Tag: គ្រោះថ្នាក់​ចរាចរណ៍

៣ខែដើមឆ្នាំ២០២១ អ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ក្នុងខេត្តសៀមរាប ថយចុះ៥០ភាគរយ

៣ខែដើមឆ្នាំ២០២១ អ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ក្នុងខេត្តសៀមរាប ថយចុះ៥០ភាគរយ

រយៈពេល ៣ខែដើមឆ្នាំ២០២១ ចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ក្នុងខេត្តសៀមរាប មានចំនួនសរុប១៣នាក់ ថយចុះ៥០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា នឹងឆ្នាំ២០២០ នេះបើតាមរបាយការណ៍ សកម្មការងាររបស់អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តសៀមរាប។ របាយការណ៍ក្នុងត្រីមាសទី១ដើមឆ្នាំនេះ បង្ហាញថា ករណីគ្រោះថ្នាក់ចរាចរណ៍ មានចំនួនសរុប ១១ករណី ថយចុះ ០៧ករណី និងរបួសធ្ងន់ស្រាលសរុបចំនួន ១៤នាក់ ថយចុះ ...

មនុស្ស៤នាក់របួសធ្ងន់ស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកទំនិញនិងរថយន្តមន្ត្រីគយចល័ត ក្នុងស្រុកបន្ទាយស្រី

មនុស្ស៤នាក់របួសធ្ងន់ស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកទំនិញនិងរថយន្តមន្ត្រីគយចល័ត ក្នុងស្រុកបន្ទាយស្រី

កាលពីវេលាម៉ោងប្រមាណ២រសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តដឹកទំនិញ និងរថយន្តគយចល័ត ស្ថិតក្នុងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប បណ្ដាលឲ្យមនុស្ស ៤នាក់របួសធ្ងន់ និងស្រាល។ លោកវរសេនីយ៍ឯក ឡុង សំណាង អធិការនគរបាលស្រុកបន្ទាយស្រី បង្ហាញថា រថយន្តដឹកទំនិញម៉ាក ហ៊ីយ៉ាន់ដាយ ...

អ្នកបើករថយន្តងងុយដេករេចង្កូតទៅបុកម៉ូតូ២គ្រឿងបណ្ដាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់ធ្ងរ

អ្នកបើករថយន្តងងុយដេករេចង្កូតទៅបុកម៉ូតូ២គ្រឿងបណ្ដាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់ធ្ងរ

បើតាមលោកវរៈសេនីយ៍ឯក ឡុង សំណាង អធិការនគរបាលស្រុកបន្ទាយស្រី បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស៣នាក់បានរងរបួសធ្ងន់ធ្ងរ ខណៈដែរកំពុងធ្វើដំណើរតាមដងផ្លូវដោយម៉ូតូ២គ្រឿង ត្រូវបានរថយន្តយីមួយគ្រឿងរេចង្កូតមកបុកពេញទំហឹង នៅចំនុចផ្លូវលេខគីឡូម៉ែត្រលេខ៦៧ ក្នុងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី កាលពីវេលាម៉ោង១៤ និង៣៥នាទីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ។ លោកវរៈសេនីយ៍ឯក បានឲ្យដឹងទៀតថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្តដឹកទំនិញប្រភេទយីឌុប ...

បង្ហោះម៉ូតូរ៉េចង្កូតដួលចូលក្រោមរថយន្តបណ្ដាលឲ្យយុវជនម្នាក់ស្លាប់ភ្លាមៗ ក្នុងស្រុកសូទ្រនិគម

បង្ហោះម៉ូតូរ៉េចង្កូតដួលចូលក្រោមរថយន្តបណ្ដាលឲ្យយុវជនម្នាក់ស្លាប់ភ្លាមៗ ក្នុងស្រុកសូទ្រនិគម

យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងខណៈបើកម៉ូតូបង្ហោះហើយបានរ៉េចង្កូតដួលចូលទៅក្រោមឡាចូលរថយន្តក្រុមហ៊ុនស្រាបៀរ GANZBERG ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៦ និង៣០នាទី ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ នៅលើផ្លូវកៅស៊ូ ស្ថិតក្នុងភូមិគោកឬស្សីត្បូង ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប។ បើតាមលោក ទេព ចាន់ណា អធិការនគរបាលស្រុកសូទ្រនិគមបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កដោយម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅសេរី២០១៩ ...

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធុនធ្ងន់២គ្រឿង ក្នុងស្រុកជីក្រែង បណ្ដាលស្លាប់ម្នាក់ និងរងរបួស៣នាក់

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធុនធ្ងន់២គ្រឿង ក្នុងស្រុកជីក្រែង បណ្ដាលស្លាប់ម្នាក់ និងរងរបួស៣នាក់

នៅម៉ោងប្រមាណ៤ទាបភ្លឺ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តដឹកប្រេង និង រថយន្តដឹកចំណីសត្វ នៅលើកំណាត់ផ្លូវជាតិលេខ៦ ស្ថិតនៅភូមិថ្នល់ ឃុំល្វែងឬសី្ស ស្រុកជីក្រែង ខេត្តសៀមរាប បណ្ដាលឲ្យ មនុស្សម្នាក់ស្លាប់ និង រងរបួសធ្ងន់ស្រាល ០៣នាក់។ តាមការបញ្ជាក់របស់ លោកអធិការនគរបាលស្រុកជីក្រែង ...

ប្រជាពលរដ្ឋក្នុងក្រុងសៀមរាប៖ការបើកវ៉ាជែងនិងបើកទន្ទឹមគ្នាជាកត្តាមួយដែលប្រឈមឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍

ប្រជាពលរដ្ឋក្នុងក្រុងសៀមរាប៖ការបើកវ៉ាជែងនិងបើកទន្ទឹមគ្នាជាកត្តាមួយដែលប្រឈមឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍

ប្រជាពលរដ្ឋមួយចំនួនរស់នៅក្នុងក្រុងសៀមរាប បានបង្ហាញ់ថា នាពេលសព្វថ្ងៃនេះ ពួកគាត់សង្គេតឃើញ ប្រជាពលរដ្ឋមួយចំនួន នៅតែមិនសូវចូលរួមគោរពច្បាប់ចរាចរនូវឡើយ ជាពិសេសអ្នកខ្លះបើកបរដោយការវ៉ាជែងច្រើនជួរ និងបើកបរទន្ទឹមគ្នា ដែរនេះ គឺជាកត្តាមួយយ៉ាងសំខាន់ដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ជារៀងរាល់ថ្ងៃ។ ដោយសារកត្តាប្រឈមនេះ ពួកគាត់ក៏បានទទូចឲ្យអាជ្ញាធរមានសមត្ថកិច្ច ត្រូវធ្វើការរឹតបន្ទឹងទៅលើបញ្ហានេះឲ្យបានតឹងរឹងជានេះទៀត ក្នុងសូមឲ្យសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ធ្វើការចុះអប់រំផ្សព្វផ្សាយពីបញ្ហានេះឲ្យបានទូលំទូលាយបន្ថែមទៀត ដើម្បីទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឲ្យមានប្រសិទ្ធភាព។ បើតាមលោកវរសេនីយ៍ទោ ឈិត ឆាត ...

អភិបាលរងខេត្តសៀមរាប បង្ហាញថាគ្រោះថ្នាក់ចរាចរណ៍ នៅតែជាកង្វល់ដែលត្រូវរួមគ្នាដោះស្រាយ និងទប់ស្កាត់

អភិបាលរងខេត្តសៀមរាប បង្ហាញថាគ្រោះថ្នាក់ចរាចរណ៍ នៅតែជាកង្វល់ដែលត្រូវរួមគ្នាដោះស្រាយ និងទប់ស្កាត់

នៅក្នុងឱកាសនៃយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក នៅសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១នេះ លោក ពិន ប្រាកដ អភិបាលរងខេត្ត និងជាអនុប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ខេត្តសៀមរាប បានលើកឡើងថា ដោយសារតែអ្នកប្រើប្រាស់ផ្លូវថ្នល់មួយចំនួនមិនគោរពច្បាប់ចរាចរណ៍ បានធ្វើឲ្យអត្រាគ្រោះថ្នាក់ចរាចរណ៍កាន់តែមានការកើនឡើង ដែលបញ្ហាទាំងអស់នេះ ត្រូវតែរួមគ្នាដោះស្រាយ ព្រោះមួយរយៈពេលកន្លងមកមាននិន្នាការស្លាប់ជាក្រុម ដែលបង្កឡើងដោយការបើកបរហួសល្បឿនកំណត់ ការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ការមិនពាក់មួកសុវត្ថិភាព ...

ឆ្នាំ២០២០ ករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តសៀមរាប ថយចុះជិត៣០ភាគរយ

ឆ្នាំ២០២០ ករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តសៀមរាប ថយចុះជិត៣០ភាគរយ

សម្រាប់ឆ្នាំ២០២០នេះ ករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តសៀមរាប មានការថយចុះជិត៣០ភាគរយ ប៉ុន្តែចំនួនអ្នកស្លាប់ មានការកើនឡើង បើធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១៩ នេះបើតាមរបាយការណ៍សកម្មភាពការងាររបស់អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តសៀមរាប ប្រចាំឆ្នាំ២០២០ ផ្ដល់ដោយមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តសៀមរាប នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ។ របាយការណ៍នេះ បង្ហាញថា នៅឆ្នាំ២០២០ ករណីគ្រោះថ្នាក់ចរាចរណ៍សរុបមានចំនួន៧១ករណី ថយចុះ២៨ករណី បើធៀបនឹងឆ្នាំ២០១៩ មាន៩៩ករណី។ រីឯចំនួនអ្នកស្លាប់ ...

បើកបរមិនប្រកាន់ស្ដាំបណ្ដាលឲ្យបុរសម្នាក់បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរក្នុងស្រុកប្រាសាទបាគង

បើកបរមិនប្រកាន់ស្ដាំបណ្ដាលឲ្យបុរសម្នាក់បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរក្នុងស្រុកប្រាសាទបាគង

បើតាមលោកវរៈសេនីយ៍ទោ ឈិត ឆាត នាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល ខេត្តសៀមរាប បានឲ្យដឹងថាកាលពីវេលាម៉ោង២០ និង៣០នាទី ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ មានគ្រោះថ្នាក់ចរាចរមួយបានកើតឡើងរវាងម៉ូតូ និងរថយន្ត នៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចចន្លោះគីឡូលេខ២៩៦ និង ២៩៧ ក្នុងភូមិរលួសលិច ឃុំរលួស ស្រុកប្រាសាទបាគង ...

រថយន្តដឹកទំនិញ១គ្រឿងបើកបរមិនប្រយ័ត្ន បុករថយន្តទំនើប១គ្រឿងទៀតបណ្តាលមនុស្ស៥នាក់រងរបួសធ្ងន់ស្រាល

រថយន្តដឹកទំនិញ១គ្រឿងបើកបរមិនប្រយ័ត្ន បុករថយន្តទំនើប១គ្រឿងទៀតបណ្តាលមនុស្ស៥នាក់រងរបួសធ្ងន់ស្រាល

បើតាមលោកវរសេនីយ៍ឯក លឹម សម្បត្តិ អធិការនគរបាលស្រុកប្រាសាទបាគង បានឲ្យដឹងថា កាលវេលាម៉ោង០៨ និង៣០នាទីព្រឹកនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ មានគ្រោះថ្នាក់ចរាចរណ៍បានកើតឡើង ដោយរថយន្តដឹកទំនិញ១គ្រឿង បើកបរមិនប្រយ័ត្នបានទៅបុករថយន្តទំនើប១គ្រឿងទៀត បណ្តាលមនុស្ស៥នាក់រងរបួសធ្ងន់ស្រាល។ លោកវរសេនីយ៍ឯក លឹម សម្បត្តិ បានឲ្យដឹងទៀតថា មុនពេលកើតហេតុរថយន្តទាំង២ខាងលើ បើកបរច្រាស់ទិសគ្នា ដោយរថយន្តមួយគ្រឿងម៉ាក ...

Page 2 of 8 1 2 3 8

Recommended

សូម Like និង Follow ពួកយើង