សមត្ថកិច្ចត្រៀមបញ្ជូនជនបរទេសចេញពីខេត្តសៀមរាបក្នុងករណីលួចបន្តស្នាក់នៅដោយខុសច្បាប់
ជនជាតិកូរ៉េម្នាក់ ត្រូវបានសមត្ថកិច្ច ត្រៀមរៀបចំបញ្ជូនចេញពីខេត្តសៀមរាប បន្ទាប់ពីរកឃើញថាជនបរទេសរូបនេះ លួចបន្តស្នាក់នៅខុសច្បាប់ អស់រយៈពេលជាង ០៥ឆ្នាំក្នុងប្រទេសកម្ពុជា។ លោកវរសេនីយ៏ឯក តូច សុគន្ធ នាយការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា ផ្អែកតាមការស្រាវជ្រាវ ត្រួតពិនិត្យ របស់កម្លាំងសមត្ថកិច្ចជំនាញ នៃនគរបាលខេត្ត នៅវេលាម៉ោងប្រមាណ៣រសៀល ថ្ងៃទី១៤ ...