ពលរដ្ឋរស់នៅជាមួយមេរោគអេដស៍ ក្នុងស្រុកប្រាសាទបាគង បានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប
នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ លោកជំទាវ សុខ ណារ៉ូ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិសាខាខេត្ត រួមនឹងក្រុមការងារបានជួបសំណេះសំណាល សួរសុខទុក្ខ និងប្រគល់អំណោយមនុស្សធម៌ជូនបងប្អូនអ្នករស់នៅជាមួយមេរោគអេដស៍ ចំនួន ៥គ្រួសារ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ដោយក្នុង១គ្រួសារទទួលបាន៖ អង្ករ៣០គីឡូក្រាម មុង១ ភួយ១ សារុង១ ...