អាជ្ញាធរជាតិអប្សរាទទួលវត្ថុបុរាណ៥ប្រភេទ ពីអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ
កាលពីព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ លោក ឈូក សុម៉ាឡា មន្ត្រីនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា បានទទួលវត្ថុបុរាណចំនួន៥ប្រភេទ ពីលោកវីរសេនីយ៍ត្រី ជុំ សុវណ្ណ នាយផ្នែកនីតិវិធី នៃអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ ដែលវត្ថុបុរាណទាំង៥នេះ ត្រូវបានយកទៅរក្សាទុកបណ្តោះអាសន្ននៅការិយាល័យនាយកដ្ឋាន ដើម្បីចុះបញ្ជីទៅតាមបច្ចេកទេស និងរៀបចំសំណើរសម្រាប់យកទៅរក្សាទុកនៅសារមន្ទីរនរោត្តម សីហនុអង្គរ ...