់ប្រាសាទអង្គរវត្ត គឺបានជួសជុលពង្រឹងការខូចខាតផ្នែកខ្លះនៃខឿនថ្មឱ្យបានដូចដើមឡើងវិញ ដូចជាបានរុញថ្មដែលញែកចេញពីគ្នាឱ្យចូលជាប់គ្នាវិញ ពង្រឹងគ្រឹះឱ្យរឹងមាំ ដោយប្រើលោហជាតិអ៊ីណុកទាម ដើម្បីទប់លំនឹងនៅតាមទីតាំងដែលថ្មងាយនឹងរបេះ។ លោក រ៉ូ សុវណ្ណដារដ្ឋ មន្រ្តីជំនាញក្នុងការងារខាងលើនេះ បានឲ្យដឹងថា បច្ចុប្បន្នមន្ត្រីអភិរក្ស និងជាក្រុមការងារបច្ចេកទេសជួសជុលខឿនបាកានរបស់ប្រាសាទអង្គរវត្ត...

ព័ត៌មានលំអិត

ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត នៅតែជាព្រឹត្តិការណ៍ដ៏អស្ចារ្យទាក់ទាញភ្ញៀវទេសចរ និងប្រជាពលរដ្ឋជារៀងរាល់ឆ្នាំ

ទោះបីអាកាសធាតុមិនសូវអំណោយផល ប៉ុន្តែអ្នកទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋក្នុងខេត្តសៀមរាប នៅតែទន្ទឹងរង់ចាំមើលព្រឹត្តិការណ៍ សមរាត្រី ឬថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត យ៉ាងច្រើនកុះករ នៅព្រឹកព្រលឹមស្រាងៗថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣នេះ។ តាមការឱ្យដឹងពីមន្ត្រីនៃមន្ទីរទេសចរណ៍ខេត្តសៀមរាប រយៈពេល ២ថ្ងៃ គឺនៅព្រលឹមថ្ងៃទី២១ និង ទី២២ ខែកញ្ញានេះ ចំនួនអ្នកមកទស្សនាសមរាត្រី នៅប្រាសាទអង្គរវវត្ត...

ព័ត៌មានលំអិត

ទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៣ ក្រោមប្រធានបទ «ទេសចរណ៍ និងការវិនិយោគបៃតង» នឹងរៀបចំនៅខេត្តសៀមរាបមុនដំណាច់ខែកញ្ញានេះ

ជារៀងរាល់ឆ្នាំនៅថ្ងៃទី២៧ ខែកញ្ញា នៅទូទាំងពិភពលោក ក្នុងនោះប្រទេសកម្ពុជា នឹងរៀបចំពិធីអបអរសាទរ ទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៣ ក្រោមប្រធានបទ «ទេសចរណ៍ និងការវិនិយោគបៃតង»។ ក្នុងកិច្ចប្រជុំពិភាក្សា នៅសាលាខេត្តសៀមរាប នាថ្ងៃទី២១ ខែកញ្ញានេះ រដ្ឋបាលខេត្តសៀមរាប នឹងសហការជាមួយភាគីពាក់ព័ន្ធនានា ជាពិសេសប្រតិបត្តកទេសចរណ៍ ដើម្បីធ្វើការផ្សព្វផ្សាយពីតំបន់ទេសចរណ៍ដ៏ទាក់ទាញរបស់កម្ពុជា ក្នុងព្រឹត្តិការណ៍នេះ។ ដឹកនាំក្នុងកិច្ចប្រជុំនោះ...

ព័ត៌មានលំអិត

ឯកឧត្តម W.Patrick Murphy បង្ហាញការគាំទ្រដល់ប្រទេសកម្កុជា ក្នុងការចុះបញ្ជីប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក

នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តម W.Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា លើកឡើងថាការចុះបញ្ជីរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោកកាលពីថ្មីៗនេះ គឺ មានសារៈសំខាន់ណាស់សម្រាប់ប្រទេសកម្ពុជា និងសម្រាប់ពិភពលោក។ តាមរយៈកម្មវិធី សប្តាហ៍មិត្តភាព កម្ពុជា-អាមេរិក ឆ្នាំ២០២៣ ដែលរយៈពេល៥ថ្ងៃ ក្នុងខេត្តសៀមរាប ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២២...

ព័ត៌មានលំអិត

សហរដ្ឋអាមេរិក នឹងផ្ដល់ជំនួយ ៤៥ម៉ឺនដុល្លារអារមេរិកបន្ថែមទៀត លើគម្រោងជួសជុលប្រាសាទភ្នំបាក់ខែង សម្រាប់រយៈពេល ៥ឆ្នាំ

សហរដ្ឋអាមេរិក នឹងបន្តគម្រោងជួសជុលប្រាសាទភ្នំបាក់ខែងក្នុងរយៈពេល ៥ឆ្នាំបន្ថែមទៀត ក្នុងទំហំទឹកប្រាក់ ៤៥ម៉ឺនដុល្លារ ខណៈគម្រោងជួសជុលប្រាសាទភ្នំបាខែង ក្រោមមូលនិធិស្ថានទូតអាមេរិកប្រចាំកម្ពុជាបានចាប់ផ្ដើមតាំងពីឆ្នាំ២០០៩។ តាមបញ្ជាក់របស់ ឯកឧត្តម W.Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា ក្នុងដំណើរទស្សនកិច្ច សប្តាហ៍មិត្តភាព កម្ពុជា-អាមេរិក ឆ្នាំ២០២៣ នៅថ្ងៃទី២១ ខែកញ្ញានេះ គម្រោងជួសជុលប្រាសាទភ្នំបាខែង...

ព័ត៌មានលំអិត

អ្នកបុរាណវិទូលើកឡើងថា ប្រាសាទសួរព្រ័ត្រ មិនមានទាក់ទងនឹងការដើរសួរលើខ្សែព្រ័ត្រ ឬរឿងនាង១២នោះទេ

អ្នកបុរាណវិទូ នៃអាជ្ញាធរជាតិអប្សរា បានអះអាងថា ប្រាសាទសួរព្រ័ត្រ ឬអ្នកខ្លះហៅថា ប្រាសាទនាង១២នោះ មិនមានការពាក់ព័ន្ធនឹងកំណត់ហេតុការទូតចិន កាលពីឆ្នាំ១២៩៦ ឬទាក់ទងរឿងនាង១២នោះទេ ។ លោក អ៊ឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល ផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ដំបូងឡើយគេបានដឹងថា តាមកំណត់ហេតុអ្នកការទូតចិនដែលបានមកនគរខ្មែរនៅឆ្នាំ១២៩៦...

ព័ត៌មានលំអិត
Page 14 of 94 1 13 14 15 94

Recommended

សូម Like និង Follow ពួកយើង