Tag: អាជ្ញាធរជាតិអប្សរា

អាជ្ញាធរជាតិអប្សរា បញ្ចប់គម្រោងជួសជុលជញ្ជាំងកំផែងក្រុងអង្គរធំ ដំណាក់កាលទី៣ ក្រោមជំនួយថវិកាពីរាជរដ្ឋាភិបាលកម្ពុជា

អាជ្ញាធរជាតិអប្សរា បញ្ចប់គម្រោងជួសជុលជញ្ជាំងកំផែងក្រុងអង្គរធំ ដំណាក់កាលទី៣ ក្រោមជំនួយថវិកាពីរាជរដ្ឋាភិបាលកម្ពុជា

អាជ្ញាធរជាតិអប្សរា បានបញ្ចប់គម្រោងការជួសជុលជញ្ជាំង កំផែងក្រុងអង្គរធំ ដំណាក់កាលទី៣ជាស្ថាពរ ដោយទទួលបានជំនួយថវិកាពីរាជរដ្ឋាភិបាលកម្ពុជា នេះបើតាមប្រសាសន៍របស់លោក ម៉ៅ សុខនី អ្នកគ្រប់គ្រងគម្រោងការដ្ឋានជួសជុលកំផែងក្រុងអង្គរធំ នៃអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០។ អ្នកគ្រប់គ្រងគម្រោងការដ្ឋាន ជាជនជាតិខ្មែររូបនេះ បញ្ជាក់ថា ទោះបីគម្រោងការជួសជុលជញ្ជាំង កំផែងក្រុងអង្គរធំ ដំណាក់កាលទី៣ បានបញ្ចប់ទៅហើយក្ដី ...

មន្ត្រីជាន់ខ្ពស់អាជ្ញាធរជាតិអប្សរា ចូលរួមដាំកូនឈើចម្រុះ ៥០០ដើម ក្នុងបរិវេណប្រាសាទអង្គរវត្ត

មន្ត្រីជាន់ខ្ពស់អាជ្ញាធរជាតិអប្សរា ចូលរួមដាំកូនឈើចម្រុះ ៥០០ដើម ក្នុងបរិវេណប្រាសាទអង្គរវត្ត

ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ ក្នុងបរិវេណវត្តអង្គរខាងជើង នៃប្រាសាទអង្គរវត្ត មានរៀបចំការដាំកូនឈើចម្រុះ ចំនួន៥០០ដើម ក្នុងគោលបំណងលើកសោភណ្ឌភាពប្រាសាទអង្គរវត្ត ពិសេសកាត់បន្ថយកម្ដៅ ដើម្បីការពារប្រាង្គប្រាសាទពីបម្រែបម្រួលអាកាសធាតុ។ លោក យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានលើកឡើងថា ក្រៅពីកិច្ចការអភិរក្ស ជួសជុលប្រាង្គប្រាសាទ អាជ្ញាធរជាតិអប្សរាបានយកចិត្តទុកដាក់ខ្ពស់ លើបរិស្ថានធម្មជាតិ ដែលផ្តល់ប្រយោជន៍ ...

អាជ្ញាធរជាតិអប្សរា ៖ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត អាចនឹងបើកដំណើរការឡើងវិញនៅចុងឆ្នាំ២០២១

អាជ្ញាធរជាតិអប្សរា ៖ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត អាចនឹងបើកដំណើរការឡើងវិញនៅចុងឆ្នាំ២០២១

ស្ពានហាល ដែលជាផ្លូវចូល សំខាន់ ទិសខាងលិចប្រាសាទអង្គរវត្ត ត្រូវបានផ្អាក មិនឲ្យអ្នកទេសចរឆ្លងកាត់ បន្ទាប់ពីចាប់ផ្ដើមបើកការដ្ឋានជួសជុល លើកទី២ ជាផ្លូវការកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦។ បើតាមការឲ្យដឹងពី លោក អន សុភាព ប្រធានគ្រប់គ្រងគម្រោងជួសជុលស្ពានហាលខាងលិចប្រាសាទអង្គរ នៃអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ ...

អាជ្ញាធរជាតិអប្សរា៖គម្រោងកែលម្អសួននៅមុខប្រាសាទអង្គរវត្ត នឹងបញ្ចប់នៅចុងឆ្នាំ២០២០

អាជ្ញាធរជាតិអប្សរា៖គម្រោងកែលម្អសួននៅមុខប្រាសាទអង្គរវត្ត នឹងបញ្ចប់នៅចុងឆ្នាំ២០២០

គិតត្រឹមថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០នេះ គម្រោងកែលម្អសួន ដើម្បីលើកកម្ពស់សោភណ្ឌភាព នៅខាងមុខប្រាសាទអង្គរវត្ត អនុវត្តន៍បានប្រមាណ៦០ភាគរយហើយ និងគ្រោងបញ្ចប់ នៅចុងឆ្នាំ២០២០ នេះបើតាមប្រសាសន៍លោក ឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយនិងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា។ លោក ឡុង កុសល បន្ថែមថា គម្រោងកែលម្អសួននេះ បានចាប់ផ្តើមអនុវត្តគម្រោងនេះតាំងពីដើមឆ្នាំ២០២០មកម្ល៉េះ។ គម្រោងនេះ ...

អាជ្ញាធរជាតិអប្សរាលុបចោលកិច្ចប្រជុំ ICC Angkor ដោយសារជំងឺកូវីដ១៩

អាជ្ញាធរជាតិអប្សរាលុបចោលកិច្ចប្រជុំ ICC Angkor ដោយសារជំងឺកូវីដ១៩

 ស្របពេលដែលជំងឺកូវីដ-១៩ បាននឹងកំពុងរីករាលដាលនៅលើពិភពលោក ក៏ដូចជាប្រទេសកម្ពុជាផងនោះ អាជ្ញាធរជាតិអប្សរា បានសម្រេចលុបចោលកិច្ចប្រជុំគណ:កម្មាធិការអន្ដរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្ររមណីយដ្ឋានអង្គរហៅកាត់ថា "អាយស៊ីស៊ី-អង្គរ " ដោយសារជំងឺកូវីដ១៩។ គណ:កម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្ររមណីយដ្ឋានអង្គរ ហៅកាត់ថា " ICC Angkor " កន្លងមកតែងតែបើកកិច្ចប្រជុំពីរដងក្នុងមួយឆ្នាំ ដែលធ្វើឡើង ក្នុងខែមិថុនា ...

អាជ្ញាធរជាតិអប្សរា នឹងបញ្ចប់គម្រោងធ្វើកំណាយប្រាសាទលលៃលើកទី១ នៅពាក់កណ្ដាលខែមិថុនានេះ

អាជ្ញាធរជាតិអប្សរា នឹងបញ្ចប់គម្រោងធ្វើកំណាយប្រាសាទលលៃលើកទី១ នៅពាក់កណ្ដាលខែមិថុនានេះ

គម្រោងធ្វើកំណាយប្រាសាទលលៃលើកទី១ នឹងត្រូវបញ្ចប់នៅពាក់កណ្ដាលខែមិថុនាឆ្នាំ២០២០ បន្ទាប់ពីមានការឯកភាពគ្នារវាងអាជ្ញាធរជាតិអប្សរា និងព្រះសង្ឃគង់ក្នុងវត្ត ដែលស្ថិតក្នុងបរិវេណប្រាសាទបុរាណមួយនេះ។ កាលពីថ្ងៃទី០៤ខែមិថុនាឆ្នាំ២០២០ លោក ថូ ថុន មន្ដ្រីបច្ចេកទេសបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បង្ហាញថា គម្រោងធ្វើកំណាយប្រាសាទលលៃលើកទី១ បានចាប់ផ្ដើមកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០។ គោលបំណងនៃការធ្វើកំណាយនេះ គឺដើម្បីស្វែងរកនូវរចនាសម្ព័ន្ធសំណង់បុរាណនេះ ដែលត្រូវបានកប់ក្នុងដី ក្រោមសំណង់សាលាឆាន់ និងកុដ្ឋព្រះសង្ឃ ...

វត្ថុសិល្បៈចំនួន៧១១បំណែកបានចុះបញ្ជីសារពើភណ្ឌ ខណៈដែលចំនួន ៥៣១បំណែកទៀតកំពុងដំណើរការចុះបញ្ជី ដើម្បីសម្គាល់អត្តសញ្ញាណ

វត្ថុសិល្បៈចំនួន៧១១បំណែកបានចុះបញ្ជីសារពើភណ្ឌ ខណៈដែលចំនួន ៥៣១បំណែកទៀតកំពុងដំណើរការចុះបញ្ជី ដើម្បីសម្គាល់អត្តសញ្ញាណ

ក្រុមការងារចុះបញ្ជីបេតិកភណ្ឌរូបីនៃអាជ្ញាធរជាតិអប្សរា សម្រេចចុះបញ្ជីវត្ថុសិល្បៈបានចំនួន ៧១១បំណែក ដែលប្រមូលបានពីប្រជាជន និងនៅតាមប្រាសាទទាំង៩១ក្នុងរមណីយដ្ឋានអង្គរ ឱ្យមានសុវត្ថិភាព និងមានអត្តសញ្ញាណត្រឹមត្រូវ សម្រាប់ជាប្រយោជន៍ប្រើប្រាស់ទៅថ្ងៃក្រោយ។ លោក ឈូក សុម៉ាឡា មន្ត្រីទទួលបន្ទុកចុះបញ្ជីបេតិកភណ្ឌរូបីនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការឱ្យដឹងនៅរសៀលថ្ងៃទី០១ខែមិថុនាឆ្នាំ២០២០នេះថា បំណែកវត្ថុសិល្បៈទាំង៧១១បំណែកដែលក្រុមការងារបានចុះបញ្ជីសារពើភណ្ឌរួចរាល់នោះ គឺភាគច្រើនជាចម្លាក់ធ្វើពីថ្មភក់ មាន៖ សិលាចារឹក ចម្លាក់ទេវរូប បល្ល័ង្គឬជើងទម្រ បំណែកផ្តែរ ...

សំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ មានការកើនឡើងប្រមាណ៥៧ភាគរយ នៅ៤ខែដើមឆ្នាំ២០២០

សំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ មានការកើនឡើងប្រមាណ៥៧ភាគរយ នៅ៤ខែដើមឆ្នាំ២០២០

រយៈពេល ៤ខែ ចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២០ អាជ្ញាធរជាតិអប្សរា បានចុះហាមឃាត់ ការសាងសង់សំណង់ខុសច្បាប់ ក្នុងតំបន់រមណីយដ្ឋានអង្គរមានចំនួន ៧៤៩ករណី ចំនួននេះមានការកើនឡើង ៥៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៩ នេះបើតាមរបាយការណ៍កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ របស់អាជ្ញាធរជាតិអប្សរា ។ បើតាមរបាយការណ៍កាលពីឆ្នាំ២០១៩ ...

រយៈពេល៣ខែដើមឆ្នាំ២០២០នេះ អាជ្ញាធរជាតិអប្សរាចូលរួមសង់បង្គន់អនាម័យជូនពលរដ្ឋបានចំនួនជាង៧០បង្គន់

រយៈពេល៣ខែដើមឆ្នាំ២០២០នេះ អាជ្ញាធរជាតិអប្សរាចូលរួមសង់បង្គន់អនាម័យជូនពលរដ្ឋបានចំនួនជាង៧០បង្គន់

ដោយគិតគូរពីបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋក្នុងតំបន់រមណីយដ្ឋានអង្គរជាសំខាន់ អាជ្ញាធរជាតិអប្សរាតាមរយៈគម្រោង PAAGERA បានផ្តល់ថវិកាបដិភាគដល់ប្រជាពលរដ្ឋ ក្នុងការសង់បង្គន់អនាម័យតាមផ្ទះ។ គម្រោងនេះ បានផ្តល់ភាពងាយស្រួល ដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ឱ្យមានបង្គន់អនាម័យប្រើប្រាស់បានត្រឹមត្រូវ និងកាត់បន្ថយចំណាយលើថ្លៃព្យាបាលជំងឺ ដែលបង្កឡើងដោយការបន្ទោបង់ពាសវាលពាសកាល។ គម្រោងទទួលបានជំនួយពីប្រទេសបារាំងបាន និងកំពុងបន្តអនុវត្តន៍តាមភូមិរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ហើយក្នុងរយៈពេល៣ខែដើមឆ្នាំ ២០២០ គម្រោងនេះបានសង់បង្គន់អនាម័យជូនប្រជាពលរដ្ឋសរុបមានចំនួន៧០បង្គន់ ។ បើតាមលោក ឡៃ ...

អាជ្ញាធរជាតិអប្សរា ជួសជុលប្រាសាទអកយំជាលើកដំបូង

អាជ្ញាធរជាតិអប្សរា ជួសជុលប្រាសាទអកយំជាលើកដំបូង

ប្រាសាទអកយំ ស្ថិតនៅលើខ្នងទំនប់បារាយណ៍ខាងលិច ក្នុងសង្កាត់ទឹកវិល ក្រុងសៀមរាប ត្រូវបានអាជ្ញាធរជាតិអប្សរា ធ្វើការជួសជុលជាលើកដំបូង ដែលមកដល់ឆ្នាំ២០២០មានរយៈពេលជិតមួយឆ្នាំហើយ។ក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរាបានអោយដឹងថា ពួកគាត់ប្រឹងប្រែងសង្គ្រោះប្រាសាទនេះ ដើម្បីឱ្យរួចផុតពីហានីភ័យ និងដើម្បីឱ្យបុរាណដ្ឋានមួយនេះមានភាពរឹងមាំស្រស់ស្អាត សម្រាប់ទទួលស្វាគមន៍ទេសចរគ្រប់ទិសទីមកទស្សនាឱ្យបានច្រើនកុះករ។ លោកបណ្ឌិត ជា សុជាតិ បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ និងជាប្រធានគម្រោងបានឱ្យដឹងនៅថ្ងៃទី០២ខែមេសាឆ្នាំ២០២០នេះថា គោលបំណងនៃការជួសជុលប្រាសាទអកយំ ក៍ជាការចូលរួមចំណែកលើកតម្លៃប្រាសាទនេះឱ្យផុតពីការបំផ្លាញរបស់ធម្មជាតិ បរិស្ថាន ...

Page 17 of 31 1 16 17 18 31

Recommended

សូម Like និង Follow ពួកយើង