មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប សាងសង់ស្ពានបេឡេមួយកន្លែង ជូនប្រជាពលរដ្ឋឆ្លងកាត់ប្រឡាយពោធិបុស្ស ក្នុងក្រុងសៀមរាប
នៅព្រឹកថ្ងៃទី១៣ ខែ សីហា ឆ្នាំ២០១៨នេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដ បានចុះធ្វើការសហការជាមួយប្រជាពលរដ្ឋ ដើម្បីរួមគ្នាតម្លើងស្ពានបេឡេមួយដែលមានប្រវែង១៥ម៉ែត្រ និងទទឹងប្រវែង៤ម៉ែត្រ សម្រាប់ឆ្លងកាត់ប្រឡាយពោធិបុស្ស ស្ថិតក្នុងភូមិពោធិបុស្ស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដើម្បីដោះស្រាយការលំបាកក្នុងការធ្វើដំណើរឆ្លងកាត់របស់ប្រជាពលរដ្ឋ ៕ អត្ថបទ និង រូបថត ៖ លោក ...