Tag: ព័ត៌មានខេត្តសៀមរាប

លោក​បណ្ឌិត ស៊ា​ម ង៉ុន បង្ហាញថា កម្ពុជា​កំពុង​មាន​តម្រូវការ​ធនធានមនុស្ស​ក្នុង​ការសិក្សា​ស្រាវជ្រាវ​គណិតវិទ្យា​អនុវត្តន៍ និង​ស្ថិតិ ខណៈ​បច្ចុប្បន្ន ធនធានមនុស្ស​ផ្នែក​នេះ​មាន​ប្រមាណ​៥​ភាគរយ​ប៉ុណ្ណោះ​

លោក​បណ្ឌិត ស៊ា​ម ង៉ុន បង្ហាញថា កម្ពុជា​កំពុង​មាន​តម្រូវការ​ធនធានមនុស្ស​ក្នុង​ការសិក្សា​ស្រាវជ្រាវ​គណិតវិទ្យា​អនុវត្តន៍ និង​ស្ថិតិ ខណៈ​បច្ចុប្បន្ន ធនធានមនុស្ស​ផ្នែក​នេះ​មាន​ប្រមាណ​៥​ភាគរយ​ប៉ុណ្ណោះ​

​ថ្លែង​នៅក្នុង​សន្និសីទ​អន្តរជាតិ​លើក​ទី​២ ស្តី​ពី​គណិតវិទ្យា​អនុវត្តន៍ និង​ស្ថិតិ នៅ​ខេត្ត​សៀមរាប នា​ព្រឹក​ថ្ងៃទី​១៩ ខែវិច្ឆិកា​ឆ្នាំ​២០១៨​នេះ លោក​បណ្ឌិត ស៊ា​ម ង៉ុន អនុប្រធាន​ដេ​ប៉ាតឺ​ម៉ង់​គណិតវិទ្យា នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បាន​មានប្រសាសន៍ថា សន្និសីទ​នេះ​គឺ​មាន​សារៈសំខាន់​ណាស់​សម្រាប់​វិស័យ​អប់រំ​នៅ​កម្ពុជា តាមរយៈ​ការបណ្តុះបណ្តាល និង​ការស្រាវជ្រាវ​ផ្នែក​គណិត វិទ្យា​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​ជួយ​ដល់​លោកគ្រូ​អ្នកគ្រូ​នៅ​ថ្នាក់ក្រោម​ផងដែរ ខណៈ​ដែល​សម្រាប់​ការជួប​ពិភាក្សា​នៅ​ក្នុង​សន្និសីទ​អន្តរជាតិ​នេះ គឺ​ធ្វើ​ការពិភាក្សា​ដោយ​ផ្តោត​សំខាន់​ទៅ​ការស្រាវជ្រាវ​នៅ​ថ្នាក់​ឧត្តមសិក្សា រវាង​អ្នក​ស្រាវជ្រាវ​កម្ពុជា​ជាមួយ​អ្នក​ស្រាវជ្រាវ ...

ក្បាលដី​ចំនួន​៦.៨៥៦ ស្ថិតនៅក្នុង​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ត្រូវបាន​អាជ្ញាធរ​ខេត្ត​សៀមរាប ចែក​ជូន​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​

ក្បាលដី​ចំនួន​៦.៨៥៦ ស្ថិតនៅក្នុង​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ត្រូវបាន​អាជ្ញាធរ​ខេត្ត​សៀមរាប ចែក​ជូន​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​

ក្រោយពី​គណៈកម្មការ​រដ្ឋបាល​បញ្ចប់​នីតិវិធី​ការចុះ​បញ្ជី​លក្ខណៈ​ជា​ប្រព័ន្ធ​រួចមក ក្បាលដី​ចំនួន​៦.៨៥៦ ដែល​បាន​បំពេញ​នូវ​លក្ខខ័ណ្ឌ​គ្រប់គ្រាន់​តាម​នីតិវិធី ហើយ​អាច​ចេញ​ប័ណ្ណកម្មសិទ្ធិ​ក្នុងចំណោម​ក្បាល​ដី​សរុប​ទាំងអស់​ចំនួន ៨.៣៥៦ ស្ថិតក្នុង​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប ត្រូវបាន​លោក ពិន ប្រាកដ អភិបាលរង​ខេត្តសៀមរាប ចែក​ជូន​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ ។​ ​លោក ពិន ប្រាកដ ...

សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា រៀបចំ​ទិវា​សប្តាហ៍​សហគ្រិនភាព​ពិភពលោក ក្រោម​ប្រធានបទ ស្ត្រី និង​យុវជន ក្នុង​សហគ្រិនភាព និង​សេដ្ឋកិច្ច​ឌីជីថល​

សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា រៀបចំ​ទិវា​សប្តាហ៍​សហគ្រិនភាព​ពិភពលោក ក្រោម​ប្រធានបទ ស្ត្រី និង​យុវជន ក្នុង​សហគ្រិនភាព និង​សេដ្ឋកិច្ច​ឌីជីថល​

​នៅ​ព្រឹក​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ នៅ​សណ្ឋាគារ​អង្គរ​អេរ៉ា ក្រុង​សៀមរាប សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា បាន​សហការ​ជាមួយ​បណ្តាញ​សហគ្រិនភាព​សកល​កម្ពុ​ជា រៀបចំ​ទិវា​សប្តាហ៍​សហគ្រិនភាព​ពិភពលោក ក្រោម​ប្រធានបទ ស្ត្រី និង​យុវជន ក្នុង​សហគ្រិនភាព និង​សេដ្ឋកិច្ច​ឌីជីថល ក្នុង​គោលបំណង​លើកទឹកចិត្ត និង​ផ្តល់​ចំណេះដឹង​ដល់​ស្ត្រី និង​យុវជន​ដែល​មាន​បំណង​បើក​អាជីវកម្ម ឬ​កំពុង​ធ្វើ​អាជីវកម្ម​។ ​ប្រធាន​សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា លោក​ឧកញ៉ា​គួច ផេង ...

កម្ពុជា​រំពឹងថា​នឹង​ក្លាយជា ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៣០ និង ជា​ប្រទេស​មាន​ប្រាក់ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០

កម្ពុជា​រំពឹងថា​នឹង​ក្លាយជា ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៣០ និង ជា​ប្រទេស​មាន​ប្រាក់ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០

​បន្ទាប់​ពី​ធនាគារ​អភិវឌ្ឍន៍អាស៊ី ហៅ​កាត់​ថា ADB បាន​ចេញ​របាយការណ៍​ព្យាករណ៍​ពី​ការបន្ត​កើនឡើង​នៃ​សេដ្ឋកិច្ច​កម្ពុជា​នៅ​ឆ្នាំ​២០១៦ កម្ពុជា​នៅតែ​បន្ត​សម្រេចបាន ស្ថេរភាព​ម៉ាក្រូសេដ្ឋកិច្ច និង​កំណើន​សេដ្ឋកិច្ច ខ្ពស់​ជា​មធ្យម ក្នុង​កម្រិត​៧,៧% ក្នុង​មួយ​ឆ្នាំ ហើយ​សេដ្ឋកិច្ច​កម្ពុជា ត្រូវបាន​រំពឹងថា នៅ​បន្ដ​កំណើន​រឹងមាំ ក្នុង​រង្វង់​អត្រា​៧,២% ក្នុង​ឆ្នាំ​២០១៨​។​ ​ទន្ទឹមនឹងនោះ ផលិតផល​សរុប​ក្នុងស្រុក សម្រាប់​ប្រជាជន​ម្នាក់ៗ បាន​កើន​ឡើង​ជាង ៧​ដង ...

សមាគម​ភ្នាក់ងារ​បញ្ជូន​ទំនិញ​កម្ពុជា ត្រៀម​ខ្លួន​ចូល​ទៅក្នុង​សមាគម​ភ្នាក់ងារ​ដឹកជញ្ជូន​តាម​ផ្លូវអាកាស​របស់​ពិភពលោក​

សមាគម​ភ្នាក់ងារ​បញ្ជូន​ទំនិញ​កម្ពុជា ត្រៀម​ខ្លួន​ចូល​ទៅក្នុង​សមាគម​ភ្នាក់ងារ​ដឹកជញ្ជូន​តាម​ផ្លូវអាកាស​របស់​ពិភពលោក​

​កិច្ចប្រជុំ​លើក​ទី​២៨ របស់​សហព័ន្ធ​សមាគម​ភ្នាក់ងារ​បញ្ជូន​ទំនិញ​អាស៊ាន ឯកឧត្តម តូច ចាន់​កុសល រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បញ្ជាក់ថា សមាគម​ភ្នាក់ងារ​បញ្ជូន​ទំនិញ​កម្ពុជា បាន​ពង្រីក​ខ្លួន​បន្ថែម​នៅក្នុង​តំបន់ និង​ទៅ​កាន់​ពិភពលោក ហើយ​ក៏​ត្រៀម​ខ្លួន​ចូល​ទៅក្នុង​សមាគម​ភ្នាក់ងារ​ដឹកជញ្ជូន​តាម​ផ្លូវអាកាស​របស់​ពិភពលោក​ផង​ដែរ​។​ ​កិច្ចប្រជុំ​នេះ បាន​ប្រារព្ធ​ឡើង​នា​ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ក្រុង​សៀមរាប ហើយ​នេះ​គឺជា​លើក​ទី​២​ហើយ ដែល​សមាគម​ភ្នាក់ងារ​បញ្ជូន​ទំនិញ​កម្ពុជា បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ ...

អភិបាលខេត្ត​សៀមរាប ជម្រុញ​ឲ្យ​មជ្ឈមណ្ឌ​លហេ​រី​ថេក​វ៉​ក ប្រើប្រាស់​ផលិតផល​ក្នុងស្រុក នឹងកិច្ច​ការពារ​បរិស្ថាន ដើម្បី​និរន្តរភាព​គោលដៅ​ទេសចរណ៍​ស្អាត និង​បៃតង​

អភិបាលខេត្ត​សៀមរាប ជម្រុញ​ឲ្យ​មជ្ឈមណ្ឌ​លហេ​រី​ថេក​វ៉​ក ប្រើប្រាស់​ផលិតផល​ក្នុងស្រុក នឹងកិច្ច​ការពារ​បរិស្ថាន ដើម្បី​និរន្តរភាព​គោលដៅ​ទេសចរណ៍​ស្អាត និង​បៃតង​

​ថ្លែង​ក្នុង​ឱកាស​សម្ពោធ​បើក​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​មជ្ឈមណ្ឌល​ហេ​រី​ថេក​វ៉​ក (The Heritage Walk)​នៅក្នុង​ក្រុង​សៀមរាប នា​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ ឯកឧត្តម​បណ្ឌិត ឃឹម ប៊ុន​សុង អភិបាលខេត្ត បាន​មានប្រសាសន៍​គាំទ្រ​និង​ជម្រុញ​បន្ថែម​ដោយ​បាន​ផ្តល់​អនុសាសន៍​មួយចំនួន ដល់​ផ្នែក​ឯកជន ដែល​កំពុង​ប្រកប​អាជីវកម្ម និង​មាន​ការរីកដុះដាល​ជា​បន្តបន្ទាប់​ក្នុង​ខេត្តសៀមរាប ត្រូវ​ពង្រឹង​គុណភាព​សេវាកម្ម បន្ត​ចូលរួម​ដល់​កិច្ច​ការពារ​បរិស្ថាន ដើម្បី​និរន្តរភាព​គោលដៅ​ទេសចរណ៍​ស្អាត និង​បៃតង និង​ត្រូវ​ចូលរួម​ដល់​ការ​ជម្រុញ​ការប្រើប្រាស់​ផលិតផល​ក្នុងស្រុក​ផង​ដែរ​។​ ...

ស្នងការ​នគរបាល​ខេត្តសៀមរាប រំលឹក​ដល់​មន្ត្រី​ក្រោម​ឱវាទ ត្រូវ​ត្រៀម​លក្ខណៈ​ក្នុង​កិច្ចការ​ការពារ រក្សា​សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យបាន​ល្អ ក្នុងឱកាស​នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​ក្នុង​ឆ្នាំនេះ​

​មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​សប្តាហ៍ កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ លោក​ឧត្តមសេនីយ៍ទោ ទិ​ត្យ ណា​រ៉ុង ស្នងការ​នៃ​ស្នងការ​នគរបាល​ខេត្តសៀមរាប បានឲ្យដឹងថា ដើម្បី​ចូលរួម​អបអរសាទរ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក ដែល​ជា​ទំនៀមទម្លាប់ វប្បធម៌ និង​ប្រពៃណី​ជាតិ​យើង ហើយ​ដើម្បី​ធ្វើឲ្យ​ព្រះរាជ​ពិធី​បុណ្យ​នេះ កាន់តែ​មាន​ភាព​អធិកអធម រដ្ឋបាល​ខេត្ត​សៀមរាប នឹង​រៀបចំ​ការប្រណាំង​អុំទូក​-​ង ...

ព្រឹក​មិញ​នេះ ក្រុមការងារ​ចម្រុះ​របស់​រដ្ឋបាល​ក្រុង និង​រដ្ឋបាល​ខេត្ត ចុះ​រៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ​ក្នុង​ក្រុង​សៀមរាប​

ព្រឹក​មិញ​នេះ ក្រុមការងារ​ចម្រុះ​របស់​រដ្ឋបាល​ក្រុង និង​រដ្ឋបាល​ខេត្ត ចុះ​រៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ​ក្នុង​ក្រុង​សៀមរាប​

​កាលពី​ព្រឹក ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ ក្រុមការងារ​ចម្រុះ​របស់​រដ្ឋបាល​ក្រុង​សៀមរាប និង​ក្រុមការងារ​សាលាខេត្ត បាន​ចុះ​រៀបចំ​សណ្តាប់​តាម​ដង​ផ្លូវជាតិ​លេខ ៦ ចាប់ពី​ចំណុច​រង្វង់​មូល​ជ័យវរ្ម័ន​ទី​៧ មក​ស្តុប​សុខា ហើយ​ក្រុម​ការងារ​នឹង​បន្ត​ចុះ​រៀបចំ​នៅ​ដងផ្លូវ​ជាតិ​លេខ ៦ និង​ផ្លូវ​ទាំងអស់​ក្នុង​ក្រុង​សៀមរាប​។​ ​លោក នួន ពុទ្ធា​រ៉ា អភិបាល​ក្រុង​សៀមរាប បានបញ្ជាក់​ថា រដ្ឋបាល​ក្រុង និង​សហការ​ជាមួយ​ការងារ​ចម្រុះ ...

តំណាង​អាជ្ញាធរ​ខេត្ត​សៀមរាប សម្ដែង​ការគាំទ្រ​ចំពោះ​កូន​ខ្មែរ​យើង ដែល​បាន​បង្កើត​ប្រព័ន្ធ​កត់ត្រា​ទិន្នន័យ​សម្រាប់​ជួយ​សម្រួល​ដល់​គ្រឹះស្ថានសិក្សា​ក្នុង​ការតាមដាន​និង​កត់ត្រា​ឯកសារ​ផ្សេងៗ​របស់​សា​សា ហៅថា ប្រព័ន្ធ CAMEMIS

​ថ្លែង​ក្នុង​សិក្ខាសាលា ស្ដី​ពី​អត្ថប្រយោជន៍​នៃ​ការប្រើប្រាស់​ប្រព័ន្ធ CAMEMIS នៅ​សាលាខេត្ត​សៀមរាប នា​រសៀល​ថ្ងៃ​ទី ១៤ ខែ វិច្ឆិកា ឆ្នាំ​២០១៨​នេះ លោក គាំ វិបុល​រិទ្ធ ជា​អនិកជន​ខ្មែរ រស់នៅ​ប្រទេស​អាល្លឺម៉ង់ ជា​ស្ថាបនិក​ប្រព័ន្ឋCAMEMISអះអាងថា ប្រព័ន្ធ​កត់ត្រា​ទិន្នន័យ​សម្រាប់​ជួយ​សម្រួល​ដល់​គ្រឹះស្ថានសិក្សា ក្នុង​ការតាមដាន​និង​កត់ត្រា​ឯកសារ​ផ្សេងៗ​របស់​សា​សាហៅថា ប្រព័ន្ធ CAMEMIS នេះ ...

មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប គ្រោង​នឹង​សាងសង់​អគារ​អ្នកជំងឺ​ថ្មី​បន្ថែមទៀត ចំនួន​២​ខ្នង ដោយមាន​បំពាក់​សម្ភារ​បរិក្ខារ​ពេទ្យ​ទំនើបៗ ក្រោម​ជំនួយ​នៃ​ប្រទេស​ជប៉ុន និង កូរ៉េ​

មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប គ្រោង​នឹង​សាងសង់​អគារ​អ្នកជំងឺ​ថ្មី​បន្ថែមទៀត ចំនួន​២​ខ្នង ដោយមាន​បំពាក់​សម្ភារ​បរិក្ខារ​ពេទ្យ​ទំនើបៗ ក្រោម​ជំនួយ​នៃ​ប្រទេស​ជប៉ុន និង កូរ៉េ​

​នៅក្នុង​ឱកាស​ចុះ​ពិនិត្យមើល​កា​ផ្តល់​សេវា​សុខភាព​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប កាលពី​រសៀល​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ ម្សិលមិញ​នេះ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល បាន​មានប្រសាសន៍ថា មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប ជា​មន្ទីរពេទ្យ​មួយ​ដែល​មាន​អ្នកជំងឺ​ច្រើន​លើសលុប​បាន​មក​ទទួល​សេវា និង​សម្រាក​ព្យាបាល​ជំងឺ នៅ​មន្ទីរពេទ្យ​នេះ ទាំង​អ្នក​នៅ​ក្នុង​ខេត្តសៀមរាប និង​បណ្តា​ខេត្ត​នានា​នៅ​ជុំវិញ ដោយសារ​តែ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​សៀមរាប មាន​ការផ្តល់​សេវា​មួយចំនួន​ដែល​មន្ទីរពេទ្យបង្អែក​ខេត្ត​ផ្សេងៗ​មិនទាន់មាន ដូចជា​ការលាង​ឈាម និង ...

Page 26 of 35 1 25 26 27 35

Recommended

សូម Like និង Follow ពួកយើង