ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំស្តីពីកម្មវិធីជាតិកែទម្រង់រដ្ឋបាលសាធារណៈ២០២២-២០៣៥

នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ នៅសាលាខេត្តសៀមរាប បានរៀបចំ កិច្ចប្រជុំស្តីពីកម្មវិធីជាតិកែទម្រង់រដ្ឋបាលសាធារណៈ២០២២-២០៣៥ ដើម្បីកសាងពង្រឹងនីតិរដ្ឋនៅកម្ពុជា កសាងអភិវឌ្ឍសមត្ថភាពស្ថាប័នរដ្ឋ និងធនធានមនុស្សក្នុងវិស័យសាធារណៈ ធ្វើជាបង្អែករឹងមាំដល់ផ្នែកឯកជន និងបង្កលក្ខណៈធានាដល់ប្រក្រតីភាពនៃជីវភាពរស់នៅរបស់ប្រជាជន រួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹងបុព្វហេតុសុខសន្តិភាព វឌ្ឍនភាព សុខុមាលភាព និងវិបុលភាពរបស់សង្គមជាតិ។ លើកឡើងនាពេលនោះ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប...

ព័ត៌មានលំអិត

ឆ្នាំ២០២២ ការសាងសង់ព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរ គ្រោងនឹងសម្រេចបានរហូតដល់៧០ភាគរយ

កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះ នៅសាលប្រជុំសាលាខេត្តសៀមរាប មានបើកកិច្ចប្រជុំពិភាក្សាការងារមួយជាមួយក្រុមហ៊ុនអង្ករអ៊ិនធើណេសិនណល អ៊ែរផត អ៊ិនវេសម៉ិន ( ខេមបូឌា ) ឯ.ក ស្ដីពីវឌ្ឍនភាពនៃដំណើរការសាងសង់ព្រលានយន្តហោះអន្តរជាតិសៀមរាបថ្មី ក្រោមអធិបតីភាពឯកឧត្ដម តឹករ៉េត សំរេច រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និង ជាប្រធានតម្រង់ទិស ,...

ព័ត៌មានលំអិត

មន្ទីរអប់រំខេត្ត ទទួលបានសម្ភារៈការពារការឆ្លងជំងឺកូវីដ-១៩ និងសម្ភារៈសិក្សា ពីអង្គការភ្លែនអន្តរជាតិប្រចាំខេត្តសៀមរាប

ដើម្បីផ្គត់ផ្គង់ដល់សិស្សសាលានៅស្រុកគោលដៅក្នុងខេត្តសៀមរាប សរុបជាថវិកាចំនួនជិត ១២ម៉ឺនដុល្លារអាមេរិក កាលពីព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២នេះថា មន្ទីរអប់រំយុវជន និងកីឡាខេត្ត បានទទួលសម្ភារៈអនាម័យសម្រាប់ការពារការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងសម្ភារៈសិក្សា ពីអង្គការភ្លែនអន្តរជាតិ ប្រចាំខេត្តសៀមរាប សម្រាប់ផ្ដល់ជូនដល់តំបន់ដែលជាគោលដៅសម្រាប់សាលាបឋមសិក្សាដែលកំពុងអនុវត្តកម្មវិធីអាហារពេលព្រឹកចំនួន ២២១សាលា ក្នុងស្រុកគោលដៅចំនួន ០៦ក្នុងខេត្តសៀមរាប រួមមាន ៖ ស្រុកអង្គរជុំ ,...

ព័ត៌មានលំអិត

ម្ចាស់អាជីវកម្មទឹកស្អាតស្រុកសូទ្រនិគម អះអាងថា ទឹកដែលផលិតចេញពីស្ថានីយ៍ទឹកស្អាតរបស់ខ្លួន គឺជាទឹកស្អាតដែលមិនមានផលប៉ះពាល់ដល់សុខភាព ចំពោះអ្នកប្រើប្រាស់ឡើយ

លោក ជា វ៉េង ជាម្ចាស់អាជីវកម្មទឹកស្អាតស្រុកសូទ្រនិគម មានប្រសាសន៍ថា ថ្វីត្បិតតែទឹកស្អាត ដែលផលិតចេញពីស្ថានីយទឹកស្អាតរបស់លោកធំក្លិនបន្តិចក៏ពិតមែន ប៉ុន្ដែក្លិននៅក្នុងទឹកនោះ មិនមានផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ឡើយ ព្រោះក្លិននោះ គឺក្លិនជាតិក្ល័រកំចាត់មេរោគ សម្រាប់ធ្វើឱ្យទឹកមានគុណភាពល្អ និងជួយសម្រួលដល់សុខភាពអ្នកប្រើប្រាស់ផងដែរ ពិសេសទឹកស្អាតនេះ ក្រៅពីការប្រើប្រាស់ជាប្រចាំថ្ងៃ មនុស្សក៏អាចទទួលទានបានដែរ។ លោកបន្ដថា អាជីវកម្មរបស់លោកបានអនុវត្តតាមបច្ចេកទេសត្រឹមត្រូវ ពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ...

ព័ត៌មានលំអិត

មន្ដ្រីជាន់ខ្ពស់រដ្ឋាភិបាល ចុះពិនិត្យនិងវាយតម្លៃការផ្តល់ប័ណ្ណសមធម៌ ដល់ពលរដ្ឋក្រីក្រនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប

មន្ដ្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះសង្កេត និងពិនិត្យវាយតម្លៃការផ្តល់ប័ណ្ណសមធម៌ និងការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩។ ករណីនេះ ធ្វើឡើង នៅឃុំរុនតាឯក ស្រុកបន្ទាយស្រី កាលពីរសៀលថ្ងៃទី២៥ ខែមករានេះ ដោយមានការចូលរួមពីឯកឧត្តម ថេង បញ្ញាថុន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផែនការនៃក្រសួងផែនការ និងលោក ឃឹម ហ្វីណង់...

ព័ត៌មានលំអិត

ទំហំនៃការខូចខាត ក្រោយគ្រោះមហន្តរាយនៅ តុងហ្គា

រូបភាពដ៏គួរឲ្យសោកសង្រេង បានបង្ហាញពីការបំផ្លិចបំផ្លាញ ដែលបង្កឡើងដោយរលកយក្សស៊ូណាមិនៅប្រទេសតុងហ្គា ខណៈដែលភូមិនានាត្រូវបានបំផ្លាញ ហើយផ្ទះសម្បែងត្រូវបាក់ខ្ទេច។នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Daily mail នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែមករា ឆ្នាំ២០២២។ ប្រជុំកោះប៉ាស៊ីហ្វិកភាគខាងត្បូងមួយនេះ ត្រូវបានវាយប្រហារដោយការផ្ទុះភ្នំភ្លើងក្រោមទឹក Hunga Tonga-Hunga Ha’apai កាលពីថ្ងៃសៅរ៍ទី១៥ខែមករា ដែលបណ្តាលឲ្យកើតមានរលកយក្សស៊ូណាមិ នៅប៉ុន្មាននាទីក្រោយមក។...

ព័ត៌មានលំអិត

ក្រុង៣របស់កម្ពុជាទទួលជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៣ ក្នុងចំណោមប្រទេសសមាជិកអាស៊ាន

នាល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ក្រុងចំនួន៣របស់ព្រះរាជាណាចក្រកម្ពុជា ក្នុងចំណោម២១ប្រទេសនៃសមាជិកអាស៊ាន បានទទួលជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៣ ឆ្នាំ២០២២-២០២៤ ដែលបានរៀបចំនៅខេត្តព្រះសីហនុ និងជាទីកន្លែងរៀបចំវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២។ ក្នុងនោះ ក៏មានក្រុងសៀមរាបផងដែរ ដែលអញ្ជើញទទួលជ័យលាភី ដោយឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប និងក្រុង២ផ្សេងទៀត គឺក្រុងបាត់ដំបង និងក្រុងព្រះសីហនុ។...

ព័ត៌មានលំអិត

សិស្សនគរបាលក្របខណ្ឌថ្មី ចំនួន២០០នាក់ទទួលការបណ្ដុះបណ្ដាល“កម្រិតបឋមវិជ្ជាជីវៈនគរបាល“ ក្នុងខេត្តសៀមរាប

កាលពីរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ នៅសាលានគរបាលជាតិភូមិភាគ៤ ស្ថិតនៅភូមិក្រពើ ឃុំបល្ល័ង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាប មានបើកវគ្គបណ្ដុះបណ្ដាល “កម្រិតបឋមវិជ្ជាជីវៈនគរបាល“ ដែលមានរយៈពេល ៤ខែ ដល់សិស្សនគរបាលក្របខណ្ឌថ្មី ឆ្នាំ២០២០ ចំនួន២០០នាក់ (ស្រី៣៤នាក់)។ អញ្ជើញជាអធិបតីក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ...

ព័ត៌មានលំអិត

ពលរដ្ឋក្នុងឃុំពាក់ស្នែង សម្ដែងការរីករាយនិងថ្លែងអំណរគុណដល់ក្រុមការងាររាជរដ្ឋាភិបាលដែលបានជួសជុលផ្លូវមួយខ្សែនៅស្រុកអង្គរធំ ឡើងវិញ

ប្រជាពលរដ្ឋរស់នៅក្នុងឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប បានសម្ដែងការសប្បាយចិត្ដ និងថ្លែងអំណរគុណដល់ក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំពាក់ស្នែង និងសប្បុរសជន ដែលបានផ្ដល់ថវិកាជួយជួសជុលផ្លូវមួយខ្សែ ចេញពីស្រុកអង្គរធំ ទៅឃុំពាក់ស្នែង ខេត្ដសៀមរាប ដែលមានប្រវែងជិត១០គីឡូម៉ែត្រ។ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខាងលើ ពួកគាត់បានឲ្យដឹងថា កន្លងមកផ្លូវមួយខ្សែនេះ បានខូចខាតស្ទើរទាំងស្រុង ដោយសាររថយន្ដធំៗដឹកថ្ម ដឹកដីចេញពីតំបន់ភ្នំនៅស្រុកអង្គរធំ ឆ្លងកាត់តាមផ្លូនោះ បណ្ដាលឱ្យផ្លូវមានជង្ហុកធំៗ ព្រមទាំងមានដីហុយ...

ព័ត៌មានលំអិត
Page 185 of 592 1 184 185 186 592

Recommended

សូម Like និង Follow ពួកយើង