ម្សិលមិញនេះ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ចែកអំណោយសង្គ្រោះបន្ទាន់ដល់ពលរដ្ឋក្នុងឃុំសង្វើយ ដែលរងគ្រោះដោយទឹកជំនន់បឹងទន្លេសាប
កាលពីព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២១៨ម្សិលមិញនេះ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដឹកនាំដោយលោកជំទាវ គួយ ណាលីន ឃឹម ប៊ុនសុង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាសាខាខេត្ត បានអញ្ជើញចុះចែកអំណោយសង្គ្រោះបន្ទាន់ដល់ពលរដ្ឋរស់នៅក្នុងភូមិព្រៃប្រស់ ឃុំសង្វើយ ស្រុកជីក្រែង ចំនួន ៥១គ្រួសារ ដែលលំនៅដ្ឋានពួកគាត់រងគ្រោះដោយទឹកជំនន់បឹងទន្លេសាប ហើយបានមកស្នាក់នៅបណ្តោះអាសន្នលើទីទួលសុវត្តិភាព ក្រោមការរៀបចំរបស់អាជ្ញាធរស្រុកជីក្រែង ដែលក្នុងមួយគ្រួសារទទួលបានមុង១ , ...