អាជ្ញាធរខេត្តសៀមរាបកំពុងដំណើរការស្ថាបនានិងជួសជុលផ្លូវជាច្រើនខ្សែនៅក្នុងក្រុងសៀមរាប
លោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប បានឱ្យដឹងនៅព្រឹកថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០២០នេះថា អាជ្ញាធរខេត្តសៀមរាបបានកំពុងតែដំណើរការស្ថាបនានិងជួសជុលផ្លូវជាច្រើនខ្សែនៅក្នុងក្រុងសៀមរាប ដើម្បីបង្កភាពងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក៍ដូចជាភ្ញៀវទេសចរ។ លោកថា ផ្លូវទាំងនេះ ជាគម្រោងថវិការបស់ថ្នាក់ជាតិ រដ្ឋបាលខេត្ត សាលាក្រុង និងសង្កាត់ ដែលនៅក្នុងទីប្រជុំជនមានស្ថាបនាជាផ្លូវចាក់បេតុង និងចាក់កៅស៊ូ ចំណែកផ្លូវនៅតាមភូមិជាយក្រុងគេធ្វើផ្លូវចាក់គ្រួសក្រហមសិន។ ក្រៅពីនេះ នៅក្នុងរមណីយដ្ឋានអង្គរអាជ្ញាធរជាតិអប្សរា ក៍បានកំពុងតែធ្វើការស្ថាបនា និងកែលំម្អផ្លូវជាច្រើនផងដែរ ...