Tag: អាជ្ញាធរជាតិអប្សរា

លោក លឹម គង់ បង្ហាញ​នូវ​ទស្សនៈ​របស់​ខ្លួន​ថាមួយជីវិត​ខ្ញុំ​គឺ​ដើម្បី​ការងារ​អភិរក្ស​ជួសជុលនិង​សង្គ្រោះ​ប្រាសាទខ្មែរ​ឱ្យ​ល្អ​ដូច​ពី​បុរាណ​

លោក លឹម គង់ បង្ហាញ​នូវ​ទស្សនៈ​របស់​ខ្លួន​ថាមួយជីវិត​ខ្ញុំ​គឺ​ដើម្បី​ការងារ​អភិរក្ស​ជួសជុលនិង​សង្គ្រោះ​ប្រាសាទខ្មែរ​ឱ្យ​ល្អ​ដូច​ពី​បុរាណ​

​លោក លឹម គង់ មេក្រុម​មួយ​ផ្នែក​លើ​ការជួសជុល​ប្រចាំ​ការដ្ឋាន​ប្រាសាទមេបុណ្យខាងលិច បាន​មានប្រសាសន៍ថា ក្នុងនាម​ជា​អ្នក​ជួសជុល​ប្រាសាទ​ដូនតា​មួយរូប លោក​សប្បាយចិត្ត​ណាស់ លោក​ចង់​ធ្វើ​តែ​ប្រាសាទ មួយជីវិត​លោក​នៅតែ​ចង់​បន្ត​ធ្វើ​ការងារ​នេះ​រហូត​ឱ្យតែ​នៅ​មាន​កម្លាំង ព្រោះ​លោក​ចង់ឱ្យ​បេតិកភណ្ឌ​ពិភពលោក​កាន់តែ​រីកចម្រើន​ត​ទៅ​មុខ កុំ​ឱ្យរ​លុះ​បាក់បែក ហើយ​លោក​ពិតជា​មាន​ការសោកស្តាយ​ណាស់ ដែល​ប្រាសាទខ្មែរ​ជាច្រើន​ខូចខាត ខ្ទេចខ្ទាំ លោក​ចង់​ជួសជុល​ថ្មី​ឱ្យបាន​ល្អ​ដូច​បុរាណ​វិញ តាម​សមត្ថភាព​និង​ការចេះដឹង​របស់​លោក​។​ ​លោក លឹម គង់ បាន​បញ្ជាក់ទៀតថា ...

សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជាស្វែងយល់​អំពី​កិច្ចការ​គ្រប់គ្រង​សំណល់​រឹងនិងទឹក​កខ្វក់​ក្នុង​រមណីយដ្ឋាន​អង្គរ​

សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជាស្វែងយល់​អំពី​កិច្ចការ​គ្រប់គ្រង​សំណល់​រឹងនិងទឹក​កខ្វក់​ក្នុង​រមណីយដ្ឋាន​អង្គរ​

ឯកឧត្តម ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា ទទួល​ជួប​សំណេះសំណាល​ការងារ​ជាមួយ​សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា ដឹកនាំ​ដោយ​លោក ហ្គី​យ៉ូម ម៉ា​ឡ​តា​វ៉ែន (Guillaume MALTAVARNE) មន្ត្រី​ផ្នែក​ទាក់ទាញ​វិនិយោគ ដើម្បី​ស្វែងយល់​អំពី​កិច្ចការ​គ្រប់គ្រង​សំណល់​រឹង និង ទឹក​កខ្វក់​ក្នុង​រមណីយដ្ឋាន​អង្គរ​។​ ​ភាគី​អាជ្ញាធរ​ជាតិ​អប្សរា បានបង្ហាញ​ថា​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​សំណល់​រឹង (​សំរាម​) ទឹក​កខ្វក់​នៅក្នុង​តំបន់​អង្គរ បង្ក​ដោយ​កត្តា​ពីរ គឺ​កត្តា​ភ្ញៀវទេសចរ ...

ប្រជាពលរដ្ឋ ៨៥​គ្រួសា​រស់នៅ​ក្នុង​តំបន់​អាជ្ញាធរ​ជាតិ​អប្សរា ទទួលបាន​សិទ្ធ​ជួសជុល​កែលម្អ​លំនៅដ្ឋាន​ឡើងវិញ​

ប្រជាពលរដ្ឋ ៨៥​គ្រួសា​រស់នៅ​ក្នុង​តំបន់​អាជ្ញាធរ​ជាតិ​អប្សរា ទទួលបាន​សិទ្ធ​ជួសជុល​កែលម្អ​លំនៅដ្ឋាន​ឡើងវិញ​

​នៅក្នុង​ខែ​មេសា ឆ្នាំ​២០១៩​នេះ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ និង​បុរាណ​ដ្ឋា​ន ក្នុង​ខេត្ត​សៀមរាប ដែល​គ្រប់គ្រង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា ចំនួន​៨៥​គ្រួសារ ត្រូវបាន​អនុញ្ញាត​ឲ្យ​ជួសជុល​កែលម្អ​លំនៅដ្ឋាន​ឡើងវិញ​។​ ​ប្រជាពលរដ្ឋ ៨៥​គ្រួសារ​នោះ ដែល​ទទួលបាន​ការអនុញ្ញាត​នោះ រួម​មាន​ស្រុក​ប្រាសាទបាគង ទទួលបាន​ការអនុញ្ញាត​ចំនួន​៦​គ្រួសារ ស្រុក​អង្គរធំ ទទួលបាន​ការអនុញ្ញាត​ចំនួន​៥​គ្រួសារ ស្រុក​ពួក ទទួលបាន​ការអនុញ្ញាត​ចំនួន​៧​គ្រួសារ ក្រុង​សៀមរាប ទទួលបាន​ការអនុញ្ញាត​ចំនួន ៥២​គ្រួសារ ...

រយៈពេល​មួយ​ត្រីមាស​ទី​១​ឆ្នាំ​២០១៩​នេះភ្នាក់ងារ​ទេសចរណ៍ នៃ​អាជ្ញាធរ​ជាតិ​អប្សរាបាន​ជួយ​សង្គ្រោះ​ភ្ញៀវ និង​ប្រគល់​របស់​ជូន​ភ្ញៀវ​ទេសចរ បាន​ចំនួន​២០៦​ករណី និង ហាមឃាត់​ការ ប្រព្រឹត្ត​មិន​សមរម្យ​បាន​ចំនួន​១៦៥​ករណី​

រយៈពេល​មួយ​ត្រីមាស​ទី​១​ឆ្នាំ​២០១៩​នេះភ្នាក់ងារ​ទេសចរណ៍ នៃ​អាជ្ញាធរ​ជាតិ​អប្សរាបាន​ជួយ​សង្គ្រោះ​ភ្ញៀវ និង​ប្រគល់​របស់​ជូន​ភ្ញៀវ​ទេសចរ បាន​ចំនួន​២០៦​ករណី និង ហាមឃាត់​ការ ប្រព្រឹត្ត​មិន​សមរម្យ​បាន​ចំនួន​១៦៥​ករណី​

​តាម​របាយការណ៍​របស់​នាយកដ្ឋាន​អភិ​វឌ្ឍន៍​ទេសចរណ៍​អង្គរ នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានបង្ហាញ​ថា ក្នុង​រយៈពេល​មួយ​ត្រីមាស ទី​១​ឆ្នាំ​២០១៩​នេះ ក្រុម​ការងារ​ជួយ​សង្គ្រោះ​ភ្ញៀវទេសចរ​ដែល​រងរបួស​ដោយ​រអិល​ឬ​ជំពប់ជើង​ដួល , គ្រិច ,​ថ្លោះ​ដៃជើង , ខ្យល់គរ , វិលមុខ , ចុកពោះ , សត្វ​ស្វា​ខាំ និង​ពុល​អាហារ​ជាដើម បាន​ចំនួន​១១៣​ករណី ខណៈ​ដែល ...

គម្រោង​ស្រាវជ្រាវ​នៅ​ប្រាសាទអកយំ បាន​រកឃើញ​ខឿន​ប្រាសាទ​ដែល​កប់​ក្នុង​ទំនប់​ខាងត្បូង​នៃ​បារាយណ៍​ខាងលិច​

គម្រោង​ស្រាវជ្រាវ​នៅ​ប្រាសាទអកយំ បាន​រកឃើញ​ខឿន​ប្រាសាទ​ដែល​កប់​ក្នុង​ទំនប់​ខាងត្បូង​នៃ​បារាយណ៍​ខាងលិច​

​បណ្ឌិត​ផ្នែក​បុរាណ​វិទ្យា លោក ជា សុជាតិ ប្រធាន​គម្រោង និង​ជា​អ្នកដឹកនាំ​កិច្ចការ​ស្រាវជ្រាវ បានឱ្យដឹងថា ក្រុម​អ្នក​បុរាណវិទ្យា​បាន​បើក​រណ្តៅ​កំណាយ​ស្រាវជ្រាវ​ចំនួន ៨ ទីតាំង​ដើម្បី​ស្វែងរក​ខឿន​ទី​១​ផ្នែក​ខាងជើង​របស់​ប្រាសាទ​អកយំ និង​ដើម្បី​សិក្សា​ស្វែងរក​ទំនាក់ទំនង​រវាង​ប្រាសាទ​និង​ការតាំង​ទី​របស់​មនុស្ស​នៅ​ផ្នែក​ខាងលិច​នៃ​ប្រាសាទ ខណៈ​ដែល​ប្រាសាទអកយំ នៅ​ផ្នែក​ខាងជើង កំពុង​ទទួល​បាន​ការ​ធ្វើ​កំណាយ​ស្រាវជ្រាវ​និង​បុរាណវិទ្យា​បង្ការ​ដោយ​ក្រុម​អ្នក​បុរាណវិទ្យា​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ហើយ​ការធ្វើ​កំណាយ​នៅពេលនេះ​គឺ​ស្របពេល​ដែល​នាយកដ្ឋាន​គ្រប់គ្រង​ទឹក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​រៀបចំ​ជួសជុល​ខ្នង​ទំនប់​បារាយណ៍​ខាងលិច​។​ ​លទ្ធផល​បឋម ក្រុម​អ្នក​បុរាណវិទ្យា​បាន​រកឃើញថា ក្នុង​រណ្តៅ​កំណាយ​បុរាណវិទ្យា​ចំនួន​៣ មាន​សំណល់​ខឿន​ក្រោម​បង្អស់ ...

នៅ​ឆ្នាំ​២០២០ផ្លូវ​ទាំង​អស់​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ នឹង​ត្រូវ​ស្ថាបនានិងជួសជុល​ឲ្យបាន​ស្អាត​ទាំងស្រុង​

នៅ​ឆ្នាំ​២០២០ផ្លូវ​ទាំង​អស់​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ នឹង​ត្រូវ​ស្ថាបនានិងជួសជុល​ឲ្យបាន​ស្អាត​ទាំងស្រុង​

លោក យិត ចាន់​ដា​រដ្ឋ អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ឱ្យដឹងថា ដើម្បី​លើកកម្ពស់​សោភ័ណភាព​ក្នុង​រមណីយ ដ្ឋា​ន​អង្គរ និង​ជួយ​សម្រួល​ដល់​ការធ្វើ​ចរាចរណ៍​របស់​ប្រជា ពលរដ្ឋ និង​អ្នកទេសចរ​នោះ អាជ្ញាធរ​ជាតិ​អប្សរា នឹង​ស្ថាបនា និង​ជួសជុល​ផ្លូវ​ក្នុង​តំបន់​ឧទ្យាន​អង្គរ​នេះ​ឲ្យ​រួច​ទាំងអស់​ក្នុង​ឆ្នាំ​២០២០ ខណៈ​បច្ចុប្បន្ននេះ​អាជ្ញាធរ​ជាតិ​អប្សរា​ធ្វើ​ស្ថាបនា និង​ជួសជុល​ផ្លូវ​នៅ​តំបន់​អង្គរ​ឱ្យ​ស្អាត​បាន​ជាច្រើន​ខ្សែ​មកហើយ ។​ ​លោក យិត ចាន់​ដា​រដ្ឋ មានប្រសាសន៍​ទៀត​ថា ការកសាង​ផ្លូវ​ថ្នល់​នៅក្នុង​តំបន់​អង្គរ​នេះ ...

អាជ្ញាធរ​ជាតិ​អប្សរា កំពុង​ជួសជុល​ច្រាំង​ក​សិន្ធុ​ប្រាសាទអង្គរវត្ត ដើម្បី​ភ្ជាប់​ចន្លោះ​គម្រោង​របស់​ប្រទេស​អ៊ីតាលីនិង​គម្រោង​ជំហាន​ដំបូង​របស់​អាជ្ញាធរ​ជាតិ​អប្សរា​

អាជ្ញាធរ​ជាតិ​អប្សរា កំពុង​ជួសជុល​ច្រាំង​ក​សិន្ធុ​ប្រាសាទអង្គរវត្ត ដើម្បី​ភ្ជាប់​ចន្លោះ​គម្រោង​របស់​ប្រទេស​អ៊ីតាលីនិង​គម្រោង​ជំហាន​ដំបូង​របស់​អាជ្ញាធរ​ជាតិ​អប្សរា​

​លោកស្រី នង បូ​រ៉ាវី បុរាណ​វិទូ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន និង​បុរាណវិទ្យា​បង្ការ អ្នកគ្រប់គ្រង​នៅ​ការដ្ឋាន​ជួសជុល​ច្រាំង​ក​សិន្ធុ​ប្រាសាទអង្គរវត្ត បានឱ្យដឹងថា ការជួសជុល​ច្រាំង​ក​សិន្ធុ គឺ​មាន​ប្រវែង​១០​ម៉ែត្រ នៅ​ទីតាំង​បង្ហូរទឹក​របស់​បារាំង​ពី​ត្រពាំង​សេះ​ចូល​ក្នុង​ក​សិន្ធុ​ដែលជា​ចំណុចកណ្ដាល ដើម្បី​បំពេញ​ចំណុច​ដែល​នៅ​ជា​ចន្លោះប្រហោង​នៃ​ច្រាំង​ក​សិន្ធុ​នេះ ខណៈ​ដែល​ច្រាំង​ក​សិន្ធុ​ផ្នែក​ខាងលិច​ស្លាប​ខាងជើង ត្រូវបាន​ជួស​ជុស​ដោយ​ប្រទេស​អ៊ីតាលី​ប្រវែង​៨០​ម៉ែត្រ បាន​បញ្ចប់​នៅ​ឆ្នាំ​២០១៥ និង​ជួសជុល​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​ជំហាន​ដំបូង​ប្រវែង ៤០​ម៉ែត្រ​បាន​បញ្ចប់​នៅ​ឆ្នាំ​២០១៧ ហើយ​គម្រោង​នេះ​នឹង​ប្រើពេល​៦​ខែ អាច​បញ្ចប់​នៅ​អំឡុង​ខែ​កញ្ញា ឆ្នាំ​២០១៩​នេះ ។​ ...

អាជ្ញាធរ​ជាតិ​អប្សរាបានបញ្ចប់​ការជួសជុល​កែលម្អ​កំណាត់​ផ្លូវ​វង់​ធំ ចាប់ពី​ប្រាសាទនាគព័ន្ធ​រហូតដល់​ប្រាសាទមេបុណ្យខាងកើត​ហើយ​

អាជ្ញាធរ​ជាតិ​អប្សរាបានបញ្ចប់​ការជួសជុល​កែលម្អ​កំណាត់​ផ្លូវ​វង់​ធំ ចាប់ពី​ប្រាសាទនាគព័ន្ធ​រហូតដល់​ប្រាសាទមេបុណ្យខាងកើត​ហើយ​

​កំណាត់​ផ្លូវ​វង់​ធំ​ក្នុង​រមណីយដ្ឋាន​អង្គរ ចាប់ពី​ប្រាសាទនាគព័ន្ធ​រហូតដល់​ប្រាសាទមេបុណ្យខាងកើត ត្រូវបាន​ជួសជុល​កែលម្អ​ដោយបាន​អ៊ុត​កៅស៊ូ​ប្រវែង​៥.០០០​ម៉ែត្រ បាន​បញ្ចប់​ជា​ស្ថាពរ​ហើយ​កាលពី​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០១៩ ដើម្បី​ជា​ប្រយោជន៍​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ទូទៅ​ក្នុង​តំបន់​ក្នុង​ការធ្វើដំណើរ​ឆ្លងកាត់ ការប្រកប​របរ​ចិញ្ចឹមជីវិត ការដឹកជញ្ជូន​ទំនិញ​ចេញចូល រួម​ទាំង​បម្រើឱ្យ​វិស័យ​ទេសចរណ៍​ផងដែរ ខណៈ​ដែល​គម្រោង នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​សិក្សា​ច្ចេកទេស​ចាប់តាំងពី​ឆ្នាំ​២០១៦ ហើយ​កន្លងមក ក្រុម​អ្នកជំនាញកា​រលើ​ផ្នែក​អភិរក្ស​បុរាណ​វិទ្យា នៃ​គណៈកម្មការ​អាយ​ស៊ី​ស៊ី​-​អង្គរ ក៏​បាន​ចុះ​ពិនិត្យ​និង​ផ្តល់យោបល់​នៅនឹងកន្លែង ព្រមទាំង​ផ្តល់​ការ​ការអនុម័ត​ឱ្យ​ធ្វើការ​ជួសជុល​ក្នុង​កិច្ចប្រជុំ​អាយ​ស៊ី​ស៊ី​-​អង្គរ កាលពី​ខែ​ធ្នូ ឆ្នាំ​២០១៧​កន្លង​មក​ដែរ ...

អាជ្ញាធរ​ជាតិ​អប្សរាបញ្ចប់​ការជួសជុល​ផ្លូវ​នៅ​ខ្នង​អាង​បារាយណ៍​ខាងលិច ផ្នែក​ខាងកើត និង​ផ្នែក​ខាងលិច​

អាជ្ញាធរ​ជាតិ​អប្សរាបញ្ចប់​ការជួសជុល​ផ្លូវ​នៅ​ខ្នង​អាង​បារាយណ៍​ខាងលិច ផ្នែក​ខាងកើត និង​ផ្នែក​ខាងលិច​

​លោក មាន់ ផានិត មន្ត្រី​បច្ចេកទេស​នាយកដ្ឋាន​គ្រប់គ្រង​ទឹក ទទួលបន្ទុក​ការងារ​នៅ​បារាយណ៍​ខាងលិច បានឲ្យដឹងថា ក្នុង​គោលបំណង​ស្តារឡើងវិញ​ហេដ្ឋារចនាសម្ព័ន្ធ​បុរាណ និង​សម្រួល​ការធ្វើដំណើរ​ទូទៅ​ដល់​ប្រជាពលរដ្ឋ ក៏ដូចជា​ភ្ញៀវទេសចរ អាជ្ញាធរ​ជាតិ​អប្សរា ទើប​នឹង​ជួសជុល​ផ្លូវដី​ក្រហម​ចំនួន​២​ខ្សែ​នៅ​ខ្នង​ទំនប់​អាង​បារាយណ៍​ខាងលិច គឺ​នៅ​ផ្នែក​ខាងកើត និង​ផ្នែក​ខាងលិច ដែល​មាន​ប្រវែង​សរុប​ជិត ៣​ពាន់​ម៉ែត្រ ខណៈ​កន្លងមក ផ្លូវ​តាម​ខ្នង​ទំនប់​បាន​រង​ការខូចខាត មាន​ជង្ហុក​ធំៗ នៅពេល​មាន​ភ្លៀង​តែង​មាន​ទឹក​ហូរ​ច្រោះ ដែល​ធ្វើឱ្យ​ខ្នង​ទំនប់​រង​ការខូចខាត ...

​អាជ្ញាធរ​ជាតិ​អប្សរា​ប្រជុំ​តាមដាន​អនុសាសន៍​គណៈកម្មាធិកា​រអា​យ​ស៊ី​ស៊ី​-​អង្គរ (ICC-Angkor)

​អាជ្ញាធរ​ជាតិ​អប្សរា​ប្រជុំ​តាមដាន​អនុសាសន៍​គណៈកម្មាធិកា​រអា​យ​ស៊ី​ស៊ី​-​អង្គរ (ICC-Angkor)

កិច្ចប្រជុំ​ស្តីពី​ការតាមដាន ត្រួតពិនិត្យ និង​អនុវត្ត​នូវ​រាល់​អនុសាសន៍​គណៈកម្មាធិកា​រអា​យ​ស៊ី​ស៊ី​-​អង្គរ ក្រោម​អធិបតីភាព ឯកឧត្តម ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា ដោយ​មាន​ការចូលរួម​ពី​លោក​សាស្ត្រាចារ្យ Azedine Beschaouch លេខាធិការ​វិទ្យាសាស្ត្រ​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​អាយ​ស៊ី​ស៊ី​-​អង្គរ ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ ព្រមទាំង​អ្នកជំនាញ​បាន​ប្រព្រឹត្ត​ទៅ​នា​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០១៩ នៅ​ស្នាក់ការ​អាជ្ញាធរ​ជាតិ​អប្សរា​។​ កិច្ចប្រជុំ​នេះ​ត្រូវបាន​ធ្វើឡើង​ជា​ប្រចាំ​ដើម្បី​តាមដាន​រាល់​ការអនុវត្ត​កិច្ចការ​អភិរក្ស ជួសជុល និង​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ក្នុង​រមណីយដ្ឋាន​អង្គរ ...

Page 27 of 31 1 26 27 28 31

Recommended

សូម Like និង Follow ពួកយើង