ប្រធានមន្ទីរសុខាភិបាលខេត្ត អំពាវនាវដល់ពលរដ្ឋដែលចូលមកខេត្តសៀមរាប សូមចូលរួមជាមួយរដ្ឋបាលខេត្តក្នុងការត្រួតពិនិត្យសុខភាពបឋម នៅចំណុចប៉ុស្តិ៍ត្រួតពិនិត្យសុខភាពបឋមនៅព្រំប្រទល់ខេត្តសៀមរាបជាមួយខេត្តកំពង់ធំ
លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្ត នៃរដ្ឋបាលខេត្តសៀមរាប បានមានប្រសាសន៍ថា ករណីព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ បានធ្វើឲ្យចំនួនអ្នកឆ្លងជំងឺកូវីដ១៩ មានការកើតឡើងជារៀងរាល់ថ្ងៃ ដែលបញ្ហានេះ ទាំងប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល បានយកចិត្តទុកដាក់ជាខ្លាំងក្នុងវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺនេះ ដូចជាការបិទតំបន់កំសាន្តខ្លះៗ និង តំបន់រដ្ឋបាលមួយចំនួនផងដែរ ជាពិសេសបានធ្វើការណែនាំដល់ប្រជាពលរដ្ឋទូទៅសូមឲ្យអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ៣ការពារ និង៣កុំ។ លោកវេជ្ជបណ្ឌិត ...