គ្រួសារជនពិការនិងគ្រួសារចាស់ជរាងាយរងគ្រោះចំនួន ៣១គ្រួសារក្នុងស្រុកអង្គរធំ ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប
កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោកជំទាវ ទាង អេង ទៀ សីហា អនុប្រធានគណៈកម្មាធិការសាខាខេត្ត រួមជាមួយនឹងសហការីនៃសាខាកាកបាទក្រហមខេត្តសៀមរាប បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនដល់គ្រួសារជនពិការ និងគ្រួសារចាស់ជរាងាយរងគ្រោះ ចំនួន ៣១គ្រួសារ មកពីបណ្ដាឃុំនៃស្រុកអង្គរធំ ។ មានប្រសាសន៍នាឱកាសនោះលោកជំទាវ ទាង ...