អាជ្ញាធរមីន ប្រកាសក្រុងសៀមរាបនិងស្រុកក្រឡាញ់ ជាក្រុងស្រុកអស់មីនក្នុងខេត្តសៀមរាប
ថ្លែងនៅសាលាក្រុងសៀមរាប រសៀលថ្ងៃទី១៦ខែមករា ឆ្នាំ២០២៣នេះ ឯកឧត្ដម លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា បង្ហាញថា ទំហំផ្ទៃដីសរុប ៩៤៦,៥១២ ម៉ែត្រក្រឡា ដែលស្ថិតនៅក្នុងក្រុងសៀមរាប និងស្រុកក្រឡាញ់ត្រូវបានបញ្ចប់ការងារបោសសម្អាតមីនទាំងស្រុង និងប្រកបដោយជោគជ័យ។ ជាមួយនេះដែរ ឯកឧត្ដម លី ធុជ ...