Tag: អាជ្ញាធរជាតិអប្សរា

ប្រាសាទមេបុណ្យខាងលិចត្រូវបាន​ចាប់ផ្តើម​បន្ត​ជួសជុល​ឡើង​វិញ​កាលពីដើម​ខែ​មករា បន្ទាប់ពី​មាន​បញ្ហា​កង្វះ​ថវិកា​

ប្រាសាទមេបុណ្យខាងលិចត្រូវបាន​ចាប់ផ្តើម​បន្ត​ជួសជុល​ឡើង​វិញ​កាលពីដើម​ខែ​មករា បន្ទាប់ពី​មាន​បញ្ហា​កង្វះ​ថវិកា​

​នៅ​ថ្ងៃ​ចន្ទ ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០១៩​ម្សិលមិញ​នេះ ឯកឧត្តម ហង់ ពៅ អគ្គនាយក​ស្ដីទី​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានដឹង​នាំ​គណៈប្រតិភូ​នៃ​ស្ថានទូត​បារាំង ដើម្បី​ពិនិត្យ​មើល​ពី​ស្ថានភាព​នៃ​ជួសជុល​ប្រាសាទ​មេបុណ្យ​ខា​លិច ឬ​បារាយណ៍​ខាងលិច​ផងដែរ​។​ ​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម ហង់ ពៅ បាន​មាន​ប្រសាស៍ថា បន្ទាប់​ពី​ការជួសជុល​នៃ​ប្រាសាទមេបុណ្យខាងលិច ត្រូវបាន​ផ្អាក់​ការជួសជុល​មួយរយៈ បន្ទាប់ពី​មាន​បញ្ហា​មួយចំនួន និង​កង្វះ​ថវិកា​នា​ពេល​កន្លងមក​នេះ ...

អាជ្ញាធរ​ជាតិ​អប្សរាបង្ហាញថាការទិញ​-​លក់​ដីធ្លី​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរគឺ​ខុសច្បាប់​

អាជ្ញាធរ​ជាតិ​អប្សរាបង្ហាញថាការទិញ​-​លក់​ដីធ្លី​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរគឺ​ខុសច្បាប់​

​តាម​ខ្លឹមសារ​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម « ហ្វេ​សប៊ុក » ផ្លូវការ​របស់​អាជ្ញាធ​រ​ជាតិ​អប្សរា ដែល​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​០៨ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ បានបញ្ជាក់​ថា ថ្មីៗ នេះ អាជ្ញាធរ​ជាតិ​អប្សរា​សង្កេតឃើញថា ការប្រកាស​លក់ដូរ​ដីធ្លី​ក្នុង​តំបន់​១ និង​តំបន់​២​នៃ​រមណីយដ្ឋាន​អង្គរ កំពុងតែ​បាន​ប្រព្រឹត្តទៅ​យ៉ាង​សកម្ម​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​សង្គម ដែល​ការប្រកាស​លក់ដូរ​ដីធ្លី​នេះ​ផ្ទុយ​នឹង​ច្បាប់​ដូច​មានចែង​ក្នុង​ព្រះរាជក្រឹត្យ​លេខ​០០១ ន​.​ស ចុះ​ថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ​១៩៩៤ ...

មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរាប្រគល់​កុលាលភាជន៍​សម័យអង្គ​រ​ចំនួន​មួយជូន​អាជ្ញាធរ​ជាតិ​អប្សរា​រក្សាទុក​

មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរាប្រគល់​កុលាលភាជន៍​សម័យអង្គ​រ​ចំនួន​មួយជូន​អាជ្ញាធរ​ជាតិ​អប្សរា​រក្សាទុក​

​លោក ហៃ ហ៊​ត បានឱ្យដឹងថា កាលពី​រសៀល​ថ្ងៃ​ទី​០៦ ខែ​កុម្ភៈ​ឆ្នាំ​២០១៩ រូបលោក និង កញ្ញា ឆេង វុច​នា ដែល​ជា​បុគ្គលិក​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​យក​កុលាលភាជន៍​បុរាណ​ចំនួន​មួយ ដែល​កុលាលភាជន៍​នេះ នៅ​មាន​រូបរាង​ល្អ​នៅឡើយ លើកលែង​តែ​ផ្នែក​មាត់​ខាងលើ​បែក​ដោយសារ​ត្រូវ​នឹង​ផ្លែចប​ពេល​ជីកដី មក​ប្រគល់ជូន​អាជ្ញាធរ​ជាតិ​អប្សរា​ដើម្បី​សម្អាត​និង​ជួសជុល​តាម​បច្ចេកទេស​បុរាណវិទ្យា​មុននឹង​ប្រគល់ជូន​សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ - អង្គរ រក្សាទុក ...

អាជ្ញាធរ​ជាតិ​អប្សរាបានចាប់ផ្ដើម​បូមទឹក​បញ្ចូល​ក្នុង​ស្រះ​ប្រាសាទអង្គរវត្ត​

អាជ្ញាធរ​ជាតិ​អប្សរាបានចាប់ផ្ដើម​បូមទឹក​បញ្ចូល​ក្នុង​ស្រះ​ប្រាសាទអង្គរវត្ត​

​លោក ភឿន សុ​ឃីម អនុប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ទឹក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានឱ្យដឹងថា ចាប់ពី​ថ្ងៃ​ទី​០៣ ខែ​កុម្ភៈ​ឆ្នាំ​២០១៩​នេះ​មក ក្រុមការងារ​នាយកដ្ឋាន​គ្រប់គ្រង​ទឹក កំពុង​បូមទឹក​ពី​ក​សិន្ធុ​ប្រាសាទអង្គរវត្ត បញ្ចូល​ទៅក្នុង​ស្រះ​ខាងត្បូង ឬ​ស្រះ​ប្រុស ដែល​ពេល​នេះ​ការបញ្ចូល​ទឹក​សម្រេចបាន​ប្រមាណ ៣០​ភាគរយ ស្មើនឹង ១៥០០​ម៉ែត្រគូប ខណៈពេល​ដែល​កម្ដៅថ្ងៃ​ហួតហែង​ខ្លាំង​នា​រដូវប្រាំង បាន​ធ្វើឱ្យ​ទឹក​នៅ​ក្នុង​ស្រះ​ស្រក​លឿន និង​បាត់​សោភ័ណភាព​មួយផ្នែក ព្រោះ​ស្រះ​ទឹក​នៅ​ប្រាសាទអង្គរវត្ត គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​សម្រាប់​ភ្ញៀវទេសចរ​ដែល​និយម​ផ្តិត​យក​រូបភាព​កំពូល​ប្រាសាទអង្គរវត្ត​ឆ្លុះ​ជាមួយ​នឹង​ទឹក​។​ ...

ភ្នំ​បាខែង​ក្នុង​ខេត្ត​សៀមរាបជា​តំបន់​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​សម្រាប់​ការ​ទស្សនា​ពេល​ថ្ងៃ​លិច​

ភ្នំ​បាខែង​ក្នុង​ខេត្ត​សៀមរាបជា​តំបន់​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​សម្រាប់​ការ​ទស្សនា​ពេល​ថ្ងៃ​លិច​

​លោក ឡុង កុសល អ្នកនាំពាក្យ​របស់​អាជ្ញា​ធរ​ជាតិ​អប្សរា បានឲ្យដឹងថា ក្នុង​មួយ​ថ្ងៃៗ មាន​ភ្ញៀវទេសចរ​ជាច្រើន​បាន​នាំគ្នា​ឡើង​មក​លើ​ភ្នំ​បាខែង​នេះ ក្នុង​គោលបំណង​មើល​ថ្ងៃ​លិច​ផង និង​មក​មើល​ប្រាសាទ​ផង ប៉ុន្តែ​សម្រាប់​ការឡើង​ទៅលើ​ប្រាសាទ​ទស្សនា​ថ្ងៃ​លិច បច្ចុប្បន្ន​អាជ្ញាធរ​អប្សរា​បាន​កំណត់​ឱ្យ​ភ្ញៀវ​ទេសចរណ៍​ចំនួន​តែ​៣០០​នាក់​ទេ ដែល​ឡើង​ទៅលើ​កំពូល​ប្រាសាទភ្នំបាខែង ក្នុងពេល​ទស្សនា​ម្ដងៗ ខណៈ​ដែល​ភ្ញៀវ​ទេសចរណ៍​ដទៃទៀត ដែល​ចង់​ឡើង​ទៅ​ទស្សនា​នៅ​កំពូល​ប្រាសាទភ្នំបាខែង​ដែរនោះ គឺ​ត្រូវ​រង់ចាំ​ដល់ពេល​ដែល​អ្នក​ឡើង​មុនៗ​ចុះ​មក​វិញ ទើប​អាច​អនុញ្ញាត​ឱ្យ​អ្នកថ្មី​ឡើង​បន្ត​ទៀត​បាន ឬ​អាច​មើល​ថ្ងៃ​លិច​ត្រឹម​កំពូលភ្នំ​បាន ដោយ​អាជ្ញាធរ​អប្សរា​បាន​រៀបចំ​ឲ្យមាន​កន្លែង​មើល​ថ្ងៃលិ​ចបាន​ដោយ​មិនបា​ច់​ឡើង​ទៅ​លើ​ប្រាសាទ ។​ ...

អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​មមាញឹក​ក្នុង​ការជួសជុល​ផ្លូវ​សំខាន់ៗ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​

អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​មមាញឹក​ក្នុង​ការជួសជុល​ផ្លូវ​សំខាន់ៗ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​

​តាម​ប្រសាសន៍​របស់​លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា ក្នុង​ឆ្នាំ​២០១៩​នេះ អាជ្ញាធរ​ជាតិ​អប្សរា​កំពុងតែ​មមាញឹក​ក្នុង​ការជួសជុល និង​កែលម្អ​ផ្លូវ​សំខាន់ៗ​មួយចំនួន​ក្នុង​តំបន់​អង្គរ​ឱ្យមាន​ភាពល្អប្រសើរ ដើម្បី​ផ្តល់​ភាពងាយស្រួល​ក្នុងការ​ធ្វើ​ដំណើរ​របស់​ភ្ញៀវទេសចរ និង​បម្រើ​ផលប្រយោជន៍​ទូទៅ​ផ្សេង​ទៀត​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្តសៀមរាប​។​ ​ជាក់ស្តែង កំណាត់​ផ្លូវ​កូម៉ៃ​ចាប់ពី​ចំណុច​ផ្លូវកែង​សួន​គ្រឿងទេស​របស់​អាជ្ញាធរ​ជាតិ​អប្សរា ឆ្ពោះ​ទៅ​ប្រាសាទ​អង្គរ ត្រូវបាន​ជួសជុល និង​កែលម្អ​ឡើងវិញ​ហើយ​ដោយ​អ៊ុត​កៅស៊ូ​បេទីម ដែល​មាន​គុណភាព​ខ្ពស់ និង​ប្រើប្រាស់​ជាប់​បាន​យូរ​។ រហូតមកដល់​ថ្ងៃ​២៩ ខែ​មករា ...

ថ្ងៃនេះរដ្ឋមន្ត្រីក្រសួង​វប្បធម៌និង​ទេសចរណ៍​នៃ​ប្រទេស​ចិនបាន​ធ្វើ​ទស្សនកិច្ច​នៅ​រមណីយដ្ឋាន​អង្គរ​

ថ្ងៃនេះរដ្ឋមន្ត្រីក្រសួង​វប្បធម៌និង​ទេសចរណ៍​នៃ​ប្រទេស​ចិនបាន​ធ្វើ​ទស្សនកិច្ច​នៅ​រមណីយដ្ឋាន​អង្គរ​

​ក្នុង​ឱកាស​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ខេត្ត​សៀមរាប ចាប់ពី​ថ្ងៃ​ទី​២៧ ដល់​ថ្ងៃ​ទី​២៨ មករា ឆ្នាំ​២០១៩​នោះ ថ្ងៃនេះ​ ​ឯកឧត្តម ឡ ស៊ូ​កាង រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​ទេសចរណ៍​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន រួមជាមួយ​នឹង​គណៈប្រតិភូ បាន​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រាសាទ​មួយចំនួន​ក្នុង​រមណីយដ្ឋាន​អង្គរ ពិសេស​ទៅ​កាន់​ប្រាសាទ​ដែល​ស្ថិត​ក្នុង​គម្រោង​សហប្រតិបត្តិការ​រវាង​អាជ្ញាធរ​ជាតិ​អប្សរា និង​បណ្ឌិតសភា​សម្រាប់​បេតិកភណ្ឌ​វប្បធម៌​ចិន ហៅ​កាត់​ថា CSA​។​ ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ឯកឧត្តម ឡ ...

ស្ថាប័ន​ធានា​គុណភាព​ជប៉ុនបង្ហាញ​ពី​ចំណុច​សំខាន់ៗសម្រាប់​ការចុះ​ធ្វើ​សវនកម្ម​ប្រព័ន្ធ​គ្រប់គ្រង​បរិស្ថានISO14001: 2015លើក​ទី​១ដែល​គ្រប់គ្រង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​

ស្ថាប័ន​ធានា​គុណភាព​ជប៉ុនបង្ហាញ​ពី​ចំណុច​សំខាន់ៗសម្រាប់​ការចុះ​ធ្វើ​សវនកម្ម​ប្រព័ន្ធ​គ្រប់គ្រង​បរិស្ថានISO14001: 2015លើក​ទី​១ដែល​គ្រប់គ្រង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​

​ក្នុង​រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​២២ ដល់​ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០១៩​នេះ ស្ថាប័ន​ធានា​គុណភាព​ជប៉ុន ហៅ​កាត់​ថា JQA (Japan Quality Assurance) បាន​នឹង​កំពុងបើក​សវនកម្ម​ផ្ទៃ​ក្រៅ​លើក​ទី​១ លើ​ប្រព័ន្ធ​គ្រប់គ្រង​បរិស្ថាន ISO 14001: 2015 លើក​ទី​១ ដែល​គ្រប់គ្រង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា នៅ​ស្នាក់ការ​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​បញ្ជាក់​នូវ​ភាព​អនុលោម​ជា​ប្រចាំ​ថ្ងៃ ...

អាជ្ញាធរ​ជាតិ​អប្សរាសាកល្បង​គម្រោង​ចម្រោះ​ទឹក​កខ្វក់​ពី​បង្គន់ដើម្បី​លើកកម្ពស់​សុខុមាលភាព​ប្រជាជន​

អាជ្ញាធរ​ជាតិ​អប្សរាសាកល្បង​គម្រោង​ចម្រោះ​ទឹក​កខ្វក់​ពី​បង្គន់ដើម្បី​លើកកម្ពស់​សុខុមាលភាព​ប្រជាជន​

​អាជ្ញាធរ​ជាតិ​អប្សរា សហការ​ជាមួយ​រាជរដ្ឋាភិបាល​បារាំង​ក្រោម​គម្រោង PAAGERA(​ប៉ាជឺរ៉ា​) បាន​សាកល្បង នូវ​គម្រោង​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​ចេញពី​បង្គន់​ខ្នាត​តូច​មួយ​កន្លែង ដើម្បី​កាត់បន្ថយ​ទឹក​កខ្វក់​ជ្រាបចូល​ក្រោម​ដី មាន​ទីតាំង​នៅ​ភូមិ​រហាល សង្គាត់​នគរធំ ក្រុង​សៀមរាប​នៃ​រមណីយដ្ឋាន​អង្គរ​។​ ​លោក ឡៃ ប៉ូ​ទី បុគ្គលិក​បច្ចេកទេស នៃ​នាយកដ្ឋាន​គ្រប់គ្រង​ទឹក នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​លើកឡើង​ថា​គម្រោង​នេះ​គឺជា​ប្រព័ន្ធ​សុ​វុឌ្ឍិកម្ម​ទឹក ដែល​ស្តុក​ទឹក​កខ្វក់ ដែល​បង្ហូរ​ចេញពី​បង្គន់​របស់​ប្រជាជន ទៅ​ចម្រោះ​ដោយ​ប្រព័ន្ធ​ស្វ័យប្រវត្តិ​មួយ មុន​នឹង​បញ្ចេញ​ទៅកាន់​ប្រព័ន្ធ​លូ​ធំ​។ ...

ម្សិលមិញ​នេះប្រតិភូ​មកពី​ប្រទេស​កា​ដា​ណាបាន​មក​ស្វែងរក​កិច្ចសហប្រតិបត្តិកា​រកា​រងារ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​

ម្សិលមិញ​នេះប្រតិភូ​មកពី​ប្រទេស​កា​ដា​ណាបាន​មក​ស្វែងរក​កិច្ចសហប្រតិបត្តិកា​រកា​រងារ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​

​គណៈប្រតិភូ​មកពី​ប្រទេស​កាណាដា ដឹកនាំ​ដោយ​ឯកឧត្តម Geng Tan សមាជិក​រដ្ឋសភា​នៃ​រដ្ឋ Ontario បាន​មក​ជួប​ពិភាក្សា​ការងារ​ជាមួយ​ថ្នាក់ដឹកនាំ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ដឹកនាំ​ដោយ​ឯកឧត្តម សុខ សង្វា​រ អគ្គនាយករង​ទទួលបន្ទុក​នាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍​អង្គរ នៅ​ស្នាក់ការ​អាជ្ញាធរ​ជាតិ​អប្សរា កាលពី​រសៀល​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០១៩ ម្សិលមិញ​នេះ ដើម្បី​ពិភាក្សា​លើ​កិច្ចសហប្រតិបត្តិការ​មួយចំនួន​ទៅ​ថ្ងៃ​អនាគត ជាពិសេស​ចង់ឱ្យមាន​កិច្ចសហការ​ផ្នែក​អប់រំ​បេតិកភណ្ឌ និង​ចង់ឱ្យមាន​ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ​រវាង​ក្រសួង​បេតិកភណ្ឌ​កាណាដា និង​ក្រសួង​វប្បធម៌ ...

Page 29 of 31 1 28 29 30 31

Recommended

សូម Like និង Follow ពួកយើង