នយោបាយ និង ការអភិវឌ្ឍន៍

នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរ​ខេត្ត​សៀមរាប បើក​កិច្ចប្រជុំ​ពិភាក្សា ស្ដី​ពី​ការពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់ និង របៀបរៀបរយ​សាធារណៈ នៅ ក្នុង​តំបន់់​ផាប់​ស្ទ្រីត​

​នា​រសៀល​ថ្ងៃ​ទី​២៧ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ លោក ទៀ សីហា អភិបាលរង​ខេត្តសៀមរាប បាន​ដឹកនាំ​កិច្ចប្រជុំ​មួយ ដើម្បី​ពិភាក្សា លើ​ការពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់ និង របៀបរៀបរយ​សាធារណៈ នៅក្នុង​តំបន់់​ផាប់​ស្ទ្រីត ដោយ​មាន​ការចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​ពាក់ព័ន្ធ​នានា​ក្នុង​ខេត្ត និង អាជ្ញាធរ​ក្រុង​សៀមរាប ។​ ​លោក...

ព័ត៌មានលំអិត

អាជ្ញាធរ​ខេត្ត​សៀមរាប កំពុង​រៀបចំ​សួនច្បារ និង​ទីលាន​កំសាន្ត​មួយ​បន្ថែមទៀត នៅ​ខាងជើង​ជាប់​នឹង​ទីសក្ការៈ​ព្រះអង្គ​ចេក​ព្រះអង្គ​ចម​

​ឯកឧត្តម​បណ្ឌិត ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប បាន​មានប្រសាសន៍ថា ការរៀបចំ​សួនច្បារ និង​ទីធ្លា​កំសាន្ត​នៅ​ខាងជើង​ជាប់​នឹង​ទីសក្ការៈ​ព្រះអង្គ​ចេក​ព្រះអង្គ​ចមនេះ ស្របពេល​ដែល​មាន​កំណើន​ទាំង​ភ្ញៀវ​ជាតិ និង ភ្ញៀវ​អន្តរជាតិ ចូលមកក្នុង​ខេត្តសៀមរាប កើនឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ ដែល​មាន​អត្ថប្រយោជន៍ គឺ​ទី​១. ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​សៀមរាប ដែល​ចង់​លំហែកាយ និង​មក​កំសាន្ត​សប្បាយ​នៅក្នុង​ក្រុង ខណៈ​ដែល​ទីធ្លា​កំសាន្ត​ក្នុង​ក្រុង​កន្លងមក​មាន​ចំនួន​តិចតួច ហើយ​មាន​លក្ខណៈ​ចង្អៀត , ទី​២. សម្រាប់​ហាត់ប្រាណ...

ព័ត៌មានលំអិត

ផ្លូវលំ​មួយ​ខ្សែ ស្ថិតក្នុង​សង្កាត់​សំបួរ ត្រូវបាន​ជួសជុល​ឡើងវិញ​ដោយ​សប្បុរសជន​

​ផ្លូវលំ​មួយ​ខ្សែ ប្រវែង​៥០០​ម៉ែត្រ ទទឹង​៨​ម៉ែត្រ ស្ថិតនៅក្នុង​ភូមិ​វាល សង្កាត់​សំបួរ ក្រុង​សៀមរាប ដែល​រង​ការខូចខាត​ខ្លាំង និង បង្ក​ការលំបាក​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ក្នុង​រយៈកាល​កន្លងមក​នេះ ត្រូវបាន​លោក អែល អំ​រ៉ុង បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន ជួយ​ជួសជុល​ផ្លូវ​នេះ​ឡើង​វិញ​នៅ​ថ្ងៃទី​២៤ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ ដោយ​ក្រាល​គ្រួស​ក្រហម ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ​ធ្វើដំណើរ​មាន​ភាពងាយស្រួល​ជាង​មុន ។​ ​លោក...

ព័ត៌មានលំអិត

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Yinkok Food Corp អះអាងថា ការបើក​សម្ពោធ​ហាង​លក់​នំ​ដូមី​ណូ​ភីហ្សា នៅ​ខេត្ត​សៀមរាប​នាពេលនេះ ក៏​ផ្ដើមចេញ​មកពី​ប្រទេស​មាន​សុខសន្តិភាព និង មាន​ការអភិវឌ្ឍ​ដែរ​

​លោក លាង សុ​វ​ណ្ណារិន នាយក​ប្រតិបត្តិ ជា​តំណាង​ក្រុមហ៊ុន Yinkok Food Corp បាន​មានប្រសាសន៍ថា បច្ចុប្បន្ននេះ ប្រទេស​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ធ្វើឲ្យ​ប្រទេស​ជាតិ​ទាំងមូល​មាន​សុខសន្តិភាព​ពេញបរិបូរណ៍ និង មាន​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​យ៉ាង​ឆាប់រហ័ស ជាពិសេស ក្រោម​យុទ្ឋសាស្ត្រ និង​កម្មវិធី​កំណែទម្រង់​ស៊ីជម្រៅ​លើ​គ្រប់​វិស័យ...

ព័ត៌មានលំអិត

ឯកឧត្តម ប៉ុល លឹម ក្រើនរំលឹក​ដល់​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ក្នុង​ខេត្តសៀមរាប ត្រូវ​លើកកម្ពស់​បន្ថែមទៀត​សម្រាប់​ការពង្រឹង​ពង្រីក​ប្រជាធិបតេយ្យ និង អនុវត្តន៍​យុទ្ធសាស្ត្រ​កាត់បន្ថយ​ភាពក្រីក្រ​នៅ​ថ្នាក់ក្រោម​ជាតិ ឲ្យមាន​ប្រសិទ្ធភាព ប្រសិទ្ធ​ផល​

ក្នុង​ឱកាស​ជួប​សំណេះសំណាល​ជាមួយ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ក្នុង​ខេត្ត​សៀមរាប កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ ឯកឧត្តម ប៉ុល លឹម ប្រធាន​ក្រុម​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិភាគ​ទី​៤ បាន​ជំរុញ​ឲ្យ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ទាំងអស់ ត្រូវ​លើកកម្ពស់​បន្ថែម ការពង្រឹង​ពង្រីក​ប្រជាធិប្រ​ជា​ធិបតេយ្យ និង​យកចិត្តទុកដាក់​បំផុត អនុវត្តន៍​យុទ្ធសាស្ត្រ​កាត់បន្ថយ​ភាពក្រីក្រ​នៅ​ថ្នាក់ក្រោម​ជាតិ ឲ្យមាន​ប្រសិទ្ធភាព ប្រសិទ្ធ​ផល និង ការ​សន្សំសំចៃ ។​ ​ឯកឧត្តម ប៉ុល...

ព័ត៌មានលំអិត

ម្សិលមិញ​នេះ អភិបាលខេត្ត​សៀមរាប បាន​ប្រគល់​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនៈវត្ថុ ជូន​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ស្លក្រាម​

​នៅ​ព្រឹក​ថ្ងៃទី​២៤ កញ្ញា ឆ្នាំ​២០១៨​ម្សិលមិញ​នេះ ឯកឧត្តម​បណ្ឌិត ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប បាន​ប្រគល់​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនៈវត្ថុ ចំនួន​១.៣០៩​ប័ណ្ណ ជូន​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ដោយ​ផ្អែក​តាម​លទ្ធផល​នៃ​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​នៅ​ភូមិ​បន្ទាយ​ចាស់​មាន​ចំនួន​១.៥៧២​ក្បាលដី ដែល​ម្ចាស់​ដី និង អ្នក​កាន់កាប់​ដី​ទាំងអស់នេះ បាន​បំពេញ​គ្រប់​លក្ខខណ្ឌ និង បទដ្ឋាន​បច្ចេកទេស​តាមច្បាប់ ដើម្បី​យក​ទៅ​ប្រើបាស់​ទៅតាម​តម្រូវការ...

ព័ត៌មានលំអិត

ក្រសួង​បរិស្ថាន​កំពុង​រៀបចំ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិរក្ស​កេ​សរកូល​ដំបូងបង្អស់​នៅ​កម្ពុជា​ក្បែរ​ជើងភ្នំ​គូលែន​

​តាម​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា AKP ដែល​ស្រង់​សំដី​លោក នេត្រ ភ​ក្ដ្រា អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន នៅ​ថ្ងៃ​ទី​២២ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ បានឱ្យដឹងថា ក្រសួង​បរិស្ថាន បាន​នឹង​កំពុង​រៀបចំ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិរក្ស​កេ​សរកូល​ដំបូងបង្អស់​នៅ​កម្ពុជា ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ស្រះ​ខ្វាវ ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ក្បែរ​ជើងភ្នំ​គូលែន ហើយ​មជ្ឈមណ្ឌល​នេះ នឹង​ប្រមូលផ្ដុំ​ដោយ​ប្រភេទ​កេ​សរកូល ជា​ផ្កា​អរ​គី​ដេ...

ព័ត៌មានលំអិត

ថ្នាក់ដឹកនាំ​ក្រសួង​កសិកម្ម ជំរុញ​ឱ្យ​មន្ត្រី​បង្កើន​យកចិត្តទុកដាក់​និង​ដោយ​ផ្តោត​លើ​វិធានការ​មួយចំនួន​ដើម្បី​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​មាន​ចិរភាព​

​ឯកឧត្តម ហ៊ាន វណ្ណ​ហន រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ មានប្រសាសន៍ថា មន្ត្រី​ជំនាញ​វិស័យ​កសិកម្ម និង​អង្គភាព​ស្ថាប័ន អង្គការ​ដៃគូ​ពាក់ព័ន្ឋ​នានា ត្រូវ​ឈរ​លើ​ស្មារតី​ទទួលខុសត្រូវ ក្នុង​ការអនុវត្ត​គោលនយោបាយ និង​ផែនការ​យុទ្ឋសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​សម្រាប់​ឆ្នាំ​២០១៩​ដល់​២០២៣ ស្របតាម​ឆន្ទៈ​របស់​រាជរដ្ឋាភិបាល និង​ក្រសួង​កសិកម្ម ដោយ​ផ្តោត​លើ​ចំណុច​ជា​វិធានការ​មួយចំនួន​ដូចជា បន្ត​គាំទ្រ​ការធ្វើ​ទំនើបកម្ម​កសិកម្ម ជំរុញ​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​ឱ្យមាន​ចីរភាព ធានា​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​និង​លើកកម្ពស់​ផលិតភាព ស្រប​តាម​យុទ្ឋសាស្ត្រ​ចតុកោណ​អាណត្តិទី​៤​របស់​រាជរដ្ឋាភិបាល​កម្ពុជា...

ព័ត៌មានលំអិត

មន្ទីរ​ពាណិជ្ជកម្ម​ខេត្តសៀមរាប គ្រោង​បើក​ឱ្យមាន​ផ្សារណាត់​កសិករ​លក់​បន្លែផ្លែឈើ​ធម្មជាតិ នៅ​ចុង​ខែ​តុលា ឬ​ដើម​ខែ​វិច្ឆិកា​ឆ្នាំ​២០១៨​ខាងមុខនេះ​

​លោក ភឿន គឹម​លី ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តសៀមរាប បានឱ្យដឹងថា ដើម្បី​ជំរុញ​ឲ្យមាន​សមត្ថភា​ព​ប្រកួតប្រជែង​បន្លែ​ផ្លែ​ឈើ​មាន​សុវត្ថិភាព គុណភាព​បន្លែ​ល្អ និង​មាន​ប្រភព​ច្បាស់​លាស់ ដែល​កសិករ​ខិតខំ​ដាំ​ដុះ​ដោយផ្ទាល់ សម្រាប់​បំពេញ​តម្រូវការ​ដល់​ប្រជាពលរដ្ឋ​ខេត្តសៀមរាប និង ដើម្បី​លើកកម្ពស់​ផលិតផល​ខ្មែរ​ផង​នោះ មន្ទីរ​ពាណិជ្ជកម្ម​ខេត្តសៀមរាប គ្រោង​នឹង​រៀបចំ​ឱ្យមាន​ផ្សារ​បន្លែ​សុវត្ថិភាព​នា​ចុង​សប្តាហ៍​ដែល​ហៅថា ផ្សារណាត់​កសិករ​ខេត្តសៀមរាប នៅ​ចុង​ខែ​តុលា​ឬ​ដើម​ខែ​វិច្ឆិកា​ឆ្នាំ​២០១៨​ខាងមុខនេះ ដែល​មាន​ដាក់តាំង​លក់​បន្លែ​ធម្មជាតិ​នៅ​រៀងរាល់​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ ចាប់ពី​ម៉ោង​៧​ព្រឹក​ដល់​ម៉ោង​១១​ថ្ងៃត្រង់ ខណៈ​ពេល​នេះ...

ព័ត៌មានលំអិត

ប្រធាន​មន្ទីរ​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ខេត្តសៀមរាប បង្ហាញថា ក្នុង​រយៈពេល​មួយ​ឆ្នាំ ខ្សែកាប​អាកាស​ទាំងអស់​ក្នុង​ក្រុង​សៀមរាប នឹង​ត្រូវ​រៀបចំ​បង្កប់​នៅ​ក្រោម​ដី ខណៈ​ជំហាន​ទី​២ កំពុង​អនុវត្ត​នៅ​តំបន់​ផាប់​ស្ទ្រីត​

​លោក សុខ សីហា ប្រធាន​មន្ទីរ​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​មានប្រសាសន៍ថា តំបន់​ផាប់​ស្ទ្រីត​ជា​តំបន់​មមាញឹ​កជាង​គេ​ក្នុង​ក្រុង​សៀមរាប ហើយ​ខ្សែកាប​អាកាស​ក៏​សម្បូរ​ច្រើន​ដែរ ប៉ុន្តែ​មិន​ទាន់​អាច​បញ្ជាក់​ថា ការចុះ​កាត់​ខ្សែកាប​នេះ​នឹង​ប្រើពេល​ប៉ុន្មាន​នៅឡើយ ព្រោះ​តំបន់​ផាប់​ស្ទ្រីត​នេះ ជា​តំបន់​ស្មុគស្មាញ​បន្តិច ដ្បិត​មាន​អ្នកប្រើប្រាស់​បណ្ដាញ​អគ្គិសនី និង​ទូរគមនាគមន៍​ភាគច្រើន​ជា​ជនបរទេស ប៉ុន្តែ​ក្រុម​ការងារ នឹង​ព្យាយាម​កាត់បន្ថយ​ផលប៉ះពាល់​ដល់​អតិថិជន​ក្នុង​កម្រិត​ទាប​បំផុត តាម​ដែល​អាច​ធ្វើទៅបាន ។​ ​លោក សុខ...

ព័ត៌មានលំអិត
Page 238 of 241 1 237 238 239 241

Recommended

សូម Like និង Follow ពួកយើង