Tag: ក្រសួង​សុខាភិបាល

អង្គការសុខភាពពិភពលោក៖ ការពាក់ម៉ាស មិនអាចការពារការឆ្លងជំងឺរលាកសួតប្រភេទថ្មីបានទាំងស្រុងឡើយ

អង្គការសុខភាពពិភពលោក៖ ការពាក់ម៉ាស មិនអាចការពារការឆ្លងជំងឺរលាកសួតប្រភេទថ្មីបានទាំងស្រុងឡើយ

អ្នកជំនាញការរបស់អង្គការសុខភាពពិភពលោក បញ្ជាក់ថា ការប្រើម៉ាសគឺសម្រាប់តែអ្នកដែលមានជំងឺ ឬអាការៈក្អក ឬកណ្ដាស់ តែប៉ុណ្ណោះ មិនតម្រូវឲ្យប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសពាក់វានោះឡើយ នេះបើតាមប្រសាសន៍មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលកម្ពុជា កាលពីល្ងាចថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ក្នុងសន្និសីទកាសែតជុំវិញករណីការរកឃើញដំបូង ករណីណូវែលកូរ៉ូណា នៅខេត្តព្រះសីហនុ នៅទីស្ដីការក្រសួងសុខាភិបាល។ នៅក្នុងឱកាសនោះ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ ...

ពុំមានករណីជំងឺណូវ៉ែលកូរ៉ូណា នៅក្នុងខេត្តសៀមរាបឡើយ

ពុំមានករណីជំងឺណូវ៉ែលកូរ៉ូណា នៅក្នុងខេត្តសៀមរាបឡើយ

ពុំមានករណីជំងឺណូវ៉ែលកូរ៉ូណា ក្នុងខេត្តសៀមរាប ឡើយ គិតត្រឹមរាត្រីថ្ងៃទី ២៤ ខែមករាឆ្នាំ ២០២០នេះ ខណៈឯកឧត្តមអភិបាលខេត្ត អភិបាលរងខេត្ត និងមន្ត្រីជាន់ខ្ពស់សាលាខេត្តសៀមរាប ជាច្រើនរូប បានចុះពិនិត្យស្ថានភាពដោយផ្ទាល់ នៅអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប។ បើតាមព័ត៌មានផ្លូវការ របស់អ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់នៅថ្ងៃទី 23 ខែមករាឆ្នាំ 2020ថា ពុំមានករណីជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មី ...

សន្និបាតប្រចាំឆ្នាំ២០១៩ស្តីពីគម្រោងពង្រឹងសមត្ថភាពនិងមុខងារ ប្រព័ន្ធសុខភាពភ្នែក ខេត្តសៀមរាប “ដើម្បីនិរន្តរភាពរបស់មណ្ឌលថែទាំភ្នែក”

សន្និបាតប្រចាំឆ្នាំ២០១៩ស្តីពីគម្រោងពង្រឹងសមត្ថភាពនិងមុខងារ ប្រព័ន្ធសុខភាពភ្នែក ខេត្តសៀមរាប “ដើម្បីនិរន្តរភាពរបស់មណ្ឌលថែទាំភ្នែក”

នៅព្រឹកថ្ងៃទី១៣ ខែ ធ្នូ ២០១៩ អង្គការ ហាត ធូហាត អន្តរជាតិ សហការជាមួយក្រសួងសុខាភិបាល និងទីភ្នាក់ងារសហប្រតិបត្តិអន្តរជាតិកូរ៉េ(KOICA) បានរៀបចំសន្នីបាតប្រចាំឆ្នាំ២០១៩ ស្តីពី គម្រោងពង្រឹងសមត្ថភាព និងមុខងារប្រព័ន្ធសុខភាពភ្នែក ដើម្បីនិរន្តរភាពរបស់មណ្ឌល ថែទាំភ្នែក នៅសណ្ឋាគារសុខាអង្គរខេត្តសៀមរាប ។ បើតាម លោកសាស្ត្រាចារ្យ ...

មន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល រំលឹក​ដល់​ក្រុមគ្រូពេទ្យ ត្រូវ​ពង្រឹង​ជំនាញ​របស់ខ្លួន ចៀសវាង​គ្រោះថ្នាក់​ដល់​អ្នកជំងឺ​

មន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល រំលឹក​ដល់​ក្រុមគ្រូពេទ្យ ត្រូវ​ពង្រឹង​ជំនាញ​របស់ខ្លួន ចៀសវាង​គ្រោះថ្នាក់​ដល់​អ្នកជំងឺ​

​ក្រុមគ្រូពេទ្យ គួរ​ធ្វើ​បច្ចុប្បន្នភាព​ជំនាញ​របស់ខ្លួន ដើម្បី​ព្យាបាល​អ្នកជំងឺ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធិភាព គុណភាព​ប្រកបដោយ​វិជ្ជាជីវៈ ខណៈ​ក្រុមគ្រូពេទ្យ​មួយចំនួន បាន​ព្យាបាល​អ្នកជំងឺ​ខ្វះ​ក្រមសីលធម៌ និង​វិជ្ជាជីវៈ បណ្ដាល​ឲ្យ​ប្រឈម​នឹង​គ្រោះថ្នាក់​។​ ​ឯកឧត្ដម ធា គ្រុយ រដ្ឋលេខាធិការ​នៃ​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​ក្រុមប្រឹក្សា​គណៈ​គ្រូពេទ្យ​ជាតិ​កម្ពុជា បាន​ថ្លែង​បែបនេះ​នៅក្នុង​ស​ន្នី​សិទ​ប្រចាំឆ្នាំ​លើក​ទី​០៣ របស់​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្ដ​សៀមរាប ក្រោម​ប្រធានបទ ”​ជំងឺ​តំបន់​ត្រូពិច​លើ​កុមារ​” ដែល​ធ្វើឡើង​នៅ​សាលសន្និសីទ​សុខា ខេត្ដ​សៀមរាប ព្រឹក​ថ្ងៃទី​២៦ ...

ថ្នាក់ដឹកនាំ​ក្រសួងសុខាភិបាល ដឹកនាំ​ក្រុមការងារចុះ​ពិនិត្យ និងព្យាបាល​ជំងឺ​ជូន​ពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​នៅ​ស្រុក​អង្គរជុំ​

ថ្នាក់ដឹកនាំ​ក្រសួងសុខាភិបាល ដឹកនាំ​ក្រុមការងារចុះ​ពិនិត្យ និងព្យាបាល​ជំងឺ​ជូន​ពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​នៅ​ស្រុក​អង្គរជុំ​

​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៩​នេះ លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បាន​ដឹកនាំ​ក្រុមគ្រូពេទ្យ ដែល​អមដំណើរ​ដោយ​លោកស្រី​វេជ្ជបណ្ឌិត ឡាក់ មួយ​ស៊ា​ង អនុប្រធាននាយកដ្ឋាន​ការពារ​សុខភាព នៃ​ក្រសួងសុខាភិបាល លោក​វេជ្ជបណ្ឌិត មួង ណារិន អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប លោក​អភិបាលស្រុក​អង្គរជុំ ថ្នាក់ដឹកនាំ​និង​មន្ត្រីរាជការ​នៃ​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប ដោយ​នាំយកទៅ​ជាមួយ​ឱសថ​និង​បរិក្ខា​ពេទ្យ ...

ក្រសួងសុខាភិបាល បាន​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​អធិការកិច្ច​សុវត្ថិភាព​ចំណីអាហារ​នៅ​កន្លែង​ប្រើប្រាស់​ចុងក្រោយ ក្រុង​សៀមរាប ខណៈ​រយៈពេល​៥​ឆ្នាំ​ចុងក្រោយ ប្រទេស​កម្ពុជា​មានការ​ពុល​ចំណីអាហារ ជាង​១០០​ដង មាន​ជនរងគ្រោះ​ជាង​៥​ពាន់​នាក់ និង​ស្លាប់​ជិត​៨០​នាក់​

​ក្រសួងសុខាភិបាល បាន​បើក​វគ្គ​បណ្តុះបណ្តាល​មួយ មាន​រយៈពេល​៤​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២០​ដល់​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៩​នេះ ស្តីពី​អធិការកិច្ច​សុវត្ថិភាព​ចំណីអាហារ​នៅ​កន្លែង​ប្រើប្រាស់​ចុងក្រោយ នៅ​ក្រុង​សៀមរាប ដោយ​ផ្អែក​តាម​កម្រិត​ហានិភ័យ ដែល​បានរៀបចំ​ដោយ​ការិយាល័យ​សុវត្ថិភាព​ចំណីអាហារ នៃ​នាយកដ្ឋាន​ឱសថ ចំណីអាហារ បរិក្ខារ​ពេទ្យ និង​គ្រឿងសំអាង​របស់​ក្រសួងសុខាភិបាល ក្នុង​គោលបំណង​ដើម្បី​ការពារ​ថែទាំ សុខភាព​របស់​ប្រជាជន​ទូទាំងប្រទេស ក៏ដូចជា​ភ្ញៀវ​ទេសចរណ៍​អន្ដរជាតិ​ដែល​បាន និង​កំពុង​មក​ទស្សនា​ទឹកដី​នៃ​ខេត្តសៀមរាប ។​ ​មានប្រសាសន៍​បើក​វគ្គ​បណ្ដុះបណ្ដាល​នេះ ...

មន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល​ជំរុញ​ឱ្យ​គ្រប់​មន្ទីរពេទ្យ​ទាំងអស់​នៅ​កម្ពុជា​ជួបប្រជុំគ្នា​ឱ្យបាន​ច្រើនដង ដើម្បី​ចែករំលែក​បទពិសោធន៍​លើ​ការងារ​ថែទាំ​ដល់​គិលានុបដ្ឋាក និង​ឆ្មប​

មន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល​ជំរុញ​ឱ្យ​គ្រប់​មន្ទីរពេទ្យ​ទាំងអស់​នៅ​កម្ពុជា​ជួបប្រជុំគ្នា​ឱ្យបាន​ច្រើនដង ដើម្បី​ចែករំលែក​បទពិសោធន៍​លើ​ការងារ​ថែទាំ​ដល់​គិលានុបដ្ឋាក និង​ឆ្មប​

​នៅ​ព្រឹក​ថ្ងៃទី​០២ ខែសីហា ឆ្នាំ​២០១៩​នេះ មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប បានធ្វើ​សន្និសីទ​គិលានុបដ្ឋាក និង​ឆ្មប​លើក​ទី​១​ឆ្នាំ​២០១៩ ក្រោម​ប្រធានបទ​ការធ្វើ​ឲ្យ​ប្រសើរឡើង នូវ​គុណភាព​ថែទាំ និង​សុវត្ថិភាព​។ ​លោក ប៉ែន ផលគុណ ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ក្នុង​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយនេះ មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប មានការ​អភិវឌ្ឍន៍​គួរឱ្យកត់សំគាល់ ទាំង​ហេដ្ឋារចនាសម្ព័ន្ធ អនាម័យ និង​បរិស្ថាន ...

អភិបាលខេត្ត​សៀមរាបប្រគល់​រថយន្ត​សង្គ្រោះ​ចំនួន​៤​គ្រឿង ដល់​មន្ទីរពេទ្យ​ក្នុង​ខេត្ត​

អភិបាលខេត្ត​សៀមរាបប្រគល់​រថយន្ត​សង្គ្រោះ​ចំនួន​៤​គ្រឿង ដល់​មន្ទីរពេទ្យ​ក្នុង​ខេត្ត​

​ក្នុងឱកាស​ប្រារព្ធ​ទិវា​សប្តាហ៍​ពិភពលោក​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ ក្រោម​ប្រធានបទ ៖ យើងទាំងអស់គ្នា​គាំទ្រ​ការ​បំបៅកូន ដោយ​ទឹកដោះ​ម្តាយ នៅ​បរិវេណ​សួន​កម្សាន្ត​ខាងជើង​ព្រះរាជដំណាក់ ក្នុង​ក្រុង​សៀមរាប នា​ព្រឹក​ថ្ងៃទី​៣០ ខែ កក្កដា ឆ្នាំ​២០១៩​នេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប បានប្រគល់​រថយន្ត​សង្គ្រោះ ចំនួន ៤​គ្រឿង ដែល​ទទួលបាន​ពី​ខេត្ត​ឃ្យុ​ង​គី នៃ​សាធារណរដ្ឋ ...

ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​ក្រសួងសុខាភិបាល បង្ហាញថា នៅក្នុង​សប្តាហ៍​នេះ ស្ថានភាព​គ្រុនឈាម​នៅ​កម្ពុជា មិនមាន​សន្ទុះ​កើនឡើង​ទៀត​ទេ ហើយ​រំពឹងទុក​ថា រយៈពេល​២​សប្តាហ៍​ខាងមុខ ស្ថានភាព​គ្រុនឈាម​នឹង​ថយចុះ​

ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​ក្រសួងសុខាភិបាល បង្ហាញថា នៅក្នុង​សប្តាហ៍​នេះ ស្ថានភាព​គ្រុនឈាម​នៅ​កម្ពុជា មិនមាន​សន្ទុះ​កើនឡើង​ទៀត​ទេ ហើយ​រំពឹងទុក​ថា រយៈពេល​២​សប្តាហ៍​ខាងមុខ ស្ថានភាព​គ្រុនឈាម​នឹង​ថយចុះ​

​ក្នុងឱកាស​អញ្ជើញ​ចុះសួរសុខទុក្ខ​អ្នកជំងឺ និង តាមដាន​មើល​ស្ថានភាព​នៃ​ជំងឺគ្រុនឈាម នៅ​មន្ទីរពេទ្យ​កុមារ​ជ័យ​វរ្ម័នទី​៧ និង​នៅ​មន្ទីរពេទ្យ​កុមារ​អង្គរ ក្នុង​ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៩​នេះ ឯកឧត្តម វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល មានប្រសាសន៍ថា នៅក្នុង​ព្រឹត្តិការណ៍​ផ្ទុះឡើង​នៃ​ជំងឺគ្រុនឈាម​នេះ មន្ទីរពេទ្យ​គន្ធបុប្ផា ទាំង​នៅ​រាជធានី​ភ្នំពេញ និង​នៅ​ខេត្តសៀមរាប បាន​ដើរតួនាទី​យ៉ាងសំខាន់ ...

គិត​ត្រឹម​២៦​សប្តាហ៍​នៃ​ដើមឆ្នាំ​២០១៩​នេះ​ប៉ុណ្ណោះ ក្នុង​ខេត្តសៀមរាប​មាន​កុមារ ១១​នាក់ ស្លាប់​ដោយសារ​ជំងឺគ្រុនឈាម​

ក្រសួងសុខាភិបាលអំពាវនាវជាថ្មីឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺគ្រុនឈាម

កម្មវិធីរួមគ្នាដើម្បីសង្គម ក្រោមប្រធានបទ << ក្រសួងសុខាភិបាលអំពាវនាវជាថ្មីឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺគ្រុនឈាម >> - សម្រាប់ថ្ងៃចន្ទ ១៤កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១

Page 3 of 4 1 2 3 4

Recommended

សូម Like និង Follow ពួកយើង