ក្រសួងសុខាភិបាល៖ រាជធានី ខេត្ត ចំនួន ៥ ជាគោលដៅភូមិសាស្ត្រ ដែលត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតបុគ្គល

ខេត្តសៀមរាប និងរាជធានី-ខេត្តចំនួន៤ទៀត ត្រូវអនុវត្តន៍កាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតបុគ្គល ក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសព្រឹត្តិការណ៍សហគមន៍២០កុម្ភ: ! ក្រសួងសុខាភិបាល នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ បានជូនដំណឹង ស្តីពីការកំណត់យកខេត្តសៀមរាប, រាជធានីភ្នំពេញ, ខេត្តព្រះសីហនុ, ខេត្តកណ្ដាល និងខេត្តព្រៃវែង ជាភូមិសាស្ត្រត្រូវមានកាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតបុគ្គល អំឡុងពេល...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប ផ្សព្វផ្សាយទម្រង់បញ្ជឺឈ្មោះ សម្រាប់អ្នកបើកបរ និងអ្នកដំណើរ បំពេញមុនឆ្លងកាត់ ឬចូលខេត្តសៀមរាប

នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាប បានធ្វើការផ្សព្វផ្សាយ និងណែនាំដល់ អ្នកបើកបរ និងអ្នកធ្វើដំណើរឆ្លងកាត់ ឬចូលខេត្តសៀមរាបទាំងអស់ ត្រូវបំពេញទម្រង់ផ្តល់ព័ត៌មាន ផ្តល់ជូនដោយក្រុមការងារត្រួតពិនិត្យសុខភាពបឋម និងចុះឈ្មោះ ឬស្កែន QR Code របស់រដ្ឋបាលខេត្ត នៅតាមដងផ្លូវជាតិលេខ៦ ដោយប៉ុស្តិត្រួតពិនិត្យទី១ ស្ថិតនៅព្រំប្រទល់ខេត្តកំពង់ធំ និងខេត្តសៀមរាប...

ព័ត៌មានលំអិត

បណ្ដាវត្តអារាមជាច្រើនតាមបណ្ដាក្រុងស្រុក ក្នុងខេត្តសៀមរាប ធ្វើការវាយគង វាយជួង និងទូងស្គរ រំលឹកប្រជាពលរដ្ឋ “៣ការពារ” “៣កុំ” ដើម្បីចូលរួមទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩

នៅវេលាព្រឹកម៉ោង៥ និងម៉ោង ១១ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ នៅតាមវត្តអារាម នៃបណ្ដាក្រុងស្រុក ក្នុងខេត្តសៀមរាប បានចាប់ផ្ដើមធ្វើការវាយគង វាយជួង និងទូងស្គរ ដើម្បីរំលឹកដល់ប្រជាពលរដ្ឋក្នុងខេត្ត ចងចាំពីវិធានសុវត្ថិភាព ៣កុំ ៣ការពារ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ នៃព្រឹត្តិការណ៍...

ព័ត៌មានលំអិត

ការវាយជួង និង ទូងស្គរ នៅតាមវត្តក្នុងទូទាំងខេត្តសៀមរាប បានចាប់អនុវត្តហើយកាលពីម៉ោង៥ទាបភ្លឺព្រឹកមិញនេះ

លោក វណ្ណ ប៊ុនណា ប្រធានមន្ទីរធម្មការ និង សាសនាខេត្តសៀមរាប បានមានប្រសាសន៍ថា បន្ទាប់ពីទទួលបានសេចក្ដីណែនាំរបស់ក្រសួងធម្មការ និង សាសនា ស្តីពីការវាយគង ជួង រគាំង ទូងស្គរ តាមវត្តអារាម ដើម្បីចូលរួមទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ១៩ ក្នុងសហគមន៍ នៃព្រឹត្តិការណ៍២០កុម្ភៈ កាលពីល្ងាចថ្ងៃទី២៣ ខែមីនា...

ព័ត៌មានលំអិត

មនុស្ស៥នាក់នៅខេត្តសៀមរាប ត្រូវបានរកឃើញមានវិជ្ជមានកូវីដ១៩ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ

ចាប់តាំងពីមានព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រហូតមកដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ មន្ត្រីសុខាភិបាលខេត្តសៀមរាប បានរកឃើញមនុស្ស៥នាក់ហើយ ដែលមានផ្ទុកមេរោគកូវីដ១៩។ នោះបើតាមការបញ្ជាក់ពីលោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប។ លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ បានបញ្ជាក់ទៀតថា អ្នកទាំង៥នាក់នោះ គឺស្ត្រីនៅស្រុកពួកដែលធ្វើដំណើរមកពីខេត្តព្រះសីហនុ បុរសនៅសង្កាត់គោកចក ធ្វើដំណើរមកពីខេត្កណ្តាល និងមនុស្ស៣នាក់ក្នុងគ្រួសារមួយដែលមកពីខេត្តកំពង់ស្ពឺ...

ព័ត៌មានលំអិត

អភិបាលរងខេត្តសៀមរាបណែនាំដល់សមត្ថកិច្ចការពារតាមគោលដៅផ្លូវដែលបិទបណ្តោះអាសន្នត្រូវតែពង្រឹង និងតឹងរឹងបំផុតមិនអនុញ្ញាតិឱ្យចេញចូលផ្តេសផ្តាសឡើយ

ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ លោកស្រី យូ សុភា អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប អញ្ជើញសួរសុខទុក្ខព្រះគ្រូអនុគណនិងព្រះសង្ឃគង់នៅក្នុងវត្តពោធិវង្ស និងបានចុះពិនិត្យស្ថានភាពការផ្លូវដែលបានបិទការធ្វើដំណើរជាបណ្តោះអាសន្ន នៅមុខវត្តទេពពោធិវង្ស សង្កាត់គោកចកក្រុងសៀមរាប បានផ្តាំផ្ញើ និងណែនាំដល់សមត្ថកិច្ច និងកម្លាំងប្រជាការពារដែលឈរជើងនៅគោលដៅនោះកុំធ្វេសប្រហែសត្រូវរឹតបន្តឹង និងត្រួតពិនិត្យដោយម៉ត់ចត់នូវការធ្វើដំណើរចេញចូលរបស់បងប្អូន...

ព័ត៌មានលំអិត

ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្តសៀមរាប អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមកកាន់ខេត្តសៀមរាប សូមផ្ដល់នូវព័ត៌មានពិតប្រាកដ និងចូលរួមធ្វើចត្តាឡីស័ក

លោកវេជ្ជបណ្ឌិត ស៊ឹង រិទ្ធីរ៉េត អនុប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា ដោយសង្កេតឃើញថា មួយរយៈនេះករណីនាំចូលជំងឺកូវីដ-១៩ មកកាន់ខេត្តសៀមរាបបានកើតឡើងជាបន្តបន្ទាប់ដែលជាករណីនាំចូលមកពីបណ្ដារាជធានី-ខេត្ត ដែលមានហានីភ័យខ្ពស់នៃការីករាលដាលជំងឺកូវីដ-១៩ ដូច្នេះដើម្បីចូលរួមបង្ការទប់ស្កាត់ការឆ្លងរីករាលដាលមេរោគកូវីដ-១៩ ចូលដល់ក្នុងសហគមន៍នៃខេត្តសៀមរាបនោះ សូមបងប្អូនប្រជាពលរដ្ឋដែលមកកាន់ខេត្តសៀមរាប សូមផ្ដល់នូវព័ត៌មានពិតប្រាកដ នៅទីតាំងប៉ុស្តិ៍ត្រួតពិនិត្យសុខភាពបឋមរបស់ខេត្តទាំងពីរកន្លែង គឺចំណុចស្រុកជីក្រែងព្រំប្រទល់រវាងខេត្តសៀមរាប និងខេត្តកំពង់ធំ និងចំណុចស្រុកក្រឡាញ់ ព្រំប្រទល់រវាងខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ ជាពិសេសត្រូវចូលរួមធ្វើចត្តាឡីស័កទាំងអស់គ្នា...

ព័ត៌មានលំអិត

សាខាកាកបាទក្រហមខេត្តសៀមរាបនាំយកអំណោយជូនក្រុមការងារត្រួតពិនិត្យសុខភាពចំណុចព្រំប្រទល់សៀមរាប-បន្ទាយមានជ័យ

ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្ដម គុជ លីណា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បាននាំយកអំណោយមនុស្សធម៌ឧបត្ថម្ភដល់ក្រុមការងារត្រួតពិនិត្យសុខភាពបឋម នៅកំណត់ផ្លូវជាតិលេខ៦ ចំណុចព្រំប្រទល់ស្រុកក្រឡាញ់ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ ដើម្បីរួមគ្នាទប់ស្កាត់ជំងឺកូវីដ-១៩ ដែលអាចនឹងរាតត្បាតកាន់តែធំឡើងៗបើគ្មានវិធានការទប់ស្កាត់បានទានពេលវេលា។ អំណោយមនុស្សធម៌ដែលបានឧបត្ថម្ភរួមមាន៖ ទឹកបរិសុទ្ធ៥០កេស ទឹកផ្លែឈើ២០កេស...

ព័ត៌មានលំអិត

ខេត្តសៀមរាបមានករណីវិជ្ជមានជំងឺកូវីដ-១៩ម្នាក់ក្នុងចំណោមចំនួន៧៣នាក់ ដែលក្រសួងសុខាភិបាលប្រកាសរកឃើញនៅថ្ងៃនេះ

នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបានបញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី រហូតដល់ ចំនួន៧៣នាក់ ក្នុងនោះករណីឆ្លងក្នុងសហគមន៍ «ព្រឹត្តិការណ៍២០កុម្ភៈ» ចំនួន៧១ករណី និងចំនួន២នាក់ជាករណីនាំចូល ខណៈអ្នកជំងឺចំនួន១៧នាក់បានជាសះស្បើយ។ នៅក្នុងចំណោមអ្នកដែលត្រូវបានរកឃើញទាំង៧៣នាក់ក្នុងនោះក៏មានម្នាក់ជាបុរសអាយុ ៣៨ឆ្នាំ ដែលរស់នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប។ លោក ក្រុស សារ៉ាត់...

ព័ត៌មានលំអិត

មនុស្សចំនួន១៤៣នាក់ដែលជាប់ពាក់ព័ន្ធនឹងអ្នកវិជ្ជមានកូវីដ-១៩ក្នុងខេត្តសៀមរាប ទទួលបានលទ្ធផលអវិជ្ជមានទាំងអស់

មនុស្សជាង៤០០នាក់ ដែលជាប់ពាក់ព័ន្ធផ្ទាល់ និងប្រយោលជាមួយនឹងបុរសដែលរកឃើញថាមានផ្ទុកជំងឺកូវីដ-១៩ នៅក្នុងក្រុងសៀមរាប ត្រូវបានក្រុមគ្រូពេទ្យ បានយកសំណាករួចរាល់ព្រមទាំងតម្រូវឱ្យធ្វើចត្តាឡីស័កនៅតាមមណ្ឌលចត្តាឡីស័ក និងតាមផ្ទះ សម្រាបថ្ងៃទី២២ ខែមីនានេះមនុស្សចំនួន១៤៣នាក់ ទទួលបានលទ្ធផលអវិជ្ជមានទាំងអស់។ សូមបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១កន្លងមកនេះ រដ្ឋបាលខេត្តសៀមរាប បានរកឃើញបុរសម្នាក់ ឈ្មោះ ម៉ាប់ វ៉ុន អាយុ៣៥ឆ្នាំ...

ព័ត៌មានលំអិត
Page 24 of 27 1 23 24 25 27

Recommended

សូម Like និង Follow ពួកយើង