អាជ្ញាធរខេត្តសៀមរាបនិងអាជ្ញាធរជាតិអប្សរា បើកកិច្ចប្រជុំពិភាក្សាដ៏សំខាន់មួយ ផ្ដោតលើការបំពេញតួនាទី និង ភារកិច្ចរបស់គណៈកម្មការចម្រុះ
នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ នីសាលប្រជុំសាលាខេត្តសៀមរាប គណៈកម្មការចម្រុះរវាងរដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា បានបើកកិច្ចប្រជុំពិភាក្សាមួយ ដែលផ្តោតជាសំខាន់ ទៅលើការបំពេញតួនាទី ភារកិច្ច របស់គណៈកម្មការចម្រុះ ដើម្បីសម្របសម្រួលការប្រើប្រាស់ដីធ្លី ការទប់ស្កាត់សំណង់ខុសច្បាប់ និងរៀបចំសណ្តាប់ធ្នាប់នៅតំបន់រមណីយដ្ខានអង្គរ ដោយឈរលើមូលដ្ឋាននៃការអនុវត្តសេចក្តីសំរេចរបស់រាជរដ្ឋាភិបាលកម្ពុជា លេខ ៧០ សសរ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ...