Tag: ស្រុកជីក្រែង​

ពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យក្បាលដីនៅភូមិពោធិសិរី ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប

ពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យក្បាលដីនៅភូមិពោធិសិរី ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប

នាបរិវេណវត្តបុព្វទិសារាម ហៅវត្តកំពង់ក្តី ព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តសៀមរាប សហការជាមួយអាជ្ញាធរស្រុកជីក្រែង បានរៀបចំពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យក្បាលដីចំនួន ៩០៧ក្បាលដី នៃភូមិពោធិសិរី ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប ដើម្បីប្រជាពលរដ្ឋធ្វើការពិនិត្យព័ត៌មានក្បាលដីរបស់ខ្លួនឱ្យបានច្បាស់លាស់ និងធ្វើការតវ៉ាក្នុងករណីព័ត៌មានទាំងនោះមិនត្រឹមត្រូវ។ មានប្រសាសន៍ក្នុងពិធីនោះ ...

កម្មវិធីចែកពូជបន្លែ ជូនដល់គ្រួសាររងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ និងមានបំណងដាំដុះបន្លែផ្គត់ផ្គង់ជីវភាពគ្រួសារក្នុងស្រុកជីក្រែងខេត្តសៀមរាប

កម្មវិធីចែកពូជបន្លែ ជូនដល់គ្រួសាររងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ និងមានបំណងដាំដុះបន្លែផ្គត់ផ្គង់ជីវភាពគ្រួសារក្នុងស្រុកជីក្រែងខេត្តសៀមរាប

បើទោះបីមានវិបត្តិសកលនៃជំងឺកូវីដ-១៩ និងការរងផលប៉ះពាល់គ្រោះធម្មជាតិ និងឧបទ្ទវហេតុផ្សេងៗយ៉ាងណាក្ដី ក៏អាជ្ញាធរគ្រប់លំដាប់ថ្នាក់ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង-ស្រុក គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ខេត្ត គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្ទីរ-អង្គភាពជំនាញ សាខា-អនុសាខាកាកបាទក្រហមកម្ពុជាខេត្ត-ក្រុង ស្រុក តែងតែជួយអន្តរាគមន៍ដោះស្រាយរាល់បញ្ហានៅក្នុងមូលដ្ឋានភ្លាមៗ។ លោក ប្រាក់ សោភ័ណ អភិបាលរងខេត្តសៀមរាប បានថ្លែងយ៉ាងដូច្នេះ ...

អាជ្ញាធរខេត្ដសៀមរាប ប្រកាសបើកឡើងវិញនូវតំបន់លឿង លឿងទុំ និងតំបន់ក្រហម នៅស្រុកសូទ្រនិគម និងស្រុកជីក្រែង !

អាជ្ញាធរខេត្ដសៀមរាប ប្រកាសបើកឡើងវិញនូវតំបន់លឿង លឿងទុំ និងតំបន់ក្រហម នៅស្រុកសូទ្រនិគម និងស្រុកជីក្រែង !

 តំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង ដែលជាតំបន់មានការជាប់ពាក់ព័ន្ធការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុង "ព្រឹត្តិការណ៍សហគមន៍២០កុម្ភ: នៅខេត្ដសៀមរាប ត្រូវបានបញ្ចប់ នៃការបិទខ្ទប់ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះ ហើយ ។ តំបន់ដែលកំណត់ជាតំបន់គ្រោះថ្នាក់ដោយសារជំងឺកូវីដ-១៩នេះ មានទីតាំងរួមមាន÷" តំបន់ក្រហម" នៅភូមិសាស្ត្រឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប ...

រថយន្តផ្ទុកឈើកែច្នៃខុសច្បាប់មួយគ្រឿងត្រូវបានកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបង្គ្រាបបាន ក្នុងស្រុកជីក្រែង

រថយន្តផ្ទុកឈើកែច្នៃខុសច្បាប់មួយគ្រឿងត្រូវបានកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបង្គ្រាបបាន ក្នុងស្រុកជីក្រែង

ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ខេត្តសៀមរាប ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ម៉ក់ ធារ៉ា ស្នងការរងទទួលការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត សហការណ៍ជាមួយអធិការស្រុកជីក្រែង បានធ្វើការឃាត់រថយន្តក្រុង មួយគ្រឿង ដែលមានដឹកឈើប្រណិតមួយចំនួន ក្នុងនៅត្រង់ចំណុចភូមិថ្នល់ ឃុំល្វែងឬស្សី ស្រុកជីក្រែង ខេត្តសៀមរាប។ លោកឧត្តមសេនីយ៍ត្រី ម៉ក់ ធារ៉ា ...

ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំកំពង់ក្តី បញ្ចុះបឋមសិលាសាងសង់ខ្លោងទ្វារវត្តបុព្វទិសារាម ស្រុកជីក្រែង ខេត្តសៀមរាប

ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំកំពង់ក្តី បញ្ចុះបឋមសិលាសាងសង់ខ្លោងទ្វារវត្តបុព្វទិសារាម ស្រុកជីក្រែង ខេត្តសៀមរាប

នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ប៉ុល សុគុណ អគ្គនាយករងនៃអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសក្រសួងការពារជាតិ និងជាក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំកំពង់ក្តី ស្រុកជីក្រែង រួមជាមួយប្រតិភូអមដំណើរ និងលោក ពៅ ប៊ុនធឿន អភិបាលស្រុកជីក្រែង ព្រះបរវរវិជ្ជា ទេព ភឿន ព្រះវិន័យធរគណខេត្ត និងជាព្រះគ្រូសារធម្មបាល អនុគណស្រុកជីក្រែង ...

ប្រជាពលរដ្ឋជិត៣០០គ្រួសារក្នុងស្រុកជីក្រែង ទទួលជំនួយឧបត្ថម្ភពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ

ប្រជាពលរដ្ឋជិត៣០០គ្រួសារក្នុងស្រុកជីក្រែង ទទួលជំនួយឧបត្ថម្ភពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ

នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ ប្រជាពលរដ្ឋ រងផលប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដ១៩ ចំនួន២៨០គ្រួសារ មកពីភូមិចំនួន៨ នៃឃុំធ្លកក្រោម ស្រុកជីក្រែង បានទទួលជំនួយឧបត្ថម្ភ ពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ហៅកាត់ថា កយកា (Koica) តាមរយៈអង្គការ ហាតធូហាត(Heart To Heart) ស្ថិតក្នុងបរិវេណវត្តខ្នារធ្នង់ ភូមិថ្នល់តាសិត ...

ប្រធានស្តីទីក្រុមប្រឹក្សាខេត្តសៀមរាប អញ្ជើញកាត់ឫសសីមាព្រះវិហារថ្មី និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តស្ពានត្នោត ស្រុកជីក្រែង

ប្រធានស្តីទីក្រុមប្រឹក្សាខេត្តសៀមរាប អញ្ជើញកាត់ឫសសីមាព្រះវិហារថ្មី និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តស្ពានត្នោត ស្រុកជីក្រែង

នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ ឯកឧត្តមប្រធានស្តីទីក្រុមប្រឹក្សាខេត្តសៀមរាប បានអញ្ជើញជាអធិបតីក្នុងពិធី បុណ្យកាត់ឫសសីមាព្រះវិហារថ្មី និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តសុវណ្ណមុនីសោភ័ណ ហៅវត្តស្ពានត្នោត ភូមិស្ពានត្នោត២ ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប។ តាមរបាយការណ៍ របស់គណៈកម្មការវត្ត ព្រះវិហារវត្តស្ពានត្នោតនេះ ត្រូវបានកសាងថ្មីទាំងស្រុង ក្នុងរយៈពេលពេលជាង២ឆ្នាំប៉ុណ្ណោះ ដោយចំណាយបច្ច័យអស់ជាង ២៥ម៉ឺនដុល្លាអាមេរិក ...

ពិធីប្រកាសដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុកជីក្រែង ខេត្តសៀមរាប ដោយសមាហរណកម្មមន្ត្រីរាជការចំនួន ៦៣នាក់

ពិធីប្រកាសដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុកជីក្រែង ខេត្តសៀមរាប ដោយសមាហរណកម្មមន្ត្រីរាជការចំនួន ៦៣នាក់

កាលពីរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ លោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលស្រុកជីក្រែង និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ...

ស្លាប់ម្នាក់និង៣នាក់ទៀតរងរបួសធ្ងន់ស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅស្រុកជីក្រែង

ស្លាប់ម្នាក់និង៣នាក់ទៀតរងរបួសធ្ងន់ស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅស្រុកជីក្រែង

សមត្ថកិច្ចនគរបាលស្រុកជីក្រែងបានឲ្យដឹងថា កាលពីវេលាម៉ោង១០ និង៥០នាទី ថ្ងៃទី០៦ ខែកុម្ភះ ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រថយន្តកែច្នៃបុកជាមួយម៉ូតូ បណ្ដាលឲ្យក្មេងប្រុសម្នាក់បានស្លាប់នៅនឹងកន្លែង និងមនុស្ស៣នាក់ទៀតបានរងរបួលធ្ងន់ស្រាល នៅត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ ២៥១ និង២៥២ ភូមិពោធិសិរី ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប ។ សមត្ថកិច្ច បានឲ្យដឹងទៀតថា ...

អនុសាខាកាកបាទក្រហមកម្ពុជាស្រុកជីក្រែង នាំយកអំណោយជូនជនទីទ័លក្រ និងកុមារងាយរងគ្រោះ៧នាក់

អនុសាខាកាកបាទក្រហមកម្ពុជាស្រុកជីក្រែង នាំយកអំណោយជូនជនទីទ័លក្រ និងកុមារងាយរងគ្រោះ៧នាក់

ថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ លោក ពៅ ប៊ុនធឿន ប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកជីក្រែង និងសហការី បាននាំយកអំណោយមនុស្សធម៌ ជូនដល់ កុមារាងាយរងគ្រោះ២នាក់ គ្រួសារចាស់ជរាងាយរងគ្រោះ ចំនួន៣គ្រួសារ ព្រមទាំងស្ត្រីទើបសម្រាលកូន ២នាក់ រស់នៅភូមិចក ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប ...

Page 2 of 5 1 2 3 5

Recommended

សូម Like និង Follow ពួកយើង