សាសនា និង មនុស្សធម៌

សាសនា និង មនុស្សធម៌

សាលាដំបូងខេត្តសៀមរាប នាំយកអំណោយជាសម្ភារនិងថវិកាជូនដល់រដ្ឋបាលខេត្តនិងសាខាកាកបាទក្រហមកម្ពុជាខេត្ត សម្រាប់យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ លោក ជី សុខ ប្រធានសាលាដំបូងខេត្ត និងលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត រួមនឹងសហការី បាននាំយកនូវអំណោយរួមមាន ៖ អង្ករ ២តោន , មី ២០០កេសតូច ,...

ព័ត៌មានលំអិត

សមាគមមរតកព្រះពុទ្ឋសាសនានិងសង្គម ចុះសួរសុខទុក្ខនិងនាំយកគ្រឿងឧបភោគបរិភោគជូនដល់មណ្ឌលចត្តាឡីស័កនៅឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប

នៅរសៀលថ្ងៃទី១៥ខែឧសភាឆ្នាំ២០២១ សមាគមមរតកព្រះពុទ្ឋសាសនានិងសង្គម ដឹកនាំដោយព្រះតេជគុណ រតនឃោសកោ សោម សេរីរិទ្ឋី នាយកសមាគម ព្រមទាំងសហការីសមាគម និងព្រះចៅអធិការវត្តប្រាសាទលលៃស្រុកប្រាសាទបាគង និងព្រះគ្រូសូត្រស្តាំវត្តពោធិបន្ទាយជ័យក្រុងសៀមរាប បាននិមន្ដ និង អញ្ជើញចុះទៅមណ្ឌលចត្តាឡីស័កសាលាសិក្សាទឹកលិចស្ថិតនៅក្នុងឃុំបឹងមាលាស្រុកស្វាយលើខេត្តសៀមរាប ដើម្បីសួរសុខទុក្ខ និងចែករំលែកស្បៀងអាហារដល់អ្នកកំពុងធ្វើចត្តាឡីស័កជាង២២គ្រួសារនៅទីនោះ គិតចាប់ពីកើតមានព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ២០២១ មក ប្រជាពលរដ្ឋដែលត្រឡប់មកពីខេត្តនានាក្នុងប្រទេសកម្ពុជា មកធ្វើចត្តាឡីស័កនៅក្នុងឃុំនេះសរុបចំនួន១២៥នាក់ ។ខណៈដែលប្រជាពុទ្ឋបរិស័ទជិតឆ្ងាយមិនបានជួបជុំប្រារព្ឋពិធីផ្សេងៗតាមប្រពៃណីទំនៀមទំលាប់...

ព័ត៌មានលំអិត

ស្រ្តីទើបឆ្លងទន្លេ ចំនួនជាង៣០នាក់និងគ្រួសារអ្នកស្លាប់ជាង១០នាក់ក្នុងឃុំប្រាសាទ ទទួលអំណោយពីប្រធានក្រុមការងារចុះជួយឃុំប្រាសាទ

កាលពីថ្ងៃ១៤ ខែឧសភា ឆ្នាំ២០២១ម្សិលមិញនេះ ឯកឧត្តម ពៅ ស៊ា ប្រធានក្រុមការងារចុះជួយឃុំប្រាសាទ ក្នុងស្រុកវ៉ារិន បាននាំយកអំណោយនិងថវិកា ជូនដល់ស្រ្តីដែលទើបនឹងសម្រាលកូន ចំនួន៣៦នាក់ នៅក្នុងឃុំប្រាសាទ ដែលក្នុងម្នាក់ៗទទួលបានថវិកាចំនួន១០ម៉ឺនរៀល និងមុងចំនួន០១ , គ្រួសារអ្នកស្លាប់ដោយសារជំងឺចំនួន១៣នាក់ ក្នុងមួយគ្រួសារទទួលបានថវិកាចំនួន២០ម៉ឺនរៀល និង គ្រួសារអ្នកស្លាប់ដោយសាររន្ទៈបាញ់ចំនួន១នាក់ទៀត ទទួលបានថវិកាចំនួន...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋក្រីក្រជាង៥០គ្រួសារនៅសង្កាត់ស្វាយដង្គំ ទទួលបានអំណោយជាស្បៀងអាហារពីព្រះសង្ឃវត្តកេសរារាម

នៅព្រឹកថ្ងៃទី១៤ខែឧសភាឆ្នាំ២០២១ ព្រះគ្រូវិបុលបញ្ញា ថាមវរោ រី សាត ព្រះរាជាគណៈថ្នាក់កិត្តិយសនៃព្រះរាជាណាចក្រកម្ពុជានិងជាព្រះចៅអធិការវត្តកេសរារាម ស្ថិតក្នុងក្រុងសៀមរាប បានចែកគ្រឿងឧបភោគបរិភោគ ជូនដល់ប្រជាពលរដ្ឋជួបការលំបាកផ្នែកជីវភាព និងប្រជាការពារ ចំនួន៥៦គ្រួសារ ក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ៣០គីឡូក្រាម , ទឹកត្រី១ដប , ទឹកស៊ីអ៊ីវ១ដប...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ក្នុងស្រុកបន្ទាយស្រី ១៦គ្រួសារ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប

នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម គុជ លីណា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងជាតំណាងឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា និងសហការី រួមជាមួយលោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប បាននាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនប្រជាពលរដ្ឋចំនួន ១៦គ្រួសារ...

ព័ត៌មានលំអិត

សប្បុរសជនបន្តផ្តល់អំណោយជូនរដ្ឋបាលខេត្តសៀមរាប ដើមី្បចូលរួមទ្រទ្រង់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង បង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩

នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ លោក ពិន ប្រាកដ អភិបាលរងខេត្ត និង ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានទទួលជាគ្រឿងឧបភោគបរិភោគ ពីក្រុមហ៊ុនអង្គរគ្រីស្តាល់សូយ៉ាដា និង ភោជនីយដ្ឋាននាងពួនមនោរម្យ ក្នុងនោះមាន ៖ អង្ករ...

ព័ត៌មានលំអិត

ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ ផ្តល់អំណោយជាគ្រឿងឧបភោគបរិភោគ ដល់រដ្ឋបាលខេត្តសៀមរាប ក្នុងពេលជួបវិបត្តិជំងឺកូវីដ-១៩ !

ខណ:ដែលប្រទេសកម្ពុជា កំពុងតែប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺដ៏កាចសាហាវកូវីដ-១៩ ដោយឡែកនៅខេត្តសៀមរាប ក៏បាននឹងកំពុងតែប្រយុទ្ធប្រឆាំងនឹងជំងឺនេះយ៉ាងសស្រាកសស្រាំផងដែរ ក្នុងបរិបទនេះ អាជ្ញាធរខេត្តទាមទារឱ្យមានការចូលរួមពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ពាណិជ្ជករ អ្នកវិនិយោគិន វិស័យឯកជន និងប្រជាពលរដ្ឋ ទាំងកម្លាំងកាយ ទាំងស្មារតី និងសម្ភារ: ដើម្បីរួមជាមធ្យោបាយ ក្នុងការទប់ស្កាត់ និងលុបបំបាត់ជំងឺនេះឱ្យអស់ជាស្ថាពរ។ ឆ្លើយតបទៅនឹងវិបត្តិខាងលើ ឯកឧត្តម អ្នកឧកញ៉ា សៀងណាំ...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ៦គ្រួសារក្នុងស្រុកស្វាយលើ ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ លោក លី ប៊ុនណា លេខាធិការគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងសហការី បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់បណ្ដាលឱ្យរបើកដំបូលចំនួន ៦គ្រួសារ នៅឃុំបេងមាលា...

ព័ត៌មានលំអិត

ភរិយាអភិបាលខេត្តសៀមរាប បង្ហាញនូវសកម្មភាពការងារផ្ទាល់ខ្លួន ក្នុងការធ្វើម្ហូបជូនទៅដល់ក្រុមគ្រូពេទ្យជួរមុខ

ដើម្បីសម្ដែងនូវការអរគុណសម្រាប់ការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យជួរមុខខេត្តសៀមរាប ក្នុងសកម្មភាពទប់ស្កាត់ ការពារ និង ព្យាបាលជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ដោយស្មារតីទទួលខុសត្រូវខ្ពស់នោះ លោកជំទាវ ទាង អេង ទៀ សីហា ភរិយាឯកឧត្ដម ទៀ សីហា អភិបាលខេត្តសៀមរាប បានរៀបចំធ្វើម្ហូបអាហារសម្រាប់ជូនទៅដល់ក្រុមគ្រូពេទ្យជួរមុខ ដើម្បីបង្ហាញពីអារម្មណ៍របស់ខ្លួន ក្នុងការលើកទឹកចិត្តក្រុមគ្រូពេទ្យជួរមុខពីចម្ងាយ ។...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ២៩គ្រួសារ ក្នុងស្រុកអង្គរជុំ និងស្រុកពួក បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប

នៅព្រឹកថ្ងៃ១០ ខែឧសភា ឆ្នាំ២០២១នេះ លោក ចៅ ម៉ៅមុន្នី សមាជិកគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងសហការី អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ប្រគល់ជូនបងប្អូនប្រជាពលរដ្ឋចំនួន ២៩គ្រួសារ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់...

ព័ត៌មានលំអិត
Page 43 of 93 1 42 43 44 93

Recommended

សូម Like និង Follow ពួកយើង