ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន១១៧គ្រួសារនៅស្រុកស្វាយលើ

ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន១១៧គ្រួសារនៅស្រុកស្វាយលើ ទទួលបានអំណោយជាស្បៀងអាហារ ពីអង្គការចក្ខុវិស័យកម្ពុជា អង្គការចក្ខុវិស័យកម្ពុជា និងមូលនិធិ ASEA Advancing Life Foundation រួមជាមួយរ៉ូតារីក្លិប បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ដូចជាអង្ករ , ទឹកត្រី , ត្រីខ , មី , អំបិល...

ព័ត៌មានលំអិត

គ្រួសារក្រីក្រជួបការលំបាកខ្លាំង ទទួលបានស្បៀងអាហារ និងថវិកាមួយចំនួនពីមន្រ្តីសង្ឃខេត្តសៀមរាប

ព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ មន្ត្រីសង្ឃខេត្តសៀមរាបដែលនិមន្តមកពីទីអារាមផ្សេងៗគ្នាក្នុងខេត្តសៀមរាប ដឹកនាំដោយព្រះវិន័យធរគណខេត្ត ព្រះនាម ព្រះបវរវិជ្ជា ទេព ភឿន បាននាំយកស្បៀងអាហារនិងថវិកាមួយចំនួន ដើម្បីឧបត្ថម្ភ និងសួរសុខទុក្ខ ដល់គ្រួសារក្រីក្រមួយគ្រួសារ នៅភូមិសាលាកន្សែង សង្គាត់ស្វាយដង្គំ ដែលកំពុងជួបប្រឈមខ្លាំងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដោយសារតែស្រ្តីទទួលអំណោយ ឈ្មោះ គឹម ស្រីថេង...

ព័ត៌មានលំអិត

ប្រជាកសិករក្នុងខេត្តសៀមរាប បង្ហាញ់ថាស្រូវវស្សានៅឆ្នាំនេះកើនទិន្នផលច្រើនជាងឆ្នាំមុន បើទោះជួបគ្រោះរាំងស្ងួត និងទឹកជំនន់ក៏ដោយ

បើតាមតំណាងប្រជាកសិកររស់នៅក្នុងភូមិព្រលាន ឃុំជន្លាស់ដៃ ស្រុកក្រឡាញ់ បានអោយដឹងកាលពីថ្ងៃទី០៣ ខែវិច្ឆិកានេះថា ស្រូវប្រជាកសិករជាច្រើនពាន់ហិកតាបាននឹងកំពុងទទួលផលជាបណ្ដើរៗហើយ ដែលក្នុងមួយហិកតា អាចទទួលបានផលពី៣តោនទៅ៣តោនកន្លះ មានការកើនឡើងជាងឆ្នំាមុន ព្រោះតាមការសង្កេតឃើញជាក់ស្ដែង ស្រូវមានការលូតលាស់ល្អនិងចេញផ្លែផ្កាល្អ មានភាពល្អប្រសើរ។ ពួកគាត់បានបន្ដថា កាលពីឆ្នាំមុនៗស្រូវស្រែរបស់ពួកគាត់ មានការិចរិលដើមស្រូវដោយទទួលទិន្នផលប្រហែល២តោនទៅ២តោនកន្លះប៉ុណ្ណោះ។ជាក់ស្ដែងស្រូវនៅតំបន់ឃុំជន្លាស់ដៃ និងឃុំតាអាន ស្រុកក្រឡាញ់ បាននឹងកំពុងតែផ្ដល់ទិន្នផលល្អគួរអោយកត់សំគាល់ បើទោះបីស្រូវទាំងនោះ ធ្លាប់បានរងគ្រោះដោយគ្រោះរាំងស្ងួត...

ព័ត៌មានលំអិត

មន្រ្តីជាន់ខ្ពស់នៃក្រសួងផែនការ ជម្រុញឲ្យមន្រ្តីនៃបណ្តាអង្គភាព-ស្ថាប័នពាក់ព័ន្ធក្នុងពហុវិស័យ ត្រូវអនុវត្តគោលនយោបាយជាតិប្រជាជន ឆ្នាំ២០១៦-២០៣០ឲ្យមានប្រសិទ្ធភាព ដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ច ការអភិវឌ្ឍជាតិប្រកបដោយចិរភាព

លើកឡើងនៅក្នុងអង្គសិក្ខាសាលា ស្តីពីការណែនាំ និងពង្រឹងសមត្ថភាពដល់មន្រ្តីជំនាញថ្នាក់ក្រោមជាតិ សម្រាប់តាមដានត្រូតពិនិត្យ និងវាយតម្លៃការអនុវត្ត គោលនយោបាយជាតិប្រជាជន ឆ្នាំ២០១៦-២០៣០ នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលាខេត្តសៀមរាប ឯកឧត្តម ជា ចាន់ទុំ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានប្រជាជន និងការអភិវឌ្ឍន៍ មានប្រសាសន៍ថា៖ ក្នុងដំណើរការនៃការអនុវត្តគោលនយោបាយរយៈពេលវែងដ៏មានសារសំខាន់មួយនេះរាជរដ្ឋាភិបាល បានអំពាវនាវឲ្យមានការអនុវត្តតាមបែបវិមជ្ឍការ...

ព័ត៌មានលំអិត

ប្រធានមន្ទីរកសិកម្មខេត្តសៀមរាបជំរុញឲ្យកសិកររៀបចំដី និងព្រួស គ្រាប់ពូជស្រូវចុងរដូវ វស្សា និងស្តារឡើងវិញក្រោយការប៉ះពាល់ ខូចខាត ដោយជំនន់ទឹកភ្លៀង

កាលពីរសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប និងសហការី បានចុះពិនិត្យ ចូលរួមរៀបចំដី ព្រួស គ្រាប់ពូជស្រូវចុងរដូវវស្សា និងស្តារឡើងវិញក្រោយការប៉ះពាល់ខូចខាត ដោយជំនន់ទឹកភ្លៀង នៅឃុំកែវពណ៌ និងឃុំសំរោងយា ស្រុកពួកខេត្តសៀមរាប...

ព័ត៌មានលំអិត

ឯកឧត្តម ងី ច័ន្ទ្រផល អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបើកបេសកកម្មវាយ តម្លៃពាក់កណ្ដាលអាណត្តិនៃការអនុវត្ត គម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្ររបស់ធនាគារពិភពលោក

នារសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានសម្របសម្រួលគម្រោងថ្នាក់ជាតិ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបើកបេសកកម្មវាយ តម្លៃពាក់កណ្ដាលអាណត្តិនៃការអនុវត្ត គម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្ររបស់ធនាគារពិភពលោក ដោយពិធិនេះដែរគ៏មានអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម អស់លោក លោកស្រី ព្រមទាំងតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងកសិម្ម រុក្ខាប្រមាញ់ និងនេសាទ...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋជាកម្មករឡឥដ្ឋចំនួន១៧៥គ្រួសារនៅស្រុកក្រឡាញ់ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងទទួលអំណោយពីសប្បុរសជន

នៅព្រឹកថ្ងៃទី០៤ ខែ វិច្ឆិកា ឆ្នាំ២០២០នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការចក្ខុវិស័យកម្ពុជា សហការជាមួយមូលនិធិ អាស៊ា អិកវានសិងឡៃ នាំយកគ្រឿងឧបភោគបរិភោគរួមមានមានអង្ករ ទឹកត្រី ត្រីខ មី អំបិល ស្ករស និងទឹកដោះគោខាប់ ចែកជូនបងប្អូនជាកម្មករឡឥដ្ឋ ចំនួន ១៧៥គ្រួសារ...

ព័ត៌មានលំអិត

សម្ដេចពិជ័យសេនា ទៀ បាញ់ អញ្ជើញបើកកិច្ចប្រជុំត្រៀមរៀបចំពិធីបើកការដ្ឋានសាងសង់ផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាប

ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន មានរៀបចំកិច្ចប្រជុំត្រៀមរៀបចំពិធីបើកការដ្ឋានសាងសង់ផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការអន្តរក្រសួង ទទួលបន្ទុកការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា...

ព័ត៌មានលំអិត

ក្រុមការងារក្រសួងអភិវឌ្ឍន៍ជនបទ បន្ដចុះពិនិត្យស្ថានភាពផ្លូវដែលរងការប៉ះពាល់ដោយសារទឹកជំនន់នៅសៀមរាប

កាលពីល្ងាចថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឯកឧត្ដម ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារ គ្រោះមហន្ដរាយនៃក្រសួងអភិវឌ្ឍន៍ជនបទ បន្ដចុះពិនិត្យ និងសិក្សាស្វែងយល់ផ្លូវមួយចំនួននៅតាមជនបទ នៃខេត្ដសៀមរាប ដែលរងប៉ះពាល់ដល់ដោយសារទឹកជំនន់ ដើម្បីត្រៀមជួសជុលឡើងវិញ សម្រាប់បំរើផលប្រយោជន៍ដល់ប្រជាកសិករ ក្នុងការប្រកប្រកបរបរកសិកម្ម ក៍ដូចជាដើម្បីអោយប្រជាពលរដ្ឋធ្វើចរាចរណ៍មានភាពងាយស្រួល។ ឯកឧត្ដម ជ្រុន ថេរ៉ាវ៉ាត...

ព័ត៌មានលំអិត

មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម ជំរុញឱ្យអ្នកពាក់ព័ន្ធទាំងអស់រួមគ្នាប្រែក្លាយកសិកម្មកម្ពុជា ជាកសិកម្មទំនើប ធន់នឹងការប្រែប្រួលអាកាស

និន្នាការនៃការវិវត្តកសិកម្មសរីរាង្គនៅកម្ពុជា គឺជាការឆ្លើយតបទៅនឹងគោលនយោបាយនិងផែនការមេរបស់ក្រសួង ក្នុងការជំរុញកំណើនកសិកម្ម ប្រកបដោយការប្រកួតប្រជែងនិងបរិយាប័ន្ន ផលិតផលមានគុណភាពនិងអាហារូបត្ថម្ភ រួមជាមួយនឹងគោលដៅមុតស្រួចរបស់រាជរដ្ឋាភិបាល គឺការប្រែក្លាយវិបត្តិនៃជំងឺកូវីដ-១៩ រួមទាំងបញ្ហាប្រឈមននា ដែលបណ្តាលមកពីគ្រោះជំនន់ទឹកភ្លៀង ឱ្យទៅជាឱកាសនៃការវិនិយោគ និងអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្មបន្ថែមទៀត។ នេះបើតាមប្រសាសន៍ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្នុងឱកាសបើកដំណើរការ អង្គសន្និសីទជាតិ និងវគ្គបណ្តុះបណ្តាល...

ព័ត៌មានលំអិត
Page 311 of 591 1 310 311 312 591

Recommended

សូម Like និង Follow ពួកយើង