សន្តិសុខ និង សង្គម

សន្តិសុខ និង សង្គម

ឆ្នាំ២០២០ យ៉ាងតិចមនុស្ស ៥នាក់ត្រូវបញ្ជូនទៅតុលាការ និង៦៥នាក់ទៀត កំពុងស្រាវជ្រាវតាមចាប់ ក្នុងករណីបទល្មើសជលផលក្នុងខេត្តសៀមរាប

ក្នុងឆ្នាំ២០២០ យ៉ាងតិចមនុស្ស ៥នាក់ ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប និង៦៥នាក់ទៀត បាននិងកំពុងស្រាវជ្រាវរកអត្តសញ្ញាណ ដើម្បីតាមចាប់ខ្លួន ពាក់ព័ន្ធនឹងករណីបទល្មើសជលផលក្នុងខេត្តសៀមរាប នេះបើតាម របាយការណ៍ប្រចាំឆ្នាំ២០២០ ផ្ដល់ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១។ របាយការណ៍ប្រចាំឆ្នាំនេះ បង្ហាញថា បទល្មើសជលផលទាំងនោះ...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប ព្រមានផ្អាកទីតាំងអាជីវកម្មក្នុងតំបន់ផាប់ស្រ្ទីត មិនអនុវត្តន៍តាមវិធានសុវត្តិភាពទប់ស្កាត់ជំងឺកូវីដ-១៩

នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ លោក នាក់ ណេរ៉ុន អភិបាលរងខេត្ដសៀមរាប និងជាប្រធានក្រុមការងារត្រួតពិនិត្យ តាមដានការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ សម្រាប់មូលដ្ឋានអាជីវកម្ម ក្នុងខេត្តសៀមរាប តំបន់ផាប់ស្រ្ទីត បានដឹកនាំក្រុមការងារចុះផ្សព្វផ្សាយពីវិធានសុវត្ថិភាពការពារ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងឱកាសពិធីបុណ្យឆ្លងឆ្នាំសកល២០២០-២០២១ ដល់អាជីវករ ភ្នាក់ងារផ្ដល់សេវាទេសចរណ៍នានា ក្នុងតំបន់ផាប់ស្រ្ទីត សរុបជាង១០០នាក់។ លោកអភិបាលរងខេត្ដ...

ព័ត៌មានលំអិត

ឆ្នាំ២០២០ ករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តសៀមរាប ថយចុះជិត៣០ភាគរយ

សម្រាប់ឆ្នាំ២០២០នេះ ករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តសៀមរាប មានការថយចុះជិត៣០ភាគរយ ប៉ុន្តែចំនួនអ្នកស្លាប់ មានការកើនឡើង បើធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១៩ នេះបើតាមរបាយការណ៍សកម្មភាពការងាររបស់អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តសៀមរាប ប្រចាំឆ្នាំ២០២០ ផ្ដល់ដោយមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តសៀមរាប នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ។ របាយការណ៍នេះ បង្ហាញថា នៅឆ្នាំ២០២០ ករណីគ្រោះថ្នាក់ចរាចរណ៍សរុបមានចំនួន៧១ករណី ថយចុះ២៨ករណី បើធៀបនឹងឆ្នាំ២០១៩ មាន៩៩ករណី។ រីឯចំនួនអ្នកស្លាប់...

ព័ត៌មានលំអិត

ប្រជាពលករកម្ពុជា វិលត្រឡប់មកពីប្រទេសថៃ១៤៤នាក់ មកដល់មណ្ឌលចត្តាឡីស័កខេត្តសៀមរាប!

ក្រុមការងារទទួលពលកររបស់រដ្ឋបាលខេត្តសៀមរាប ទទួលប្រជាពលរដ្ឋចំណូលស្រុកមកពីប្រទេសថៃតាមច្រកប៉ោយបែតចំនួន១៤៤នាក់ ដែលចេញពីមណ្ឌលចត្តាឡីស័កខេត្តបន្ទាយមានជ័យ និងដាក់បន្តឲ្យធ្វើចត្តាឡីស័កនៅខេត្តសៀមរាបវិញ។ ហើយអ្វីដែលជាវិធានចាំបាច់ បងប្អូនទាំងអស់នោះ ត្រូវយកសំណាកធ្វើវិភាគឲ្យបានគ្រប់ចំនួន៣ដង តាមការកំណត់! ជាមួយនឹងព្រឹត្តិការណ៍ នៃការរីករាលដាលជម្ងឺកូវីដ-១៩ ក្នុងសហគមន៍នៅប្រទេសថៃដែលផ្ទុះឡើងកាលពីពេលថ្មីៗនេះ នៅប្រទេសកម្ពុជា បានចេញវិធានបន្ទាន់លើការប្រុងប្រយ័ត្ន ក្រោមចំណាត់ការដ៏មានប្រសិទ្ធភាព របស់សម្តេចតេជោប្រមុខ នៃរាជរដ្ឋាភិបាលកម្ពុជា។ កាលពីវេលាម៉ោងប្រហែលជា ២១អាធ្រាតថ្ងៃទី២៣ ខែធ្នូ (យប់មិញនេះ)...

ព័ត៌មានលំអិត

មន្ត្រីជំនាញចំណីអាហារ ខេត្តសៀមរាប បង្ហាញថា ចំណីអាហារ ១៣ប្រភេទ ក្នុងផ្សារបន្ទាយស្រី ស្រុកបន្ទាយស្រី ពុំមានផ្ទុកសារធាតុគីមីហាមឃាត់ឡើយ

នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះ ក្រុមការងារសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ខេត្តសៀមរាប បង្ហាញថា ចំណីអាហារចំនួន១៣ប្រភេទ នៅក្នុងផ្សារបន្ទាយស្រី មានទីតាំងនៅភូមិបន្ទាយស្រី ឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ពុំមានផ្ទុកសារធាតុគីមីហាមឃាត់ និងភាពមិនប្រក្រតីណាមួយឡើយ។ លោក លឹម វុឌ្ឍី អនុប្រធានសាខា...

ព័ត៌មានលំអិត

អ្នកជួញដូរកេសរកូលព្រៃឬផ្កាអ័រគីដេព្រៃកម្រ របស់កម្ពុជាខុសច្បាប់ អាចប្រឈមនឹងជាប់ពន្ធនាគាររហូតដល់៥ឆ្នាំ

ក្រសួងបរិស្ថាន នឹងចាត់វិធានការចំពោះជនណា ដែលធ្វើអាជីវកម្មលើដើមកេសរកូលព្រៃ ឬហៅថា ដើមអ័រគីដេព្រៃរបស់កម្ពុជា ដែលឈានទៅដល់កម្រិតបំផ្លិចបំផ្លាញដោយមិនមានការយោគយល់ឡើយ នេះបើតាមការបញ្ជាក់របស់ ឯកឧត្ដម នេត្រ ភក្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ក្នុងដំណើរទស្សនៈកិច្ចទៅកាន់មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូលសុខអានភ្នំគូលេន ស្ថិតនៅភូមិស្រះខ្វាវ ឃុំ ត្បែង ស្រុកបន្ទាយស្រី ខេត្ត សៀមរាប...

ព័ត៌មានលំអិត

ក្រសួងប្រៃសណីយ៍ បង្ហាញការផ្ញើសារមេរោគលើTelegram ក្រោមរូបភាពបញ្ជូនសារ ដោយយកឈ្មោះថ្នាក់ដឹកនាំ ឬបុគ្គលដទៃ

តាមរយៈសេចក្ដីជូនដំណឹងរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ឧក្រិដ្ឋជនឬ ហៅថា ហេកគ័រ (Hacker) បានប្រើកម្មវិធីតេលេក្រាម (Telegram) និងបន្លំប្រើឈ្មោះថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាល ឬឈ្មោះបុគ្គលដទៃទៀត ដើម្បីផ្ញើសារភ្ជាប់នឹងមេរោគ ក្នុងការលួចយកព័ត៌មានចាំបាច់របស់ម្ចាស់គណនី។ សេចក្ដីជូនដំណឹងនេះ បង្ហាញថា បន្ទាប់ពីម្ចាស់គណនី ដែលបានចុចបើកឯកសារ...

ព័ត៌មានលំអិត

អ្នកពាក់ព័ន្ធព្រឹត្ដិការណ៍សហគមន៍ ២៨វិច្ឆកាខេត្តសៀមរាប បន្តផ្ដល់សំណាកជាថ្មីលើកទី៣

គិតត្រឹមម៉ោប្រមាណ៤រសៀល ថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ២០២០ អ្នកពាក់ព័ន្ធនឹងព្រឹត្ដិការណ៍សហគមន៍ ២៨វិច្ឆិកា ក្នុងខេត្តសៀមរាប បានបន្តផ្ដល់សំណាកជាថ្មីលើកទី៣ បានចំនួនជាង៣០០នាក់ នៅមណ្ឌលចត្ដាឡីស័ក នៃសាលាគរុកោសល្យ និងវិក្រឹតការ ស្ថិតក្នុងសៀមរាប ដើម្បីពិនិត្យធ្វើតេស្តរកជំងឺកូវីដ-១៩។ តាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តសៀមរាប បង្ហាញថា លទ្ធផលធ្វើតេស្តលើសំណាកលើកទី១ និងលើកទី២...

ព័ត៌មានលំអិត

កម្លាំងជំនាញរដ្ឋបាលព្រៃឈើខេត្តសៀមរាប បង្ក្រាបរថយន្តដឹកឈើខុសច្បាប់ និងដកហូតឈើលេខ១ ផ្ចឹកជិត៣ម៉ែត្រត្រីគុណ

នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០នេះ ខណ្ឌរដ្ឋបាលព្រៃឈើ សហការជាមួយនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងកម្លាំងអធិការដ្ឋានស្រុកប្រាសាទបាគង បង្ក្រាបបានរថយន្តមួយគ្រឿង ដឹកឈើខុសច្បាប់ និងដកហូតបានឈើប្រភេទលេខ១ ផ្ចឹក ប្រវែង២ម៉ែត្រ មានចំនួន៧៣ដុំ ឬស្មើនឹងជិត៣ម៉ែត្រត្រីគុណ។ លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប បង្ហាញថា រថយន្តដឹកឈើខុសច្បាប់នេះ...

ព័ត៌មានលំអិត

នគរបាលក្រុងសៀមរាប ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋមកពិនិត្យរកម៉ូតូរបស់ខ្លួន ដែលបានបាត់

នៅព្រឺកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០នេះ នៅអធិការដ្ឋាននគរបាលក្រុងសៀមរាប បានអនុញ្ញាតឲ្យប្រជាពលរដ្ឋ ដែលបានបាត់ម៉ូតូ មកស្វែងរកម៉ូតូរបស់ខ្លួន ដែលសមត្ថកិច្ចទើបបង្ក្រាប និងដកហូតបាន ពីទីតាំងបញ្ចាំក្នុងក្រុង ចំនួន២០គ្រឿង។ តាមការឲ្យដឹងពីលោកវរសេនីយ៍ទោ ដា ចំរើន អធិការនគរបាលក្រុងសៀមរាប ករណីចុះបង្រ្កាបនេះ កងកម្លាំងការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្តសៀមរាប បានសហការជាមួយ...

ព័ត៌មានលំអិត
Page 24 of 84 1 23 24 25 84

Recommended

សូម Like និង Follow ពួកយើង