Tag: ព័ត៌មានខេត្តសៀមរាប

ព្រះសង្ឃ និង ប្រជា​ពុទ្ឋបរិស័ទ​សង្កា​ត់​សៀមរាប និង សង្កាត់​ចុង​ឃ្នៀស រួម​គ្នា​ប្រារព្ឋ​ពិធី ដង្ហែ​សង្ឃឹក​ជ្វា​លា​

ព្រះសង្ឃ និង ប្រជា​ពុទ្ឋបរិស័ទ​សង្កា​ត់​សៀមរាប និង សង្កាត់​ចុង​ឃ្នៀស រួម​គ្នា​ប្រារព្ឋ​ពិធី ដង្ហែ​សង្ឃឹក​ជ្វា​លា​

សង្ឃឹក​ជ្វាលា ជា​គ្រឿង​រណ្ដាប់​មួយ​ប្រភេទ មាន​ជើង​៤ , មាន​ដង​២ , មាន​រនាប , មាន​ជញ្ជាំង​តឿ​ជា​របាំង សម្រាប់​ដាក់ គ្រឿង​បរិក្ខារ​ច្រើន​មុខ បម្រុង​នឹង ​ប្រគេន​ភិក្ខុសង្ឃ ឬ​ប្រគេន​ភិក្ខុ​តែ​មួយ​រូប​ក៏បាន និង សម្រាប់​ដាក់​គ្រឿង​សំណែន​បណ្តែត​តាម​ខ្សែទឹក ឬ​សែង​ទៅ​ដាក់​លើ​គោក ដើម្បី​ឧទ្ទិស​ដល់​ព្រះ​គង្គា ព្រះធរណី និង​ទេវតា ...

ការ​បោះជំរុំ​របស់​យុវជន​នៅ​ខេត្ដ​សៀមរាប គឺជា​ការចែករំលែក​ប​ទ​ពិសោធន៍ និង​ចំណេះដឹង​គ្នា​ទៅវិញទៅមក​

ការ​បោះជំរុំ​របស់​យុវជន​នៅ​ខេត្ដ​សៀមរាប គឺជា​ការចែករំលែក​ប​ទ​ពិសោធន៍ និង​ចំណេះដឹង​គ្នា​ទៅវិញទៅមក​

​តំណាង​ក្រុមយុវជន​បាន​លើកឡើង​ថា ក្នុងឱកាស​នៃ​ការ​បោះជុំរំ​យុវជន​សាកល​លើក​ទី​៥ ដែល​មាន​រយៈពេល​មួយ​សប្តាហ៍​កន្លងមកនេះ ដែល​មាន​យុវជន​ប្រមាណ​ជា​៣០០​នាក់ មកពី​បណ្តា​គ្រឹះស្ថាន​សិក្សា​សាធារណៈ និង​ឯកជន និង​សមាគម​នានា ចំនួន​៤១​គ្រឹះស្ថាន​នោះ ពួក​គាត់​ទទួលបាន​នូវ​បទ ពិសោធន៍ និង ចំណេះដឹង​ជា​ច្រើន ដោយ​ពួកគាត់​ទាំងអស់គ្នា បាន​ធ្វើ​កិច្ចការ​ជាច្រើន​ដែល​អ្នកខ្លះ​មិន​ធ្លាប់​បាន​ធ្វើ​ទាស់​តែ​សោះ​កាលពី​ពេល​កន្លង​ទៅ ដូចជា​ការងារ​ដាំ​ស្ល​ជាដើម ដោយ​ពីមុន​គឺ​សំអាង​ទៅ​លើ​ឪពុក​ម្តាយ​ទាំងស្រុង ។ ​តំណាង​ក្រុមយុវជន​បាន​លើកឡើង​ទៀត​ថា ជាមួយគ្នា​នេះ​ពួកគាត់ បាន​ស្វែងរក​រូបចម្លាក់​ដែល​បរិយាយ​ពី​ទេវ​កថា​សាសនា ...

រដ្ឋាភិបាល​ចិន នឹង​ផ្តល់​នូវ​រថយន្ត​សម្អាត​ធូលី​ដី​នៅ​តាម​ដងផ្លូវ​សាធារណៈ​ចំនួន ០២​គ្រឿង និង រថយន្ត​លាង​សម្អាត​ផ្លូវ​១​គ្រឿង​ដល់​ខេត្តសៀមរាប​

រដ្ឋាភិបាល​ចិន នឹង​ផ្តល់​នូវ​រថយន្ត​សម្អាត​ធូលី​ដី​នៅ​តាម​ដងផ្លូវ​សាធារណៈ​ចំនួន ០២​គ្រឿង និង រថយន្ត​លាង​សម្អាត​ផ្លូវ​១​គ្រឿង​ដល់​ខេត្តសៀមរាប​

​ក្នុង​ឱកាស​ជួបពិភាក្សា​ការងារ ជាមួយ​ឯកឧត្តម​បណ្ឌិត ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប កាលពី​ពេល​ថ្មីៗ​នេះ លោក លី ជី​ជា អគ្គ​កុងស៊ុល​ចិន​ប្រចាំ​ខេត្ត​សៀមរាប បានឲ្យដឹងថា នៅពេល​ខាងមុខ​នេះ រដ្ឋាភិបាល​ចិន នឹង​ផ្តល់​នូវ​រថយន្ត​សម្អាត​ធូលី​ដី​នៅ​តាម​ដងផ្លូវ​សាធារណៈ​ចំនួន ០២ គ្រឿង និង រថយន្ត​លាង​សម្អាត​ផ្លូវ​១​គ្រឿង​ដល់​ខេត្តសៀមរាប សម្រាប់​កិច្ចការ​លើកកម្ពស់​សោភ័ណភាព​ក្នុង​ក្រុង​សៀមរាប​ផង និង ...

សាធារណរដ្ឋ​កូរ៉េ ពេញចិត្ត​ចំពោះ​ការអនុវត្ត​គម្រោង​សាកល្បង​ភូមិ​គំរូ​នៅ​កម្ពុជា ក្រោម​ជំនួយ​ឥត​សំណង​ជិត​៩​លាន​ដុល្លារ ខណៈ​មន្ត្រី​កម្ពុជា​អះអាងថា ក្រសួង​អភិវឌ្ឍន៍ជនបទ​នឹង​ទទួល​មើល​ការខុសត្រូវ​លើ​គម្រោង និង បន្ត​ភាពជា​ម្ចាស់​នៃ​សហគមន៍

​លោក អឿន ធារិទ្ធិ ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​សហគមន៍ នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ បានឲ្យដឹងថា ក្រោម​ជំនួយ​ឥត​សំណង​ជា​ថវិកា​ជិត​៩​លាន​ដុល្លារ​អាម៉េរិក​របស់​សាធារណរដ្ឋ​កូរ៉េ តាមរយៈ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​កូរ៉េ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ ដែល​ហៅ​កាត់​ជា​ភាសាបរទេស​ថា KOICA សម្រាប់​រៀបចំ​ផែនការ​មេ ស្តីពី​ការអភិវឌ្ឍ​ជនបទ​នៅ​កម្ពុជា​រយៈពេល​៥​ឆ្នាំ និង​ការអនុវត្ត​គម្រោង​ភូមិ​គំរូ​សាកល្បង​ចំនួន​៣០ ដោយ​ប្រើ​វិធីសាស្ត្រ​គម្រោង​អភិវឌ្ឍ ចលនា​ភូមិ​ថ្មី មាន​រយៈពេល​៣​ឆ្នាំ លើ​គោលដៅ​នៃ​ខេត្ត​ចំនួន​៣ រួមមាន ខេត្ត​កំពង់ស្ពឺ , ...

មនុស្ស​ចំនួន​៣​នាក់ ដែល​សង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន សមត្ថកិច្ច​ខេត្ត​សៀមរាប​បញ្ជូនទៅ​តុលាការខេត្ត នៅថ្ងៃនេះ​

មនុស្ស​ចំនួន​៣​នាក់ ដែល​សង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន សមត្ថកិច្ច​ខេត្ត​សៀមរាប​បញ្ជូនទៅ​តុលាការខេត្ត នៅថ្ងៃនេះ​

​មនុស្ស​ចំនួន​៣​នាក់ រួមមាន ៖ ០១. ឈ្មោះ ស្រេង វាសនា ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៩០ មុខរបរ​គ្មាន មាន​ទីលំនៅ​ភូមិ​រកា ឃុំ​កំពង់​ចិន​ជើង ស្រុក​ស្ទោង ខេត្ត​កំពង់ធំ ជាប់​ពាក់ព័ន្ធ​នឹង​ករណី​រក្សាទុក​និង​ចាត់ចែង ហើយ​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន , ០២. ឈ្មោះ លេន ...

ក្នុង​រយៈពេល​២៥​ឆ្នាំ កម្ពុជា​កម្ទេច គ្រាប់មីន និង​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​បាន​ចំនួន​ជាង​២​លាន​៧​សែន​គ្រាប់​

ក្នុង​រយៈពេល​២៥​ឆ្នាំ កម្ពុជា​កម្ទេច គ្រាប់មីន និង​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​បាន​ចំនួន​ជាង​២​លាន​៧​សែន​គ្រាប់​

​បើ​តាម​ប្រសាសន៍ ឯកឧត្តម ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា ហៅ​កាត់​ថា CMAC បាន​លើកឡើង​ថា ក្នុង​រយៈពេល​២៥​ឆ្នាំ​កន្លងមកនេះ មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា បាន​កម្ទេច គ្រាប់មីន និង​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​បាន​ចំនួន​ជាង​២​លាន​៧​សែន​គ្រាប់ នៅលើ​ផ្ទៃដី​ជាង​១​ពាន់​គីឡូម៉ែត្រ​ក្រឡា​។​ ​ឯកឧត្ដម ហេង រតនា បានបញ្ជាក់​ថា កម្ពុជា​បាន​បែងចែក​ស្ថានភាព​គ្រាប់មីន និង​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​ជា​៤​ផ្នែក ...

អភិបាលរង​ខេត្តសៀមរាប បង្ហាញថា ការផ្គត់ផ្គង់​ទឹកស្អាត និង ការលើកកម្ពស់​អនាម័យ​នៅ​ជនបទ គឺជា​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ដ៏​មាន​សារៈសំខាន់ ដែល​មិន​អាច​ខ្វះ​បាន

អភិបាលរង​ខេត្តសៀមរាប បង្ហាញថា ការផ្គត់ផ្គង់​ទឹកស្អាត និង ការលើកកម្ពស់​អនាម័យ​នៅ​ជនបទ គឺជា​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ដ៏​មាន​សារៈសំខាន់ ដែល​មិន​អាច​ខ្វះ​បាន

​លោក ពិន ប្រាកដ អភិបាលរង​ខេត្តសៀមរាប មានប្រសាសន៍ថា ដោយ​មើលឃើញ​ច្បាស់​ពី​ផលប៉ះពាល់​អវិជ្ជមាន នៃ​កង្វះខាត​ការផ្គត់ផ្គង់​ទឹកស្អាត និង​ការលើកកម្ពស់​អនាម័យ​ល្អ​នៅ​ជនបទ​សម្រាប់​ប្រទេស​កម្ពុជា រាជរដ្ឋាភិបាល​កម្ពុជា និង​បណ្តា​ដៃគូ​អភិវឌ្ឍន៍ អង្គការ​ជាតិ និង​អន្តរជាតិ​ទាំងអស់ បាន​ប្រមើលមើល​នូវ​យុទ្ធសាស្ត្រ​គន្លឹះ​នានា វិភាគ​អំពី​លទ្ធភាព​នៃ​ធនធាន ក្នុង​ការអនុវត្ត​នូវ​ផែនការ​យុទ្ធសាស្ត្រ​នេះ ហើយ​តាមរយៈ​ការចូលរួម​យ៉ាង​សកម្ម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ សំដៅ​សម្រេច​ឲ្យបាន​នូវ​ទស្សនវិស័យ នៅ​ឆ្នាំ ២០២៥ ប្រជាជន​គ្រប់រូប​នៅ​សហគមន៍​ជនបទ ...

ព្រឹក​មិញ​នេះ អនុសាខា​កាកបាទក្រហម​កម្ពុជា​ស្រុក​ស្វាយ​លើ ទទួលបាន​អំណោយ​មនុស្សធម៌​ជា​គ្រឿងឧបភោគ បរិភោគ និង ថវិកា​ពី​ព្រះសង្ឃ​និង​សប្បុរសជន​ក្នុង​ស្រុក​

ព្រឹក​មិញ​នេះ អនុសាខា​កាកបាទក្រហម​កម្ពុជា​ស្រុក​ស្វាយ​លើ ទទួលបាន​អំណោយ​មនុស្សធម៌​ជា​គ្រឿងឧបភោគ បរិភោគ និង ថវិកា​ពី​ព្រះសង្ឃ​និង​សប្បុរសជន​ក្នុង​ស្រុក​

​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៨ នេះ អនុសាខា​កាកបាទក្រហម​កម្ពុជា​ស្រុក​ស្វាយ​លើ បាន​ទទួល​អំណោយ​មនុស្សធម៌​ជា​គ្រឿងឧបភោគ បរិភោគ រួមមាន ៖ អង្ករ ចំនួន​១.១៥០​គីឡូក្រាម , មី​ចំនួន​៧៣​កេះ , ទឹកត្រី​ចំនួន​៧៦​យួរ , ទឹកស៊ីអ៊ីវ​ចំនួន​៦៧​យួរ , ត្រីខកំប៉ុង​ចំនួន​២៦​យួរ , ...

ផ្លូវ​៦០ ម៉ែត្រ ខេត្តសៀមរាប នឹង​ដូរ​ឈ្មោះ​ជា «​វិថី​សម្ដេច​វិបុល​បញ្ញា សុខ អាន​»

ផ្លូវ​៦០ ម៉ែត្រ ខេត្តសៀមរាប នឹង​ដូរ​ឈ្មោះ​ជា «​វិថី​សម្ដេច​វិបុល​បញ្ញា សុខ អាន​»

​ផ្លូវ ៦០​ម៉ែត្រ ឬ​ហៅ​ម្យ៉ាងទៀត​ថា​ផ្លូវ​អង្គរ​ឃ្យូ​ង​យូរ ចាប់ពី​ចំណុច​កែង​មុខ​មន្ទីរពេទ្យ​គន្ធបុប្ផា ដល់​ទីស្នាក់ការ​អាជ្ញាធ​រ​ជាតិ​អប្សរា ចាប់ពី​ពេលនេះ​តទៅ នឹង​ត្រូវ​បាន​ដូរ​ឈ្មោះ​ជា «​វិថី​សម្ដេច​វិបុល​បញ្ញា សុខ អាន​»​។ នេះ​បើ​តាម​សេចក្ដីសម្រេច​របស់​រដ្ឋ​បាល​ខេត្ត​សៀមរាប ស្របតាម​សំណើរ​របស់​អាជ្ញាធរ​ជាតិ​អប្សរា ។​ ​មូលហេតុ​នៃ​ការដូរ​ឈ្មោះ​នេះ គឺ​ដើម្បី​តបស្នង​សងគុណ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​វិបុល​បញ្ញា សុខ អាន ក្នុង​បុព្វហេតុ​លើ​វិស័យ​បេតិកភណ្ឌ​។​ ​វិថី​សម្ដេច​វិបុល​បញ្ញា សុខ ...

បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ខេត្ត​សៀមរាប​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត ដោយ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​

បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ខេត្ត​សៀមរាប​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត ដោយ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​

​សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប បានឲ្យដឹងថា បុរស​ម្នាក់​ឈ្មោះ ប៊ិន សុភាក់ ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៨៥ មុខរបរ​គ្មាន មាន​ទីលំនៅ​ភូមិ​ពពេល ឃុំ​បល្ល័ង្ក ស្រុក​ប្រាសាទបាគង ជាប់​ពាក់ព័ន្ធ​នឹង​ករណី​រក្សាទុក​និង​ប្រើប្រាស់ ហើយ​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន រួមជាមួយ​នឹង​ម្សៅ​មេតំ​ហ្វេ​តា​មីនប្រភេទ​ទឹកកក ចំនួន​០១​កញ្ចប់ ស្មើ​នឹង​ទម្ងន់​សុទ្ធ ០,៤​ក្រាម និង ទូរស័ព្ទដៃ​ចំនួន ០១​គ្រឿង។ ...

Page 33 of 35 1 32 33 34 35

Recommended

សូម Like និង Follow ពួកយើង