ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

សមត្ថកិច្ចខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យម្នាក់ បង្ហោះព័ត៌មានមិនពិតជុំវិញករណីជំងឺកូរ៉ូណា និងជេរប្រមាថថ្នាក់ដឹកនាំតាមបណ្តាញសង្គម

កាលពីវេលាម៉ោង ០៩:០០ព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប រួមនិងកងកម្លាំងនគរបាល ផែនការងារសន្តិសុខ ដែលមានការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ជាអ្នកអនុវត្តន៍ បានឃាត់ម្ចាស់គណនីហ្វេសប៊ុកម្នាក់ បង្ហោះព័ត៌មានមិនពិត ជុំវិញករណីជំងឺកូរ៉ូណា ក្នុងខេត្តសៀមរាប និងបានជេរប្រមាថថ្នាក់ដឹកនាំតាមបណ្តាញសង្គម។ តាមការឲ្យដឹងពី លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងទទួលការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប...

ព័ត៌មានលំអិត

ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញជាអធិបតី ខួបលើកទី១០៩ទិវាអន្តរជាតិនារី៨ មីនា ២០២០

នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ នាសាលប្រជុំទន្លេបាសាក់២ រាជធានីភ្នំពេញ សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៏ សាខាក្រសួងព័ត៌មាន មានរៀបចំពិធីអបអរសាទរ ខួប លើកទី១០៩ ទិវាអន្តរជាតិនារី ៨ មីនា ក្រោម “មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ” និងមានវត្តមានអញ្ជើញជាអធិបតី ឯកឧត្តម...

ព័ត៌មានលំអិត

កងកម្លាំងចម្រុះខេត្តសៀមរាប ឃាត់ខ្លួនអ្នកបើកបររថយន្តមានផ្ទុកសារធាតុញៀនខុសច្បាប់ចំនួន៣នាក់

កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ កងកម្លាំងចម្រុះខេត្តសៀមរាប ឃាត់ខ្លួនបានអ្នកបើកបររថយន្តមានផ្ទុកសារធាតុញៀនខុសច្បាប់ ចំនួន ៣នាក់ក្នុងចំណោម៣៤នាក់ ស្ថិតក្នុងចំណុចភូមិទឹកថ្លា ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។ តាមការឲ្យដឹងពី លោកវរៈសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាលស្រុកពួក អ្នកបើកបរទាំងបីនាក់អ្នកនេះ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការ ចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត...

ព័ត៌មានលំអិត

អាជ្ញាធរក្រុងសៀមរាប ដោះស្រាយដីលំនៅឋានរបស់ប្រជាពលរដ្ឋ ៨គ្រួសារ រំលោភលើដីចំណីផ្លូវប្រកបដោយជោគជ័យ និងអហិង្សា

ដីលំនៅឋាន របស់ប្រជាពលរដ្ឋចំនួន ៨គ្រួសារ ដែលកំពុងរស់នៅរំលោភលើដីចំណីផ្លូវ និងពុំមានប័ណ្ណសំគាល់ម្ចាស់អចលនទ្រព្យ ស្ថិតនៅភូមិពោធិបន្ទាយជ័យ សង្កាត់សៀមរាប ក្រុងសៀមរាប ត្រូវបានអាជ្ញាធរសង្កាត់ និងរដ្ឋបាលក្រុងសៀមរាប សម្រេចអនុញ្ញាតឲ្យសាងសង់លំនៅឋានលើទីតាំងដដែល និងកាត់ចេញនូវដីចំណីផ្លូវដែលរដ្ឋត្រូវការ។ នេះបើតាមរបាយការណ៍របស់លោក នួន ពុទ្ឋារ៉ា អភិបាលក្រុងសៀមរាប ជម្រាបជូន ឯកឧត្តម ទៀ សីហា...

ព័ត៌មានលំអិត

ម៉ាស់ចំនួន៣ពាន់ ទឹកបរិសុទ្ធសុទ្ធ៥០កេសនិងមី៣៦កេះត្រូវបានសាខាកាកក្រហមកម្ពុជាខេត្តសៀមរាបប្រគល់ជូនមន្ទីរបង្អែកខេត្តសៀមរាប

នៅរសៀលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០នេះ លោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជាខេត្តសៀមរាប និងសហការី បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌មួយចំនួនរួមមាន : ម៉ាស់ចំនួន ៣ពាន់ , ទឹកបរិសុទ្ធសុទ្ធ ៥០កេស និង មី...

ព័ត៌មានលំអិត

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងកម្ពុជាបង្ហាញថា មនុស្សវ័យក្មេង មានភាគរយខ្ពស់ ចៀសផុតពីការឆ្លងជំងឺCovid-19

មនុស្សវ័យក្មេង ដែលចេញរោគសញ្ញា ថាមានផ្ទុកជំងឺCovid-19 មានចំនួនតិច បើធៀបនឹងចំនួនឆ្លងនៅទូទាំងពិភពលោក ក្នុងនោះ អាយុក្រោម ១៤ឆ្នាំ មានត្រឹមតែ ០.៥ភាគរយនៃចំនួនសរុប។ ប៉ុន្តែកត្តាសំខាន់ ប្រជាពលរដ្ឋទាំងអស់ ត្រូវថែទាំសុខភាព ត្រូវហាត់ប្រាណ ហូបចំណីអាហារមានជីវជាតិ ចម្អិនអាហារឲ្យបានឆ្អិនល្អ ធ្វើអនាម័យដៃ និងពាក់ម៉ាសនៅកន្លែងមានមនុស្សកុះករ។ នេះ បើតាមប្រសាសន៍...

ព័ត៌មានលំអិត

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង រៀបចំកម្មវិធីអប់រំសុខភាពអំពីជំងឺកូវីត១៩ ក្នុងក្រុងសៀមរាប ដើម្បីកាត់បន្ថយការភ័យខ្លាចហួសហេតុ

កាលពីរសៀលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ម្សិលមិញនេះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល សហការជាមួយមន្ទីរសុខាភិបាលខេត្តសៀមរាប និងអាជ្ញាធរមូលដ្ឋាន មានរៀបចំកម្មវិធីអប់រំសុខភាពអំពីជំងឺកូវីត១៩ រួមនិងសំណួរចម្លើយ ជូនដល់ ប្រជាពលរដ្ឋចំនួន ១១៨នាក់ ក្នុងនោះស្រី៧០នាក់ ស្ថិតក្នុងបុរីប្រិមប្រិយ ភូមិត្រពាំងសេះ សង្កាតគោកចក ក្រុងសៀមរាប។ ឯកឧត្តម លី សុវណ្ណ...

ព័ត៌មានលំអិត

បើកម៉ូតូលឿនហើយមិនប្រយ័ត្នក៏ប៉ះជាមួយរថយន្តបញ្ច្រាស់ទិសគ្នាបណ្ដាលឲ្យស្លាប់ម្នាក់

ករណីគ្រោះថ្នាក់ចរាចរបានកើតឡើងនៅលើកំណាត់ផ្លូវកៅស៊ូចំណុចភូមិថ្នល់ ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង១៧:២០នាទី រវាងរថយន្តម៉ាក ហាយឡិនដឺ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2I-9945 និងម៉ូតូ។ សមត្ថកិច្ចបានបញ្ចាក់ថា អ្នកបើកបររថយន្តដោយឈ្មោះ ឈិត ឈន ភេទប្រុស អាយុ54ឆ្នាំ...

ព័ត៌មានលំអិត

អភិបាលខេត្តសៀមរាបបង្ហាញថា ផ្លូវ១០១ខ្សែក្នុងក្រុងសៀមរាប កំពុងស្ថាបនា និងជួសជុល នឹងរួចរាល់នៅក្នុងអំឡុង៣ខែទៀត

ក្នុងឱកាសចុះត្រួតពិនិត្យសកម្មភាពស្ថាបនាផ្លូវនានាក្នុងក្រុងសៀមរាប នៅព្រឹកថ្ងៃទី០៩ខែមីនា ឆ្នាំ២០២០នេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានថ្លែងប្រាប់អ្នកសាព័ត៌មានថា ខណៈដែលស្ថានភាពភ្ញៀវទេសចរមកទស្សនាខេត្តសៀមរាប មានការថយចុះ អាជ្ញាធរខេត្តសៀមរាប បានកំពុងតែបង្កើនការងារអភិវឌ្ឍន៍ជាច្រើន នៅក្នុងខេត្ត ក្នុងនោះមានផ្លូវចំនួន១០១ខ្សែ នៅក្នុងក្រុងសៀមរាបបានកំពុងស្ថាបនា និងជួសជុល ផ្លូវប្រភេទចាក់បេតុង ផ្លូវចាក់កៅស៊ូ និងផ្លូវក្រាលគ្រួសក្រហម។ តាមការគ្រោងទុកផ្លូវទាំងនេះ...

ព័ត៌មានលំអិត

បុរសម្នាក់បានស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍

នគរបាលស្រុកស្វាយលើបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង នៅថ្ងៃទី08 ខែមីនា ឆ្នាំ 2020 នៅវេលាម៉ោង 20 និង 05នាទី នៅត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ 58-59 ស្ថិតនៅភូមិអូរប្រាំព្យាម ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប រវាងរថយន្តនិងម៉ូតូ ។ សមត្ថកិច្ចបានបន្តថា៖រថយន្តម៉ាកTacoma...

ព័ត៌មានលំអិត
Page 379 of 592 1 378 379 380 592

Recommended

សូម Like និង Follow ពួកយើង