ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

ប្រជាពលរដ្ឋក្រុងសៀមរាប៖ ការមកដល់នៃវ៉ាក់សាំងការពារកូវីដ-១៩ បង្ហាញពីក្ដីសង្ឃឹមនៃវិស័យទេសចរណ៍ និងកាត់បន្ថយក្ដីបារម្ភក្នុងការរស់នៅ

ប្រជាពលរដ្ឋក្រុងសៀមរាប៖ ការមកដល់នៃវ៉ាក់សាំងការពារកូវីដ-១៩ បង្ហាញពីក្ដីសង្ឃឹមនៃវិស័យទេសចរណ៍ និងកាត់បន្ថយក្ដីបារម្ភក្នុងការរស់នៅ ប្រជាពលរដ្ឋរស់នៅក្នុងក្រុងសៀមរាបមួយចំនួន បានបង្ហាញនូវចិត្តសប្បាយរីករាយ និងមានក្ដីសង្ឃឹមឡើងវិញថា វិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាប នៅពេលទទួលបានដំណឹងថា វ៉ាក់សាំងការពារកូវីដ-១៩ នឹងមកដល់នៅរសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១។ អ្នកស្រី គឹមសួរ និងអ្នកស្រី សុខចាន់ បានលើកឡើងស្រដៀងគ្នាថា ប្រជាពលរដ្ឋរស់នៅក្នុងខេត្ដសៀមរាប ភាគច្រើន...

ព័ត៌មានលំអិត

ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ នឹងសម្រេចបាន៦៧ភាគរយ មុនបញ្ចប់ឆ្នាំ២០២១

ផែនការឆ្នាំ២០២១ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គ្រោងនឹងពន្លឿនការសាសង់ឲ្យបាន៦៧ភាគរយ និងបញ្ចប់ការសាងសង់ ឈានទៅបំពេញលក្ខខណ្ឌប្រតិបត្តិការរបស់អាកាសយានដ្ឋាន នាពាក់កណ្តាលខែមីនា ឆ្នាំ២០២៣ខាងមុខ ! អ្នកជំនាញនៃក្រុមការងារសាងសង់ ដែលកំពុងប្រតិបត្តិការនៅការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានឲ្យដឹងថា៖ តាមការគ្រោងទុកសម្រាប់ឆ្នាំ២០២១នេះ ការសាងសង់នៃគម្រោងទាំងមូល គ្រោងនឹងសម្រេចឲ្យបានប្រមាណជា៦៧ភាគរយ។ នេះបើតាម ការធ្វើបទបង្ហាញជូនប្រតិភូរដ្ឋបាលខេត្តសៀមរាប ដែលដឹកនាំដោយអភិបាលខេត្តផ្ទាល់ ឯកឧត្តម ទៀ សីហា...

ព័ត៌មានលំអិត

អ្នកភូមិអង្គរធ្វើពិធីចាប់ត្រី ដើម្បីយកធ្វើម្ហូបក្នុងពិធីបុណ្យឡើងអ្នកតា ដែលជាទំនៀមទម្លាប់ និងរក្សាប្រពៃណីបុរាណ 

អ្នកភូមិនៅតំបន់អង្គរប្រមាណ៥០០នាក់ បានជួបជុំនាំគ្នាធ្វើពិធីចាប់ត្រីរួមគ្នា ដើម្បីយកធ្វើម្ហូបក្នុងពិធីបុណ្យប្រពៃណីបុរាណដែលគេហៅថា បុណ្យភូមិឬបុណ្យឡើងអ្នកតា ។ ពិធីចាប់ត្រីនេះធ្វើឡើងនៅព្រឹកថ្ងៃទី០៦ ខែកុម្ភ: ឆ្នាំ២០២១ ស្ថិនៅបឹងបុរាណមួយ ក្នុងភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ លោក ពេជ្រ ឃិន មេភូមិបង្កោង និងជាគណ:កម្មការរៀបចំ បានរៀបរាប់ថា ពិធីចាប់ត្រីនេះ...

ព័ត៌មានលំអិត

ឯកឧត្តម ខៀវ កាញារីទ្ឋ អញ្ជើញជួបសំណះសំណាលជាមួយមន្ត្រីមានពិការភាព នៃក្រសួងព័ត៌មាន

ជាការផ្សារភ្ជាប់នូវការរាប់អាន និងចង់ដឹងពីសកម្មភាពការងារទាំងឡាយ របស់បងប្អូន ជាជនមានពិការភាព ដែលកំពុងបំពេញកិច្ចការងារក្នុងស្ថាប័នសារព័ត៌មាន នៅព្រឹកថ្ងៃទី០៥ ខែកុម្ភ: ឆ្នាំ ២០២១ ឯកឧត្តម ខៀវ កាញារីទ្ឋ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន និងលោកជំទាវ ទេព រង្ស៊ី ខៀវ កាញារីទ្ឋ បានអញ្ជើញជាអធិបតី ក្នុងពិធីជួបសំណះសំណាលជាមួយមន្ត្រីមានពិការភាព...

ព័ត៌មានលំអិត

សួនផ្កាចម្រុះលើផ្ទៃដី៣ហិកតា ក្នុងស្រុកបន្ទាយស្រី កំពុងទាក់ទាញភ្ញៀវទេសចរមកទស្សនាមិនដាច់

សួនផ្កាចម្រុះទើបបង្កើតថ្មីមួយកន្លែង ស្ថិតនៅឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្ដសៀមរាប កំពុងទាក់ទាញភ្ញៀវទេសចរមកទស្សនារាប់រយនាក់ក្នុងមួយថ្ងៃៗ និងរហូតដល់ពាន់នាក់ នៅថ្ងៃចុងសប្ដាហ៍ នេះបើតាមសម្ដីម្ចាស់សួនផ្កា លោក វណ្ណ វណ្ណារ៉ា ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១។ លោក វណ្ណ វណ្ណារ៉ា បង្ហាញថា៖ សួនផ្ការបស់លោកមានឈ្មោះ ថាសួនផ្កាក្រអូប...

ព័ត៌មានលំអិត

ភ្លើងឆេះផ្ទះប្រជាពលរដ្ឋចំនួន០៣ខ្នង ស្ថិតក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប

នៅវេលាម៉ោងប្រមាណ១២រសៀល ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ មានករណីអគ្គីភ័យមួយកើតឡើង នៅក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប បណ្ដាលឲ្យឆេះខូចខាតផ្ទះទាំងស្រុងចំនួន០៣ខ្នង។ តាមការឲ្យដឹងពីសមត្ថកិច្ចនៅកន្លែងកើតហេតុ បង្ហាញថា ផ្ទះដែលបានឆេះទាំង៣ខ្នងនោះ សង់ពីឈើប្រក់ស័ង្កសី រីឯទ្រព្យសម្បត្តិនៅក្នុងផ្ទះរួមមានគ្រឿងអលង្កា ប្រាក់រៀល និងដុល្លារ ព្រមទាំងសម្ភារៈជាច្រើនទៀត ក៏ត្រូវភ្លើងឆេះខូចខាតផងដែរ។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ច ករណីអគ្គីភ័យនេះ...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប ជំរុញនិងលើកទឹកចិត្តដល់សមាគម-អង្គការសង្គមស៊ីវិល បន្តកិច្ចសហការក្នុងភាពជាដៃគូ ដ៏ស្មោះត្រង់

នាសាលាខេត្តសៀមរាប ព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅក្នុងវេទិកាពិគ្រោះយោបល់ ស្តីពីភាពជាដៃគូរវាងរដ្ឋបាលខេត្តសៀមរាប ជាមួយសមាគម អង្គការ-សង្គមស៊ីវិល និងសហគមន៍ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប លើកឡើងថា ក្នុងនាមជាសេនាធិការជូនក្រសួងមហាផ្ទៃ លោកបានថ្លែងនូវការស្វាគមន៍ និងស្នើឲ្យដៃគូអភិវឌ្ឍទាំងអស់ បន្តការគំាទ្រ និងចូលរួមដោយស្មោះត្រង់បំផុត ជាមួយរាជរដ្ឋាភិបាលកម្ពុជា...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរា ជូនបណ្ណសរសើរដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់រមណីដ្ឋានអង្គរ ដែលបានសាងសង់ លំនៅឋានបែបខ្មែរបានត្រឹមត្រូវ

នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករង នៃអាជ្ញាធរជាតិអប្សរា បាននាំយកបណ្ណសរសើរ ជូនដល់ប្រជាពលរដ្ឋចំនួន ០៧គ្រួសារ រស់នៅក្នុងតំបន់រមណីដ្ឋានអង្គរ ស្ថិតក្នុង ឃុំព្រះដាក់ និង ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលបានសាង់សង់លំនៅឋានបែបខ្មែរ ត្រឹមត្រូវតាមការណែនាំ...

ព័ត៌មានលំអិត

តំបន់អេកូធម្មជាតិទឹកជប់ខ្នារពោធិ ស្ថិតនៅឃុំខ្នារពោធិ កំពុងក្លាយជាតំបន់ទេសចរណ៍ធម្មជាតិដែលទាក់ទាញអ្នកទេសចរទៅទស្សនារៀងរាល់ថ្ងៃ

លោក ឌឿម ឌុន ប្រធានសហគមន៍ទេចចរណ៍ព្រៃធម្មជាតិ ទឹកជប់ខ្នារពោធិ៍ បានឲ្យដឹងថា តំបន់ទេសចរណ៍អេកូធម្មជាតិទឹកជប់ខ្នារពោធិ ស្ថិតនៅឃុំខ្នារពោធិ ស្រុកសូទ្រនិគមខេត្ដសៀមរាប តំបន់នេះមានព្រៃកោងកាងទឹកសាបប្រមាណ៩០ហិកតា និងមានព្រៃស្រោង ព្រៃឬស្សី ព្រមទាំងទឹកជប់ខួបប្រាំងខួបវស្សា។ ជារៀងរាល់ថ្ងៃមានភ្ញៀវទេសចរណ៍បានទៅទស្សនានៅតំបន់នោះជាបន្ដបន្ទាប់ ខណៈដែលមានព្រៃកោងកាងទឹកសាប គួរអោយទាក់ទាញ។ នៅក្នុងព្រៃកោងកាង មានស្ពានសម្រាប់ដើរទស្សនា ដែលមានភាពងាយស្រួល ដោយប្រើប្រើរយៈពេលជាង៣០នាទី...

ព័ត៌មានលំអិត

ពលរដ្ឋក្រីក្រ ក្នុងខេត្តសៀមរាប ថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានផ្ដល់ជំនួយក្នុងអំឡុងជំងឺកូវីដ-១៩

ប្រជាពលរដ្ឋក្រីក្រនៅឃុំអំពិល ស្រុកប្រាសាទបាគង ខេត្ដសៀមរាប ដែលជាជនក្រីក្ររួមមានស្រី្ដមេម៉ាយ និងចាស់ជរា ជនពិកា បាននឹងកំពុងចាប់យកការប្រកបរបរត្បាញល្ពាក់ធ្វើជាកន្ត្រក កញ្រែ្ចង និងសម្ភារ:ប្រើប្រាស់ផ្សេងៗទៀត ដើម្បីបានប្រាក់ចំណូលបន្ថែម បន្ទាប់ប្រមូលផលស្រូវ។ ពួកគាត់បានបានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅ ចំពោះប្រមុខរាជរដ្ឋាភិបាល ដែលបានជួយឧត្ថម្ភថិកាក្នុងអំឡុងពេលជួបបញ្ហាសេដ្ឋកិច្ចគ្រួសារ ដោយសារជំងឺកូវីដ-១៩។ ប្រជាពលរដ្ឋទាំងនោះ បានលើកឡើងថា ក្នុងរយៈពេលពួកគាត់មានបញ្ញជីវភាពខ្វះខាត ដោយសារកូវីដ-១៩នេះ ពួកគេបានទទួលថវិកាពីរាជរដ្ឋាភិបាលចំនួន៧ដងមកហើយ...

ព័ត៌មានលំអិត
Page 287 of 589 1 286 287 288 589

Recommended

សូម Like និង Follow ពួកយើង