ចក្រភពអង់គ្លេស សម្រេចផ្ដល់ថវិកាជាង៩លានដុល្លារអាម៉េរិក ដល់អាជ្ញាធរមីនកម្ពុជា សម្រាប់អនុវត្តសកម្មភាពបោសសំអាតមីនដំណាក់កាលទី២ លើគំរោងផ្ទៃដីមានមីនជាង៥៤គីឡូម៉ែត្រក្រឡា
លោកជំទាវ Tina Redshaw ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា មានប្រសាសន៍ប្រកាសពីគំរោងថវិកាជាជំនួយចក្រភពអង់គ្លេស បន្តផ្តល់ជួយលើវិស័យកំចាត់មីននៅកម្ពុជា ក្នុងដំណាក់កាលទី២ ឆ្នាំ២០១៨ដល់២០២០ នូវទឹកប្រាក់ចំនួន៧លានផោន ស្មើនឹងជាង ៩លាន ៥សែនដុល្លារសហរដ្ឋអាមេរិក សម្រាប់សកម្មភាពបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា ហើយតាមរយៈថវិការនេះ នឹងជួយដល់កម្ពុជាលើវិស័យបោសសំអាតមីន នូវការបណ្តុះបណ្តាលជំនាញដល់ប្រតិបត្តិករបោសសំអាតមីន និងជួយរំដោះដីចេញពីគ្រាប់មីន និងយុទ្ឋភ័ណ្ឌមិនទាន់ផ្ទុះសល់ពីសង្គ្រាមបានជាច្រើនផងដែរ សំដៅជួយឱ្យសហគមន៍មូលដ្ឋានមានសុវត្ថិភាពនិងគ្មានបញ្ហាដោយសារគ្រាប់មីន ដែលជាចំណែកមួយចូលរួមក្នុងការអភិវឌ្ឍសង្គមជាតិផងដែរ ...